សំនួរ
១. តើក្រសួងពាណិជ្ជកម្មបង្កើតឡើងនៅថ្ងៃខែឆ្នាំណា ?
២. តើក្រសួងពាណិជ្ជកម្មមានរចនាសម្ព័ន្ធយ៉ាងដូចម្តេចខ្លះ ?
៣. តើសភាពាណិជ្ជកម្មគឺជាស្ថាប័នអ្វី ?
៤. តើសភាពាណិជ្ជកម្មមានភារកិច្ចដូចម្តេចខ្លះ ?
៥. តើអ្វីជាសកម្មភាពជំរុញពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម( Ministry of Commerce ) ?
៦. ក្នុងនីតិវិធីត្រួតពិនិត្យចំពោះផលិតផលទំនិញ និងសេវាកម្ម តើអ្វីខ្លះជាវិធានការណ៍ប្រាត្រួតិភោគ( វិធានការពាក់ព័ន្ធផ្សេងៗ ) ដែលសមត្ថកិច្ចត្រួតពិនិត្យប្រើប្រាស់ក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ?
៧. តើទណ្ឌកម្មខាងវិន័យចំពោះមន្រ្តីរាជការស៊ីវិលមានប៉ុន្មានថ្នាក់ ? ហើយក្នុងថ្នាក់នីមួយៗមានទណ្ឌកម្មអ្វីខ្លះ ?
៨. តើគោលនយោបាយររបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ក្នុងការជំរុញការអភិវឌ្ឍន៍សង្គម បានផ្តោតអាទិទេពទៅលើវិស័យណាខ្លះ ? ចូររៀបរាប់តាមលំដាប់លំដោយអាទិភាព ។
៩. ដើម្បីជំរុញក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងលើកស្ទួយជីវភាពប្រជាសាស្រ្ត តើវិស័យពាណិជ្ជកម្មមានតួនាទីអ្វីខ្លះ ?
១០. តើបណ្តារដ្ឋភាគីជាសមាជិកអាស៊ានត្រូវប្រកាន់ខ្ជាប់ យ៉ាងដូចម្តេចចំពោះប្រើប្រាស់ថាមពលនុយក្លេអ៊ែក្នុងគោលបំណងសន្តិភាព ?
១១. តើដើម្បីជួយពង្រឹងវិស័យឯកជន និងការទាក់ទាញទុនវិនិយោគ តើអ្នកយល់ថាគួរមានវិធានការគន្លឹះបែបណាខ្លះ ?
១២. តើការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការអនុវត្តន៍ គោលដៅជាអាទិភាពក្នុងអាណត្តិទី៤រួមមានបញ្ហាចម្បងៗអ្វីខ្លះ ?
១៣. តើអភិបាលបណ្តោះអាសន្នដែលតែងតាំងដោយតុលាការសម្រាប់សំណុំរឿងក្រុមហ៊ុនក្ស័យធន មានសិទ្ធិអំណាចអ្វីខ្លះ នៅក្នុងក្រុមហ៊ុននេះ ?
១៤. តើអាស៊ានកំពុងធ្វើអ្វីដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចតំបន់ ?
១៥. អ្វីទៅហៅថាសេដ្ឋកិច្ច ( Economy ) ?
១៦. តើកម្មសិទ្ធិឯកជនជាអ្វី ?
១៧. ដូចម្តេចដែលហៅថា«ការសម្រេចសម្រួលគោលនយោបាយសេដ្ឋកិច្ច«?
១៨. តើវិប័តសេដ្ឋកិច្ចកើតឡើងដោយបញ្ញាអ្វីខ្លះទៅ ?
១៩. តើកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១(អាស៊ាន)បានប្រព្រឹត្តទៅនៅថ្ងៃទីខែឆ្នាំណា ? ទីក្រុងនៃប្រទេសណា ? មានប៉ុន្មានប្រទេសចូលរួម ?
២០. គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសនីមួយៗក្នុងពិភពលោកមានខ្លឹមសារដូចគ្នាឬទេ ?
២១. តើប្រទេសឡាវ មានក្រសួងរដ្ឋាភិបាលចំនួនប៉ុន្មាន ? ចូររៀបរាប់ ?
២២. តើរបបលក់ផ្តាច់មុខមានគុណវិប័តអ្វីខ្លះ ? ចូរពន្យល់ ?
២៣. តើវេទិកាតំបន់អាស៊ាន (ARF ) មានគោលដៅអ្វីខ្លះ ?
២៤ . ដូចម្តេចដែលហៅថា ផលិតផលជាតិសរុប ?
២៥. ដូចម្តេចហៅថា វិសមភាពសេដ្ឋកិច្ច ? ចូរបង្ហាញពីនិយមន័យនៃភាពក្រីក្រ ។
ចម្លើយ
១.ក្រសួងពាណិជ្ជកម្មបង្កើតឡើងនៅថ្ងៃទី២៤ ខែ មករា ឆ្នាំ ១៩៩៦ ។
២. ក្រសួងពាណិជ្ជកម្មមានរចនាសម្ព័ន្ធដូចតទៅ៖
ក. អង្គភាពថ្នាក់ជាតិៈ
- ខុឧ្ទកាល័យរដ្ឋមន្ត្រី
- អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
- អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
- អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស
- អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម
- អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
- អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនិរហ័ណ អារហ័ណនិងបង្រ្កាបការក្លែងបន្លំ ( កាំកុងត្រូល )
- អគ្គធិការដ្ឋាន
- នាយកដ្ឋានសវនកម្មផ្ទៃក្នុង
ខ. សហគ្រាសសាធារណៈ
គ. អង្គភាពថ្នាក់មូលដ្ឋាន
- មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត
- សាខាកាំកុងត្រូលរាជធានី ខេត្ត
- សាខាសមត្ថកិច្ចជំនាញរាជធានី ។
៣. សភាពាណិជ្ជកម្ម គឺជាគ្រឹះស្ថានសាធារណៈនៅក្រោមអាណាព្យាបាល នៃក្រសួងពាណិជ្ជកម្មដែលធ្វើសកម្មភាពដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាក្នុងមណ្ឌលរបស់ខ្លួន ។
៤. សភាពាណិជ្ជកម្ម មានភារកិច្ចដូចតទៅៈ
- ធ្វើទំនាក់ទំនងជាមួយនិងប្រភពសេដ្ខកិច្ចក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីស្រង់យកព័ត៌មានដែលពាក់ព័ន្ធនិងកិច្ចអភិវឌ្ឍន៍សហគ្រាសជាតិ
- បង្កើនប្រសិទ្ធភាពសហគ្រាសទាំងឡាយ ដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្មឧស្សាហកម្ម សិប្បកម្ម និងសេដ្ខកិច្ចទូទៅ ដូចជាការររៀបចំផ្សព្វផ្សាយ នូវស្ថិតិពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការសិក្សាស្រាវជ្រាវពិចារណាលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មការលើកតម្កើងផ្នែកទេសចរណ៍
- ផ្តល់ជូនរាជរដ្ឋាភិបាលនិងអាជ្ញាធររាជធានី ខេត្ត នូវយោបល់និងព័ត៌មានទាំងឡាយស្តីពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម
- ដើរតួជាអ្នកតំណាងសហគមន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មសម្រាប់សម្របសម្រួលកិច្ចការជាមួយរដ្ឋអំណាច
- ធានារ៉ាងរ៉ងនូវការគ្រប់គ្រងសេវា និងអនុវត្តការងារចាំបាច់ដែរជាផលប្រយោជន៍ក្នុងសមត្ថកិច្ចរបស់ខ្លួន
- ដើរតួជាអាជ្ញាអាកណ្តាល ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ។
៥. ក្រសួងពាណិជ្ជកម្ម បានខិតខំរៀបចំនិងចូលរួមពិព័រណ៌ក្នុងនិងក្រៅប្រទេស ដែលក្នុងនោះជាពិសេសបានចូលរួមសហការជាមួយក្រុមហ៊ុនក្នុងនិងក្រៅស្រុក ក្នុងការរៀបចំពិព័រណ៌ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ។ តាមរយៈការចូលរួមនិងពិព័រណ៌ក្នុងនិងក្រៅប្រទេស ក្រសួងពាណិជ្ជកម្មបានលើកមុខមាត់ប្រទេសជាតិដោយ ៖
- ធ្វើឲ្យសាធារណៈជន បានស្គាល់អំពីទិដ្ឋភាពទូទៅរបស់ប្រទេសកម្ពុជា ជាពិសេសពីសក្តានុពលផ្នែកវិនិយោគនិងពាណិជ្ជកម្ម
- បង្ហាញកពីវប្បធម៌ និងសិល្បៈខ្មែរ
- បង្កើតនូវវេទិកាពាណិជ្ជកម្មនិងវិនិយោគកម្រិតអន្តរជាតិ
- បើកទូលាយទីផ្សារ ក្នុងក្របខណ្ឌសមាហរណកម្មតំបន់និងពិភពលោក
- បង្កលក្ខណៈឲ្យប្រជាពលរដ្ឋនិងផលិតករមានឱកាសរៀនសូត្រនិងដកបទពិសោធន៍អំពីផលិតផលថ្មីៗ និងរបៀបធ្វើសេវាក៏ដូចជាធ្វើពាណិជ្ជកម្មជាមួយប្រទេសនានា
- កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ការដឹកជញ្ជូន ទូរគមនាគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ
- ការជួយគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាលនិង ការស្រាវជ្រាវ
- ការលើកកម្ពស់ការសិក្សាអំពីអាស៊ីអាគ្នេយ៍
- កិច្ចសហប្រតិបត្តិការ ជាមួយអង្គការតំបន់និងអង្គការអន្តរជាតិ ។
៦. ក្នុងនីតិវិធីត្រួតពិនិត្យចំពោះផលិតផលទំនិញនិងសេវាកម្ម វិធានការណ៍ប្រាតិភោគ( វិធានការពាក់ព័ន្ធផ្សេងៗ ) ដែលសមត្ថកិច្ចត្រួតពិនិត្យប្រើប្រាស់ក្រោមសមត្ថកិច្ច ទទួលខុសត្រូវរបស់ខ្លួនរួមមាន ៖
- ឃាត់ទុកបណ្តោះអាសន្នៈ គឺជាវិធានការសំដៅដល់ការហាមឃាត់ជាបណ្តោះអាសន្នរាល់ការចាត់ចែងរបស់ពីសំណាក់ អ្នកកាន់កាប់នូវផលិតទំនិញដែលពាក់ព័ន្ធ ដើម្បីធ្វើការបន្ថែម និងស្វែងរកភាពមិនប្រក្រតីជាយកថាហេតុ ក្នុងករណីមិនមានការរកឃើញណាមួយអំពីភាពមិនប្រក្រតី ក្នុងរយៈពេល១៥ថ្ងៃទំនិញត្រូវបានដោះលែង
- កែប្រែឲ្យសមស្របឡើងវិញៈ គឺជាវិធានការណ៍តម្រូវឲ្យអ្នកកាន់កាប់ឬម្ខាស់ទំនិញឬសេវាដើម្បីបញ្ចប់នូវមូលហេតុដែលបង្កឲ្យមានលក្ខណៈពុំសមស្រប
- ប្តូរទិសដៅៈ គឺជាសំដៅដល់វិធានការណ៍អនុវត្តជាការជញ្ជូនទំនិញ ដែលបានឃាត់ទុកបណ្តោះអាសន្ននៅសហគ្រាស ដែលនិងអាចប្រើប្រាស់ផលិតផលនោះជាលក្ខណៈផ្ទាល់ខ្លួន ឧទាហរណ៍ៈ ដូចជាការកែច្នៃជាចំណីសត្វឬសម្រាប់ធ្វើជាជីវធម្មជាតិ ឬការកែប្រែឲ្យបានសមស្របតាមច្បាប់វិញ
- រឹបអូសៈ គឺជាការដកហូតជាស្ថាពរនូវសិទ្ធិ ជាម្ចាស់កម្មសិទ្ធិហើយត្រូវបានអនុវត្ត ក្នុងករណីទំនិញត្រូវបានទទួលស្គាល់ពុំសមស្របតាមច្បាប់ អ្នកកាន់ឬម្ចាស់ផលិតផលមិនព្រមធ្វើឲ្យមាឲនលក្ខណៈសមស្របឬប្តូរទិសដៅចំពោះឧបករណ៍ឬផលិតផលទំនិញ និងសេវាប្រើប្រាស់សម្រាប់ការក្លែងបន្លំ និងទំនិញដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើ
- កម្ទេចចោលៈ គឺជាវិធានការណ៍ដែលមន្រ្តីមានសមត្ថកិច្ចអាចធ្វើឬឲ្យគេធ្វើក្រោមការត្រួតពិនិត្យរបស់ខ្លួន នូវការកំទេចឬបំប្លែងសភាពដើមនៃផលិតផលទំនិញដែលបានរឹបអូសពេលណា ដេលផលិតផលនោះពុំអាចប្រើប្រាស់សមស្របបាន ។
៧. ទណ្ឌកម្មខាងវិស័យចំពោះមន្រ្តីលរាជការស៊ីវិលមានសរុបចំនួន២ថ្នាក់៖
ក. ទណ្ឌកកម្មថ្នាក់ទី១
- ស្តីបន្ទោស
- ស្តីបន្ទោសដោយមានកចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន
- ផ្លាស់ដោយបង្ចំតាមវិធានការវិន័យ
- លុបឈ្មោះចេញពីតារាងឡើងឋានន្តរសក្តិចឬថ្នាក់នៃក្របខណ្ឌ
ខ. ទណ្ឌកម្មថ្នាក់ទី២
- ស្តីបន្ទោសជាទម្ងន់បណ្តាល ឲ្យលុបចេញពីតារាងឡើងឋានន្តរសក្តិឬថ្នាក់ក្របខណ្ឌ បើសិនជាមានចុះឈ្មោះហើយឬធ្វើឲ្យយឺតក្នុងការតម្លើងឋានន្តរសក្តិឬថ្នាក់ ក្នុងថេរៈវេលាមួយមានកំណត់តែមិនត្រូវឲ្យលើសពី២ឆ្នាំក្នុងការតម្លើងឋានន្តរសក្តិឬថ្នាក់តាមវេនជ្រើសរើស ឬវេនអតីតភាព
- ដាក់ឲ្យនៅទំនេរគ្មានបៀរវត្សមិនឲ្យលើសពី១ឆ្នាំ
- បន្ថយឋានន្តរសក្តិ ឬថ្នាក់មួយថ្នាក់ឬច្រើនថ្នាក់
- ដាក់ឲ្យចូលនវត្តន៍មុនកាលកំនត់ឬបញ្ឍបពីការងារដោយបង្ខំ
- បណ្តេញចេញពីមុខតំណែងរាជការ ។
៨ . គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ក្នុងការជំរុញការអភិវឌ្ឍន៍សង្គមបានផ្តោតអាទិភាពទៅលើវិស័យ៖
- កសិកម្ម
- ទឹកនិងប្រព័ន្ធស្រោចស្រព
- ហេដ្ឋារចនាសម្ព័ន្ធ
- អគ្គិសនី
- ការអភិវឌ្ឍន៍ធនធានមនុស្ស
- ឧស្សាហកម្ម អតិពលកម្ម និងឧស្សាហកម្មផលិតផលទំនិញនាំចេញ
- ទេសចរណ៍
- អាជីវកម្មប្រេងកាត ឧស្ម័នធម្មជាតិ និងធនធាន រ៉ែដទៃៗទៀត
- ព័ត៌មានវិទ្យានិងទូរគមនាគមន៍
- ពាណិជ្ជកម្ម ។
- ៩. ដើម្បមីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងលើកស្ទួយជីវភាពប្រជាពលរដ្ឋ វិស័យពាណិជ្ជកម្ម មានតួនាទីសំខាន់ៗដូចខាងក្រោម៖
- ផ្គត់ផ្គងតម្រូវការនានា របស់អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋក្នុងស្រុកកសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗនិងជាភ្ញៀវទេសចរណ៍ តាមរយៈការនាំចូលពីបរទេសនិងការធ្វើចរាចរណ៍ទំនិញផលិតផលផលិតផលក្នុងស្រុក ពីខេត្តមួយទៅខេត្តមួយទៀតឬពីភូមិមួយទៅភូមិមួយទៀត
- នាំចេញនូវទំនិញនានា ដែលផលិតលើសពីសេចក្តីតម្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយបណ្ណ សម្រាប់ទំនិញផ្គត់ផ្គងទីផ្សារក្នុងស្រុកឬប្រើប្រាស់សម្រាប់ជាគោលបំណងផ្សេងៗជាដើម
- ធ្វើឪ្យសេដ្ឋកិច្ចមានដំណើរជានិរន្តរ៍ ធ្វើឲ្យលប្រជាពលរដ្ឋមានការងារធ្វើនិងមានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព ។
១០. ចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែក្នុងគោលបំណងសន្តិភាព បណ្តារដ្ឋភាគីជាសមាជិកអាស៊ានត្រូវប្រកាន់ខ្ជាប់ដូចតទៅ៖
- ប្រាស់វត្ថុធាតុនិងរោងចក្រនុយក្លេអ៊ែដែលមាននៅក្នុងទឹកដីឬតំបន់នៅក្រោមការគ្រប់គ្រងនិងការត្រួតត្រារបស់ខ្លួន ដើម្បីក្នុងគោលបំណងសន្តិភាពតែប៉ុណ្ណោះ
- មុននិងចាប់ផ្តើមកសាងគម្រោង ថាមពលនុយក្លេអ៊ែក្នុងគោលបំនងសន្តិភាព ត្រូវដាក់គម្រោងនោះឲ្យមានការវាយតម្លៃអំពីសុវត្ថិភាព ត្រូវដាក់គម្រោងនោះឲ្យមានការវាយតម្លៃ
- ប្រើអំពីសុវត្តិភាពយ៉ាងម៉ត់ចត់បំផុត ស្របតាមការណែនាំនិងខ្នាតដែលយើងលើកឡើងដោយ ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ក្នុងគោលបំណងការពារសុខភាពនិងបន្ថយជាអប្បបរមានូវគ្រោះថ្នាក់ដល់ជីវិតនិងដល់ទ្រព្យសម្បត្តិស្របតាមកថាខណ្ឌទី៦ មាត្រា៣នៃលក្ខន្តិកៈរបស់ភ្នាក់ងារថាមពលបរមាណូអន្តរជាតិពោលគឺ ( LAEA )
- ដាក់ឲ្យមានការវាយតម្លៃពីសំណាក់រដ្ឋជាភាគីមួយទៀតប្រសិនមានសំណូមពរលើកលែងតែព័ត៌មាន ដែលទាក់ទងដល់ឯកសារផ្ទាល់ខ្លួន ព័ត៌មានដែលទទួលការ ការពារដោយច្បាប់កម្មសិទ្ធិបញ្ញាឬព័ត៌មានដែលស្ថិតនៅក្រោមការសម្ងាត់ ផ្នែកខាងឧស្សាហកម្មឬពាណិជ្ជកម្មនិងព័ត៌មានដែលទាក់ទងដល់សន្តិសុខជាតិ
- គាំទ្រដល់ ប្រសិទ្ធភាពជាប្រចាំរបស់ប្រព័ន្ធអន្តរជាតិ នៃការមិនរីកសាយអាវុធដែលឈរលើសន្ធិសញ្ញា NPT និង LAEA
- ចាក់ចោលកាកសំណល់ឬវត្ថុធាតុផ្សេងទៀត ដែលមានសារជាតិវិទ្យុសកម្ម ស្របតាមខ្នាតនិងនីតិវិធីរបស់ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លើដីក្នងទឹកដីរបស់ខ្លួន ឬលើទឹកដីរបស់ប្រទេសមួយទៀត ដោយមានការរអនុញ្ញាត្តយល់ព្រមសាមីប្រទេស
- មួយវិញទៀតរដ្ឋជាភាគីនីមួយៗ ត្រូវប្រកាន់ខ្ជាប់ផផងដែរថាមិនផ្តល់ប្រភព ឬគ្រឿងងាយផ្ទុះពិសេសឬបរិក្ខារឬក៏វត្ថុដែលបានគ្រោងឬរៀបចំឡើងក្នុងគោលបំនងពិសេសសម្រាប់ការកែច្នៃការប្រើប្រាស់ឬការផលិតវត្ថុងាយផ្ទុះជាដើម ។
១១. ដើម្បីជួយពង្រឹងវិស័យឯកជននិងការទាក់ទាញទុនវិនិយោគ គួរមានវិធានគន្លឹះមួយចំនួនដូចខាងក្រោម៖
- បន្តអនុវត្តគោលនយោបាយវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវស្ពាន ទឹក អគ្គិសនី ដើម្បីកាត់បន្ថយតម្លៃធុរកិច្ច ពង្រឹងទីផ្សារក្នុងស្រុក កាត់បន្ថយចំណាយលើការដឹកជញ្ចូន និងកែលម្អសុវត្ថិភាពធ្វើដំណើរ
- ពង្រឹងក្របខណ្ឌគតិយុត្តិចាំបាច់សម្រាប់គាំទ្រការអភិវឌ្ឍន៍វិស័យឯកជនឲ្យមានតម្លាភាព ជាពិសេសច្បាប់ដែលត្រូវអនុម័តនិងអនុវត្តក្នុងប្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក
- កែលម្អបរិយាកាសវិនិយោគទុនរួមមានច្បាប់ បទបញ្ញតិ្តនានានិងបរិយាកាសរដ្ឋបាល និងបង្កើនលទ្ធភាពចំពោះធាតុចូលសំខាន់ៗ ដូចជាបុគ្គលិកមានជំនាញ និងមានលទ្ធភាពប្រកួតប្រជែង
- បន្តកំណែទម្រង់ កិច្ចសម្រួលពាណិជ្ជកម្មពង្រឹងយន្តការត្រួតពិនិត្យការងារ និងដោះស្រាយជម្លោះឲ្យមានប្រសិទ្ធភាពខ្ពស់
- ជំរុញការធ្វើសមាហរណកម្មកម្ពុជានៅក្នុងអាស៊ាន ជាពិសេសតាមរយៈផែនការដៃគូរយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិលការសេដ្ឋកិច្ច ជាមួយប្រទេសជិតខាង
- ជំរុញលើកកម្ពស់ឧស្សាហកម្មកាត់ដេរ ដែលមានស្រាប់និងលើកទឹកចិត្តការវិនិកយោគក្នុងវិស័យស្បែរជើង
- ត្រៀមខ្លួនបង្កើតបរិស្ថាន អំណោយផលសម្រាប់ការអភិវឌ្ឍន៍គ្រឿងបន្សំអេឡិចត្រូនិចនិងគ្រឿងម៉ាស៊ីន
- ជំរុញឲ្យមានឧស្សាហកម្មកែច្នៃម្ហូបអាហារ នៅកម្ពុជាសម្រាប់បម្រើការនៃចេញនិងឧស្សាហកម្មជំនួសឲ្យការនាំចូលដោយផ្តោតលើដំឡូងមី ដូងប្រេង ម្ហូបបង្កកកៅស៊ូ ផ្លែឈើ និងផលិតផលកសិកម្មសរីរាង្គ
- បង្កើតលិខិតបទដ្ឋានច្បាស់លាស់ សម្រាប់ដំណើរការតំបន់សេដ្ឋកិច្ចពិសេសនិងធានាឲ្យបាននូវហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មដូចអគ្គិសនី ទឹក និងព្រឹត្តកម្មទឹកកខ្វក់ ។ ( ដងស្រងពីសុន្ទរកុំថាសម្តេចនាយករដ្ឋមន្រ្តីក្នុងការឆ្លុះបញ្ចាំងសមិទ្ធផលអនុវត្តយុទ្ធសាស្រ្តចុកោណ ) ។
១២. ការប្តជ្ញាចិត្ត ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនយោបាយ ជាអាទិភាពក្នុងអាណត្តិទី៤រួមមានបញ្ហាចម្បង៤យ៉ាងគឺ៖
- ទី១ ការធានាឲ្យបាននូវចីរភាព សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គម សំដៅលើកស្ទួយនីតិរដ្ឋ ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
- ទី២ ការធានាឲ្យបាននូវកំណើន៧%ក្នុងមួយឆ្នាំំនៅលើមូលដ្ឋានទូលាយជាងមុននិងមានសមត្ថភាព ប្រកួតប្រជែងជាងមុននៅក្នុងបរិការណ៍អត្រាអតិផរណាទាប ក្នុងកម្រិតតូលេខមួយខ្ទង់
- ទី៣ ការធានាសម្រេចឲ្យបាននូវការកាត់បន្ថយអត្រានៃភាពក្រីក្រឲ្យបានលើសពី១ក្នុងមួយឆ្នាំនិងការធានាកែលម្អសូចនាករសំខាន់ៗក្នុងវិស័យសង្គមកិច្ច ជាពិសេសវិស័យអប់រំ សុខាភិបាល និងសមភាពយេនឌ័រ
- ទី៤ ការធានាបង្កើតវិសាលភាព ប្រសិទ្ធភាព និងគុណភាពនៃសេវាសាធារណៈឲ្យកាន់តែប្រសើរឡើង ហើយទទួលបាននូវការជឿទុកចិត្ត ។
១៣. អភិបាលបណ្តោះអាសន្នដែលតែងតាំងដោយតុលាការសម្រាប់ក្រុមហហ៊ុន ក្ស័យធនមានសិទ្ធិអំណាចដូចជា៖
- ធ្វើជាតំណាងកូនបំណុលនិងចាត់ចែងអាជីវកម្មរបស់កូនបំណុល ក្នុងគោលបំណងសំណុំរឿងក្ស័យធន
- ទទួលសំបុត្ររបស់កូនបំណុលនិងរាល់ទំនាក់ទំនងតាមអេឡិចត្រូនិចដែលផ្ញើរជូនកូនបំណុល លើកលែងតែលសំបុត្រ និងលិខិតទាក់ទងដែលមានលក្ខណៈឯកជនទាំងស្រុង
- អនុវត្តអាជីវកម្មរបស់កូនបំណុលតែចំពោះតែវិសាលភាព ដែលចាំបាច់ដើម្បីសម្រេចគោលបំណងនៃសំណុំរឿងក្ស័យធន
- ទទួលទ្រព្យសកម្មរបស់កូនបំណុល រាប់បញ្ចូលទាំងបញ្ជីគណនេយ្យ និងឯកសាររបស់កូនបំណុល
- ប្រមូលនិងបញ្ចូលក្នុងទ្រព្យរបស់កូនបំណុល នូវទឹកប្រាក់ដែលជំពាក់ពីការលក់ភាគហ៊ុនដើមទុនរបស់កូនបំណុលឬការជាវភាគទុន ដែលសហកម្មសិទ្ធិករមិនទាន់បង់ជូនកូនបំណុល
- ប្រើប្រាស់និងយកទ្រព្យសកម្មរបស់កូនបំណុលធ្វើពាណិជ្ជកម្មរាប់បញ្ចូលទាំង ការលក់ទ្រព្យសកម្មដែលគ្មានជាប់សិទ្ធិពីទ្រព្យ ធានាការបញ្ចាំនិងសិទ្ធិលើទ្រព្យនេះ
- ទទួលបន្ទុកចាប់ផ្តើមធ្វើការចោទប្រកាន់ការពារក្តី បោះបង់ចោលឬដោះស្រាយករាល់សំណុំរឿងក្នុងតុលាការដេលកូនបំណុលលជាភាគីនិងជាប់ទាក់ទិននិងទ្រព្យសកម្មរបស់កូនបំណុល
- អនុញ្ញត្តឲ្យម្ខាស់បំណុល លក់ទ្រព្យសកម្មដែលជាកម្មវត្ថុនៃសិទ្ធិលើទ្រព្យធានារបស់ម្ចាស់បំណុល ក្នុងការទាមទារហើយស្នើរសុំយកថ្លៃលក់ទ្រព្យសកម្ម នោះមកទូទាត់កបណ្តឹងទាមទាររបស់កូនបំណុល
- អនុញ្ញាតឲ្យម្ចាស់បំណុល លក់ទ្រព្យសកម្មដែលជាកម្មវត្ថុនៃសិទ្ធិលើទ្រព្យធានារបស់ម្ចាស់បំណុលក្នុងទាម ទារហើយស្នើរសុំយកថ្លៃលក់ទ្រព្យសកម្ម នោះមកទូទាត់បណ្តឹងទាមទាររបស់កូនបំណុល
- បោះបង់ចោលទ្រព្យសកម្ម ដែលបង្កាការស្មុគ្រស្មាញដល់ទ្រព្យរបស់កូនបំណុល
- ស្នើសុំឲ្យតុលាការពិនិត្យរាល់បញ្ហារបស់បុគ្គលដែលទាក់ទិននិងអាជីវកម្មរបស់កូនបំណុលដោយធ្វើសម្បថចំពោះមុខតុលាការ
- បញ្ចប់ លុបចោលឬប្រកាសមោឃភាពនូវប្រតិបត្តិការអាជីវកម្មកិច្ចសន្យា កិច្ចព្រមព្រៀងឬលិខិតផ្ទេរកម្មសិទ្ធិដែលកូនបំណុលជាភាគីដោយអនុលោមតាមច្បាប់នេះឬច្បាប់ផ្សេងទៀតនិងរាប់បញ្ចូលទាំងការដាក់ពាក្យបណ្តឹងទៅតុលាការផង
- កោះប្រជុំនិងរៀបចំកិច្ចប្រជុំម្ចាស់បំណុល ដូចមានចែងក្នុងច្បាប់
- រៀបចំនិងលើកសំណើរផែនការសម្របសម្រួល បើមានការចាំបាច់
- ជូលភ្នាក់ងារនិងអ្នកមានវិជ្ជាជិវៈ ដើម្បីបម្រើកិច្ចការជាជំនួយក្នុងភារកិច្ចរបស់ខ្លួន
- គ្រប់សកម្មភាពផ្សេងទៀត ដែលចាំបាច់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដែលស្របតាមគោលបំណងនៃសំណុំរឿងក្ស័យធន ។
១៤. ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចតំបន់ អាស៊ានកំពុងខិតខំប្រឹងប្រែង ធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ដោយលុបចោលនូវ របាំងអត្រាពន្ធទំនិញចេញ ចូល និងរបាំអត្រាមិនមែនពន្ធទំនិញចេញ ចូល នៃពាណិជ្ជកម្មរវាងប្រទេសអាស៊ានដូចគ្នា សម្របសម្រួលនីតិវិធីពន្ធគមយឲ្យបានល្អប្រសើរធ្វើឲ្យចុះសម្រុងគ្នានូវខ្នាតគម្រូផលិតផល ធ្វើសេរីភាលវូបនីយកម្ម សេវាពាណិជ្ជកម្ម និងពង្រឹងបណ្តាញទូរគមនាគមន៍និងដឹកជញ្ជូន ។ ការធ្វើោដូច្នេះអាស៊ានសង្ឃឹមលើកទឹកចិត្ត និងទាក់ទាញវិនិយោគិន ឲ្យសម្លឹងមើលនូវភាពអំណោយផលនៃទីផ្សារតំបន់ ដ៏ទូលំទូលាយមួយដែលមានប្រជាជនរស់នៅច្រើនជាង ៥៩០ លាននាក់ គួបផ្សំនិងកំណើនផលិតផលក្នុងស្រុកច្រើនជាង ១.៥លានដុល្លារអាមេរិច ។ ទំហំនៃទីផ្សារសមាហរណកម្មនេះ ប្រាកដជាធ្វើឲ្យការធ្វើពាណិជ្ជកម្ម រឹតតែមានប្រសិទ្ធភាពនិងរក្សាបានតម្លៃទំនិញទាប ។
១៥. និយមន័យសេដ្ឋកិច្ច៖
- សេដ្ឋកិច្ច គឺជាការសាកសួរថាតើទំនិញអ្វី ដែលគេត្រូវផលិត ? ហើយផលិតផលឡើងយ៉ាងដូចម្តេច ? និងផលិតឡើងសម្រាប់នរណា ?
- សេដ្ឋកិច្ច គឺជាការវិភាគនូវរាល់សកម្មភាពរបស់ មនុស្សដែលមាននៅក្នុងសង្គមទាំងមូលរួមមាននិន្នាការថ្លៃ និន្នាការនៃការបាត់អាជីពពាណិជ្ជកម្មក្រៅប្រទេសជាដើម ។ នៅក្នុងពេលនោះដែរមាននិន្នាការជាច្រើនបានពន្យល់ថាសេដ្ឋកិច្ច បានជួយលើកបញ្ហានានាពាក់ព័ន្ធនឹងច្បាប់ក្នុងបំណងឲ្យរដ្ឋាភិបាលកែលម្អរៀបចំសកម្មភាពសេដ្ឋកិច្ច ។
- សេដ្ឋកិច្ច គឺជាការសិក្សាពីពាណិជ្ជកម្មដែលជាបញ្ហារបស់ជាតិនានា ។ វាក៏ជួយពន្យល់ថាហេតុអ្វីបណ្តាជាតិនានានាំចេញនូវមុខទំនិញខ្លះ ហើយក៏នាំចូលនូវមុខទំនិញដទៃទៀតមកវិញ ។សេដ្ឋកិច្ចក៏បានជួយធ្វើការសិក្សា វិភាគនូវឥទ្ធិពលនៃការបម្រាមហាមកប្រាម នូវការធ្វើសេដ្ឋកិច្ចដោយអន្លើ ។
- សេដ្ឋកិច្ច គឺជាវិទ្យាសាស្រ្តនៃជម្រើសដោយត្រូវសិក្សាថា តើគេត្រូវជ្រើសរើសការប្រើប្រាស់ប្រភពផលិតកម្មប្រភពពលកម្ម ប្រភពសម្ភារៈប្រភពចំណេះដឹង និងបច្ចេកវិទ្យាដែលក្រខ្សត់ក្នុងកម្រិតណាដើម្បីធ្វើការផលិតហើយបែងចែកយ៉ាងដូចម្តេច ។
- សេដ្ឋកិច្ច គឺជាការសិក្សារូបិយវត្ថុ មូលធន និងទ្រព្យសម្បត្តិ។
- សេដ្ឋកិច្ច គឺជាការសិក្សាអំពីរបៀបដែលបុគ្គលក្រុមគ្រួសារ សង្គម ចេះលៃលលកប្រើប្រាស់នូវធនធានដែលមាននៅក្នុងការផលិតចេញជាផលិតផលនិងបង្កើតសេវាកម្មផ្សេងៗដើម្បីបំពេញនូវសេចក្តីត្រូវការឥតព្រំដែនរបស់មនុស្ស ។
១៦. កម្មសិទ្ធិឯកជន ក្នុងន័យសេដ្ឋកិច្ចមានន័យថាការយកមកធ្វើជារបស់ខ្លួនមធ្យោបាយផលិតផលកម្មនិងទ្រព្យសម្ភារដែលផលិតបាន ។
១៧. ការសម្របសម្រួលគោលនយោបាយ មានន័យថាការរៀបចំគៅលនយោបាយនានា ដែលពាក់ព័ន្ធនឹងបញ្ញាសេដ្ឋកិច្ច ឲ្យមានលក្ខណៈសមស្របតាមដំណើរអភិវឌ្ឍន៍ជាក់ស្តែងវនៃសេដ្ឋកិច្ច របស់ប្រទេសមួយ ។ គោលនយោបាយសេដ្ឋកិច្ច សម្របសម្រួលលើគោលនយោបាយសារពើពន្ធគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយពាក់ព័ន្ធផ្សេងៗទៀត ដែលមានទំនាក់ទំនងនឹងម៉ាក្រូសេដ្ឋកិច្ចនិងអន្តរជាតិ ។
១៨. វិប័តសេដ្ឋកិច្ចកើតឡើង ដោយបញ្ហាមួយចំនួនដូចតទៅ៖
- វិប័តនយោបាយៈ មានដូចជាសង្គ្រាម ការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ របបប្រល័យពូជសាសន៍ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
- គ្រោះថ្នាក់ធម្មជាតិៈ មានដូចជាទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី បន្ទុះភ្នំភ្លើង ការរាំងស្ងួតជាដើម
- វិប័តក្នុងការគ្រប់គ្រងថវិការដ្ឋៈ មានន័យថារដ្ឋមានកង្វះខាត ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យ មានសមស្របបណ្តាលឲ្យមានការចំណាយដ៏ធំជាងកចំណូលដែលរកបាន
- វិប័តផលិតផលលើសៈ បណ្តាលមកពីផលិតផលមានកំនើតលើសសេចក្តីត្រូវការរបស់ទីផ្សារ ដែលនាំឲ្យមានការថយចុះការ វិនិយោគទុន ការកើងឡើងនៃភាពគ្មានការងារធ្វើការបាត់បង់ប្រាក់ចំណូល របស់សហគ្រាស់នានា ការធ្លាក់ចុះនៃអត្រាប្រាក់ហ៊ុននិងកំណើនអតិផរណា
- វិប័តកសិកម្មៈ បណ្តាលមកពីមាន កំណើនកសិផលលើសពីសេចក្តីត្រូវការរបស់ទីផ្សារនៅក្នុងបណ្តាលប្រទេសជឿនលឿន
- វិប័តថាមពលៈ ជាវិប័តសេដ្ឋកិច្ច មួយនៅក្នុងចំណោមវិប័តសេដ្ឋកិច្ចទាំងឡាយ ប៉ុន្តែមិនមានលក្ខណៈជាខួបទេ
- វិប័តបរិស្ថានៈ គឺជាការខូចបរិស្ថាននៃប្រទេសអភិវឌ្ឍន៍នានា ដែលបណ្តាលមកពីការបំផ្លិចបំផ្លាញ ប្រកបដោយព្យសនកម្មដែលមិនអាចកែប្រែបានឬដែលពិបាកនឹងជួសជុលបាន ។ ការបំផ្លិចកើតមកពីការធ្វើអាជីវកម្មជ្រុលហួសការខ្ជះខ្ជាយឬការបន្លំលួចធនធានធម្មជាតិទាំងឡាយដោយពួកក្រុមហ៊ុនផ្តាប់មុខធំៗនិងបង្កើតធនធានម្ហូបអាហារនិងកំណើននៃផលិតកម្មឧស្សាហកម្ម ។
- វិប័តរូបិយវត្ថុៈ គឺជាបាត់លំនិងទូទាត់យ៉ាងធ្ងន់ធ្ងរ នៃប្រព័ន្ធហិរញ្ញវត្ថុក្នុងនិងក្រៅប្រទេស ។ វិប័តនេះមានឥទ្ធិពលលើវិប័តសេដ្ឋកិច្ចនិងទំនាស់ទាំងឡាយក្នុងសង្គម ។
- វិប័តវប្បធម៌ៈ សម្តៅលើការប្រកាន់យក ឥរិយាបទអវិជ្ជមានរបស់ប្រជាពលរដ្ឋមួយចំនួន ដេលជាមូលហេតុនាំឲ្យរាំងស្ទះដល់ការលើកកម្ពស់សេដ្ឋកិច្ច របស់បុគ្គលនិងគ្រួសារខ្លួនឯងដែលជះឥទិ្ធពលដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ ។
១៩. កិច្ចប្រជុំអាស៊ីបូព៌ាលើកទី១បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០០៥ ។ នៅទីក្រុងកូឡាឡុំពួរ ប្រទេសម៉ាឡេស៊ី ។
ដោយមានសមាជិកចូលរួម ចំនួន១៦ប្រទេស៖
- ប្រទេសព្រុយណេ
- ប្រទេសកម្ពុជា
- ប្រទេសឥណ្ឌូនេស៊ី
- ប្រទេសឡាវ
- ប្រទេសម៉ាឡេស៊ី
- ប្រទេសមីយ៉ាន់ម៉ា
- ប្រទេសហ្វីលីពីន
- ប្រទេសសិង្ហបុរី
- ប្រទេសថៃ ( ស្យាម )
- ប្រទេសវៀតណាម ( យួន)
- ប្រទេសអូស្រា្តលី
- ប្រទេសចិន
- ប្រទេសឥណ្ឌា
- ប្រទេសជប៉ុន
- ប្រទេសកូរ៉េខាងត្បូង
- ប្រទេសណូវ៉េហ្សេឡង់ ។
២០. គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសនីមួយៗក្នុងពិភពលោកមានខ្លឹមសារដូចតទៅ៖
- កាត់បន្ថយភាពគ្មានការងារធ្វើ ឲ្យនៅកម្រិតទាបបំផុតគឺនៅត្រឹម «អត្រានិកម្មភាពធម្មជាតិ«
- រក្សាអត្រាអតិផរណា ឲ្យនៅនឹងឬក្រោមពីរខ្ទង់ ( ក្រោម១០% )
- កាត់បន្ថយអតុល្យភាពជញ្ជីងទូទាត់ នៅទាបបំផុតឬសម្រេចឲ្យបានជញ្ជីងទូទាត់មួយ ដែលមានលំនឹងប្រកបដោយចីរភាព
- គ្រប់គ្រងអត្រាប្តូរប្រាក់បរទេស ឲ្យមានលក្ខណៈតាមទីផ្សារសេរី
- កាត់បន្ថយការធ្វើអន្តរាគមន៍របស់រដ្ឋ ឲ្យនៅតិចបំផុតក្នុងការបែងចែកធនធាននិងជំរុញឲ្យថ្លៃទំនិញ និងសេវាផ្សេងៗកំណត់ដោយទីផ្សារ
- កាត់បន្ថយភាពក្រីក្រ និងធនធានឲ្យមានសមធម៌ក្នុងការបែងចែកប្រាក់ចំណូល
- សម្រេចឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់និងប្រកបដោយចរីភាព ។
ជាទូទៅគៅលបំណង ជាអាទិភាពនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគឺធានាឲ្យមានកំណើនសេដ្ឋកិច្ច ភាពរុងរឿងប្រកបដោយចរីភាពនិងឲ្យមានការងារធ្វើពេញលេញ ។ គោលបំណងនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដោយផ្អែកលើដំណើរការផលិតកម្ម ភាពមានការងារធ្វើពេញលេញនិងធ្វើឲ្យអត្រាអតិផរណាស្ថិតក្នុងកម្រិតទាប ។
២១. ប្រទេសឡាវមានក្រសួងរដ្ឋាភិបាលមានចំនួន១៨៖
- ក្រសួងកសិកម្មនិងព្រៃឈើ
- ក្រសួងគមនាគមន៍ ដឹកជញ្ជូន ប៉ុស្តិ៍ និងស្ថាបនា
- ក្រសួងអប់រំនិងកីឡា
- ក្រសួងថាមពលនិងរ៉ែ
- ក្រសួងហិរញ្ញវត្ថុ
- ក្រសួងកិច្ចការបរទេស
- ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម
- ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍
- ក្រសួងមហាផ្ទៃ
- ក្រសួងយុត្តិធម៌
- ក្រសួងការងារនិងសុខុមាលភាពសង្គម
- ក្រសួងការពារជាតិ
- ក្រសួងសធនធានធម្មជាតិ និងបរិស្ថាន
- ក្រសួងផែនការនិងវិនិយោគទុន
- ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងគមនាគមន៍
- ក្រសួងសុខភាពសាធារណៈ
- ក្រសួងការងារសាធារណៈនិងដឹកកជញ្ជូន
- ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ។
២២. របបលក់ផ្តាច់មុខមានគុណវិប័តដូចតទៅ៖
- លទ្ធភាពមានឥទ្ធិពលលើថ្លៃផលិតផល ដោយសារគ្មានអ្នកលក់ផ្សេងទៀតអាចចូលក្នុងទីផ្សារបានអ្នកលក់ផ្តាច់មុខអាចកំណត់ឲ្យបរិមាណផលិតផលរបស់ខ្លួនទាបជាងបរិមាណ តម្រូវការរបស់អតិថិជន ។ ករណីខ្លះទៀត អ្នកលក់ផ្តាច់មុខ អាចលក់ទំនិញរបស់ខ្លួនដោយតម្លៃខុសគ្នាទៅឲ្យអតតិថិជនផ្សេងគ្នា ។ រូបភាពបែបនេះហៅថា ការលក់ផ្តាច់មុខរើសមុខ ។
- លទ្ធភាពមានឥទ្ធិពល លើតម្រូវការតាមធម្មតាតម្រូវការលើទំនិញ ស្ថិតនៅក្រោមឥទ្ធិពលថ្លៃ ប្រាក់ចំណូលរបស់អ្នកប្រើប្រាស់ថ្លៃលើមុខទំនិញដទៃទៀត ។ ជាទូទៅនៅពេលដែលទំនិញឡើងថ្លៃអ្នកប្រើប្រាស់តែងកាត់បន្ថយតម្រូវការរបស់ខ្លួន ហើយនៅពេលដែលទំនិញចុះថ្លៃអ្នកប្រើប្រាស់តេងបង្កើនតម្រូវការរបស់ខ្លួន ។
- ការប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ទាំងមូល
- ការឡើងថ្លៃទំនិញណាមួយតាមរយៈការលក់ផ្តាច់មុខអាចធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចទាំងមូល ។
២៣. វេទិកាតំបន់អាស៊ាន ( ASEAN Regional Forum )មានគោលដៅដូចតទៅ៖
- ជំរុញការពិគ្រោះយោបល់និងពិភាក្សាប្រកបដោយការស្ថាបនាលើបញ្ហានយោបាយ និងសន្តិសុខដែលជាកង្វល់និងផលប្រយោជន៍រួមចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅការកសាងុំទំនុកចិត្ត ( Confident Building ) និងការបង្ការជម្លោះតាមមធ្យោបាយការទូត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ។
២៤. ផលិតផលជាតិសរុប គឺជាការបូកសរុបការចំណាយទាំងអស់របស់រដ្ឋាភិបាលរួមនឹងទុនវិនិយោគឯកជន ដែលមានប្រភពនៅក្នុងស្រុកនិងក្រៅស្រុក ។ វាគឺជាតម្លៃមួយដ៏ច្បាស់លាស់នៃផលិតកម្មទំនិញនិងសេវាកម្មរបស់ប្រទេសមួយ ។
២៥. វិសមភាពសេដ្ឋកិច្ច គឺរួមបញ្ចូលនូវភាពខុសគ្នាទាំងអស់នៅក្នុងរបាយការណ៍ស្តីពីទ្រព្យសកម្មមសេដ្ឋកិច្ច និងប្រាក់ចំណូល ។
ភាពក្រីក្រ គឺជាលក្ខខណ្ឌសេដ្ឋកិច្ចដែលប្រជាជនមានប្រាក់ចំណូលគ្រប់គ្រាន ដើម្បីទទួលបានកម្រិតអប្បបរមានៃសេវាសុខភាព ម្ហូបអាហារ ផ្ទះសម្បែង សម្លៀកបំពាក់ និងការររំអប់ដែលជាទូទៅគេទទួលស្គាល់ថាមានភាពចាំបាច់ ដើម្បីឲ្យមានកម្រិតជីវភាពរស់នៅល្អប្រសើរ ។