Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.តើអ្នកយល់ថាសីលធម៌និងប្រពៃណីផ្សេងៗរបស់ខ្មែរមានលក្ខណៈកសាងនិងអភិវឌ្ឍន៍សង្គមដែរឬទេ ?

២. ដើម្បីធ្វើឲ្យសហគមន៍មានការអភិវឌ្ឍន៍ល្អ តើអ្នកដឹកនាំសហគមន៍ត្រូវធ្វើដូចម្តេចខ្លះ ?

៣. តើត្រូវធ្វើដូចម្តេចដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ?

ចម្លើយ

១. សីលធម៌និងប្រពៃណីខ្មែរមានលក្ខណៈកសាងអភិវឌ្ឍន៍សង្គមយ៉ាងប្រពៃ ដូចនេះយើងត្រូវការពាររវាងឲ្យបានល្អព្រោះថា៖

ក. សីលធម៌

  • សីលធម៌ក្នុងព្រះពុទ្ធសាសនាបង្រៀនមនុស្ស ឲ្យចេះអត់ឱនឲ្យគ្នាទៅវិញទៅមក
  • បង្រៀនមនុស្សឲ្យចេះទទួលខុសត្រូវ
  • មិនឲ្យរើសអើងវណ្ណៈ​ដែលជាកត្តាធ្វើឲ្យសង្គមមានបរិយាកាសរីករាយសុខសាន្ត
  • អាពាហ៍ពិពាហ៍រៀបចំឡើងតាមការព្រមព្រៀងរវាងឪពុកម្តាយនិងកូន
  • សមាជិកគ្រួសារមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដែលអាចជ្រៀសវាងអំពើហិង្សាគ្រួសារ
  • សមាជិកគ្រួសារចេះបង្កើតនូវភាពសុខុដុមរមនា និងសុភមង្គលក្នុងគ្រួសារ
  • មាតាបិតាកអប់រំកូនស្រី ឲ្យមានជំហរជាមេផ្ទះ ដោយចេះរក្សានូវភ្នក់ភ្លើងបី
  • បង្រៀនកូនស្រីឲ្យចេះគ្រប់គ្រងគ្រួសារឲ្យបានល្អ
  • មាតាបិតាបង្រៀនកូនប្រុសឲ្យចេះស្វែងរកទ្រព្យ សម្បត្តិនិងចេះសន្សំសម្ចៃ(ស៊ីម្លូរឲ្យជ្រៀក )
  • បង្រៀនកូនប្រុសឲ្យមានសីលធម៌ សច្ចធម៌ គុណធម៌និងចេះឱនលំទោនជាដើម ។

ខ. ពិធីបុណ្យនិងជំនឿផ្សេងៗ

  • ការដឹងគុណដល់បុព្វបុរស ជាប្រការមួយប្រពៃដ៏សំខាន់ដើម្បីឲ្យកូនចៅមានស្មារតីរក្សាពូជពង្សរហូតដល់៧សន្តាន
  • តាមរយៈបុណ្យកឋិនប្រជាជនខ្មែរ ផ្គត់ផ្គង់ដល់អ្នកជួយការលំបាក ( យុវជនដែលមកជាមួយព្រះសង្ឃគង់ចាំព្រះវស្សាមានកង្វះខាតស្បង់ ចីពរនិងទីវត្តអារាមដែលកង្វះប្រាក់កាស ) គឺជាមធ្យោបាយដ៏ល្អដើម្បីជួយយិតយោងសង្គមឲ្យចម្រើន ។

២. ដើម្បីធ្វើឲ្យសង្គមមានការអភិវឌ្ឍន៍អ្នកដឹកនាំសហគមន៍ត្រូវ ធ្វើដូចតទៅ៖

  • សហការជិតស្និទ្ធលជាមួយមហាជន
  • ចេះរៀបចំចាត់ចែង បែងចែកការងារឲ្យល្អ
  • មានគំនិតផ្តួចផ្តើមរៀបចំគោលដៅ
  • បើកឱកាសឲ្យមហាជន សាកសួរ ផ្តល់មតិ
  • ចេះជម្រុញឲ្យមានមនុស្សក្នុងសហគមន៍ចង់ចេះ
  • ចង់ដឹងនិងបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន
  • ចេះផ្តល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក
  • ចេះគ្រប់គ្រងនូវសមាជិកក្នុងសហគមន៍ ។

៣. ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ យើងត្រូវ៖

ក. កូនល្អ

  • គោរពនូវដំបូន្មានឪពុកម្តាយ
  • ជួយការងារផ្ទះជំនួសឪពុកម្តាយ
  • ជួយអប់រំថែរក្សាប្អូនៗ(បើមាន)
  • សាមគ្គីមានមធ្យោបាយអាស្រ័យល្អក្នុងគ្រួសារ
  • ត្រូវមានសីលធម៌ ក្នុងគ្រួសារ
  • ចេះថែរក្សាកិត្តិយស និងពូជពង្សគ្រួសារ
  • លើកតម្កើងមុខមាត់លត្រួសារឲ្យប្រសើរ ។

ខ. ពលរដ្ឋល្អ

  • គោរពវិន័យសាលារៀន
  • ខិតខំរៀនសូត្រដោយយកចិត្តទុកដាក់
  • ជួយអប់រំមិត្រឲ្យដើរផ្លូវត្រូវ ផ្លូវល្អ
  • មានសីលធម៌ក្នុងសាលារៀន សាធារណៈ
  • មានទំនាក់ទំនងល្អសាមគ្គីភាពល្អ
  • ចេះយោគយល់អាធ្យាស្រ័យគ្នា
  • ចេះជួយយកអាសាគ្នា ជួយទុក្ខធុរៈគ្នា ។

គ. ពលរដ្ឋល្អ

  • ចូលរួមគោរពច្បាប់សង្គម ច្បាប់រដ្ឋ
  • ចេះថែរក្សាទំនៀមទម្លាប់ ប្រពៃណីជាតិ
  • ចូលរួមកសាងរាល់សកម្មភាពសង្គម
  • មានសាមគ្គីភាពល្អ ចេះយោគយល់គ្នា
  • មានសីលធម៌ល្អក្នុងការរស់នៅសង្គម
  • ចូលរួមផ្តល់ជាគំនិតមតិយោបល់អភិវឌ្ឍន៍
  • រួមចំណែកបង់ពន្ធជូនរដ្ឋតាមកាល ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login