សំនួរ
១. តើអគ្គនាយកដ្ឋានសាធារណនៃក្រសួងសាធារណការនិងដឹកជញ្ចូនមាននាយកដ្ឋានចំណុះប៉ុន្មាន ? ចូររៀបរាប់ ។
២. តើអគ្គធិការដ្ឋាននៃក្រសួងសាធារណការនិងដឹកជញ្ជូនមានភារកិច្ចធ្វើអ្វីខ្លះ ?
៣. តើក្រសួងសាធារណការនិងដឹកជញ្ចូនមានមុខងារនិងភារកិច្ចយ៉ាងដូចម្តេចខ្លះ ?
៤. ចូរឲ្យនិយមតាមច្បាប់ចរាចរណ៍នូវពាក្យថា « ផ្លូវថ្នល់ផ្លូវប្រសព្វ ផ្លូវរង្វង់មូល ផ្លូវសាធារណៈ ផ្លូវឯកជន ផ្លូវលំ » ។
៥. តើសញ្ញាបញ្ជារបស់ភ្នាក់ងារចររាចណ៍មានអត្ថន័យដូចម្តេច ?
ចម្លើយ
១. អគ្គនាយកដ្ឋានសាធារណនៃក្រសួងសាធារណការនិងដឹកជញ្ចូនមាននាយកដ្ឋានចំណុះមាន៤ដូចតទៅ៖
- នាយកដ្ឋានផ្លូវល្បឿនលឿន ស្ពានធំៗ និងវិនិយោគ
- នាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់
- នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ
- នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ ។
២ . អគ្គាធិការដ្ឋាននៃក្រសួងសាធារណការនិងដឹកជញ្ជូនមានភារកិច្ចដូចតទៅ៖
- ធ្វើអធិការប្រចាំទៅលើគ្រប់អង្គភាពក្រោមឱវាទក្រសួងនិងស្ថាប័នឯកជនដៃគូ
- ទទួលនិងពិនិត្យដោះស្រាយរាល់ឱវាទនិងពាក្យបណ្តឹងឬ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងនិងស្ថាប័នឯកជនជាដៃគូ
- តាមដានការអនុវត្តច្បាប់និងរាល់កិច្ចកសន្យាទាំងឡាយដែលគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងនិងស្ថាប័នឯកជនជាដៃគូបាននិងកំពុងអនុវត្ត
- ធ្វើរបាការណ៍ពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ចរួចនិងលពីមធ្យោបាយកែលម្អ ការប្រព្រឹត្តទៅរបស់អង្គភាពទាំងនោះ
- ធ្វើអធិការកិច្ចសំណង់របស់ក្រសូងសាធារណៈការនិងដឹកជញ្ជូនក្នុងករណីចាំបាច់
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារតាមការលកំណត់ជូនថ្នាក់ដឹកនាំក្រសួង
- អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន ។
៣. ក្រសួងសាធារណារនិងដឹកជញ្ជូន មានមុខងារនិងភារកិច្ចដូចខាងក្រោម៖
- រៀបចំ អនុវត្ត និងតាមដានការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អភិវឌ្ឍន៍វិស័យសាធារណការនិងដឹកជញ្ជូន
- រៀបចំផែនការមេ បណ្តាញដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែឬតាមបណ្តាផ្សេងៗទៀតដែលអនុញ្ញាតដោយរាជរដ្ឋាភិបាល
- គ្រប់គ្រង ត្រួតពិនិត្យ តាមដាន សិក្សាស្រាវជ្រាវគម្រោងប្លង់លើការងារសាងសង់ អភិវឌ្ឍន៍ ជួសជុល និងថែទាំផ្លូវថ្នាល់ ស្ពាន កំពង់ចម្លង ផ្លូវដែក ផ្លូវន្លេ ផ្លូវសមុទ្រ កំពង់ផែ ភស្តុភារកម្ម និងការងារផ្សេងទៀតដែលពាក់ព័ន្ធនិងវិស័យសាធារណការនិងដឹកជញ្ជូន
- គ្រប់គ្រង ត្រួតពិនិត្យតាមដាននិងវាយតម្លៃលើការងារអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ផ្លូវដែក ភស្តភារកម្ម និងការងារផ្សេងទៀតដេលពាក់ព័ន្ធនិងវិស័យសាធារណការនិងដឹកជញ្ជូន
- គ្រប់គ្រង វាយតម្លៃ ទទួលស្គាល់និងផ្តល់វិញ្ញាបនបត្រអនុសញ្ញាតការធ្វើដំណើរអាជីវកម្មសាងសង់សំណងទាំងឡាយដែលបម្រើដល់វិស័យសាធារណការនិងដឹកជញ្ជូន
- រៀបចំកសាងសេចក្តីព្រាង គោលការណែនាំនិងលិខិតបទដ្ឋានគតិយុត្តនានា ដែលទាក់ទងនិងវិស័យសាធារណការនិងដឹកជញ្ជូន ព្រមទាំងតាមដានត្រួតពិនិត្យការអនុវត្តលិខិតបទដ្ឋានគតិយុត្តទាំងអស់នោះ សម្រាប់វិស័យសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា
- រៀបចំ គ្រប់គ្រងតាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់រួមទាំងចាត់វិធានការអនុវត្តយ៉ាងម៉ឺងម៉ាត ដើម្បីការពារផ្លូវថ្នល់ ស្ពាន ឬហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងទៀត
- សិក្សាស្រាវជ្រាវនិងពិសោធន៍រូបធាតុសម្រាប់ការសាងសង់សំណង់ផ្លូវថ្នល់ ស្ពាន និងវាយតម្លៃទទួលស្គាល់គុណភាពសំណង់ផ្លូវថ្នល់ ស្ពាន រួមទាំងសំណងសិល្បការ្យផ្លូវថ្នល់ ផ្លូវដែក និងផែ
- រៀបចំ គ្រប់គ្រងនិងផ្សព្វផ្សាយបទបញ្ញត្តិបច្ចេទេសឬបមាណីយ៍បច្ចេកទេសនិងបច្ចេកវិទ្យាថ្មីៗ ដើម្បីធានានូវគុណភាពសំណងហេដ្ឋារចនាសម្ព័ន្ធសាធារណការសំណងផ្លូវដែក និង សំណងកំពង់ផែ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដឹកនាំនិងចូលរួមរៀបចំអនុវត្តគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសាធារណការនិងដឹកជញ្ជូន និងកិច្ចការធ្វើសមាហរណកម្មព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងការអភិវឌ្ឍន៍វិស័យសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា
- អភិវឌ្ឍន៍ធនធានមនុស្ស ដោយការលើកទឹកចិត្តដល់ការសិក្សា ស្រាវជ្រាវបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាថ្មីៗដល់ការអភិវឌ្ឍន៍វិស័យសាធារណការនិងដឹកជញ្ជូន
- ជាអាណាព្យាបាលបច្ចេកទេសលើសហគ្រាសសាធារណៈដូចជាកំពង់ផែស្វ័យតក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ភ្នាក់ងារកម្ពុជានាវាចរ(កាំសាប ) មន្ទីរពិសោធន៍សំណង់និងសាធារណការ និងអង្គភាពផ្សេងទៀតដែលពាក់ព័ន្ធនិងវិស័យើសាធារណការនិងដឹកជញ្ជូន
- ធ្វើអធិការកិច្ចនិងសវនកម្មច្ចេកទេសលើវិស័យសាធារណការនិងដឹកជញ្ជូន
- ធ្វើអធិការកិច្ចនិងសវនកម្មផផ្ទៃក្នុងលើការគ្រប់គ្រងវិស័យសាធារណការនិងដឹកជញ្ជូន ។
៤. ឲ្យនិយមន័យ៖
គឺជាទំហំទាំងមូលនៃទ្រូងផ្លូវ រួមជាមួយជាយផ្លូវឬចិញ្ចើមផ្លូវ ។
គឺជាទីកន្លែងប្រសព្វនៃផ្លូវពីរឬច្រើន ដែលមានផ្ទៃរាបតែមួយ និងមិនកំណត់មុំនៃអក្ស័ររបស់ទ្រូងផ្លូវឡើយ ។ ផ្លូវប្រសព្វអាចមានរាងជា + X T Y ឬរង្វង់មូលជាដើម ។
គឺជាទីកន្លែងប្រសព្វនៃផ្លូវពីរឬច្រើន ហើយដែលនៅចំកណ្តាលមានខឿន រូបសំណាក់ឬវិមានផ្សេងៗនិងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយមាន សញ្ញាព្រួញប្រាប់ទិសចរាចរណ៍ ។
គឺជាផ្លូវកសាងដោយឯកជន ដែលចែកចេញចាពីរប្រភេទដូចខាងក្រោម៖
ក. ផ្លូវឯកជន បើកឲ្យធ្វើចរាចរណ៍ជាសាធារណៈគឺជាផ្លូវបើកឲ្យធ្វើចរាចរណ៍ទូទៅដែលបានសាងសង់ឬជួសជុលដោយឯកជន តាមកិច្ចសន្យាជាមួយរដ្ឋ ។
ខ. ផ្លូវឯកជន មិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈ គឺជាចក្រផ្លូវសម្រាប់បម្រុងទុកបម្រើការងារក្នុងទីបរិវេណណាមួយ ដូចជាច្រកគេហដ្ឋាន រោងចក្រ សហគ្រាសអគារ ឬទីលានបរិវេណផ្សេងៗ ។
គឺជាផ្លូវលំ ដែលតភ្ជាប់ពីផ្លូវជាតិឬផ្លូវខេត្តឆ្ពោះទៅភូមិឬឃុំនៅជនបទ ។
៥. សញ្ញាបញ្ជារបស់ភ្នាក់ងារចរារចណ៍មានអត្ថន័យដូចខាងក្រោម៖
- ដៃស្តាំលើកឡើងបាតដៃលាមុខបែរទៅរកយានជំនិះដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ជាសញ្ញាឲ្យប្រុងប្រៀបឈប់លើកលែងតែអ្នកបើកបរណាដែលមិនអាចឈប់ដោយសុវត្ថិភាពគ្រប់គ្រាន់អាចបន្តដំណើរទៅទៀតបាន
- ដៃទាំងពីរឬមួយសន្ធឹងតាមបណ្តោយស្មាមានន័យថាបញ្ឈប់ចរាចរណ៍នៃយាន ដែលមានចលនាមកពីមុខភ្នាក់ងារឬមកពីក្រោយខ្នងភ្នាក់ងារ
- ក្នុងកាយវិការដដែលនេះយានេះជំនិះទាំងឡាយ ដែលមកពីខាងឆ្វេងឬពីស្តាំភ្នាក់ងារត្រូវអនុញ្ញាតឲ្យឆ្លងកាត់
- ភ្នាក់ងារចរាចរណ៍កាន់ ចង្កៀងភ្លើងក្រហមឬដំបងភ្លើងក្ររហមចង្អុលដាក់យានជំនិះណាមួយមានន័យថា បញ្ឈប់ចរាចរណ៍អាចប្រើកញ្ចែ ជំនួយក្នុងការធ្វើសញ្ញាចរាចរណ៍ខាងលើ ។