Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើមានមូលហេតុ និងកត្តាអ្វីខ្លះដែលនាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ ?

២. តើមានកត្តាអ្វីខ្លះ ដែលជះឥទ្ធិពលដល់ការបង្កើតវប្បធម៌របស់ជាតិមួយ ? ចូរពន្យល់ដោយលើកយកគំនិតសំខាន់ៗមកបញ្ជាក់ ។

៣. ដើម្បីធ្វើខ្លួនឱ្យក្លាយជាអ្នកដឹកនាំដ៏ល្អប្រសើរខ្ពង់ខ្ពស់ តើគេត្រូវអភិវឌ្ឍខ្លួនដូចម្តេចខ្លះ ?

៤. តើខ្លឹមសារសាលក្រមតុលាការទីក្រុងឡាអេស្តីប្រាសាទព្រះវិហារចុះថ្ងៃទី ១៥ មិថុនា ១៩៦២មានអ្វីខ្លះ ?

៥. ការបញ្ចូលប្រាសាទព្រះវិហារខ្មែរទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សង្គមខ្មែរ ?

ចម្លើយ

១. មូលហេតុ និងកត្តានាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ ៖

ក. មូលហេតុដែលបណ្តាលឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ ៖

  • មនុស្សម្នាក់ ឬច្រើននាក់ចង់បានអំណាច ឬកម្លាំងរបស់ខ្លួន ដើម្បីគ្រប់គ្រងគ្រួសារ ។
  • ប្រពៃណី ទំនៀមទម្លាប់ និងសង្គមឱ្យតម្លៃទៅបុរសជាមេគ្រួសារ ។
  • ពុំទាន់មានច្បាប់ស្តីអំពីអំពើហិង្សាក្នុងគ្រួសារសម្រាប់ដាក់ទណ្ឌកម្មដល់ជនរំលោភបំពាន ។
  • ការអប់រំមានកម្រិត ពុំទាន់មានលក្ខណៈទូលំទូលាយជាទូទៅ ជាពិសេសលើការស្វែងយស់ពីអំពើហិង្សាក្នុងគ្រួសារ ។
  • ទម្លាប់ប្រើអំពើហិង្សា ដើម្បីដោះស្រាយបញ្ហាក្នុងសហគមន៍ ។
  • បុរសមួយចំនួនធំយល់ថាប្រពន្ធជាកម្មសិទ្ធិរបស់ខ្លួន ។
  • សង្គមមិនអើពើ ឬចូលរួមធ្វើអន្តរាគមន៍ជួយដល់ស្រ្តីរងគ្រោះ នៅពេលកើតមានអំពើហិង្សាក្នុងគ្រួសារ ។
  • សង្គមមិនទាន់ស្វែងយល់តួនាទី ឋានៈ និងភាពស្មើរគ្នារវាងប្តី និងប្រពន្ធ ។
  • សង្គមមិនទទួលស្គាល់ថា អំពើហិង្សាក្នុងគ្រួសាររជាបញ្ហាសង្គម ។
  • ខ. កត្តាដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ
  • កត្តាធម្មជាតិ ៖ ស្ត្រីមានកម្លាំងខ្សោយជាងបុរស
  • កត្តាបុគ្គល ៖
  • គិតថាខ្លួនជាអ្នកមានអំណាចជាងគេនៅក្នុងគ្រួសារ
  • គិតថាប្រពន្ធជាអ្នកបម្រើនៅក្នុងគ្រួសារត្រូវតែស្តាប់បង្គាប់ប្តី គ្មានសិទ្ធិតវ៉ា ឬជជែកវែងញែកសេចក្តីរកហេតុផល ខុសត្រូវជាមួយប្តីឡើយ
  • មិនស្តាប់យោបល់ភរិយា
  • នីតិវិធីដោះស្រាយបញ្ហាអំពើហិង្សាក្នុងគ្រួសារ តម្រូវឱ្យមានការផ្សះផ្សារច្រើននដងហើយក៏គ្មានយន្តការតាមដានលើគ្រួសារដែលបានធ្វើការផ្សះផ្សារួចហើយនោះផងដែរ ដូច្នេះអ្នករងគ្រោះនៅតែរងគ្រោះ អ្នកបង្កហិង្សានៅតែបង្កដដែល ។

២. កត្តាជះឥទ្ធិពលដល់ការបង្កើតវប្បធម៌របស់ជាតិមួយ ៖

ក. កត្តាចំណេះដឹង

  • ភាសា
  • អក្សរសិល្ប៍
  • សិល្បៈ
  • ទស្សនវិជ្ជា ច្បាប់
  • វិទ្យាសាស្រ្ត ។

ខ. កត្តាការផ្សព្វផ្សាយចំណេះដឹង

  • វិទ្យុ ទូរទស្សន៍ សារព័ត៌មាន
  • សៀវភៅ ទស្សនាវដ្តី រូបភាព ។

គ. កត្តាការអនុវត្ត

  • ដើម្បីបង្កើតឱ្យបានជាវប្បធម៌ជាតិមួយយើងត្រូវចេះច្នៃប្រឌិតឱ្យសមស្របទៅតាមលក្ខណៈ និងទស្សនវិស័យរបស់ជាតិនោះ

៣. ដើម្បីឱ្យក្លាយជាអ្នកដឹកនាំដ៏ប្រសើរខ្ពង់ខ្ពស់ត្រូវអភិវឌ្ឍលើ ៖

ក. សមត្ថភាព

  • សិក្សា ត្រិះរិះ សាកសួរ និងចងចាំបានច្រើន
  • ហាត់អប់រំឱ្យបានល្អ
  • មានលបទពិសោធន៌ក្នុងកិច្ចការ
  • ឈ្លាសវៃជំនាញ និងហ្វឹកហាត់ជាប្រចាំ
  • កម្លាំងចិត្តរឹងមាំ មិនតក់ស្លុតចំពោះហេតុការណ៍ផ្សេងៗ

ខ. សុខភាព

  • បរិភោគឆ្អែត មានជីវជាតិ ពិសេសអាហារគ្មានទោស
  • ស្គាល់ ឬកំណត់ពេលធ្វើការ ឬសម្រាកច្បាស់លាស់
  • ប្រព្រឹត្តព្រហ្មចរិយាធម៌ ត្រូវកំណត់កាមអារម្មណ៍ដោយមិនភ្លើតភ្លើនក្នុងកាមតណ្ហាប្រ
  • ប្រព្រឹត្តសីលធម៌ គុណធម៌

គ.ចិត្ត

  • ធ្វើឱ្យមានសុខភាព ៖ មិនកើតទុក្ខ រវើរវាយសោកសៅ ច្រឡោត
  • ធ្វើឱ្យចិត្តមានគុណភាព ៖ អត់ធ្មត់ ព្យាយាម រឹងមាំ ចងចាំបានច្រើន
  • ធ្វើចិត្តឱ្យមានគុណធម៌ ៖ មិនត្រូវលោភៈ ទោសៈ មោហៈ ពោលមានព្រហ្មវិហារធម៌

ឃ. ខន្តី

  • ទៅនឹងការងារលំបាក ភាពស្មុគស្មាញ
  • ទៅនឹងទុក្ខវេទនា
  • ទៅនឹងបាតភូតអាក្រក់ដែលជះឥទ្ធិពលមកលើខ្លួន
  • ភាពល្ងង់ខ្លៅរបស់ខ្លួន

ង. ​ប្រតិបត្តិសីល៥​ សីល៨ ឬសីល ១០

  • វៀចាកការសម្លាប់ជីវិត
  • វៀចាកការសេពគ្រឿងស្រវឹង
  • វៀចាកការសពកាម
  • វៀចាកការលួចប្លន់
  • វៀចាកការកុហក ភូតភរ
  • មិនបរិភោគអាហារខុសកាល
  • វៀចាកការមើល និងប្រព្រឹត្តល្បែងស៊ីសង
  • វៀចាកទីសេនាសនៈខ្ពស់ហួសប្រមាណ
  • វៀចាកគ្រឿងក្រអូបតុបតែងកាយនានា
  • វៀចាកការកាន់យកនូវមាស​ប្រាក់ដោយខ្លួនឯង ឬប្រើគេកាន់ជំនួស ។

៤. ខ្លឹមសារសាលក្រមតុលាការទីក្រុងឡាអេស្តីពីប្រាសាទព្រះវិហារ និងផលប្រយោជន៍នៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក ៖

ក. សាលក្រមតុលាការស្តីពីប្រាសាទព្រះវិហារនាថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដែលបានសម្រេចឱ្យខ្មែរឈ្នះក្តីមានខ្លឹមសារដូចតទៅ ៖

  • ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសខ្មែរ និងថែនៅក្នុងតំបន់ភ្នំដងរែក គឺខ្សែបន្ទាត់ដែលបានគូនៅលើផែនទីរបស់គណកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ។
  • ព្រះវិហារស្ថិតនៅក្នុងទឹកដីជាអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ។
  • ព្រះរាជាណាចក្រថៃនឹងត្រូវដកទាហានដែលបានបោះទីតាំងនៅក្នុងទឹកដីកម្ពុជាតាំងពីឆ្នាំ១៩៥៤ នោះចេញពីប្រាសាទព្រះវិហារវិញ​ ។
  • រូបចម្លាក់ សិលាចារឹក ថ្មប្រាសាទ និងវត្ថុផ្សេងៗ ដែលអាជ្ញាធរថៃបានយកចេញពីប្រាសាទព្រះវិហារតាំងពីឆ្នាំ ១៩៥៤ នោះរាជរដ្ឋាភិបាលថៃនូវប្រគល់មកឱ្យរាជរដ្ឋាភិបាលកម្ពុជាវិញ ។

៥. ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផ្តល់ផលប្រយោជន៍ដល់សង្គមខ្មែរដូចតទៅ ៖

  • អង្គការសហប្រជាជាតិជួយការពារ និងជួសជុលឡើងវិញ
  • អាចធ្វើឱ្យបរទេសចាប់អារម្មណ៍ ទទួលស្គាល់ស្នាដៃបុព្វបុរសខ្មែរដែលបានបន្សល់ទុកឱ្យ
  • លើកតម្កើងកេរដំណែលវប្បធម៌ អរិយធម៌ប្រទេសកម្ពុជា និងផ្សព្វផ្សាយឱ្យកាន់តែល្បីល្បាញ
  • លើកស្ទួយស្ថាបត្យកម្មដែលជាស្នាដៃឯករបស់ខ្មែរក្នុងចំណោមស្ថាបត្យកម្មដែលខ្មែរក្នុងចំណោមស្ថាបត្យកម្មពិភពលោក
  • ទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាប្រទេសយើងបានកាន់តែច្រើនឡើងថែមទៀត
  • បង្កើតចំណូលរដ្ឋតាមរយៈទេសចរណ៍ដែលជាឧស្សាហកម្មគ្មានគ្មានផ្សែងៗ
  • បង្កើតការងារដល់ប្រជាពលរដ្ឋដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរទាំងនោះ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login