Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសញ្ញាចរាចរណ៍ផ្លូវគោកមានប៉ុន្មាន ? អ្វីខ្លះ ?

២. នៅក្នុងការថែទាំសណ្តាប់ធ្នាប់និងសន្តិសុខសង្គម តើសិស្សានុសិស្សមានភារកិច្ចដូចម្តេចខ្លះ ?

៣. តើសង្គ្រាមបាននាំមកនូវផលអាក្រក់ដល់មនុស្សជាតិ ?

៤. ដើម្បីឲ្យលំនៅដ្ឋានស្អាតនិងមានសុខុមាលភាព តើអ្នកត្រូវធ្វើយ៉ាងដូចម្តេចខ្លះ ?

៥. តើមួកសុវត្ថិភាពផ្តល់ប្រយោជន៍អ្វីខ្លះ ដល់អ្នកធ្វើចរាចរណ៍តាមម៉ូតូ ?

៦. តើច្បាប់ចរាចរណ៍មានអត្ថប្រយោជន៍អ្វីខ្លះដល់មនុស្ស​​និងសង្គមជាតិ ? តើអ្នកត្រូវធ្វើដូចម្តេច ដើម្បីចៀសវាងគ្រោះថ្នាក់នេះ ?​

 

ចម្លើយ

១. សញ្ញាចរាចរណ៍ផ្លូវគោកថ្មី(២០១៥)មាន៤គឺ៖

  • ភ្លើងសញ្ញាចរាចរណ៍
  • គំនូសចរាចរណ៍នៅលើផ្លូវ
  • សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍
  • សញ្ញាផ្សេងៗទៀត ។

២. ក្នុងថែទាំសណ្តាប់ធ្នាប់និងសន្តិសុខសង្គម សិស្សានុសិស្សមានភារកិច្ចដូចតទៅ៖

  • ខិតខំសិក្សារៀនសូត្រឲ្យពូកែ
  • ចេះគោរពឲ្យបា​នល្អនូវបទបញ្ជាផ្ទៃក្នុងសាលា
  • ចេះគោរពតាមដំបូន្មានមាតាបិតា
  • ចេះគោរពសិទ្ធគ្នាទៅវិញទៅមក
  • គោរពឲ្យតម្លៃឲ្យបានល្អនូវច្បាប់ទាំងឡាយ
  • ចូលរួមក្នុងសកម្មភាពយាមកាមសាលារៀន
  • ចូលរួមបម្រើរាល់ភារកិច្ចការពារសាលា
  • ចូលរួមកសាងសង្គមជាតិនិងអភិវឌ្ឍន៍ ។

៣. សង្គ្រាមបាននាំមកនូវផលអាក្រក់ដល់មនុស្សជាតិដូចតទៅ៖

  • បំផ្លាញនូវជីវីតមនុស្ស សត្វ ព្រៃ ឈើ
  • បង្កឲ្យមានការបំផ្លាញនូវប្បធម៌ អរិយធម៌ ប្រពៃណី
  • បំផ្លាញនូវទ្រព្យសម្បត្តិរបស់ប្រជាជន
  • បង្កឲ្យមានការរំលោភសិទ្ធមនុស្ស
  • បំផ្លាញគ្រប់ហេដ្ឋរចនាសម្ព័ន្ធនានា
  • ធ្វើឲ្យខឿនសេដ្ឋកិច្ច ខឿនកសិកម្ម ខឿនប្រឡាយទឹក ខ្ចេចខ្ខីទាងស្រុង
  • ធ្វើឲ្យសង្គមវប្បធម៌ សង្គមធម្មជាតិ មនុស្សជាតិ ត្រូវរលាយអស់ជាដើម ។

៤. ដើម្បីឲ្យលំដ្ឋានស្អាតនិងមានសុខុមាលភាព យើងត្រូវ៖

  • ត្រូវចេះសម្អាតបន្ទប់ផ្សេងៗខាងក្នុងផ្ទះ
  • ចេះរៀបចំរបស់របរក្នុងផ្ទះឲ្យមានរបៀប
  • ចេះរៀបចំប្រព័ន្ធទឹក​ ភ្លើង ឲ្យបានត្រឹមត្រូវ
  • សំរាមត្រូវទុកដាក់ក្នុងធុងឲ្យល្អ
  • រៀបចំប្រព័ន្ធលូ បង្ហូរទឹកស្អុយ
  • ចេះរៀឲបចំបង្គន់អនាម័យ ​ឲ្យបានត្រឹមត្រូវ
  • ត្រូវដាំផ្កា ស្មៅ កូនឈើជុំវិញផ្ទះតា​មលទ្ធភាព
  • ត្រូវកម្ចាត់សត្វល្អិតចង្រៃ ដែលមានក្នុងផ្ទះ ។

៥. មួកសុវត្ថិភាពផ្តល់អត្ថប្ររយោជន៍ដល់អ្នកធ្វើចរាចរណ៍តា​មម៉ូតូ ដូចតទៅ៖

  • ការពារអាយុជីវីតរបស់អ្នកឬការពារជាមនុស្សឬការពារជីវីតមនុស្ស
  • ធ្វើឲ្យមានសុវត្ថិភាពដល់ការធ្វើដំណើរ
  • ការពារបានឬចំណេញលុយកាក់
  • ការពារពន្លឺថ្ងៃចាំង
  • ការពារការហុយដៃ ផ្សែងចូលភ្នែក
  • ការពារការប៉ះទង្គិចផ្សេងៗ
  • ការពារការខ្ទាតថ្ម ដុំផ្សេងៗ ប៉ះក្បាល... ។

៦ . ច្បាប់ចរាចរណ៍មានអត្ថប្រយោជន៍៖

ក. ចំពោះមនុស្ស

  • ការ​ពា​រឬធានាអាយុជីវីត
  • ការពារឬធានាទ្រព្យសម្បត្តិ
  • ចំណេញពេលវេលាផ្សេងៗ
  • ធានាសុវត្ថិភាពក្នុងការធ្វើដំណើរ
  • មានភាពស្មើគ្នាក្នុងការបើកបរ ។

ខ. ចំពោះសង្គម

  • មានសណ្តាប់ធ្នាប់ របៀបរៀបរយ
  • ការពារឬធានាសម្បត្តិ រដ្ឋលនិងឯកជន
  • មានសុវត្ថិភាពចរាចរណ៍សាធារណៈ
  • មានការរីកចម្រើនយ៉ាងឆាប់រហ័ស

ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍យើងគប្បីត្រូវ៖

  • ត្រូវរៀនសូត្រច្បាប់ចរាចរណ៍ ឲ្យចេះចាំស្ទាត់
  • ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឹងម៉ាត់
  • ពិនិត្យប្រព័ន្ធយានយន្តមុនចេញដំណើរ
  • ត្រូវមានការប្រុងប្រយ័ត្នខ្ពស់
  • មិនត្រូវទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ
  • គោរពសិទ្ធិគ្នាក្នុងពេលបើកបរ
  • មានសីលធម៌ខ្ពស់និងប្រកាន់ជំហរក្នុងការបើកបរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login