ដើម្បីឲ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានសមត្ថភាពកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពី៖
- តម្លៃសេវាប្រៃសណីយ៍ តម្លៃសេវាបន្ទាប់បន្សំ និងតម្លៃលើអាណិតគ្រប់ប្រភេទ ព្រមទាំងប្រាក់សំណងលើការបាត់បង់បញ្ញើ
- បញ្ញើរួចតម្លៃសេវានិងអ្នកសិទ្ធិរួចតម្លៃសេវា
- បែបបទបច្ចេកទេសនិងរយៈពេលបញ្ចូនទទួលចែកចាយ និងករណីចែកពុំបាន
- របៀបវេចខ្ចប់និងកំណត់ទម្ងន់ និងទំហំនៃប្រភេទបញ្ញើនីមួយៗ
- ការវិនិច្ឆ័យបញ្ញើសំណល់
- ការផ្តល់អប្បហារឬកម្រៃ ។