Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រសួងប្រៃណីយ៍និងទូរគមនាគមន៍បង្កើតឡើងនៅថ្ងៃខែឆ្នាំណា ?

២ . តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចក្ខុវិស័យយ៉ាងដូចម្តេច ?

៣. តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានបេសកម្មធ្វើអ្វីខ្លះ ?

៤. តើបាវចនារបស់ប្រៃសណីយ៍និងទូរគមនាគមន៍គឺអ្វី ?

៥. ចូរបង្ហាញពីអត្ថន័យ នៃនិមិត្តសញ្ញាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

៦. តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានអង្គភាពក្រោមឱវាទ ( រចនាសម្ព័ន្ធ ) អ្វីខ្លះ ?

៧. តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានមុខងារនិងភារកិច្ចយ៉ាងដូចម្តេច ?

៨. តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអគ្គនាយកដ្ឋានប៉ុន្មាន ?​អ្វីខ្លះ ? ចូរនិយាយពីអគ្គនាយកដ្ឋាននីមួយៗ ។

៩. តើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអង្គភាពស្វ័យតប៉ុន្មាន ? ចូរពន្យល់ឲ្យបានច្បាស់លាស់ ។

១០. តើវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន មាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?

១១. តើនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បំពេញមុខងារអ្វី ?

១២ . តើវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមានមុខងារនិងភារកិច្ចដូចម្តេចខ្លះ ?

១៣. តើអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?

១៤. តើអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?

១៥. តើអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?

១៦. តើអគ្គធិការដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះប៉ុន្មាន ? អ្វីខ្លះ ?

១៧. តើនិយ័តករទូរគមនាគមន៍កម្ពុជា​ មានមុខងារនិងភារកិច្ចដូចម្តេចខ្លះ ?

១៨. តើនិយ័តករទូរគមនាគមន៍កម្ពុជា ( ន. ទ. ក ) មានរចនាសម្ព័ន្ធយ៉ាងដូចម្តេច ?

១៩. តើច្បាប់ស្តីពីទូរគមនាគមន៍ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃខែឆ្នាំណា ?

២០. ចូរឲ្យនិយមន័យ «កាតព្វកិច្ចសេវាសកល គម្លាតឌីជីថល ទូរគមនាគមន៍ មជ្ឈតការមានសមត្ថកិច្ច សេវាគ្រាអាសន្ន សេវាទូរគមនាគមន៍ « ។

ចម្លើយ

១. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បង្កើតឡើងនៅឆ្នាំ ថ្ងៃទី២៤ ខែ មករា ឆ្នាំ ១៩៩៦ ។

២. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានចក្ខុវិស័័យដូចតទៅ៖​

          ជំរុញការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការផ្តល់សេវា លើវិស័យប្រៃណីយ៍និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅគ្រប់ទីកន្លែងទាំងអស់​ក្នុងប្រកទេសកម្ពុជានៅក្នុងតំបន់និងពិភពលោក ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពស័ក្តសិទ្ធិដើម្បីចូល​រួមជំរុញការអភិវឌ្ឍន៍សង្គម កំណើនសេដ្ឋកិច្ច ​​និងការកាត់បន្ថយភាពក្រីក្រជារួម ។

៣. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានបេសកម្មដូចខាងក្រោម៖

  • ដឹកនាំនិងគ្រប់គ្រងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដោយសេរីលើគោលការណ៍សេដ្ឋកិច្ច ទីផ្សារសេរីនិងសមធម៌សង្គម
  • ពង្រីកការសាងសងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងកងខ្នងរឹងមាំល្បឿនលឿន សុវត្ថិភាព និងជឿទុកចិត្តឲុ្យបានដល់គ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • អភិវឌ្ឍន៍វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឲ្យមានលក្ខណៈទំនើប មានគុណភាពខ្ពស់មានតម្លៃសមរម្យនិងមានសេវាគ្រប់ដណ្តប់ទូទាំងប្រទេស ដែលប្រជាជនទូទៅអាចប្រើប្រាស់និងទទួលបានផលប្រយោគជន៍ពីសេវានេះ
  • អភិវឌ្ឍន៍ប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិច នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការសម្របសម្រួលការគ្រប់គ្រងកិច្ចការរដ្ខាភិបាលរវាងក្រសួង ស្ថាប័ន ជាសេនាធិការរបស់រាជរដ្ឋាភិបាលនិងការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយភាពរហ័ស ប្រសិទ្ធភាព តម្លាភាព សុវត្ថិភាព​សន្សំសម្ចៃខ្ពស់ និងចំណេញពេលវេលា
  • ជំរុញការបញ្រ្ជាប ការយល់ដឹងអំពីការប្រើប្រាស់និងផលប្រយោជន៍នៃបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពមន្ត្រីរាជការ សិស្ស និសិ្សត រួមទាំងវិស័យឯកជន
  • លើកទឹកចិត្តនិយោគិនធ្វើទំនើបកម្មវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និង ធ្វើការររៀបចំអភិក្រមដើម្បីលើកកម្ពស់ការស្រាវជ្រាវនិងអភិវឌ្ឍន៍លើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • ជំរុញប្រតិបត្តិនៃវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន អនុវត្តសិទ្ធិ និងកាតព្វកិច្ច ស្របតាមលក្ខខណ្ឌនិងបទបញ្ញាត្តិជាធរមាន ដើម្បីធានាការប្រកួតប្រជែងដោយស្របច្បាប់និងស្មោះត្រង់និងដើម្បីការពាសិទ្ធិរបស់អ្នកប្រើប្រាស់ ។

គុណតម្លៃ៖ ប្រសិទ្ធភាព តម្លាភាព និងសមធម៌ ។

៤. បាវចនារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍គឺ សន្ធិកម្ពុជា ។

៥. បង្ហាញពីអត្ថន័យនៃនិមិត្តសញ្ញាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដូចខាងក្រោម៖

  • រូបសញ្ញាមានរាងមូល មានអង្កត់ផ្ចិតប្រវែង៣សង់ទីម៉ែត្រ
  • ខ្សែប្រាំពណ៌ក្រហមនៃពាក់កណ្តាលរង្វង់ខាងលើ គឺតំណាងឲ្យទ្វីបទាំងប្រំា
  • សញ្ញាកងចក្រពណ៌ខៀវ នៃពាក់កណ្តាលរង្វង់ខាងក្រោមចំនួនប្រំាពីរកាំគឺតំណាំងឲ្យមន្រ្តីរាជការ
  • ខ្សែបន្ទាត់ពណ៌សខាងក្នុងដែលប្រទាក់គ្នា លើផែនដីពណ៌ផ្ទៃមេឃគឹតំណាងឲ្យប្រព័ន្ធទំនាក់ទំនង របស់វិស័យប្រៃសណីយ៍និងទូរគមនាគមន៍លើពិភពលោក
  • សញ្ញាកាំផ្លេកបន្ទោលពណ៌លឿងទុំ គឺតំណាងឲ្យរលកអាកាសវិទ្យុទូរគមនាគមន៍
  • អក្សរពណ៌ស ដែលស្ថិតនៅលើនៃផែនដីដែលសរសេរអក្សរកាត់ ប.ទ.ក មានន័យថា ប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា
  • អក្សរតាំងពណ៌ស នៅផ្នែកខាងក្រោមនៃផែន​ដីដេលសរសេរអក្សរកាត់ P T C មានន័យថា post and Telecommunication of Cambodia ។

៦. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានមអង្គភាពក្រោមឱវាទ ( រចនាសម្ព័ន្ធ ) ដូចតទៅ ៖

ក. អង្គភាព​ថ្នាក់កណ្តាល

  • ខុឧកាល័យរដ្ឋមន្រ្តី
  • អគ្គ​នាយកដ្ឋានរដ្ឋបាល
  • អគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍
  • អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • អគ្គ​ធិការរដ្ឋាន
  • វិទ្យាល័យជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន
  • នាយកដ្ឋានសវនកម្មផ្ទៃក្នុង

ខ. អង្គភាពស្វយ័ត

  • និយ័តករទូរគមនាគមន៍កម្ពុជា
  • ទូរគមនាគមន៍កម្ពុជា
  • ប្រៃសណីយ៍កម្ពុជា

គ. អង្គភាពមូលដ្ឋាន

  • មន្ទីរប្រៃសណីយ៍និងទូរគមនាគន៍ខេត្ត ។​

៧. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានមុខងារនិងភារកិច្ចដូចតទៅ ៖

  • រៀបចំ អនុវត្តនិងតាមដានការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ការអនុវឌ្ឍន៍វិស័យប្រៃសនីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • រៀបចំ អនុវត្តនិងតាមដានការអនុវត្តបទដ្ឋានគតិយុត្តសម្រាប់វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព៍ត៌មាន
  • រៀបចំគោលនយោបាយ សម្របសម្រួលនិងជំរុញការប្រកួតប្រជែងក្នុងការផ្តល់សេវាប្រៃសនីយ៍និង​ទូរគមនាគមន៍
  • រៀបចំគោលនយោបាយសម្រាប់ប្រើប្រាស់សេវាសកល ( USO ) ក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍
  • រៀបចំគោលនយោបាយសម្រាប់ការផ្តល់អាជ្ញាបណ្ណ
  • សហការជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដើម្បីដឹកនាំនិងចូលរួមក្នុងការរៀបចំ អនុវត្តន៍គោលនយោបាយយុទ្ធសាស្រ្តរបស់រាជភិបាល លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន និងកិច្ចការសមាហរណកម្មនៃព្រះរាជាណាចក្រកម្ពុជាចូលក្នុងក្របខណ្ឌអនុតំបន់ តំបន់ សកលលោកនិងអង្គការអន្តរជាតិ
  • រៀបចំនិងជំរុញឲ្យការបង្កើតបណ្តាញ និងផ្តល់សេវាទូរគមនាគមន៍មានប្រសិទ្ធភាព  សម្រាប់គ្រាអាសន្ននិងគ្រាមានគ្រោះមហន្តរាយក្នុងប្រទេស
  • ធ្វើជាហត្ថលេខាលេខីនិងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាមគមនាកមន៍និងព័ត៌មាន
  • កសាងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់​វិស័យប្រៃសណីយ៍និងទូរគមនាគមន៍​ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • បណ្តុះបណ្តាលនិងធ្វើវិក្រឹត្យការជាប្រចាំនូវមុខជំនាញប្រៃសណិយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • គ្រប់គ្រងស្តង់ដា ( បមាណីយ៍ ) វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
  • កសាងផែនការចំណុច ចំណាយហិរញ្ញាវត្ថុ
  • បំពេញមុខងារសវនកម្មផ្ទៃក្នុង
  • ធ្វើអធិការកិច្ច លើការគ្រប់គ្រងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន  ។

៨. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអគ្គនាយកដ្ឋាន៣គឹ៖

ក. អគ្គនាយកដ្ឋានរដ្ឋបាល

  • នាយកដ្ឋានរដ្ឋបាល
  • នាយកដ្ឋាននិងបុគ្គលិកនិងបណ្តុះបណ្តាល
  • នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ

ខ.​ អគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍

  • នាយកដ្ឋានគោលនយោបាយទូរគមនាគមន៍
  • នាយកដ្ឋានគោលនយោបាយប្រៃសណីយ៍
  • នាយកដ្ឋានត្រួតពិនិត្យការគ្រប់គ្រងប្រៃសណីយ៍
  • នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
  • មជ្ឍមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព៍ត៌មានវិទ្យា

គ. អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

  • នាយកដ្ឋានរដ្ឋាភិបាលអេឡិចត្រូនិច
  • នាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ និងគ្រប់គ្រងប្រព័ន្ធវីដេអូនៃសន្នីទរបស់រាជរដ្ឋាភិបាល
  • នាយកដ្ឋានកម្មវិធីកុំព្យូទ័រនិងមាតិកាព័ត៌មាន
  • នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • នាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • នាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានសម្រាប់ជនបទ ។

៩. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអង្គភាពស្វ័យតចំនួន៣គឹ ៖

  • និយ័តករទូរគមនាគមន៍កម្ពុជា
  • ទូរគមនាគមន៍កម្ពុជា
  • ប្រៃសណីយ៍កម្ពុជា ។

១០. វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមាន​នាយកដ្ឋានចំណុះចំនួន៣និងមជ្ឍមណ្ឌលចំណុះចំនួន១រួមមាន ៖

  • នាយកដ្ឋានប្រៃសណីយ៍
  • នាយកដ្ឋានទូរគមនាគមន៍
  • នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • មជ្ឍមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ ។

១១. នាយកដ្ឋានសវនកម្មផ្ទៃក្នុង បំពេញមុខងារជាសេនាធិការ ឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​លើការងារពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

១២. វិទ្យាស្ថានជាតិប្រៃណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមានមុខងារនិងភារកិច្ចដូចជា៖

  • រៀបចំកម្មវិធី អប់រំ និងបណ្តុះបណ្តាលវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងកម្មទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • លើកសំណើសុំចេញសញ្ញាបត្រឬវិញ្ញាបនត្រទទួលស្គាល់កម្រិត​សមត្ថភាពជំនាញលើវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • សហការជាមួយស្ថាប័នជាតិនិងអន្តរជាតិនានាក៏ដូចជាវិស័យឯកជន ដើម្បីពង្រឹងអប់រំ បណ្តុះបណ្តាលស្រាវជ្រាវ និងផ្ទេរបច្ចេកវិទ្យាលើវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • ស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
  • ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារជូនក្រសួង
  • អនុវត្តភារកិច្ចផ្សេងៗទៀតដែលក្រសួងប្រគល់ឲ្យ​ ។

១៣. អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះ៣ដូចខាងក្រោម ៖

  • នាយកដ្ឋានរដ្ឋបាលៈ  បំពេញមុខងារ ជាសេនាធិការឲ្យអគ្គលេខាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាលលើការសម្របសម្រួលការងារទូទៅរបស់ក្រសួងនៅថ្នាក់កណ្តាលនិងរវាងថ្នាក់កណ្តាលជាមួយអង្គភាពមូលដ្ឋានក្រោមឱវាទ ។
  • នាយកដ្ឋានបុគ្គលិកនិងបណ្តុះបណ្តាលៈ  បំពេញមុខងារ ជាសេនាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាលលើការរងារគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការ និងកាងារបណ្តុះបណ្តាល ។
  • នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុៈ បំពេញមុខងារ ជាសេនាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាលលើការងារផែនការនិងហិរញ្ញវត្ថុ ។

១៤. អគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មាននាយកដ្ឋានចំណុះដូចតទៅ៖

  • នាយកដ្ឋានគោលនយោបាយទូរគមនាគមន៍ៈ បំពេញមុខងារ ជាសេនាធិការឲ្យអគ្គនាយកដ្ឋានប្រៃសណិយ៍និងទូរគមនាគមន៍ លើការងាររៀបចំគោលនយោបាយនិងកសាងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ។
  • នាយកដ្ឋានត្រួតពិនិត្យការគ្រប់គ្រងប្រៃសណីយ៍ៈ  បំពេញមុខងារជាសេនាធិការ ឲ្យអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍ លើការងាររៀបចំគោលនយោបាយនិងកសាងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់ការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ។
  • នាយកដ្ឋានត្រួតពិនិត្យការគ្រប់គ្រងប្រៃសណីយ៍ៈ បំពេញមុខងារ ជាសេនាធិការឲ្យអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍លើការងារត្រួតពិនិត្យការរគ្រប់គ្រងប្រៃសណីយ៍ ។
  • នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិៈ បំពេញការងារ ជាសេនាធិការ ឲ្យអគ្គនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍លើការងារសហប្រតិបត្តិការអន្តរជាតិពាក់ព័ន្ធនិងវិស័យគ្រប់គ្រងប្រៃសណីយ៍ ។
  • មជ្ឍមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យាៈ  បំពេញការងារ​ជាសេនាធិការឲ្យអគ្កនាយកដ្ឋានប្រៃសណីយ៍និងទូរគមនាគមន៍​លើការងារគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា ។

១៥. អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះ៧រួមមានៈ

  • នាយកដ្ឋានរដ្ឋាភិបាលអេឡិចត្រូនិចៈ បំពេញមុខងារជា សេនាធិការឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ននិងព័ត៌មាន លើការងារនៃរាជរដ្ឋាភិបាលអេឡិចត្រូនិច ។
  • នាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានៈ បំពេញមុខងារជា សេនាធិការឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការងារគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័​ត៌មាន ។
  • នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិនិងគ្រប់គ្រងប្រព័ន្ធវីដេអូនៃសន្នីសីទរបស់រាជរដ្ខាភិបាលៈ បំពេញមុខងារជាសេនាធិការ ឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ​លើការងារគ្រ​ប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិនិងគ្រប់គ្រងប្រព័ន្ធវីដេអូនៃសន្និសីទរបស់រាជរដ្ឋាភិបាល ។
  • នាយកដ្ឋានកម្មវិធីកុំព្យូទ័រនិងមាតិកាព័ត៌មានៈ បំពេញមុខងារជាសេនាធិការ ឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការងារកម្មវិធីកុំព្យូទ័រនិងមាតិការព័ត៌មាន ។
  • នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានៈ បំពេញមុខងារជាសេនាធិការ ឲ្យ​អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការងារសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ។
  • នាយកដ្ឋានឧស្សាហកម្មវិទ្យាគមនាគមន៍និងព័ត៌មានៈ បំពេញមុខងារជា សេនាធិការឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការងារឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​។
  • នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រា​ប់ជនបទៈ បំពេញមុខងារជាសេនាធិការឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លើការងារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ជនបទ ។

១៦. អគ្គាធិកាដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មាននាយកដ្ឋានចំណុះ៣រួមមានៈ

  • នាយក​ដ្ឋានអធិការកិច្ចរដ្ឋបាលនិងទទួលពាក្យបណ្តឹង
  • នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ
  • នាយកដ្ឋានអធិការកិច្ចបច្ចេកទេស ។

១៧. និយ័តករទូរគមនាគមន៍កម្ពុជា មានមុខងារនិងភារកិច្ចៈ បំពេញមុខងារដោយមានស្វ័យភាពខាងផ្នែករដ្ឋបាលនិងនិយ័តកម្មព្រមទាំងដោយឯករាជ្យពីប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធនិងវិស័យទូរគមនាគមន៍ ។

១៨. និយ័តករទូរគមនាគមនាគមន៍កម្ពុជា ( ន. ទ . ក ) មានរចនាសម្ព័ន្ធដូចតទៅៈ

  • នាយកដ្ឋានរដ្ឋបាល បុក្គលិក និងទំនាក់ទំនងអន្តរជាតិ
  • នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុ
  • នាយកដ្ឋាននិយ័តកម្មទូរគមនាគមន៍
  • នាយកដ្ឋាននិយ័តកម្មហ្វ្រេកង់សំវិទ្យុ
  • នាយកដ្ឋានការរប្រកួតប្រជែងនិងការការពារអ្នកប្រើប្រាស់
  • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
  • សាខារបស់ ន.ទ.ក នៅតាមខេត្ត ។

១៩. ច្បាប់ស្តីពីទូរគមនាគមន៍ ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ៣០ ខែ វិចិ្ឆកា ឆ្នាំ ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី ៥ នីតិកាលទី៥ ហើយដែលត្រូវព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥ នាសម័យប្រជុំចាវិសាមញ្ញនីតិកាលទី៣ ហើយដែលត្រូវប្រកាសឲ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ ។

២០. ឲ្យនិយមន័យៈ

  • កាតព្វកិច្ចសវាកម្មៈ សំដៅដល់កាតព្វកិច្ចរបស់ប្រតិបត្តិករទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងការផ្តល់សេវាទូរគមនាគមន៍មូលដ្ឋាន និងសេវាតម្លៃបន្ថែមជូនដល់ប្រជាពលរដ្ឋទូទៅគ្រប់រូប ក្នុងតម្លៃសមរម្យ គុណភាពសេវាល្អ និងអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ។
  • គម្លាតឌីជីថលៈ សំដៅដល់គម្លាតនៃការទទួលបានសេវានិងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅតាមទីក្រុង ( រាជធានី ) ទីប្រជុំជន និងជនបទ ។
  • ទូរគមនាគមន៍ៈ សំដៅដល់វិទ្យាស្រ្តនិងបច្ចេកវិទ្យាក្នុងការបញ្ចូន និងទទួលស៊ីញ៉ាល់ ទិន្នន័យ សំឡេង រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញ៉េទិច អគ្គីសនី វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត ។
  • មជ្ឈតការមានសមត្ថកិច្ចៈ សំដៅដល់ការផ្សះផ្សារវិវាទដោយប្រើប្រាស់វេទិការមជ្ឈត្តកម្ម ដែលក្នុងនោះមជ្ឈត្តករ ទទួលបានការបណ្តុះបណ្តាលក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងទទួលបានគុណវុឌ្ឍិពី ក.ប.ទ ។
  • សេវាគ្រាអាសន្នៈ សំដៅដល់សេវាទូរគមនាគមន៍ ដែលត្រូវបានប្រើប្រាស់ក្នុងគ្រាអាសន្នដោយសាធារណជន និងត្រូវបានផ្តល់ទៅដល់អង្គភាពនគរបាលជាតិ អង្គភាពពន្លត់អគ្គិភ័យ និងអង្គភាពសេវារថយន្តសង្គ្រោះបន្ទាន់ ។
  • សេវាទូរគមនាគមន៍ៈ សំដៅដល់សេវាទាំងឡាយណាដែលត្រូវបានផ្តល់សម្រាប់ការបញ្ចូននិងការទទួលសំឡេង ទិន្នន័យ ស៊ីញ៉ាល់ រូបភាព ឬប្រភេទព័ត៌មានដទៃទៀត តាមរយៈការប្រើប្រាស់ថាមពលក្រោមទម្រង់អេឡិចត្រូម៉ាញេទិច អគ្គិសនី​វិទ្យុ ពន្លឺ ឬទម្រង់ដទៃទៀត ។ សេវាទូរគមនាគមន៍មូលដ្ឋាននិងសេវាទូរគមនាគមន៍តម្លៃបន្ថែម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login