Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. មតិអ្នកអប់រំមួយរូបបានពោលថា «ការសិក្សាវប្បធម៌ អរិយធម៌ ជាការអប់រំបណ្តុះនូវស្មារតីគំណិតឧត្តមគតិ អត្តសញ្ញាណជាតិខ្មែរដល់កូនខ្មែរ« ។ ចូរបកស្រាយ ។

២. តើអាស៊ានទ្រ័រកា(Troika) បង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? នៅទីក្រុងនៃប្រទេសណា ? មានគោលបំណង និងគោលការណ៍យ៉ាងដូចម្តេច ?

៣ . ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីឲ្យសិស្ស សម្រេចបាននូវសសរស្តម្ភបួនពីវប្បធម៌ ? ចូរពន្យល់ឲ្យបានក្បោះក្បាយ ។

៤ . តើរាជធានីភ្នំពេញមានប៉ុន្មានខណ្ឌ ? អ្វីខ្លះ ?

៥. ចូររៀបរាប់ពីសម្បត្តិវប្បធម៌ខ្មែរដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកឲ្យត្រឹមត្រូវ ។

៦. ដូចម្តេចដែលហៅថា ពាក្យកម្រងកែវ ?  ចូរផ្តល់ឧទាហរណ៍បញ្ជាក់ ។

ចម្លើយ

១. មតិអ្នកអប់រំមួយរូបបានពោលថា«ការសិក្សាវប្បធម៌ អរិយធម៌ ជាការអប់រំបណ្តុះនូវស្មារតីគំណិតឧត្តមគតិ អត្តសញ្ញាណជាតិខ្មែរដល់កូនខ្មែរ«បកស្រាយដូចខាងក្រោម៖

ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរ គឺធ្វើឲ្យកូនខ្មែរយើងស្គាល់ ប្រភពលក្ខណៈជាតិ និងតម្លៃរបស់ព្រលឹងជាតិខ្មែរបានកាន់តែច្បាស់ ។ ការដឹងការស្គាល់អំពីតម្លៃអរិយធម៌ជាតិពិសេសពិតជា នាំឲ្យកូនខ្មែរយើងមានមោទនកភាពចំពោះជាតិខ្មែរ ពោលគឺអត្តសញ្ញាជាតិខ្មែរ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ខ្មែរយើង ។

អត្តសញ្ញាណជាតិខ្មែររួមមាន៖

  • ឈ្មោះមនុស្ស

សុខ សៅ លឹម រតនៈ រ៉ាវី រចនា... ។

  • ឈ្មោះរុក្ខជាតិ

ដើមត្នោត ដើមរំដួល ដើមក្រវ៉ាន់....។

  • ឈ្មោះភូមិស្រុក

ភូមិក្រឡាញ់ ភូមិព្រៃសម្លាញ ភូមិខ្សុំ .... ។

  • ឈ្មោះរមណីយដ្ឋាន

អំពែភ្នំ អូរតារ៉ៅ ភ្នំដា ភ្នំបាខែង កាំពី.... ។

  • ឈ្មោះមុខម្ហូបអាហារ

សម្លរកកូរ សម្លម្ជូរ សម្លប្រហើរ ប្រហុក.... ។

  • សម្លៀកបំពាក់បែបខ្មែរ

ស្លៀកចង់ក្បិន ហូល អាវប៉ាក់ ផាមួង... ។

  • ប្រភេទរបាំ

របំាគោះត្រឡោក របំាអប្សរា របាំត្រុដ ... ។

  • ឥរិយាបថ

ដេក ដើរ ឈរ អង្គុយ និយាយ គិត ... ។

  • ទឹកដី

ចំនួន១៨១.០៣៥ គីឡូម៉ែត្រការ៉ែ ទទួលស្គាល់ដោយច្បាប់ជាតិនិងអន្តរជាតិ ។

  • ឈ្មោះខេត្ត

ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល... ។

  • ប្រភេទសត្វ

ទន្សោង គោព្រៃ ត្រីរាជ ត្រីចង្វារអង្គរ... ។

  • ចិត្តគំនិត អត្តចរិត ទំនៀមទំម្លាប់ ប្រពៃណីភាសា និយាយ ភាសាខ្មែរ ។
  • សិល្បៈ

ភ្លេងពិពាទ្យ ភ្លេងមហោរី ភ្លេងអារក្ស ... ។

តាមរយៈអត្តសញ្ញាណជាតិ​ ឧត្តមគតិជាតិពិតជាបានឆ្លុះបញ្ចាំង ឲ្យយើងស្គាល់ពីសារៈសំខាន់របស់វាដូចតទៅ៖

  • ស្គាល់ពីតម្លៃនៃអរិយធម៌ជាតិរបស់ខ្លួន
  • យល់ដឹងស៊ីជម្រៅអំពីការការពារ និងថែរក្សាអត្តសញ្ញាណជាតិនិងជាតិឲ្យគង់វង្ស
  • នាំឲ្យប្រជាជាតិមានជំហរ ស្រឡាញ់ពេញចិត្ត និងមានឧត្តមគតិជាតិ
  • បានស្គាល់ំពីចរិតអត្តចរិតពិតរបស់ជាតិ នាំឲ្យប្រជាជាតិមានវិធានការ ទប់ស្កាត់នូងអ្វីៗដែលអសកម្មដែលមិនល្អចំពោះជាតិ។

២. អាស៊ានទ្រ័រកា (Troika) បង្កើតឡើងនៅថៃទី ២៤ ខែវិចិ្ឆកា ឆ្នាំ ១៩៩៩ នៅរាធានីបាងកក ប្រទេសថៃ ។ មានគោលបំណង និងគោលការណ៍ដូចខាងក្រោម៖

          ដើម្បីបង្កលទ្ធភាពឲ្យអាស៊ានអាចឆ្លើយតបបានទាន់ពេលវេលា បន្ទាប់និងយ៉ាងសំខាន់ចំពោះក្តីព្រួយបារម្ភអំពីបញ្ហានិងស្ថាប័ននយោបាយ និងសន្តិសុខនៅក្នុងតបន់ដែលអាចរំខាន់ដល់សន្តិភាពនិងសុខដុមរមនាក្នុងតំបន់ ។ ក្នុងការជួយឲ្យអាស៊ានអាចមានលទ្ធភាពឆ្លើយតប ទៅនិងកំណើននៃការពឹងពាក់អាស្រ័យគ្នា​ទៅវិញទៅមកក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ អាស៊ានទ្រ័រកា និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការអាស៊ាន ឲ្យមានកម្រិតខ្ពស់និងជួយលើតម្កើងឯកភាព និងសាមគ្គីភាពឲក្នុងរង្វង់អាស៊ានក៏ដូចជាបង្កើនប្រសិទ្ធភាពទូទៅរបស់ខ្លួន ។

          អាស៊ានទ្រ័រកា និងត្រូវបង្កើតឡើងនៅករណីណានិងគ្រាណាសភាពការណ៍អនុញ្ញាត ។

          អាស៊ានទ្រ័រកា និងការបំពេញការងាររបស់ខ្លួន ស្រមតាមគោលការណ៍ដែលមានចែងក្នុងសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយរបស់អាស៊ាន ដូចជាសន្ធិសញ្ញាស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ហើយជាពិសេសនៅក្នុងគោលការណ៍ស្នូលនៃប្រព័ន្ធកុងសង់ស៊ីសនិងមិនជ្រៀតចូលកិច្ចការផ្ទៃក្នុងផងគ្នា ។

៣. ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវអប់រំអំពីផលប្រយោជន៍នៃការសិក្សាវប្បធម៌ ដើម្បីឲ្យសម្រេចបាននូវសរសរស្តម្ភទាំងបួនគឺ៖

ក. ចំណេះដឹង

  • បើកទូលាយនូវចំណេះដឹងឲ្យបានទូលំទូលាយបន្ថែមទៀត
  • ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិនិងព្រលឹងជាតិ
  • យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អហើយគេស្រឡាញ់និងទទួលស្គាល់តាំងពីបុរាណមក ។

ខ. ចំណេះធ្វើ

  • បណ្តុះនូវមនោសញ្ចេតនា លើការងារ​គ្រប់ផ្នែកដោយស្រឡាញ់ ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
  • ស្គាល់ច្បាស់នូបប្រភពលក្ខណៈនៃវប្បធម៌អរិយធម៌ របស់ជាតិខ្លួនឥរិយាបថ ( ដេក ដើរ ឈរ អង្គុយ ) ទំនៀមទំម្លាប់​ ប្រពៃណីជំនឿ សាសនា សិល្បៈ​
  • ចេះយកធ្វើដែលមិនមែនជារបស់ជាតិខ្លួនមកកែច្នៃឲ្យសមស្រប តាមចំណង់ចំណូលចិត្តរបស់ប្រទេសជាតិខ្លួនឲ្យមកជាលក្ខណៈជាតិខ្លួននិងឲ្យសមស្របតាមដួងព្រលឹងជាតិ
  • ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណា ដែលមកបំផ្លាញដល់ដល់វប្បធម៌ អរិយធម៌របស់ជាតិខ្លួន ។

គ. ចំណេះដឹងអប់រំ

  • ធ្វើការអប់រំស្វែងកាន់តែស៊ីជម្រៅ លើអត្តសញ្ញាណជាតិនិងដូងព្រលឹងរបស់ជាតិខ្លួន ( ប្រជារាស្រ្ត ទឹកដីប្រវត្តិការគ្រប់គ្រង ភាសា អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ប្រពៃណី ជំនឿ សាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា ) ។

ឃ. ចេះរស់នៅក្នុងសង្គម

  • ចេះរស់នៅជាមួយគ្នាចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានបេងចែកវណ្ណៈ ឋានៈ ពណ៌ សម្បុរ ភេទ សាសនាជំនឿ
  • ចេះរស់នៅប្រកបដោយចរិយាធម៌និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម
  • ស្គាល់កាតព្វកិច្ចនិងស្វ័យអប់រំខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ
  • ការងារក្នុងវីជ្ជាជីវៈតាមសម្មាអាជីវោ មិនរំលោភលើអ្នកដទៃ
  • មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
  • ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
  • មានទំនាក់ទំនងល្អជាមួយជាតិនិងអន្តរជាតិ មិនប្រកាន់ពូជសាសន៍ ជំនឿ សាសនានិន្នាការនយោបាយផ្សេងៗជាដើម ។

៤. រាជធានីភ្នំពេញមាន១២ខណ្ឌរួមមាន៖

  • ខណ្ឌ៧មករា
  • ខណ្ឌទួលគោក
  • ខណ្ឌមានជ័យ
  • ខណ្ឌដង្កោ
  • ខណ្ឌពោធិ៍សែនជ័យ
  • ខណ្ឌច្បារអំពៅ
  • ខណ្ឌជ្រោយចង្វារ
  • ខណ្ឌព្រែកព្នៅ
  • ខណ្ឌឬស្សីកែវ
  • ខណ្ឌចំការមន
  • ខណ្ឌសែនសុខ
  • ខណ្ឌដូនពេញ ។

៥ . រៀបរាប់ពីសម្បត្តិវប្បធម៌ខ្មែរដែលចុះបញ្ជីបេតិកភ័ណ្ឌពិភពលោក៖

  • តំបន់អង្គរវត្ត

ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២

  • របាំព្រះរាជទ្រព្យ

ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៧​ ខែ  វិចិ្ឆកា ឆ្នាំ ២០០៣

  • ល្ខោនស្រមោលស្បែកធំ

ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥

  • ប្រាសាទព្រះវិហារ

ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨

  • បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០០៩

  • ប្រពៃណីនិទានរឿងរាមកេរ្តិ៍តាគ្រុឌ

ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៤

  • ល្បែងទាញព្រ័ត្រ

ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៥

  • ចាប៉ីដងវែង

ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦

  • តំបន់ប្រាសាទសំបូរព្រៃគុក ( សម្បូរព្រៃគុក )

ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៧  ។

៦. ពាក្យកម្រង់កែវ គឺជាពាក្យសម្តីចាប់ចុងចួន រំលេចពាក្យពេចន៍ ប្រទាក់ក្រឡាវោហាសព្ទ ស្តាប់ទៅពីរោះរណ្តំ ចំដួងចិត្ត ដ្បិតរលូនចួនណែងណង អ្នកផងគាប់ដួងចិត្តអាល័យចង់ស្តាប់នោះ ហើយដែលហៅថាពាក្យកម្រង់កែវ​ ។

          ឧទាហរណ៍ៈ ព្រឹកព្រាងរៀងរះ ជះរស្មីពណ៌ដ៏ត្រចេះត្រចង់ ច្បាស់ផូរផង់តម្រង់ត្រង់ចូលដល់យល់ពន្លឺភ្លឺថ្លា​ នាទឹកដីអង្គរ បវរល្អឆើតឆាយត្រសាយត្រសុំសុខដុមរមនាជា ភិយ្យោភាពរៀងរាបជាដរាបតទៅ ស្ថេរស្ថិតនិត្យ នៅដៅដល់សួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ កាយាចិត្តឥតហ្មងសៅ ក្តៅក្រហាយខ្វាយខ្វាល់ដល់តិចតួចឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login