Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើឪពុកម្តាយគួរគ្រប់គ្រងកូនរបៀបណា ?

២. តើអំពើល្អ១០យ៉ាងតាម កាយ វិចា ចិត្ត គួរប្រតិបត្តិតាមមានអ្វីខ្លះ ?

៣. តើភាពខុសគ្នារវាងរបបផ្តាច់ការនិងរបបប្រជាធិបតេយ្យ យ៉ាងដូចម្តេចខ្លះ ?

៤. ក្នុងអាណត្តិទី៤ នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចមានអ្វីខ្លះ ?

៥. ដើម្បីឲ្យអ្នកដទៃស្រឡាញ់ រាប់អានអ្នកតើអ្នកត្រូវធ្វើយ៉ាងដូចម្តេចខ្លះ ?

ចម្លើយ

១. ឪពុកម្តាយគួរគ្រប់គ្រងកូនតាមរបៀប ៖

  • មានទំនាក់ទំនងល្អនិងគ្នាបង្កើតបរិយាកាសសប្បាយរីករាយយល់ពីសេចក្តីត្រូវការរបស់សមាជិកគ្រប់ៗរូប
  • យល់ពិធុរៈកិច្ចសសំខាន់នៃការស្រឡាញ់យកចិត្តទុកដាក់ចិញ្ចឹមបីបាច់ថែរក្សាកូនៗឲ្យបានល្អ
  • រកប្រាក់ចំណូលឲ្យបានគ្រប់គ្រាន់ដើម្បីទំនុកបម្រុងគ្រួសារ
  • ធ្វើការស​ម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍រួមនៅក្នុងគ្រួសារ
  • ធ្វើជាគម្រូល្អក្នុងគ្រួសារ មិនលេងនូវល្បែងស៊ីសង មិនប្រើអំពើហិង្សាដែលោជះឥទ្ធិពលអាក្រក់ដល់កូនប៉ះពាល់ដល់ប្រាក់ចំណុចគ្រួសារ
  • ប្រើប្រាស់គ្រប់មធ្យោបាយនិងចំណាយពេលវេលា ដើម្បីអ់ប់រំកូនឲ្យមានអាកប្បកិរិយានិងសីលធម៌ល្អ មិនប្រព្រឹត្តក្នុងផ្លូវអាក្រក់
  • ស្រឡាញ់កូនឲ្យបានស្មើៗគ្នា បញ្ចូនកូនឲ្យបានរៀនសូត្រដូចៗគ្នាដោយគ្មានការរើសអើង
  • បំពេញតម្រូវការរបស់កូនទាំង ផ្លូវកាយ ចិត្ត
  • ចេះស្តាប់ហេតុផង មានការអត់ធ្មត់មិនប្រកាន់ទោសចំពោះកំហុសឆ្គងទាំងឡាយ ។

២. អំពើល្អ១០យ៉ាងតាមកាយ វាចា ចិត្ត គួរប្រតិបត្តិតាមរួមមាន៖

ក. អំពើល្អដោយកាយ

  • ការមិនសម្លាប់ជីវិតមនុស្ស សត្វ
  • ការមិនលួចបន្លំទ្រព្យសម្បត្តិអ្នកដទៃ
  • ការមិនបំពានខុសច្បាប់ លើប្រពន្ធកូនគេ

ខ. អំពើល្អដោយវិចា

  • ការមិននិយាយភូតភរ កុហកអ្នកដទៃ
  • ការមិនប្រើពាក្យញុះញង់ អុជអាល
  • ការមិនប្រើពាក្យទ្រគោះបោះបោក
  • ការមិនប្រើពាក្យសម្តីឥតប្រយោជន៍

គ. អំពើល្អដោយចិត្ត

  • ការមិនរំពៃចង់បានទ្រព្យសម្បត្តិគេ
  • ការមិនបៀតបៀន ឈ្នានីស ព្យាបាទគេ
  • ការមិនយល់ខុសចាកគន្លងធម៌ ។

៣. ភាពខុសគ្នារវាងរបបផ្តាច់ការនិងររបបប្រជាធិបតេយ្យគឺ៖

ក. របបផ្តាច់ការ

  • លក្ខណៈដឹកនាំមានទម្រង់បុគ្គលនិយម
  • អត្តនោម័យនិយម
  • មិនផ្តល់ឱកាសឲ្យសមាជិកបញ្ចេញមតិ
  • អ្នកដឹកនាំជាអ្នកដឹកនាំរាល់ផែនការ
  • អំណាចប្រមូលផ្តុំទៅលើស្ថាប័ន
  • អ្នកដឹកនាំច្រើនកើតពីពូជ ត្រកូល
  • ដណ្តើមអំណាចដោយប្រើកម្លាំងយោធា
  • ផ្ទេរអំណាចដោយបង្ហូរឈាម ។

ខ. របបប្រជាធិបតេយ្យ​

  • ដឹកនាំដោយយកមតិពលរដ្ឋជាធំ
  • យកសម្លេងមតិភាគច្រើនក្នុងការសម្រេច
  • ដឹកនាំប្រកបដោយតម្លាភាព
  • មិនអត្តនោម័តនិយមជ្រុល
  • ធ្វើការរួមគ្នា មិនផ្តាច់មុខតែងង
  • អ្នកដឹកនាំកើតចេញពីការបោះឆ្នោត
  • ផ្ទេរអំណាចដោយសន្តិវិធី គ្មានហិង្សា
  • ធ្វើការតាមបែបសហវិមជ្ឈការ ។

៤. ក្នុងអាណត្តិទី៤ នេះរាជរដ្ឋាភិបាលបានដាក់ចចេញនូវគោលនយោបាយសេដ្ឋកិច្ចមាន៖

  • វិស័យកសិកម្ម
  • ទឹកនិងប្រព័ន្ធស្រោចកស្រព
  • ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
  • អគ្គិសនី
  • ការអភិវឌ្ឍន៍ធនធានមនុស្ស
  • ឧស្សាហកម្ម អត្តពលកម្ម និងនាំទំនិញចេញ
  • វិស័យទេសចរណ៍
  • អាជីវកម្មប្រេងកាត ឧស្ម័នធម្មជាតិ ធនធានរ៉ែ
  • ព័ត៌មានវិទ្យានិងទូរគមនាគមន៍
  • វិស័យពាណិជ្ជកម្ម ។

៥. ដើម្បីឲ្យអ្នកដទៃស្រឡាញ់ រាប់អានអ្នកត្រូវធ្វើដូចតទៅ៖

  • ការចេះផ្តល់ទ្រព្យសម្បត្តិផ្តល់ឱកាសដល់អ្នកដទៃ ដើម្បីឲ្យគេមានលទ្ធភាពរស់នៅជាមួយយើង
  • ការចេះជួយសង្គ្រោះអ្នកដទៃ នៅពេលមានអាសន្នឬជួបប្រទះនូវបញ្ហាស្មុកស្មាញទាំងឡាយ
  • មានភាពមិនមើលងាយ មិនគំរាមកំហែង មិនប្រើអំពើហិង្សាផ្សេងៗ
  • ការប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំងបួនគឺមេត្តា ករុណា មុទិកា ឧបេក្ខា
  • ភាពមិនឆាប់ខឹងង៉ក់ងរ មិនចចេសរឹងរូសមិនអាត្មានិយម
  • ចេះសម្របខ្លួនឲ្យត្រូវនិងបរិយាកាសសង្គមពេលដឹងថាមានខ្លួនកំហុសឆ្គង ត្រូវចេះសារភាពកំហុសឆ្គងហើយចេះចងចាំទុកចាមេរៀនដើម្បីចៀសវាងកំហុស ឆ្គងទាំងនោះ
  • ការមើលឃើញពីភាពសំខាន់របស់អ្នកដទៃ
  • ចេះផ្តល់កិត្តិយសដល់អ្នកដទៃ មិនធ្វើតាមតែអំពើចិត្តរបស់ខ្លួនតែម្នាក់ឯងឡើយ
  • មានភាពមិនអួតអាង មិនសម្តែងអាការៈណាដែលឆ្គាំឆ្គងឡើយ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login