សំណួរ
១. ប្រសិនបើភូមិ ឃុំទប់ស្កាត់មិនបាន តើបាតុភាពអវិជ្ជមាននីមួយៗ ផ្តល់ផលវិបាកដូចម្តេចខ្លះ ?
២. តើនរណាខ្លះ ឬស្ថាប័នណាខ្លះដែលមានភារកិច្ចអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ?
៣. តើអ្នកយល់យ៉ាងណាចំពោះការដាក់ឱ្យអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ?
ចម្លើយ
១. ផលវិបាកអាក្រក់កើតពីបាតុភាពអវិជ្ជមាននីមួយៗប្រសិនបើ ភូមិ ឃុំ សង្កាត់ទប់ស្កាត់មិនបានមានដូចជា ៖
ក. អំពើចោរកម្ម
- បង្កនាំឱ្យមានការភ័យខ្លាច ការព្រួយបារម្ភ ការបាត់បង់ជំនឿទុកចិត្ត ការអស់សង្ឃឹម
- ធ្វើឱ្យភូមិ ឃុំ សង្កាត់កើតមានភាពច្របូក ច្របល់ ចលាចលខ្វះសុវត្ថិភាព
- បាត់បង់សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិធ្វើម្ចាស់កម្មសិទ្ធិ
ខ. គ្រឿងញៀន
- បង្កនាំឱ្យសុខភាពចំណាយប្រាក់ឥតប្រយោជន៍ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារនិងសង្គម
- បង្កនាំឱ្យមានភាពវង្វេងស្មារតី បាត់បង់សតិប្តូរអត្តចរិត សហាវឃោរឃៅ ព្រៃផ្សៃ មិនអាចគ្រប់គ្រងខ្លួនឯងបាន ក្លាហានខុសទំនង
- រំលោភសិទ្ធិអ្នកដទៃ រំលោភច្បាប់ បាត់បង់សិទ្ធិរស់នៅថ្លៃថ្នូរ បង្កគ្រោះថ្នាក់
គ. ការអនាចារ
- ក្បត់ទំនៀមទម្លាប់ ប្រពៃណីខ្មែរ ប្រាសចាកសីលធម៌សង្គម បាត់បង់ភាពថ្លៃថ្នូរ
- ងាយឆ្លងមេរោគអេដស៍ ជំងឺអេដស៍ ឆ្លងកាមរោគ
- បាត់បង់សិទ្ធិរស់នៅជាគ្រួសារ សង្គមគ្រួសារមានការអាម៉ាស់
- បង្កចលាចលក្នុងភូមិ ឃុំសង្កាត់ រំខានការធ្វើចរាចរ បាត់សណ្តាប់ធ្នាប់សង្គម
- បង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ បំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងទ្រព្យសម្បត្តិសាធារណៈ
- រំលោភសិទ្ធិរស់រានមានជីវិត សិទ្ធិរស់នៅថ្លៃថ្នូរ
ឃ. ល្បែងស៊ីសង
- ខាតពេលប្រកបមុខរបរ ឬផលិត ខ្ជះខ្ជាយទ្រព្យសម្បត្តិ
- បើចាញ់នាំឱ្យខកចិត្ត អស់សង្ឃឹម មួម៉ៅ អាចកើតអំពើហិង្សាក្នុងគ្រួសារ ធ្លាក់ខ្លួនក្រ ខ្វះឈានទៅរកស៊ីផ្លូវភេទ ឬធ្វើអត្តឃាត ឬលួចឆក់ប្លន់ ។ បើឈ្នះចាយខ្ជះខ្ជាយ
- រំលោភច្បាប់សង្គម ទទួលទោសតាមច្បាប់កំណត់
ង. អជ្ញាធរដែនដី
- គ្រប់គ្រងពលរដ្ឋក្នុងភូមិសាស្រ្តរបស់ខ្លួនលើគ្រប់សកម្មភាព
- កំណត់ និងតាមដានមនុស្សចម្លែក ឬក្តាប់ឱ្យបានមុខសញ្ញាដែលមានវត្តមានក្នុងភូមិសាស្រ្តរបស់ខ្លួន
- ចាត់វិធានការអប់រំផ្សព្វផ្សាយវិធានការរដ្ឋបាលវិធានការច្បាប់
ច. នគរបាល កងរាជអាវុធហត្ថ
- អប់រំ បង្ការ បង្កើនការយល់ដឹងក្នុងស្រទាប់ពលរដ្ឋ
- ទប់ស្កាត់ បង្រាបអំពើដែលល្មើសច្បាប់
- ចាប់ខ្លួនជនប្រព្រឹត្តល្មើសបញ្ជូនទៅស្ថាប័នតុលាការធ្វើការកាត់ទោស
ឆ. ពលរដ្ឋគ្រប់រូប ៖ ចូលរួម សង្កេត តាមដាន និងផ្តល់ព័ត៍មានទៅស្ថាប័នមានសមត្ថកិច្ចជាបន្ទាន់ ។
ជ. តុលាការ ៖ អនុវត្តអំណាចនីតិវិនិច្ឆ័យតាមនីតិវិធីដែលបានកំណត់ ។
ឈ. រូបខ្ញុំផ្ទាល់ ៖
- ស្វ័យគ្រប់គ្រងខ្លួនឯងឱ្យបាន វៀរចាកអំពើទាំងអស់នោះឱ្យបានដាច់ខាត
- អប់រំផ្សព្វផ្សាយដល់មិត្តភក្តិឱ្យប្រព្រឹត្តតែអំពើល្អអំពើដែលស្របច្បាប់
- ផ្តល់ព័ត៍មានទៅសមត្ថកិច្ចនៅពេលមានឃើញកើតមានឡើងភាពមិនប្រក្រតីនានា ។
២. សារៈសំខាន់នៃការដាក់ឱ្យអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពមានដូចតទៅ ៖
- ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនាំឱ្យសង្គមជាតិមានសុវត្ថិភាព សេដ្ឋកិច្ចជាតិលូតលាស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្បូរសប្បាយ ចំណូលផលទុនជាតិកើនឡើង ។
- ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពផ្តើមចេញពីភាពស្ញប់របស់បុគ្គលគ្រប់រូប ។
- ប្រសិទ្ធភាពនៃគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពជាវិធានការមិនអាចខ្វះបាននិងជាមូលដ្ឋានគន្លឹះនៃការកសាង និងអភិវឌ្ឍសង្គមកម្ពូជាយើងលើគ្រប់វិស័យ ។