Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ផ្អែកលើទស្សនៈ “យុវជនជាសសរទ្រូងរបស់សង្គមជាតិ” ចាំបាច់យុវជនគប្បីកសាងខ្លួនឱ្យក្លាយជាអ្នកដឹកនាំល្អ ។ តើយុវជនជាអ្នកដឹកនាំចាំបាច់ត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ ? ចូររៀបរាប់ពន្យល់ ។

២. នៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធកិច្ចចម្រុះ ។ តើក្នុងប្រព័ន្ធសេដ្ឋកិច្ចចម្រុះមានសេដ្ឋកិច្ចអ្វីខ្លះ ? ចូរពន្យល់ពីលក្ខណៈគុណសម្បត្តិ គុណវិបត្តិនៃសេដ្ឋកិច្ចនីមួយៗ ។

៣. តើរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តគោលការណ៍សំខាន់ៗដើម្បីគ្រប់គ្រងគោលនយោបាយនិងយុទ្ធសាស្រ្តសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាដូចម្តេចខ្លះ ?

៤. អត្តសញ្ញាណជាតិជាអ្វី ? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ ? ចូររៀ​បរាប់ ។

៥. ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗយ៉ាងដូចម្តេចខ្លះ ? អំណាចនីមួយៗតំណាងដោយស្ថាប័នណាខ្លះ និងមានតួនាទីដូចម្តេច ? អំណាចនីមួយៗមានរប្រៀបអំណាចលើអំណាចដទៃទៀតដូចម្តេចខ្លះ ?

៦. សង្គមកម្ពុជាបបច្ចុប្បន្នកំពុងយកចិត្តទុកដាក់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ។ ដូចនេះ ដើម្បីចៀសផុតអំពើហិង្សាក្នុងគ្រួសារយើងគប្បីដឹងថា ៖

ក. តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ ?

ខ. តើអំពើហិង្សាក្នុងគ្រួសារស្តែងចេញក្រោមរូបភាពណាខ្លះ ? ចូររៀបរាប់ពន្យល់ ។

គ. តើរូបភាពនីមួយៗនៃអំពើហិង្សាក្នុងគ្រួសារផ្តល់ផលវិបាកអាក្រក់ដូចម្តេចខ្លះចំពោះអ្នករងគ្រោះ ?

ចម្លើយ

១.យុវជនជាអ្នកដឹកនាំគប្បីមានលក្ខណៈសម្បត្តិទូទៅ ៖

  • សមត្ថភាពជួយ ឬជំនួសមនុស្សចាស់ មានសមត្ថភាពគ្រប់គ្រាន់អាចជួយមនុស្សចាស់ក្នុងការចាត់ចែងកិច្ចកិច្ចការសហគមន៍ ឬចូលរួមធ្វើឱ្យសម្រេចការងារ និងកម្មវិធីនានាដែលលមនុស្សចាស់បានផ្តួចផ្តើមឡើងឱ្យមានដំណើរការល្អ ទទួលទិន្នផលខ្ពស់ឬអាចជំនួសមនុស្សបានគ្រប់សកម្មភាពក្នុងការបំពេញការងារធ្វើឱ្យសម្រេចគម្រោងដោយមនុស្សចាស់បានលូតលាស់ឡើង ។
  • ចំណេះដឹងស្របតម្រូវការសង្គម មានចំណេះដឹងទូលំទូលាយ ចំពោះជំនាញច្បាស់លាស់ មានបទពិសោធន៍សម្បូរបែប ឆ្លើយតបតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងតម្រូវការសង្គមនាពេលបច្ចុប្បន្ន ។
  • ចក្ខុវិស័យទូលំទូលាយ មានចក្ខុវិស័យទូលាយ អាចព្យាករណ៍ត្រឹមត្រូវ អាចទស្សន៍ទាយទៅអនាគតវែងឆ្ងាយ អាចប្រមើលមើលឃើញហេតុការណ៍ដែលនឹងអាចកើតមានឡើងហើយមានតែមធ្យោបាយដោះស្រាយសមហេតុផលវិធានការទប់ស្កាត់មានប្រសិទ្ធិភាព ចេះរៀបចំគម្រោងផែនការសកម្មភាពសមហេតុសមផល ទទួលបានប្រសិទ្ធិភាពខ្ពស់នៃលទ្ធផលវិជ្ជមាន ។
  • កោសល្យក្នុងការដឹកនាំ ៖ ប៉ិនប្រសប់រៀបចេះប្រមូលមនុស្សក្នុងជំនាន់ជាមួយគ្នាឱ្យចូលរួមការងារដោយស្មោះស័្មត្រ មានគំនិតផ្គួចផ្តើ​ម គំនិតប៉ិនប្រសប់ក្នុងការចាត់ចែង និងដឹកនាំ ចេះបង្កឳកាសឱ្យអ្នកដទៃចូលរួមការងារដោយស្ម័គ្រចិត្ត ។
  • សុភវិនិច្ឆ័យ ៖ មានការពិចារណាល្អិតល្អន់វិភាគគ្រប់ជ្រុងជ្រោយ ចេះធ្វើសំយោគមតិយោបល់ដើម្បីធ្វើជាមូលដ្ឋាននៃការសម្រេចចិត្ត ហ៊ានអារកាត់ហ៊ានទទួលខុសត្រូវមិនអត្តនោម័ត មិនមាននិងមិនអគតិ ។
  • ឥទ្ធិពលក្នុងក្រុម ៖ ត្រូវបានមហាជនទទួលស្គាល់គាំទ្រផ្តល់ជំនឿទុកចិត្តគោរពស្រលាញ់មានឥទ្ធិពលខ្លាំងក្លានៅក្នុងក្រុមនៅរកដំណើរ ការអភិវឌ្ឍសហគមន៍ និងជីវិតរបស់ខ្លួន មានទឹកមាត់ប្រៃត្រូវបានអ្នកដទៃស្តាប់ ហើយនិងអនុវត្តតាម ។
  • ភាពឈ្លាសវៃ ៖ គំនិតឆ្លាតវាងវៃ ចេះយល់ពីសភាពការណ៍ ហើយប្រកាន់ឥរិយាបថទន់ភ្លន់អាចបត់បែនតាមកាលៈទេសៈ មិនស្គាល់ក្រឡា ស្គាល់ហេតុស្គាល់ផល ស្គាល់គុណស្គាល់ទោស ។
  • សាមគ្គីភាព ៖ មានសាមគ្គីភាពទូលំទូលាយសហប្រតិបត្តិការល្អ ចេះជួយយកអាសារអ្នកដទៃមិនរើងអើង អធ្យាស្រ័យល្អ ចិត្តទូលាយ ចិត្តធ្ងន់ ស្មារតីរឹងមាំ ។
  • សីលគុណធម៌ ៖ សុភាពរាបសារ ស្លូតបូត សាមញ្ញ ស្មោះត្រង់ យុត្តិធម៌ តម្លាភាព តស៊ូក្លាហាន ពលិកម្ម ជាគំរូសម្រាប់អ្នកដទៃ ។
  • សុខភាពល្អមានសុខភាពល្អ កាយសម្បទានមាំមួន មានថាមពលខ្លាំងក្លា និងកម្លាំងកាយរ៉ឹងប៉ឹង ។

២. ក. ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធកិច្ចចម្រុះគឺ ៖

  • សេដ្ឋកិច្ចប្រពៃណី ៖ ជាសេដ្ឋកិច្ចដែលធ្វើបន្តពីជំនាន់មួយទៅជំនាន់មួយទៀត មធ្យោបាយផលិតផលទទួលតាមកម្មបែបបុរាណ ហើយផលិតផលទទួលតាមយថាផល ។
  • សេដ្ឋកិច្ចរដ្ឋ ៖ ជាសេដ្ឋកិច្ចដែលមធ្យោបាយ ផលិតកម្មគ្រប់គ្រងដោយរដ្ឋាភិបាល ហើយផលិតផលតាមផែនការកំណត់ ។
  • សេដ្ឋកិច្ចទីផ្សារ ៖ជាសេដ្ឋកិច្ចមានចរិតសកម្មភាព លក់ និងទិញនៅលើទីផ្សារ ។ មធ្យោបាយផលិតកម្មជាកម្មសិទ្ធិឯកជន ហើយផលិតផលសមតាមតម្រូវការ និងការផ្គត់ផ្គង់ ។

ខ. គុណសម្បត្តិ និងគុណវិបត្តិនៃសេដ្ឋកិច្ចនីមួយៗ

សេដ្ឋកិច្ចប្រពៃណី

ក. គុណសម្បត្តិ

  • បង្កឱ្យពលរដ្ឋមានមុខរបរចាំបាច់តាមជំនាញអាចម្ចាស់ការរស់បាន ។
  • មានសេរីភាពក្នុងមុខរបរផលិតកម្ម ឬស្វ័យភាពក្នុងអាជីព ។
  • ប្រើប្រាស់ប្រភពទុនតិច​ និងអាចមានលទ្ធភាពធ្វើបានគ្រប់ៗគ្នា ។
  • មិនកង្វល់ដល់រដ្ឋ រដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខជំនាញ ។
  • មិនកង្វល់ដល់រដ្ឋាភិបាលក្នុងការរកការងារឱ្យធ្វើ ។

ខ. គុណវិបត្តិ

  • ខឿនផលិតកម្ម និងសេដ្ឋកិច្ចឧបត្ថម្ភខ្លួនមិនបានចូលរួមក្នុងផលិតកម្មទំនិញនាំចេញ ។
  • ផលិតបានបន្តិចបន្តួចគ្រប់គ្រាន់នឹងចិញ្ចឹមក្រពះ ពិបានក្នុងការលើកម្ពស់គុណភាពនៃជីវិត ។
  • ពិបាករកទីផ្សារ ក្តាប់ទីផ្សារមិនបាន ហើយអាចផលិតខុស ឬលើសតម្រូវការ ។
  • អាចខាតទុន ឬធ្លាក់ខ្លួន ក្រ ជួបគ្រោះទុរ្ភិរក្ស ប្រសិនបើមានគ្រោះធម្មជាតិ ។
  • មិនបានចូលរួមចំណែកខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

សេដ្ឋកិច្ចរដ្ឋ

ក. គុណសម្បត្តិ

  • ទំនិញមានតម្លៃថោកប្រជាជនអាចប្រើបាន គ្រប់ៗគ្នា ។
  • តម្លៃទំនិញមានតុល្យភាពនិងគ្មានចរិតវណ្ណៈ ។
  • គ្មានការប្រើប្រាស់ល្បិចផ្តួលរំលំគ្នារវាងក្រុមណានិងក្រុមហ៊ុនណាឡើយ ។
  • រដ្ឋក្តាប់បានល្អិតល្អន់លើមុនទំនិញ គ្មានការក្លែងបន្លំទំនិញក្លែងបន្លំទំនិញក្លែងក្លាយ និងទំនិញហួសការកំណត់ឡើយ ។
  • មានការសន្សំសំចៃវត្ថុធាតុដើម និងរក្សាការពារបរិស្ថានបានល្អ​ ។

ខ. គុណវិបត្តិ

  • គិតតែបរិមាណជាងគុណភាព
  • សមិទ្ធផលមិនសូវមានការរីចម្រើនព្រោះគ្មានការប្រកួតប្រជែងរើសដណ្តើមទីផ្សារ
  • ប្រជាជនមិនអាចជ្រើសរើសទំនិញតាមសេចក្តី ត្រូវការរបស់ខ្លួនឡើយ ព្រោះផលិតមិនសូវសម្បូរបែប
  • ប្រជារាស្រ្តគ្មានសិទ្ធិផ្តល់មតិ និងយោបល់ក្នុងការឱ្យរដ្ឋផលិតតាមចំណង់របស់ខ្លួនឡើយ
  • រដ្ឋអាចទទួលការខាតបង់ដោយសារការផលិតមិនតាមតម្រូវការរបស់ប្រជាជន ។

សេដ្ឋកិច្ចទីផ្សារ

ក. គុណសម្បត្តិ

  • មានការប្រកួតប្រជែងផលិតផលនៅទីផ្សារយ៉ាងស្រួចស្រាល់
  • ផលិតផលសម្បូរបែប
  • ផលិតផលមានការអភិវឌ្ឍផ្នែកគុណភាព និងឈានដល់ទំនើបកម្ម
  • មានគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីដណ្តើមទីផ្សារ
  • ប្រជាជនអាចជ្រើសរើសទំនិញតាមតម្រូវការនិងលទ្ធភាពរបស់ខ្លួន

ខ. គុណវិបត្តិ

  • ទំនិញមានចរិតវណ្ណៈ
  • តម្លៃទំនិញ គ្មានតុល្យភាព ព្រោះអនុលោមតាមការផ្គត់ផ្គង់ និងតម្រូវការទីផ្សារមានការប្រើល្បិចផ្តួលរំលំគ្នាយកឈ្នះរៀងៗខ្លួនដើម្បីដណ្តើមទីផ្សារ អ្នកមានទុនតិចត្រូវក្ស័យធនបាត់អាជីព
  • ខ្ជះខ្ជាយវត្ថុធាតុដើម និងបំពុលបរិសា្ថន ។ បច្ចុប្បន្នការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចំរុះ គឺជាគោលនយោបាយ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការស្តារកសាង និងពង្រីកវិស័យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចចំរុះផ្តល់នូវវិធីដ៏មានប្រសិទ្ធភាពក្នុងការផ្តល់សេវាកម្ម និងផលិតផលដល់អតិថិជន ។ អាស្រ័យហេតុនេះហើយ ទាមទារឱ្យរដ្ឋាភិបាលត្រូវតែពង្រឹងស្ថិរភាពនយោបាយ សង្គមកិច្ច និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេស រួមកិច្ចសហប្រតិបត្តិការក្នុងទិសពៅពង្រីកសេដ្ឋកិច្ចទីផ្សារលើទីផ្សារអន្តរជាតិថែមទៀត ។

៣. រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលការណ៍សំខាន់ៗដើម្បីគ្រប់គ្រងគោលនយោបាយនិងយុទ្ធសាស្រ្តសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាដោយជម្រុញដំណើរការប្រព័ន្ធសេដ្ឋកិច្ចចំរុះគឺទាំងសេដ្ឋកិច្ចប្រពៃណីសេដ្ឋកិច្ចរដ្ឋនិងសេដ្ឋកិច្ចទីផ្សារតាមគោលនយោបាយដូចខាងក្រោម ៖

ក. ជម្រុញផ្នែកសេដ្ឋកិច្ចប្រពៃណី

  • អនុវត្តយុទ្ធសាស្រ្តភូមិមួយផលិតផលមួយ
  • លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងបង្កើនសមត្ថភាពក្នុងការផលិត
  • អភិវឌ្ឍសេដ្ឋកិច្ច ឧបត្ថម្ភខ្លួនឱ្យទៅជាសេដ្ឋកិច្ចផលិតទំនិញចេញ
  • ជួយស្វែងរកទីផ្សារឱ្យប្រជាជនលក់ផលិតផលពីសំណាក់រាជរដ្ឋាភិបាល
  • បង្កឳកាស និងផ្តល់លទ្ធភាពជូនប្រជារាស្រ្តក្នុងផលិតកម្មទំនិញតាមរយៈកាលបំពានបំប៉ន បច្ចេកទេសជំនាញ ផលិត ផ្តល់ពូជ ដី

ខ. ជម្រុញផ្នែកសេដ្ឋកិច្ចរដ្ឋ

  • ពង្រឹងអភិបាលកិច្ចកិច្ច ល្អបង្កើតសមត្ថភាពគ្រប់គ្រង
  • រាជរដ្ឋាភិបាល កំពុងបង្កើនរបរស្វ័យភិបាលសេដ្ឋកិច្ចតាមរយៈយុទ្ធសាស្រ្តចតុកោណ
  • កែលម្អបច្ចេកទេសផលិត បំពាក់បច្ចេកទេសទំនើបក្នុងសហគ្រាសរដ្ឋ
  • ទិសដៅពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ
  • អភិវឌ្ឍទាំងធនធានមនុស្សទាំងគុណភាព ទំនិញរបស់រដ្ឋដើម្បីប្រកួតប្រជែងជាមួយ និងឯកជនថែមទៀត ។

គ. អនុវត្តន៍ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ

  • រាជរដ្ឋាភិបាល់បើកទូលាយឱ្យមានកម្មសិទ្ធិឯកជនពីមធ្យោបាយផលិតកម្ម បើកទូលាយឱ្យមានការ​ប្រកួតប្រជែងដណ្តើមទីផ្សារដើម្បីប្រកួតប្រជែងផលិតកម្ម
  • បើកទូលាយផលិតផលវិនិយោគិនក្នុងស្រុកនិងបរទេសឱ្យចូលមកបណ្តាក់ទុនរកស៊ីជាសហគ្រាស ឬក្រុមហ៊ុនឯកជន
  • បើកទូលាយដល់ចរាចរណ៍ចែកចាយទំនិញដើម្បីបំពេញតម្រូវការការជូនសង្គម និងអ្នកប្រើប្រាស់ ។

ឃ. រដ្ឋបាននឹងកំពុងធ្វើសមាហរណកម្ម សេដ្ឋកិច្ចតំបន់ និងអង្គការពាណិជ្ជកម្មពិភពលោកដោយបំពាក់នូវបច្ចេកវិទ្យាទំនើបលើគុណភាពទំនិញតាមស្តង់ដារអន្តរជាតិ ដើម្បីយកទៅប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ ។

ង. លើកកម្ពស់ប្រសិទ្ធិភាពដឹកនាំគ្រប់គ្រងត្រួតពិនិត្យរាល់សកម្មភាពសេដ្ឋកិច្ច

  • ប្រើប្រាស់វិធានការណ៍ទប់ស្កាត់ការកេងប្រវ័ញ្ចពីសំណាក់នាយទុន និងកម្មករ
  • ទប់ស្កាត់រូបភាពអតិផរណាដើម្បីធានានូវតុល្យភាព និងនិរន្តរភាពសេដ្ឋកិច្ច
  • ធានារក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដើម្បីបង្កើនទំនុកចិត្តដល់ពួកវិនិយោគិនឱ្យចូលមកបណ្តាក់ទុនរកស៊ី
  • រៀបចំស្ថិរភាពនយោបាយ សេដ្ឋកិច្ចសង្គមកសាងប្រព័ន្ធសេដ្ឋកិច្ច មានវិធានការសម្របសម្រួលជាមួយនិយោជិត និយោជកដើម្បីធានាភាពរលូនក្នុងសេវាកម្ម ។ អនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណក្នុងអាណត្តិទី៣រាជរដ្ឋាភិបាលកម្ពុជាបានខិតខំពង្រឹងប្រព័ន្ធសេដ្ឋកិច្ចចំរុំទាំងបីឱ្យមានដំណើរការប្រកបដោយបច្ចេកវិទ្យាទំនើប ដើម្បីពង្រីកសេដ្ឋកិច្ចកិច្ចជាតិ ពិសេសក្នុងទិសដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។

៤. អត្តសញ្ញាណជាតិមកពីពាក្យ ៖

អត្ត +សញ្ញាណ +ជាតិ

  • អត្តៈ អត្មា ខ្លួនឯង ក្នុងខ្លួន
  • សញ្ញាណៈ គ្រឿងសម្គាល់ លក្ខណៈសម្គាល់ពិសេស សេចក្តីដឹងជាក់
  • ជាតិៈ កំណើត
  • អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់នូវភិនភាគដោយឡែករបស់ជាតិនីមួយៗ ។ អត្តសញ្ញាណជាតិ ជាលក្ខណៈសម្គាល់ជាពិសេសរបស់មនុស្សរស់នៅក្នុងសមាគមមួយដែលជាទូទៅមានភាសា វប្បធម៌ អរិយធម៌ជាមួយគ្នា ។ អត្តសញ្ញាណជាតិខ្មែររួមមាន ៖
  • និមិត្តរូប ៖ ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ សញ្ញាជាតិ(ព្រះសង្ហារ) ។
  • រូបិយបណ្ណៈ ប្រាប់រៀល ។
  • ភាសាខ្មែរៈ មានអន្តរបទ (ផ្នត់ជែក) គ្មានការលើកដាក់សម្លេង ។
  • មនុស្សខ្មែរ ៖ ពណ៌សម្បុរ ទម្រង់មុខ កម្ពស់ភិនភាគពិសេស ។
  • ឈ្មោះខ្មែរ ៖ សុខ សៅ ចាន់ ម៉ុក មុំ ប្រុស ស្រី ទាវ​ ទុំ បុប្ឆា ចំប៉ា ចំប៉ី ។
  • ឈ្មោះទីកន្លែង ៖ ភូមិ ស្រុក ភ្នំពេញ ឃុំបាស្រែ តាកែវ អង្គរបុរី ឃុំគោកធ្លកក ។
  • ឥរិយាបថ ៖ ដេក ដើរ ឈរ អង្គុយ ។
  • សម្លៀកបំពាក់់ ៖ ហួល ផាមួង ក្រមា សារុង សូត្រ សម្ពត់ចងក្បិន អាវកត្រង់ អាវបំពង់ ខោថ្នេរប្រាំ ។
  • សុជីវធម៌ ៖ ដោះមួកពេលចូលវត្ត ឬជួបមនុស្សចាស់ ឬអ្នកមានឋានៈខ្ពស់ជាងខ្លួន ។
  • សំពះ ឬជម្រាបសួរ
  • ឧបករណ៍ផ្ទះបាយ ៖ ចាន ឆ្នាំង ជើងក្រាន កន្រ្តក កញ្រែ្ចង ល្អី កន្រ្តងប្រហុក ចង្ហេរ ។
  • ឧបករណ៍ប្រើប្រាស់ ៖ ផ្តិស ត្រឡោក តយ តោក ហិប ហិបស្លា ជើងពាន ។
  • ឧបករណ៍កសិកម្ម ៖ នង្គ័លល រនាស់ រទេះគោជង្រុក ក្តាបោក ចប ប៉ែល ។
  • ជម្រក ៖ ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោលរោងរឿង ។
  • គ្រឿងអលង្ហា ៖ ខ្សែក ខ្សែដៃ ចិញ្ចៀន ខ្សែចង្កេះ ខ្សែឈៀង សង្វារ ។
  • ទំនៀមទម្លាប់ប្រពៃណី ៖ កូនប្រុសបួសសងគុណម្តាយ កូនស្រីចូលម្លប់ ពិធីអាពាហ៍ពិពាហ៍ បុណ្យសព ពិធីទ្វារទសមាស ។
  • អក្សរសាស្រ្ត ៖ វេយ្យាករណ៍ខ្មែរ ។
  • អក្សរសិល្ប៍ ៖ រឿងព្រេងខ្មែរ រឿងប្រជាប្រិយទេវកថា ច្បាប់ទូន្មាន ។
  • សិល្បៈ តន្រ្តី ចម្រៀង របាំ ល្ខោន យីកេណាំងស្បែក ។
  • ល្បែងប្រជាប្រិយ ៖ បោះអង្គុយ ចោលឈូងលាក់កន្សែង ស្តេចចង់ ចាប់កូនខ្លែង អោបត្រឡោកទាញព្រ័ត្រ ។
  • កីឡា ចំបាប់ ល្បុកត្តោ ប្រដាល់ គុនដាវលំពែងដំបូង ។
  • ម្ហូបអាហារ ៖ សម្លកកូរ ប្រហើរ សំឡក់ប្រហុកកប់ទឹកគ្រឿង ។
  • បង្អែម ៖ នំអន្សម នំគម នំជាល នំកន្រ្តំ ទ្រាបនំត្នោត ។
  • ការតុបតែងលម្អ ៖ សមរម្យ ឆើតឆាយ ស្រប តាមមនោគតិខ្មែរនិយម ។ សរុបមកខ្មែរជាជនចាតិដែលមានអរិយធម៌ចំណាស់ជាងគេក្នុងចំណោមជនជាតិដទៃនៅភូមិភាគអាស៊ីអាគ្នេយ៍ ខ្មែរមានអត្តសញ្ញាណរបស់ខ្លួនជាក់លាក់ ។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ ត្រូវតែខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តឱ្យបានខ្លាំងក្លាក្នុងការការពារថែរក្សាអត្តសញ្ញាណជាតិខ្មែរឱ្យបានគង់វង្សជានិច្ចនិរន្តរ៍ ។

៥. ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាសំខាន់ៗជាបីគឺ អំណាចនីតិបញ្ញាត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។

ក. អំណាចនីតិបញ្ញាត្តិ

  • តំណាងដោយរដ្ឋសភានិងព្រឹទ្ធសភាមានតួនាទីកសាងច្បាប់ (ជាអ្នកគិត) ។
  • អំណាចនីតិប្រតិបត្តិ ៖ តំណាងដោយរដ្ឋាភិបាល មានតួនាទីអនុវត្ត និងការពារច្បាប់ (ជាអ្នកគូ) ។
  • អំណាចតុលាការ ៖ តំណាងដោយសាលាជំរះក្តីមានតួនាទីរកយុត្តិធម៌ជូនសង្គមមនុស្ស (ជាអ្នកវិនិច្ច័យ) ។
  • អំណាចទាំងបីពុំមានអំណាចណាមួយអាចទៅជំនួសអំណាចណាមួយបានឡើយទោះស្ថិតក្នុងករណីណាក៏ដោយ ។

ខ. ប្រៀបអំណាចរបស់សភាលើរដ្ឋាភិបាល

  • សភាមានអំណាចអនុម័តលើការតែងតាំងគណរដ្ឋមន្ត្រីដែលប្រមុខរដ្ឋាភិបាលបានស្នើឡើង
  • សភាជាអ្នកសម្រេចលើគម្រោងថវិកាចំណាយដែលរដ្ឋាភិបាលបានដាក់ស្នើ
  • សភាមានអំណាចដកដូរបុណ្យសក្តិមន្ត្រីណាដែលប្រព្រឹត្តខុស (សមាជិករដ្ឋាភិបាល) ។

ប្រៀបអំណាចរបស់រដ្ឋាភិបាលលើសភា

  • រដ្ឋាភិបាលមានអំណាចចាប់ខ្លួនសមាជិកសភាណាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង

ប្រៀបអំណាចរបស់រដ្ឋាភិបាលលើតុលាការ

  • រដ្ឋាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមណាដែលប្រព្រឹត្តបទល្មើស ។

​ប្រៀបអំណាចតុលាការលើរដ្ឋាភិបាល

  • តុលាការមានអំណាចចោទប្រកាន់ និងវិនិច្ច័យទោសចំពោះសមាជិក ប្រមុខរដ្ឋាភិបាលប្រព្រឹត្តខុសច្បាប់ ។

ប្រៀបអំណាចតុលាការលើសភា

  • តុលាការមានអំណាចចោទប្រកាន់ និងវិនិច្ច័យទៅសចំពោះសមាជិកសភាណាដែលប្រព្រឹត្តល្មើស ។

ប្រៀបអំណាចរបស់សភាលើតុលាការ

  • ក្រុមប្រឹក្សាធម្មនុញ្ញាមានអំណាចប្រកាសបដិសេធច្បាប់ ឬសេចក្តីព្រាងច្បាប់ខ្វះធម្មនុញ្ញភាព សរុបមក អំណាចទាំងបីនៅក្នុងលទ្ធិប្រជាធិបតេយ្យនៅដាច់ដោយឡែកពីគ្នា ហើយមានប្រៀបលើគ្នាទៅវិញទៅមក និងមានអន្តរកម្មវិធីគឺមានទំនាក់ទំនង និងត្រួតពិនិត្យគ្នាទៅវិញទៅមកតាមទិសដៅតែមួយគឺ បម្រើជាតិ និងប្រជាជន ។

៦. អំពើហិង្សា ជាការបញ្ចេញកំហឹងដាក់គ្នាការទាស់ទែងខ្វែងគំនិតគ្នា ការធ្វើអាក្រក់ដាក់គ្នាអំពើកម្រោល ។ មូលហេតុដែលនាំឱ្យមានអំពើហិង្សាគឺ ៖

  • ស្រវឹង ៖ ភ្លេចភ្លាំងស្មារតី ប្តូរចរិតពីស្លូតមកកាចសាហាវ ។
  • គ្រឿងញៀន ៖ បាត់បង់ស្មារតី ទប់អារម្មណ៍មិនបានគ្រប់គ្រងខ្លួនឯងមិនបាន ។
  • ចាញ់ល្បែង ៖ មួម៉ៅ តប់ប្រម៉ល់ទប់ប្រធោ។
  • ភាពក្រីក្រ ៖ ទ័លច្រក ខឹង មួម៉ៅ សុញគំនិត ។
  • និកម្មភាព ៖ ត្រូវបណ្តេញចេញពីការងារ ។
  • គ្រោះបាត់អាជីព ៖ បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ។
  • ចរិតមនុស្ស ៖ កាចសាហាវ យង់ឃ្នងក្រេវក្រោធ ប្រច័ណ្ឌ ។
  • អាពាហ៍ពិពាហ៍វ័យក្មេង ៖ នៅឆេវឆាវ ប្រកាន់អស្មិមានៈ ។
  • អវិជ្ជា ៖ អនក្ខរជន ល្ញង់ខ្លៅ គ្មានការពិចារណាទុទិដ្ឋិ ។
  • ការរើសអើង ៖ ទស្សនៈផ្ទុយគ្នាប្រកាន់ ។
  • កិលេសតណ្ហាៈ មមៃបម្រើផ្លូវភេទ មិនរវល់ផ្លូវ ភេទ រោគចិត្ត ។

ខ. រូបភាពនៃអំពើហិង្សា ៖

  • ផ្លូវកាយ ៖ វាយដំ ទាត់ធាក់ បង្ករបួសស្លាកស្នាម
  • ផ្លូវចិត្ត ៖ បង្កការឈឺចាប់ បញ្ឈឺ ផ្គើន មានៈរឹងត្អឹង ជេរបញ្ចោរ ដៀលដាល ប្រមាថ រើសអើង
  • ផ្លូវសេដ្ឋកិច្ច ៖ វាយបំផ្លាញទ្រព្យសម្បត្តិសំភារៈលួចទ្រព្យសំភារៈរបស់របរក្នុងផ្ទះយកទៅលក់បង្ខាំងមិនឱ្យចេញទៅប្រកបមុខរបរ
  • ផ្លូវភ្លេទ ៖ បង្ខំចាប់រំលោភផ្លូវភេទ មិនរវល់ផ្លូវភេទ សោះអង្គើយ ។

គ. ផលប៉ះពាល់អាក្រក់នៃអំពើហិង្សាក្នុងគ្រួសារ ៖

  • ផ្លូវកាយ ៖ របួសស្នាកស្នាម ពិការ បាត់បង់ជីវិតបាត់បង់ភាពជាមនុស្ស
  • ផ្លូវចិត្ត ៖ ភ័យខ្លាចបាក់ស្បាត អារម្មណ៍មិននឹងនរ អស់អង្ឃឹម ឡប់សត្វ វិកលចរិត សរសៃប្រសាទអាចធ្វើអត្តឃាត
  • ផ្លូវសេដ្ឋកិច្ច ៖ ខូចខាតសម្ភារៈ វិបត្តិជីវភាពគ្រួសារ បង់ខាត ចំណាយលើការព្យាបាល ចំណាយលើការជួសជុលទិញសម្ភារៈប្រើប្រាស់ ខាតពេលប្រកបមុខរបរ
  • ផ្លូវភេទ ៖ បង្កការឈឺចាប់ផ្លូវចិត្ត ការភ័យខ្លាចភាពតក់ស្លុត ខកចិត្ត រស់នៅមិនស្ងប់ អារម្មណ៍មិនល្អ បាត់បង់ភាពថ្លៃថ្នូរ គ្រួសារធ្លាក់ក្នុងវិបត្តិ អាចធ្លាក់ទៅក្នុងការជួញដូរភេទ អាចធ្វើអត្តឃាត ឬចងគំនុំសងសឹក ។ ដូច្នេះអំពើហិង្សាធ្វើឱ្យសង្គមច្របូកច្របល់បាត់សណ្តាប់ធ្នាប់បញ្ហាស្មុគស្មាញដល់សង្គមធ្វើឱ្យគ្រួសារបែកបាក់លែងលះកូនបាត់ភាពកក់ក្តៅ ចាកចេញពីគ្រួសារ គេចវេះសាលារៀន ខ្វះការអប់រំ សេពគប់មិត្តខិលខូច ក្រុមបងធំបង្កចលាចលដល់សង្គម ។ ហើយដើម្បីចៀសវាងអំពើហិង្សាក្នុងគ្រួសារមនុស្សម្នាក់ៗត្រូវចេះអត់ធ្មត់យោគយល់អធ្យាស្រ័យគ្នា តែបើកើតមានអំពើនេះ យើងត្រូវដើរចេញដើម្បីឱ្យកំហឹងបានរសាយ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login