កត្តាដែលបណ្តាលឱ្យសីលធម៌សង្គមធ្លាក់ចុះមានដូចជា ៖
ក. កត្តាផ្ទាល់ខ្លួន
- ទទួលយកនូវវប្បធម៌បរទេសដែលមានលក្ខណៈឆើតឆាយ សម្ភារៈទំនើបៗ ចង់បានភាពស្អាតៗបាតហួសហេតុ ភ្លេចខ្លួនជានរណា វប្បធម៌ អរិយធម៌ខ្លួន មានចិត្តភ្លើតភ្លើន ។
ខ. កត្តាគ្រួសារ
- ឪពុកម្តាយបងប្អូនខ្វះការអប់រំបន្ថែម តាមដានអប់រំដោយសន្តិវិធី ផ្តេកផ្តួលយកលេសលើការងារផ្ទាល់ខ្លួន
- កម្រិតជីវភាពខ្ពស់លើសហួសប្រមាណ កូនមានលក្ខណៈអាងកាង
- កម្រិតជីវភាពគ្រួសារក្រីក្រគ្មានការងារធ្វើ ។
ឃ. កត្តាសហគមន៍
- កន្លែងអធិបតេយ្យគ្មានការគ្រប់គ្រងត្រឹមត្រូវម៉ត់ចត់ ច្រើនមានល្បែងស៊ីសង ស្រី ស្រា គ្រប់ ប្រភេទ កាប់ចាក់ បាញ់ ឆក់ប្លន់ ។
ង. កត្តាសាលារៀន
- ការអប់រំមិនដិតដល់ ត្រូវគ្មានជំនាញឯកទេសត្រឹមត្រូវ
- រដ្ឋាភិបាល គឺក្រសួងខ្វះការយកចិត្តទុកដាក់ដល់ប្រព័ន្ធអប់រំ ។
ច.កត្តាសង្គម
- អ្នកដឹកនាំអសមត្ថភាព ប្រព្រឹត្តអំពើពុករលួយគ្មានទំនួលខុសត្រូវក្នុងការដឹកនាំ គ្មានគុណធម៌ប្រើអំណាចផ្តាច់ការ ។
- ការផ្សព្វផ្សាយ ចាក់ផ្សាយគ្មានការទប់ស្កាត់នូវការនាំចូល គ្មានវិធានការអនុវញ្ញាតឱ្យនាំរូបភាពអាសអាភាស កាសែត ទស្សនាវដ្តី ប្រព័ន្ធអ៊ីធឺណែត ។