Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើប្រាសាទណាខ្លះ ដែលបានស្ថាបនានៅក្នុងសម័យអង្គរ ?

២. តើច្បាប់ស្តីពីផ្លូវថ្នល់មានប៉ុន្មានជំពូក ហើយបែងចែកជាប៉ុន្មានមាត្រា ។

៣​. តើអង្គភាពលទ្ធកម្មនៃក្រសួងសាធារណការនិងដឹកជញ្ជូនមានភារកិច្ចយ៉ាងដូចម្តេច ?

៤. តើផ្លូវដែកសិង្ហបុរី គុណមិញឆ្លងកាត់ប្រទេសណាខ្លះ ?

៥. ចូរសរសេរអក្សរពេញរបស់ស្ថាប័នរបស់អាស៊ាន ដូចខាងក្រោម៖ ALCO , AFTA , ARF , AMM , ASCOE , ASF , COST , COSD , SLOM , AUNP , ASEANAPOL ,និង IDEA ។

ចម្លើយ

១. ប្រាសាទដែលបានស្ថាប័នឡើងនៅក្នុងសម័យអង្គររួមមាន៖

  • ប្រាសាទភ្នំគូលែន
  • ប្រាសាទបាគង
  • ប្រាសាទអកយំ
  • ប្រាសាទព្រះគោ
  • ប្រាសាទប្រែរូប
  • ប្រាសាទបាខែង
  • ប្រាសាទមេបុណ្យ
  • ប្រាសាទបាពួន
  • ប្រសាទព្រះវិហារ
  • ប្រាសាទភ្នំជីសូរ
  • ប្រសាទព្រះខាន់
  • ប្រាសាទអង្គរវត្ត
  • ប្រាសាទវត្តភូ
  • ប្រាសាទកោះកេរ
  • ប្រាសាទបក្សីចាំក្រុង
  • ប្រាសាទភ្នំក្រោម
  • ប្រាសាទលលៃ
  • ប្រាសាទបាយ័ន
  • ប្រាសាទនាគព័ន្ធ
  • ប្រសាទតាព្រហ្ម
  • ប្រាសាទតាសោម
  • ប្រាសាទបន្ទាយក្តី
  • ប្រាសាទបន្ទាយឆ្មារ ... ។ល។

២. ច្បាប់ស្តីពីផ្លូវថ្នល់មានទាំងអស់១៣ចំពូក និង៨១មាត្រា ។ អធិប្បាយ៖

  • ចំពូកទី១៖ បទបញ្ញត្តិទូទៅ
  • ចំពូកទី២៖ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់
  • ចំពូកទី៣៖ ប្រភេទឈ្មោះ និងចំណាយថ្នាក់ផ្លូវថ្នល់
  • ចំពូកទី៤៖ ការអភិវឌ្ឍន៍និងការថែទាំផ្លូវថ្នល់
  • ចំពូកទី៥៖ អង្គភាពបច្ចេកទេសនិងបទបញ្ញត្តិបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
  • ចំពូកទី៦៖ ការប្រើប្រាស់ផ្លូវថ្នល់
  • ចំពូកទី៧៖ ការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
  • ចំពូកទី៨៖ អាជ្ញាធរបណ្ណផ្លូវថ្នល់
  • ចំពូកទី៩៖ ថវិកាសម្រាប់អភិវឌ្ឍន៍និងថែទាំផ្លូវថ្នល់
  • ចំពូកទី១០៖ អធិការកិច្ចផ្លូវការ
  • ចំពូកទី១១៖ ទោសប្បញ្ញត្តិ
  • ចំពូកទី១២៖ អន្តរប្បញ្ញត្តិ
  • ចំពូកទី១៣៖ អវសានប្បញ្ញត្តិ ។

៣. អង្គភាពលទ្ធកម្ម បំពេញមុខងារជាសេនាធិការស្ថិតក្រោមប្រធានស្ថាប័នផ្ទាល់របស់ក្រសួងសាធារណការនិងដឹកជញ្ជូននិងមានភារកិច្ចដូចតទៅ៖

  • រៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំនិងផែនការកែតម្រូវក្នុងករណីចាំបាច់
  • រៀបចំឯកសារនិងនីតិវិធីពាក់ព័ន្ធនិងកិច្ចការដេញថ្លៃសម្រាប់ប្រភេទលទ្ធកម្មនីមួយៗ ផ្អែកតាមគំរូឯកសារដេញថ្លៃនិងគោលការណ៍ណែនាំនានាដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • តាមដាន ត្រួតពិនិត្យ វាយម្លៃការអនុវត្តកិច្ចសន្យានិងប្រគល់ទទួលសំណង់ ទំនិញ សេវានិងរៀបចំសំណុំឯកសារចាំបាច់បញ្ជូនទៅអង្គភាពមានសមត្ថកិច្ចដើម្បីរៀបចំធ្វើការទូទាត់
  • រៀបចំរបាយការណ៍ស្តីពីការអនុវត្តកិច្ចការលទ្ធកម្មប្រចាំខែ ត្រីមាស ៩ខែឆ្នាំ និងសកម្មភាពផ្សេងៗរបស់អង្គភាពជូនប្រធា​​នស្ថាប័ន
  • អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន ។

៤. ផ្លូវដែកសិង្ហបុរី គុណមិញឆ្លងកាត់ប្រទេស៖

  • ប្រទេសសិង្ហបុរី
  • ប្រទេសម៉ាឡេស៊ី
  • ប្រទេសថៃ
  • ប្រទេសមីយ៉ាន់ម៉ា
  • ប្រទេសកម្ពុជា
  • ប្រទេសវៀតណាម
  • ប្រទេសឡាវ
  • ខេត្តគុណមិញ ប្រទេសចិន ។

៥. សរសេរអក្សរពេញរបស់ស្ថាប័នដូចខាងក្រោម៖

  • ពាក្យពេញនៃAICO

គម្រោងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ASEAN Industrial Cooperation Scheme

  • ពាក្យពេញនៃAFTA

តំបន់ពាណិជ្ជកម្មសេរីអាស៊ាន ASEAN Free Trade Area

  • ពាក្យពេញនៃARF

វេទិកាតំបន់អាស៊ាន ASEAN Regional Forum

  • ពាក្យពេញនៃ AMM

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ASEAN Ministerial Meeting

  • ពាក្យពេញនៃ ASCOE

គណៈកម្មាធិការអប់រំអាស៊ាន ASEAN Committee on Education

  • ពាក្យពេញនៃ ASF

មូលនិធិវិទ្យាសាស្រ្តអាស៊ាន ASEAN Science Fund

  • ពាក្យពេញនៃ COST

គណៈកម្មាធិការស្តីពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា Committee on Science and Technology

  • ពាក្យពេញនៃ COSD
    គណៈកម្មាធិការស្តីពីការអភិវឌ្ឍសង្គម Committee on Science Development
  • ពាក្យពេញនៃ LOM

កិច្ចប្រជុំឧត្តមមន្រ្តីច្បាប់  Senior Legal Officials Meeting

  • ពាក្យពេញនៃ AUNP

កម្មវិធីបណ្តាញសាកលវិទ្យាល័យអាស៊ាន និងសហភាពអឺរ៉ុប ASEAN EUROPE University Network Programme

  • ពាក្យពេញនៃអាស៊ាន ASEAN Chiefs of National Police
  • ពាក្យពេញនៃ IDEA

គំនិតផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍន៍នៅអាស៊ីបូព៌ា Initiative for Development in East Asia ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login