វីរក្សត្រដែលបានបង្រួបបង្រួម និងបង្កើតក្រុងអង្គរមុនគេ គឺព្រះបាទជ័យវរ្ម័នទី២ ។ ឈ្មោះ និងរាជធានីដែលព្រះអង្គបានផ្លាស់ប្តូររាជធានី តាមលំដាប់រហូតដល់រាជធានីអង្គរចុងក្រោយ ៖
- ឥន្រ្ទបុរៈ នៅខាងកើតខេត្តកំពង់ចាម
- កុតិ ស្ថិតនៅជិតបន្ទាយក្តីសព្វថ្ងៃ
- ហរិហរាល័យ ក្នុងស្រុករលួស ខេត្តសៀមរាប
- អមរេន្ទ្របុរៈ ចំកន្លែងប្រាសាទអកយំ ដែលលេចកប់ក្នុងទំនប់បារាយណ៍ទឹកថ្លា
- មហេន្ទ្របុរៈ នៅលើភ្នំគូលែន ជារាជធានីចុងក្រោយកសាងនៅគ.ស ៨០៨ ស.វទី ៩ ។ មូលហេតុដែលនាំអោយមានការលើកយកភ្នំគូលែនជារាជធានីបណ្តាលមកពីគេចង់លើកយកភ្នំគូលែន ដើម្បីតាងជាភ្នំព្រះសុមេរុ ដែលមានទេវៈជាច្រើននៅជុំវិញព្រះឥន្ទ្រស្ថិតលើភ្នំនោះនិងអោយមានឯកភាពជាតិ កសាងប្រទេស ។