Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើកូនល្អ មិត្តល្អ និងពលរដ្ឋល្អមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ ?

២. តើស្រ្តីដែលបានទទួលការអប់រំខ្ពស់មានសមត្ថភាពអ្វីខ្លះ ?

៣. ដូចម្តេចដែលហៅថា អត្តសញ្ញាណ ?

៤. តើអ្វីខ្លះដែលជាភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរយើង ? ចូររៀបរាប់ ។

៥.​ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។ តើគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពរួមមានគោលនយោបាយអ្វីខ្លះ ? ចូររៀបរាប់ ។

ចម្លើយ

១. កូនល្អ មិត្តល្អ និងពលលរដ្ឋមានលក្ខណៈសម្បត្តិដូចតទៅ ៖

ក. កូនល្អ

  • ជាកូនដែលមានអត្តចរិតស្លូតបូត ទន់ភ្លន់សុភាពរាបសារ ស្រគត់ស្រគំ រមទម្យ ។
  • ស្តាប់ដំបូន្មានឪពុកម្តាយ គោរពចាស់ទុំ ព្រឹទ្ធាចារ្យ ព្រះសង្ឃ ចេះជួយកិច្ចការឪពុកម្តាយបង ប្អូន ជីដូនជីតា ចេះថែទាំប្អូនតូចតាចតាមសមត្ថភាព និងលទ្ធភាព ។
  • ស្រលាញ់ពលកម្ម អនាម័យ ការពារបរិស្ថានស្រឡាញ់ការអប់រំកាយ និងកីឡា ។
  • ចេះសន្សំសំចៃថវិកា និងថៃទាំសម្ភារដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ។
  • ចេះថែរក្សាការពារកិត្តិយសគ្រួសារ និងមិនធ្វើឱ្យមាតាបិតាក្រុមគ្រួសារ ពិបាកចិត្ត ឬខកចិត្តដោយប្រការណាមួយ ។

ខ. សិស្សល្អ

  • ជាសិស្សដែលមានសេចក្តីឧស្សាហ៍ព្យាយាមរៀនសូត្រ និងរៀនពូកែ ។
  • គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន គោរពលោកគ្រូ អ្នកគ្រូ មករៀនរៀងរាល់ពេលវេលា ។
  • មានស្មារតីស្រាវជ្រាវបំពេញបន្ថែមចំណេះដឹង ។​
  • ចូលរួមសកម្មភាពសង្គមក្លឹបសិក្សាទាំងនៅក្នុងសាលា និងក្នុងសហគមន៍ ។
  • មិនបង្កការលំបាកដល់សាលារៀន ការពារកិត្តិយសសាលា ។

គ. មិត្តល្អ

  • ធ្វើខ្លួនឱ្យល្អទប់នឹងបាតុភាពអសកម្មក្នុងសង្គម ។
  • មានទំនាក់ទំនងល្អជាមួយមិត្ត ជាមួយមិត្តភក្តិទាំងក្នុង និងក្រៅសាលា មានសមានចិត្តស្រលាញ់មិត្តភក្តិ និងជួយគ្នាទៅវិញទៅមក ។
  • ចេះដាស់តឿនមិត្តដែលគេច និងបោះបង់ការសិក្សាឱ្យវិលត្រឡប់មករៀនសូត្រវិញ ។
  • មានស្មារតីឧស្សាហ៍ព្យាយាម មានចិត្តអំណត់អត់ធន់ ពិសេសជួយមិត្តដែក្រីក្រ និងចូលរួមសកម្មភាពសិល្បៈ ការអប់រំកាយ និងកីឡា និងមានវិធានការការពារជំងឺដើម្បីថាមពល និងសុខភាពល្អប្រសើរ ។
  • មិនបង្កការលំបាកដល់មិត្តភក្តិ ។

ឃ. ពលរដ្ឋល្អ

  • អត្តចរិត ឫកពារល្អ
  • សីលធម៌រស់នៅល្អ
  • គោរពច្បាប់សង្គម
  • ចូលរួមអភិវឌ្ឍន៍សង្គម
  • មិនបង្កការលំបាកដល់សង្គម
  • មិនបង្កអសន្តិសុខដល់សង្គម
  • មិនបង្កកកង្វល់ដល់អ្នកដទៃ
  • ស្រលាញ់ថែរក្សាការពារសម្បត្តិសាសនា
  • ស្រលាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិមាតុភូមិ
  • សរុបមក កូន ល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អពិតជាប្រកបដោយសម្បតិ្តល្អប្រសើរជាច្រើនគួរឱ្យស្ញប់ស្ញែងមែន ។ ដូច្នេះ យើងត្រូវតែខិតខំធ្វើខ្លួនឯងប្រតិបត្តិលក្ខណៈសម្បត្តិទាំងនោះយ៉ាងណាឱ្យខាងតែបាន ដើម្បីបានក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អសម្រាប់សង្គមដ៏ផូរផង់នៃយើង ។

២. ស្រ្តីដែលទទួលបានការអប់រំខ្ពស់មានសមត្ថភាពដូចតទៅ ៖

ក.​ កសាង និងអនុវត្តផែនការគ្រួសារ

  • ផែនការចំណូល ចំណាយក្នុងគ្រួសារមានតុល្យភាព ផែនការរកប្រាក់ចំណូល ផែនការចំណាយសោហ៊ុយលើដំណើរ ធ្វើការងារ ការចំណាយលើឳសថព្យាបាល សម្លៀកបំពាក់ប្រាក់សន្សំ និងការចេះសន្សំសំចៃជាដើម ។
  • ផែនការពន្យាកំណើត និងការកំណត់ចំនួនសមាជិកគ្រួសារតាមបំណងប្រាថ្នា គឺ ការមានកូនតាមផែនការមិនមែនមានកូនដោយចៃដន្យ ។
  • បន្ស៉ី ឬផ្សារភ្ជាប់ផែនការក្នុងគ្រួសារជាមួយសកម្មភាពសង្គម ឬផែនការការងារធានាឱ្យបានភាពរលូនដើម្បីធ្វើឱ្យសម្រេចទាំងផែនការគ្រួសារ​ទាំងផែនការការងារ ទាំងសកម្មភាពសហគមន៍ ឬសកម្មភាពសង្គម ។

ខ. អប់រំគ្រួសារ

  • អប់រំប្តីដោយផ្ទាល់ ឬប្រយោលដើម្បីឱ្យប្តីដើរតាមគន្លងសីលធម៌សង្គមបានត្រឹមត្រូវ និងស្របតាមគោលដៅ និងបំណងប្រាថ្នារបស់ខ្លួន ពិសេសចេះការពារខ្លួនកុំឱ្យមានជំងឺអេដស៍ ។
  • អប់រំកូនចៅឱ្យទម្លាប់អនុវត្តវិន័យគ្រួសារ ប្រពៃណីទំនៀមទម្លាប់ ការប្រតិបត្តិផ្នែកសាសនា ច្បាប់សង្គម សីលធម៌សង្គម វិន័យការងារ អប់រំអនាម័យសុខភាពដល់សមាជិកគ្រួសារ ។
  • ជួយសង្ហាត់បង្រៀនកូនចៅ ឬយ៉ាងហោចណាស់ក៏ត្រូវឆ្លៀតពេលពិនិត្យតាមដានការសិក្សារបស់កូនចៅ​ នឹងអាចឈានទៅដល់ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈដល់កូនចៅសម្រាប់ទុកជាអាជីពនាពេលអនាគត ។

គ. រក្សាសុភាពគ្រួសារ

  • ចេះថែរក្សាសុខភាពផ្ទាល់ខ្លួនជាប្រចាំ ជាពិសេសត្រូវចេះថែរក្សាសុខភាពមុន និងក្រោយពេលសម្រាលកូន ។
  • ចេះចាត់ចែងចាក់ថ្នាំបង្កាឱ្យកូន ថែរក្សាសុខភាពសមាជិកគ្រួសារឱ្យចេះអនាម័យខ្លួនប្រាណ និងចេះអនុវត្តតាមវេជ្ជបញ្ជា ។
  • ចេះរក្សាអនាម័យសុខភាពក្នុងគ្រួសារដូចជាអនាម័យខ្លួនប្រាណ សម្លៀកបំពាក់ ម្ហូបអាហារ ផ្ទះសម្បែង សហគមន៍ជាដើម ។

ឃ. អនុវត្តសិទ្ធិអំណាច

  • សិទ្ធិស្មើភាពគ្នារវាងប្តីនិងប្រពន្ធក្នុងការចាត់ចែងទុកដាក់ ។
  • ការប្រើប្រាស់ទ្រព្យធន ការគ្រប់គ្រងប្រើប្រាស់ប្រាក់ចំណូលចំណាយ ការចាត់ចែងឱ្យកូនសិក្សារៀនសូត្រ និងការឱ្យកូនបន្តការសិក្សាលើជំនាញឯកទេស ។
  • ការសម្រេចកិច្ចការក្នុងគ្រួសារលើអចលនទ្រព្យ ការទុកដាក់កូនចៅឱ្យមានគ្រួសារ និងការចេករំលែកទ្រព្យសម្បត្តិដល់កូននៅពេលដែលមានគ្រួសារ ។
  • ធ្វើឱ្យសា្វមី និងសង្គមទទួលស្គាល់ពីតម្លៃ និងសិទ្ធិអំណាចរបស់ខ្លួន ព្រមទាំងស្គាល់ពីសមត្ថភាពរបស់ខ្លួនជាភរិយា ។
  • សិទ្ធិអំណាចជ្រើសរើសមុខរបរ ឬការងារ ឬចូលរួមសេវាកម្មសាធារណៈក្នុងការរក​ប្រាក់ ចំណូលបន្ថែមដោយភាពម្ចាស់ការ ដើម្បីផ្គត់ផ្គង់គ្រួសារ ឬដោះស្រាយបញ្ហាចំពោះមុខដែលកើតឡើងជាយថាហេតុ ។
  • ដូចនេះ ស្រ្តីដែលមានការអប់រំខ្ពស់ពិតជាមានសមត្ថភាព និងមានគុណប្រយោជន៍យ៉ាងច្រើនចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។

៣. អត្តសញ្ញាណជាតិ = អត្ត + សញ្ញាណ + ជាតិ ។ អត្តមានន័យថា គ្រឿង សម្គាល់ខ្លួន ឬវត្ថុណាមួយ ។ ឯសញ្ញាណ មានន័យ ថាសេចក្តីដឹងជាក់ ការយល់ច្បាស់ ។ រីឯជាតិ មានន័យថាកំណើតនៃមនុស្សដែលមានសញ្ញាណជាតិផ្សេងៗ ។ ដូចនេះអត្តសញ្ញាណជាតិ មានន័យថា លក្ខណៈសម្គាល់ពិសេសរបស់ក្រុមមនុស្សរស់នៅ ដែលមានកំណើតក្នុងសហគមន៍ជាមួយគ្នា ដែលជាទូទៅមានប្រវត្តិភាសា និងវប្បធម៌មួយដូចគ្នារស់នៅលើទឹកដីជាមួយគ្នា មានអតីតកាលដូចគ្នា និងមានសព្ចោតនាឆន្ទៈរួមគ្នាបង្កើតបានជាចរិតមួយដូចគ្នា ។

៤. ភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណជាតិមរួមមាន ៖

  • និមិត្តរូបជាតិ ៖ ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ ព្រះសង្ហា សញ្ញាជាតិ
  • រូបិយបណ្ណខ្មែរ ៖ ប្រាក់រៀល
  • ឈ្មោះមនុស្ស​ ៖ សុខ សៅ មុំ ស្រី ប្រុស ព្រីងពៅ ។ ទីកន្លែងភូមិស្រុក​ ស្រុកអង្គរបុរី ខេត្តសៀមរាប ភូមិព្រៃបាសឹង ឃុំ គោកធ្លក
  • ភាសាខ្មែរមានអន្តរបទ គ្មានសម្លេងលើកដាក់
  • សុជីវធម៌ខ្មែរ ៖ ដោះមួក សំពះ អង្គុយបត់ជើងឳនលំទោន
  • ទំនៀមទម្លាប់ប្រពៃណី ៖ អាពាហ៍ពិពាហ៍បុណ្យទានផ្សេងៗដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យចេញវស្សា បុណ្យចេញវស្សា បុណ្យកឋិន
  • ម្ហូបអាហារខ្មែរ ៖ សម្លកកូរ ម្ជូរ សំឡក់ ប្រហើរប្រហុកដុត អន្លក់ទឹកគ្រឿង
  • អក្សរសាស្រ្តខ្មែរ ៖ អក្សរសិល្ប៍ រឿងទុំទាវ រឿងកូលាបប៉ៃលិន រឿង ភូមិតិរិច្ឆាន ។ តន្រ្តី ភ្លេងខ្មែរ ភ្លេងពិណ្យពាទ្យ ភ្លេងខ្លងខែក ភ្លេងអារក្ស
  • របាំអប្សរា របាំប្រជាប្រិយ របាំគោះត្រឡោកត្រុដិ គោះអង្រែ នេសាទ ជូនពរ ព្រះរាជទ្រព្យទន្សោងគោព្រៃ រាំវង់ រាំក្បាច់
  • ស្ថាបត្យកម្ម ៖ ប្រាសាទបុរាណ (ប្រាសាទភ្នំដាប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី ប្រាសាទបាយ័ន ) ផ្ទះកំប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោល​ ផ្ទះរៀងដឿង ទំនប់ទឹក គូទឹក អាងទឹក
  • ចម្លាក់ខ្មែរ ៖ ក្បាច់ទ្រង់ទ្រាយជាលក្ខណៈខ្មែរ (ក្បាច់ភ្ញីវល្លី ភ្ញីភ្លើង)
  • ល្បែងប្រជាប្រិយខ្មែរ ៖ ទាញព្រ័ត្រ បោះអង្គុយចោលឈូង លាក់កន្សែង លាក់កូនខ្លែង
  • ច្បាប់ក្រមង៉ុយ ៖ ច្បាប់ល្បើកថ្មី ច្បាប់កេរកាលថ្មី ច្បាប់ទូន្មានជនប្រុសស្រី
  • សម្លៀកបំពាក់ ៖ ហូល ផាមួង សារ៉ុងសូត្រចរបាប់ អាវកត្រង់ អាវផាយ ខោថ្នេរប្រាំ
  • ផលិតផល ៖ កន្ទេលកក់ កន្ទេលផ្តៅ កន្ទេលរពាក់ កន្ទេលរំចេក កន្ទេលស្លឹកត្នោតស្បៃមុង វែងចង្ក្រាន ផ្តិលខាត់ ផ្តិលស្ពាន់ ត្រឡោក កញ្រ្ចែញ ភាចន៍ ក្អម ពាង ក្រឡរ ផើង
  • កីឡា ៖ ប្រដាល់ ល្បុក្កតោ គុនទ្វារប្រាំបីគុនដំបូង ចំបាប់
  • រុក្ខជាតិ ៖ ត្នោត ជ្រៃ តាឳន ទ្រាំង
  • សត្វ ៖ ទន្សោង ត្រីខ្សាន ត្រីរាជ ផ្សោត ខ្ចីងវល្លិ៍
  • កោះ កោះទន្សាយ កោះរ៉ុង កោះសេះ ។

៥. គោលនយោបាយទាំងប្រាំរបស់ភូមិ ឃុំមានសុវត្ថិភាពរួមមានដូចជា ៖

  • គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ
  • គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
  • គ្មានអំពើអនាចារ ការជួញដូរផ្លូវភ្លេទ ពិសេសស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ
  • គ្មានក្មេងទំនើង និងការបង្កើតបក្សពួក ក្រុមបងធំ បងតូច និងគ្រឿងញៀន
  • គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login