Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើទំនាស់មានអត្ថន័យដូចម្តេច ? មូលហេតុអ្វីខ្លះបានជាបង្កើតឲ្យមា​នទំនាស់ ?

២. តើការបោះឆ្នោតមានសារសំខាន់ដែរឬទេ ? ព្រោះអ្វី ?

៣. ដំបូន្មានឪពុកម្តាយ ធ្វើឲ្យកូនទទួលបាននូវជោគជ័យក្នុងជីវីតដូចម្តេចខ្លះ ?

៤. ចូរនិយាយអំពីសារៈសំខាន់នៃពិធីបុណ្យជាតិ ។

៥. តើអង្គរបស់កឋិនមានអ្វីខ្លះ ? ហើយបរិវារកឋិនមានអ្វីខ្លះ ?

ចម្លើយ

១. ទំនាស់ មានន័យថាគឺភាពមិនចុះសម្រុង គ្នាការប្រទូសសារ៉ាយរវាងភាគីទាំងឡាយដែលពាក់ព័ន្ធផលប្រយោជន៍ឬធ្វើឲ្យបាត់បង់កេរ្តិ៍ឈ្មោះ គ្រួសារ​ ឬវង្សត្រកូល ។

មូលហេតុនៃទំនាស់រួមមាន៖

  • កើតឡើងពីការចង់មានចង់បានហួសហេតុ
  • បណ្តាលមកពីការរើសអើង
  • បណ្តាប្រទេសមួយ និងប្រទេសមួយ​
  • ដោយសារបញ្ហាព្រំដែន សីមា
  • កាមិនយល់ចិត្តគ្នាទៅវិញទៅមក ជាដើម ។

២. ចំពោះខ្ញុំការបោះឆ្នោតពិតជាមានសារៈសំខាន់ណាស់ពីព្រោះ ៖

  • ផ្តល់ ឱកាសឲ្យប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិនយោបាយស្របច្បាប់របស់ខ្លួន
  • ជាការផ្ទេរអំណាចដោយសន្តិវិធីតាមរយៈសន្លឹកឆ្នោត
  • ប្រជាពលរដ្ឋគ្រប់រូបអាចសម្តែងនូវឆន្ទៈរបស់ខ្លួន ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន
  • បង្ហាញអំពីឥទ្ធិពលនៃរាស្រ្ត ដែលជាម្ចាស់របស់ប្រទេសជាតិ
  • បង្ហាញនូវសិទ្ធិសេរីភាពនិងភាពយុត្តិធម៌ ស្របច្បាប់ដល់រាជរដ្ឋាភិបាល
  • បញ្ជាក់នូវតម្លៃដ៏មានប្រសិទ្ធិភាពចំពោះបេក្ខភាព តាមករយ់សន្លឹកឆ្នោតដែលតម្រូវឲ្យរាជរដ្ឋាភិបាលថ្មី កាន់តែមានការទទួលខុសត្រូវខ្ពស់ជាដើម ។

៣. ដំបូន្មានឪពុកម្តាយធ្វើឲ្យកូនទទួលបានជោគជ័យក្នុងជីវិតដូចជា៖

  • រៀនសូត្របានចេះដឹងក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ
  • មានអាកប្បកិរិយា មារយាទត្រឹមត្រូវ
  • ចេះគោរព និងឱនលំទោនចំពោះចាស់ទុំ
  • មានសេចក្តីមេត្តាចំពោះបុគ្គលដទៃ
  • ចេះកសាងក្រុមគ្រួសារមួយ ដែករស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ​រួ​មចំណែកក្នុងការកសាងសង្គមរបស់ខ្លួន ។

៤. សារៈសំខាន់នៃពិធីបុណ្យជាតិគឺ៖

  • ដើម្បីចូលរួមលកសាងសមិទ្ធិផល ក្នងុផ្នែកសាសនានិងលើកកម្ពស់ផ្នែកសាសនា
  • ដើម្បីបង្ហាញពីការចេះសាមគ្គីគ្នា រួបរួមគ្នាជាធ្លុងមួយក្នុងការកសាងសហគមន៍
  • ដើម្បីលះបង់នូវអំពើអាក្រក់ទាំងឡាយ ហើយលែងប្រព្រឹត្តទៅទៀតដោយខ្លាចបុណ្យបាបទៅជាតិខាងមុខ
  • ដើម្បីតបស្នងសងគុណមាតាបិតា
  • ដើម្បីរំឮកនិងឧទ្ទិសកុសលជូនបុព្វការីជន ជួយបន្ធូរសតិអារម្មណ៍ឲ្យធូរស្បើយ ។

៥. អង្គរបស់កឋិនទានឬត្រៃចីវរមានតែ៣គឹ៖

  • អន្តរសក(ស្បង់)
  • ឧត្តរាសង្គ ( ចីវរ )
  • សង្ឃាដិ

បវិវារកឋិន មានច្រើនអនេកគឺ៖

  • សម្ពត់
  • មុង
  • ខ្នើយ
  • ពូក
  • បាត្រ
  • ឈើច្រត់
  • ឆ័ត្រ
  • ផ្លិត
  • កន្ទេល
  • ភួយ
  • ចានស្រាក់
  • សាដក
  • គ្រែ
  • ក្លស់
  • សៀវភៅ
  • បច្ច័យជាដើម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login