Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយអំពីភាពអវិជ្ជមានក្នុងពិធីបុណ្យផ្សេងៗ ។
២. តើគោលការណ៍ប្រជាធិបតេយ្យ មានអ្វីខ្លះ ?

៣. តើរបបប្រជាធិបតេយ្យមានប៉ុន្មានប្រភេទ ? រៀបរាប់ផង ?

៤. តើរបៀបសំពះខ្មែរមានប៉ុន្មានបែប ? ចូរពន្យល់ ?

៥. តើទសពិធរាជធម៌មានប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១. ភាពអវិជ្ជមានក្នុងពិធីបុណ្យផ្សេងៗ ៖

  • ក្មេងទំនើង(ទម្រើស ) តែងតែបង្កសកម្មភាពអុកឡុកធ្វើឲ្យខូចសណ្តាប់ធ្នាប់ពេលបុណ្យទាន
  • កើតមាននូវអំពើហិង្សា វាយតបគ្នាទៅវិញទៅមកភាគច្រើនដោយការស្រវឹង
  • បង្កើតបទឧក្រិដ្ឋមានការប្តឹងផ្តល់នាំឲ្យខូចប្រយោជន៍
  • បង្អាក់ឬធ្វើឲ្យមានការខ្លារអា ក្នុងការធ្វើបុណ្យទានលើកក្រោយៗទៀត
  • មានការបែកបាក់សាមគ្គីគ្នា ប្រកាន់បក្សពួក
  • មនាការឆ្លៀតលេងល្បែងស៊ីសង ប្រាកចាកច្បាប់សង្គម
  • យុវវ័យមួយចំនួនរវល់តែដើរលេងបុណ្យ ភ្លេចការរៀនសូត្រ ។

២. គោលការណ៍ប្រជាធិបតេយ្យ រួមមាន៖

  • ការចូលរួមចំណែកពីរដ្ឋពល
  • ការស្មើភាពគ្នា
  • ការអនុគ្រោះគ្នា
  • សេរីភាពសារព័ត៌មាន
  • ការទទួលខុសត្រូវ
  • តម្លាភាព
  • ការបោះឆ្នោតសេរីនិងយុត្តិធម៌តាមការកំណត់
  • សេរីភាពខាងសេដ្ឋកិច្ច
  • យន្តការទប់ស្កាត់ការប្រើអំណាចរំលោភ
  • ប្រព័ន្ធពហុបក្ស ។

៣. របបប្រជាធិបតេយ្យមាន៣ប្រភេទគឺ៖

  • របបប្រធានាធិបតីនិយម

ក្នុងរបបប្រធានាធិបតីនិយម ពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើកផ្សេងៗគ្នា ។​ក្នុងរបបនេះអំណាច នីតិប្បញ្ញត្តិនិងអំណាចនីតិប្រតិបត្តិនៅដាច់ដោយឡែកពីគ្នា ។ ឧទាហរណ៍ៈ សហរដ្ឋអាមេរិច,ប្រទេសអេហ្ស៊ីប , ប្រទេសឥណ្ឌូណេស៊ី ។

  • របបសភានិយម

ក្នុងរបបសភានិយម ពលរដ្ឋបោះឆ្នោតតែមួយលើកដើម្បីជ្រើសរើសសមាជិកសភា​ ។ ក្នុងរបបនេះគ្មានប្រធានាធិបតីទេ ។ ​ឧទាហរណ៍ៈ ព្រះរាជាណាចក្រកម្ពុជា , ព្រះរាជាណាចក្រថៃ , ប្រទេសព្រុយណេដារូសាឡាម ។

  • របបពាក់កណ្តាលសភានិយម ពាក់កណ្តាលប្រធានាធិបតីនិយម

ក្នុងរបបនេះពលរដ្ឋបោះឆ្នោតថ្នាក់ជាតិពីរលើក ។ របបនេះមាននាយករដ្ឋមន្រ្តីផងនិងប្រធានាធិបតីផង ។ ឧទាហរណ៍ៈ ប្រទេសបារាំង , ប្រទេសចិន , ប្រទេសឥណ្ឌា ។

៤. របៀបសំពះខ្មែរមាន៥បែបគឺ៖

  • បែបទី១៖ ចុងម្រាមកណ្តាលដើមទ្រូងៈ

មានន័យថាគឺជា ការសំពះអ្នកដែលមានឋានៈប្រហាក់ប្រហែលគ្នាឬមិត្រភក្តិជាដើមនងសម្រាប់ អ្នកដែលមានវ័យចាស់ជាង ដែលត្រូវសំពះតបទៅវិញ ចំពោះអ្នកមានវ័យក្មេងជាង ។

  • បែបទី២៖ ចុងម្រាមកណ្តាលត្រឹមមាត់

 មានន័យថាគឺជា ការសំពះអ្នកដែលមានវ័យចំណាស់ជាងខ្លួន ថៅកែ ឬចៅហ្វាយនាយ ។

  • បែបទី៣៖ ចុងម្រាមកណ្តាលត្រឹមត្រូវៈ

មានន័យថាគឺជា ការសំពះឪពុកម្តាយ ជីដូនជីតា គ្រូបាធ្យាយ អាណាព្យាបាលឬអ្នកមានគុណ ។

  • បែបទី៤៖ ចុងម្រាមកណ្តាលត្រឹមចិញ្ចើមៈ

មានន័យថាគឺជាការសំពះទៅរកព្រះមហាក្សត្រ ព្រះសង្ឃ នេះជាការគាល់ ឬថ្វាយបង្គំ ។

  • បែបទី៥៖ ចុងម្រាមមេដៃផ្គុំលចិញ្ចើម

មានន័យថាគឺជាការសំពះអភិវាទ ឥន្ទព្រហ្ម ទេវញ្តាអ្នកតាគឺសំពះអ្វីៗដែលខ្ពស់ហួសពីមនុស្ស ។

៥. ទសពិធរាជធម៌មាន១០គឺ៖

  • ទានៈ ការធ្វើនូវអំណោយ
  • សីល ការរក្សាលសីល៥ឬ១០ជានិច្ច
  • ខន្តិ/ខន្តី មាននូវសេចក្តីអត់ធន់
  • អាជ្ជវៈ មានសេចក្តីទៀងត្រង់
  • បរិច្ចាគ ចំណាយទ្រព្យសម្រាប់មាតុភូមិ
  • អវិហិង្សា ការមិនបៀតបៀនអ្នកដទៃ
  • មទ្ទវៈ មានសេចក្តីទន់ភ្លន់ សុភាព
  • អវិរោធនៈ មិនបំពានលើធម៌ លើច្បាប់
  • អក្កោធនៈ មិនកម្តៅក្រហាយអ្នកដទៃ
  • តបៈ ការ​កាន់ឧបោសថសីលកំណត់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login