Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថាធនធានមនុស្ស ? ហើយធនធានមនុស្សមានប្រយោជន៍ដូចម្តេចខ្លះ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ?

២. ហេតុដូចម្តេចបានជាប្រទេសកម្ពុជាប្រកាន់យកបាវនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ?

៣. ការស្គាល់អត្តសញ្ញាណជាតិរបស់ខ្លួនច្បាស់លាស់់់នាំមកនូវអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់សង្គមជាតិ ?

៤. ដើម្បីក្លាយជាបុគ្គលមួយរូបប្រកបដោយមេត្តាធម៌ គុណធម៌ និងយុត្តិធម៌ តើអ្នកត្រូវសាងខ្លួនបែបណាខ្លះ ?

៥. តើស្នេហាមាតុភូមិ និងជាតិនិយមមានន័យដូចម្តេច ?

ចម្លើយ

១. ធនធានមនុស្ស គឺជាសមត្ថភាពមនុស្សដែលរួមមាន ៖

  • ចំណេះដឹង ៖ ចំណេះដឹងវប្បធម៌ និងចំណេះដឹងបច្ចេកវិទ្យា
  • បំណិន ៖ ជាជំនាញរបស់មនុស្សម្នាក់ៗសម្រាប់ប្រកបរបរចិញ្ចឹមជីវិតរស់នៅរាល់ថ្ងៃ
  • សីលធម៌ ៖ មានសីលធម៌ថ្លៃថ្នូរ ចេះសាមគ្គី ស្រលាញ់សន្តិភាព
  • រូបកាយ ៖ មានសុខភាពមាំមួន កម្លាំងខ្លាំងក្លាប្រាជ្ញាវាងវៃ

ធនធនាមនុស្សមានប្រយោជន៍ច្រើនយ៉ាងក្នុងការអភិវឌ្ឍន៍សង្គមជាតិដូចជា ៖

  • អភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិ
  • ជាគន្លឹះនៃកសាងសន្តិភាព សេរីភាពយុត្តិធម៌ សុវត្ថិភាព
  • កាត់បន្ថយភាពក្រីក្រី បង្កើនធនធានទ្រព្យសម្បត្តិ
  • ជម្រុះចោលការរើសអើងវណ្ណៈ សាសនា ពូជសាសន៍ និងបំបាត់អវិជ្ជា កសាងសង្គមមួយពោរពេញទៅដោយបញ្ញាជន
  • ប្រែក្លាយធនធានធម្មជាតិទៅជាធនធានទ្រព្យសម្បត្តិសេវាកម្មបម្រើសង្គម
  • បង្កើនបច្ចេកទេស វិទ្យាសាស្រ្តទំនើបបម្រើសង្គម
  • ប្រែក្លាយពីសេដ្ឋកិច្ចផ្អែកលើផលិតកម្មទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង
  • កសាងសង្គមមានសីលធម៌ គោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ កសាងនីតិរដ្ឋមួយៗ ។ ដូច្នេះ ធនធានមនុស្សពិតជាមានប្រយោជន៍ច្រើនយ៉ាងក្នុងការអភិវឌ្ឍសង្គមជាតិទាំងបច្ចុប្បន្ននិងអនាគតកាល ។

២. បានជាប្រទេសកម្ពុជាប្រកាន់យកបាវចនាជាតិ ៖ ជាតិ សាសនា ព្រះមហាក្សត្រ ព្រោះ

ក. ជាតិមានន័យថាកំណើត ពូជអំបូររបស់ជាតិសាសន៍មួយពិតប្រាកដលើទឹកដីកន្លែងណាមួយជាក់លាក់ ។

  • ជាតិខ្មែរមានដើមកំណើតប្រមាណ ៤០០០ឆ្នាំមុន គ.ស
  • ជាតិខ្មែរធ្លាប់មានកេរ្តិ៍ឈ្មោះ មានកិត្តិយសល្បីល្បាញ តស៊ូ អង់អាច ប្រទេសមានភាពល្បីល្បាញក្នុងតំបន់ និងពិភពលោក
  • ជាតិចេះរួមសាមគ្គីកម្ចាត់សត្រូវក្នុងស្រុក និងបរទេសជាជាច្រើនជំនាន់មកហើយ ហើយថែមទាំងបានបណ្តេញបរទេសថែមទៀតផង
  • ជាតិខ្មែរជាជាតិមួយភាពចាស់ទុំ ប្រាជ្ញាសា្មរតីបានបង្កើតអរិយធម៌វប្បធម៌ដ៏រុងរឿង ហើយក្លាយជាជាតិច្បងគេក្នុងតំបន់

ខ. សាសនា ៖ សាសនាធំៗក្នុងប្រទេសកម្ពុជាមានពីរគឹ សាសនាព្រាហ្ម និងពុទ្ធសាសនា ។ សាសនាទាំងពីរមានតួនាទីសំខាន់ណាស់ក្នុងការគោរព កសាង និងភិវឌ្ឍប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ ។

  • ព្រហ្មណ៍ និងព្រះពុទ្ធសាសនាបានចូលរួមកសាងប្រាសាទ វត្តអារាម ផ្លូវ ស្ពាន បារាយណ៍មន្ទីរពេទ្យ សាលារៀនពាសពេញប្រទេសកម្ពុជា ។
  • សាសនាទាំងពីរបានកសាងវប្បធម៌ អរិយធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងតំបន់ និងពិភពលោក ។
  • សាសនាទាំងពីរបានជម្រុញឱ្យមានការកសាងសន្តិភាពបង្រួបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យក្នុងប្រទេស ។
  • សាសនាបានចូលរួមបណ្តេញបរទេសចេញពីប្រទេសនាំមកនូវឯករាជ្យជាតិវិញ ។
  • សាសនាបានអប់រំមនុស្សខ្មែរឱ្យមានសីលធម៌មានមេត្តា ករុណា ឧបេក្ខា និងមុទិតាព្រមទាំងអភិរក្សទំនៀមទម្លាប់ប្រពៃណីជំនឿរបស់ខ្មែរផងដែរ ។
  • សាសនាទាំងពីរបានចូលរួមយ៉ាងសកម្មកសាងសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ។

គ. ព្រះមហាក្សត្រ ប្រទេសកម្ពុជា ជារាជានិយមដ៏ចាស់ជាងគេក្នុងតំបន់ ។ ព្រះមហាក្សត្រនៅប្រទេសកម្ពុជាមានតួនាទីសំខាន់ណាស់ដូចជា ៖

  • ការពារទឹកដី ពង្រីកទឹកដី ការពារបូរណភាពទឹកដី
  • បង្រួបបង្រួមជាតិ ជាម្លប់របស់ប្រជាជនខ្មែរទូទៅ​
  • ជានិមិត្តរូបនៃអរិយធម៌វប្បធម៌ខ្មែរ
  • ជាអ្នកកសាងប្រាសាទ បារយណ៍ ទេវរូបពុទ្ធរូប សិលាចារឹក
  • គ្មានព្រះមហាក្សត្រអាចមានអំពើប្រល័យពូជសាសន៍
  • ព្រះមហាក្សត្រជានិមិត្តរូបនៃអំណាចតុលាការយោធា និងរដ្ឋបាល ។ ដូចនេះ ដោយប្រទេសកម្ពុជាមានសមាសធាតុទាំងបីគឺ ជាតិ សាសនា ព្រះមហាក្សត្រអាចមានតួនាទីសំខាន់ក្នុងសង្គមជាតិនោះ ទើបប្រទេសកម្ពុជាប្រកាន់យកបាវចនាជាតិ សាសនាព្រះមហាក្សត្រ ។

៣. ការស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្លួន ច្បាស់លាស់នោះបាននាំមកនូវអត្ថប្រយោជន៍ដូចតទៅ ៖

  • ស្គាល់ច្បាស់ពីប្រភពកំណើតទឹកដី មាតុភូមិជាតិសាសន៍របស់ខ្លួនបានពិតប្រាកដ
  • បានស្គាល់តម្លៃរបស់អត្តសញ្ញាណជាតិក្នុងការអភិវឌ្ឍសង្គម
  • បានស្គាល់ពីការសំយោគរវាងអត្តសញ្ញាណជាតិ និងវប្បធម៌បរទេស
  • ចេះមោទនភាពលើទឹកដីមាតុភូមិវប្បធម៌បរិស្ថានរបស់ខ្លួន
  • ចេះការពារថែរក្សា និងឱ្យតម្លៃលើអត្តសញ្ញាណជាតិ
  • ចេះស្គាល់ខុសត្រូវរវាងវប្បធម៌ជាតិនិងបរទេស
  • ចេះអភិវឌ្ឍវប្បធម៌ អរិយធម៌ជាតិ ក្នុងទិសដៅអភិរក្សផង និងអភិវឌ្ឍន៍ផង
  • ចេះផ្សព្វផ្សាយពីតម្លៃអរិយធម៌ជាតិ អត្តសញ្ញាណជាតិទៅបណ្តា​ប្រទេសក្នុងតំបន់ និងពិភពលោក ។
  • ចេះបញ្ជ្រាប និងបណ្តុះបណ្តាលស្មារតីអត្តសញ្ញាណជាតិដល់យុវជនជំនាន់ក្រោយ ជាពិសេសសម្រាប់មនុស្សក្មេង ដែលកំពុងសិក្សានៅតាមសាលារៀន ។ ដូច្នេះ ការស្គាល់ពីអត្តសញ្ញាណជាតិពិតជាមានសារប្រយោជន៍សំខាន់ណាស់សម្រាប់ខ្លួនឯងនិងសង្គមជាតិពិតប្រាកដ ។

៤. ដើម្បីក្លាយខ្លួនទៅជា​បុគ្គលមួយរូបប្រកបដោយមេត្តាធម៌ គុណធម៌ និងយុត្តិធម៌យើងត្រូវ ៖

  • មានចំណេះដឹងទូលំទូលាយ មានពុទ្ធិជ្រៅជ្រះទូលំទូលាយ
  • មានសីលធម៌ និងគុណធម៌ខ្ពស់
  • មានសមត្ថភាពបច្ចេកទេសវិទ្យាសាស្រ្ត
  • ចេះគោរពសិទ្ធិមនុស្ស ​និងលទ្ធិប្រជាធិបតេយ្យ
  • មានមនសិការ និងឧត្តមគតិជាតិខ្ពស់ ឬស្នេហាជាតិមាតុភូមិ
  • មានសមត្ថភាពខ្ពស់ពិសេសក្នុងជាតិដោយមិនប្រកាន់បក្សពួកវណ្ណៈ
  • ចេះរក្សាថែទាំសុខភាពឱ្យបានល្អ
  • ធ្វើការស្វ័យសិក្សា ស្រាវជ្រាវ បទពិសោធន៍ដើម្បីអភិវឌ្ឍសមត្ថភាព
  • មានវិធីសាស្រ្ត និងល្បិចវិធីដើម្បីជួយផ្ទេរចំណេះដឹងដល់អ្នកដទៃ
  • សរុបមក មនុស្សត្រូវ​ប្រកបដោយគុណសម្បត្តិល្អលើផ្នែកចរិយា ពុទ្ធិ ការងារ និងសុខភាព ។

៥. ស្នេហាមាតុភូមិ មានន័យថា ៖

  • ស្រលាញ់ទឹកដី ស្រុកកំណើត
  • ចង់រស់នៅលើទឹកដីកំណើត
  • ជាប់ជំពាក់ និងស្រុកកំណើត កន្លែងអនុស្សាវរីយ៍ ទន្លេ ភ្នំ
  • ស្រលាញ់សម្បត្តិវ​ប្បធម៌
  • មានគំនិតពលីកម្ម តែពុំសង្កត់ទៅលើការកសាងទេស គឺសង្កត់លើសម្បត្តិជាតិ ដែលធ្លាប់មានរួចហើយ ។

ជាតិនិយមមានន័យថា ៖

  • ការឱ្យតម្លៃទៅលើជាតិ ស្រលាញ់ជាតិដែលយល់ថាជាតិរបស់ខ្លួនមានអត្តប្រយោជន៍គ្រប់សម័យកាល ។
  • ជាតិនិយម គឺជាការឱ្យតម្លៃខ្ពស់ទៅលើប្រជាជន ទំនៀមទម្លាប់ វប្បធម៌ ​ប្រពៃណី សាសនាពូជសាសន៍របស់ពួកគេដោយកន្លងមកគេយល់ថាជាតិរបស់គេមានអត្ថន័យដ៏ជ្រាលជ្រៅនៅក្នុងប្រវត្តិសាស្រ្ត វប្បធម៌ និងសង្គមដូចជា ៖
  • ជាតិមានវ័យចំណាស់ជាងគេ ហើយមានតួនាទីសំខាន់ក្នុងការកសាងមាតុភូមិឱ្យមានការរីកចម្រើនខ្ពស់ទៅមុន ។
  • មានសាមគ្គីភាពទូលំទូលាយ សីលធម៌ល្អផូរផង់ មានព្រហ្មវិហារធម៌ ចេះការពារទឹកដី មាតុភូមិឱ្យបានគង់វង្សទូលំទូលាយ ។
  • ជាតិរបស់គេបានចូលរួមចំណែក កសាងស្ថាបត្យកម្ម បារាយណ៍ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន កសាងស្ថាបត្យកម្មលើផ្ទៃប្រទេស ។​
  • ជាតិរបស់គេចេះបង្រួបបង្រួមសាមគ្គីភាពទូលំទូលាយ កម្ចាត់បរទេសចេញពីទឹកដី មាតុភូមិពោលគឺ ការពារជាតិ សាសនា ព្រះមហាក្សត្រ ។ ដូច្នេះប្រជាជនម្នាក់ៗត្រូវមានកាតព្វកិច្ចលស្នេហាជាតិ​និងជាតិនិយមទាំងបច្ចុប្បន្នក៏ដូចជាអនាគតផងដែរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login