2019-02-08 16:01
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
លោក/លោកស្រីត្រូវដាក់លិខិតប្រកាស(ទម្រង់អតប២០០) ជារៀងរាល់ខែ ។ រយៈពេលដែលគ្របដណ្តប់ ដោយលិខិតប្រកាសហៅថារយៈពេលជាប់អាករ ។ លោក/លោកស្រីត្រូវបំពេញព័ត៌មានលម្អិតអំពីការផ្គត់ផ្គង់ ដែលលោក/លោកស្រីបានធ្វើនិងបានទទួលនៅក្នុងរយៈពេលជាប់អាករ(ខែ) ហើយនិងបង់ប្រាក់អាករជូន អគ្គនាយកដ្ឋានពន្ធដារ ឬធ្វើការស្នើសុំបង្វិលសងឥណទានអាករ ។ លោក/លោកស្រីត្រូវដាក់លិខិតប្រកាស និង បង់ប្រាក់អាករនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលជា រយៈពេលជាប់អាករ ។