សំនួរ
១. ចូរបង្ហាញអំពីខ្លឹមសារនៃការសំពះរបស់ជនជាតិខ្មែរ ។
២. ចូរនិយាយអំពីចរិតលក្ខណៈនៃអ្នកដឹកនាំ ?
៣.ចូរប្អូនរាប់ច្បាប់នៅក្នុងប្រទេសកម្ពុជាឲ្យបាន១០ ។
៤. តើប្រភពនៃតម្លៃរបស់មនុស្សកើតចេញពីកត្តាអ្វីខ្លះ ?
៥. តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៤៨បានចែងយ៉ាងដូចម្តេចខ្លះ ?
ចម្លើយ
១. បង្ហាញអំពីខ្លឹមសារនៃការុំសំពះរបស់ជនជាតិខ្មែរគឺ៖
- ការចេះគួរសមនិងយកចិត្តទុកដាក់
- ការគោរពគាវៈរវាងគ្នានិងគ្នា
- ការគោរពដឹកគុណចំពោះនរណាម្នាក់
- ការគោរពតបស្នងសងគុណម្តាយឪពុក
- ការទទួលរាក់ទាក់ស្វាគមន៍គ្នា
- ការគោរពកោតខ្លាចឋានៈ បុណ្យសក្តិ តួនាទី អំណាចមហិទ្ធិឬទ្ធិ
- ការគោរពបូជាចំពោះ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងអ្នកមានសីលទាន
- ការរគោរពឲ្យតម្លៃគ្នាទៅវិញទៅមក
- បង្ហាញអំពីសីលធម៌ និងប្រពៃណីខ្មែរ
- បង្ហាញអំពីអត្តសញ្ញាណរបស់ជាតិ
- បង្ហាញអំពីសេចក្តីថ្លៃថ្នូររបស់មនុស្ស ។
២. និយាយអំពីលក្ខណៈនៃអ្នកដឹកនាំ៖
- ស្លូតបូតនិងសុភាពរាបសារ
- មានសមត្ថភាព
- ស្វ័យត្រួតពិនិត្យឬម្ចាស់ការលើខ្លួនឯង
- ជាអ្នកចេះរៀបចំចាត់ចែងការងារ
- មានភាពក្លាហាន ស្វាហាប់
- បង្កើតគំនិតថ្មីៗ ជម្រុញចិត្ត
- មានប្រាជ្ញាអាចដោះស្រាយបញ្ហា
- មានចិត្តសប្បុរស
- មានអាកប្បកិរិយារមទមល្អ
- ហ៊ានធ្វើពលិកម្ម
- ហ៊ានធ្វើការងារដែលលំបាក
- ប្រមើលមើលទៅមុខក្នុងការងារ
- មានគំនិតទូលាយ ចេះតែរំលែក
- មានប្រឌិតញាណជាពិសេស ជាដើម ។
៣. រាប់ច្បាប់នៅក្នុងប្រទេសកម្ពុជា មាន៖
- ច្បាប់ឯកពន្ធភាព
- ច្បាប់ភូមិបាល
- ច្បាប់ព្រហ្មទណ្ឌ
- ច្បាប់រដ្ឋប្បវេណី
- ច្បាប់ការងារ
- ច្បាប់អាពាហ៍ពិពាហ៍
- ច្បាប់ពាណិជ្ជកម្ម
- ច្បាប់សាធារណៈ
- ច្បាប់ឯកជន
- ច្បាប់ចរាចរណ៍
- ច្បាប់សញ្ជាតិ
- ច្បាប់ប្រឆាំងគ្រឿងញៀន
- ច្បាប់ប្រឆាំងអំពើពុករលួយ
- ច្បាប់វិនយោគទុន
- ច្បាប់ប្រឆាំងការជូញដូរមនុស្ស
- ច្បាប់ការពារបរិស្ថាន
- ច្បាប់រដ្ឋធម្មនុញ្ញ
- ច្បាប់ប្រើប្រាស់អាវុធនិងគ្រាប់រំសេវ
- ច្បាប់ស្តីពីការអប់រំ
- ច្បាប់ស្តីពីប្រៃសណីយ៍... ។
៤. ប្រភពនៃតម្លៃមនុស្សកើតចេញពី៖
- គ្រួសារគឺជា ប្រភពដំបូងនៃការកកើតតម្លៃ ដោយហេតុថាគ្រួសារមានតួនាទីមូលដ្ឋាន ក្នុងការអប់រំពីរបៀបរបបបែបផែន ជំនឿ និងវប្បធម៌របស់សង្គមជាតិ
- សង្គមផ្តល់នូវការអប់រំជាប្រចាំដោយហេតុថាបរិយាកាសនៅជុំវិញខ្លួនយើង ដែលគេចង់បានម៉្លោះហើយរូបយើងម្នាក់ៗត្រូវខិតខំសិក្សារៀនសូត្រអំពើល្អពីគ្នាទៅវិញទៅមក ដើម្បីឲ្យខ្លួនមានតម្លៃនិងសង្គមទទួលស្គាល់
- ការអប់រំក្នុងប្រព័ន្ធមានឥទ្ធិពលខ្លាំង ផ្នែកជំនាញ ជំនឿចំណេះដឹង អាកប្បកិរិយា និងតម្លៃរបស់មនុស្ស ហើយសមត្ថភាពនៃជំនាញ ចំណេះដឹងមានឥទ្ធិពល ទៅលើសេចក្តីប្រាថ្នារបស់មនុស្សនាពេលបច្ចុប្បន្ននិងអនាគត
- សាសនាផ្តល់នូវតម្លៃផ្នែកស្មារតី ដោយបានអប់រំសតិអារម្មណ៍របស់មនុស្សមិនឲ្យលោភលន់ ស្គាល់បុណ្យបាកចៀសវាងការប្រព្រឹត្តនូវអំពើអាក្រក់ទាំងឡាយ ។
៥. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៤៨ បានចែងថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាកមន៍គណបក្សនយោបាយ ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់ ។ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិនិងសណ្តាប់ធ្នាប់សង្គម ។