សំនួរ
២៥. មុននឹងឈានដល់ការបង្កើតថ្មី តើគេត្រូវឆ្លងកាត់លំនាំប្រមាណវិធីគំនិតអ្វីខ្លះ ?
២៦. ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវធ្វើដូចម្តេច ?
២៧. ដូចម្តេចដែលហៅថា អព្ភន្តរញាណ ? អព្ភន្តរញាណចែកចេញជាអ្វីខ្លះ ? ចូររៀបរាប់ ។
២៨.តើភាពខុសគ្នារវាងអព្ភន្តរញាណនិងវិចារដូចម្តេច ?
២៩. បើយោងទៅលើទស្សនៈរបស់ព្រះពុទ្ធសាសនាមនុស្សដែលធ្វើជាមេដឹកនាំគេ ត្រូវប្រកបដោយលក្ខណៈប៉ុន្មានយ៉ាង ?
៣០. តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យខ្មែរមានឆន្ទះល្អឬសុឆន្ទៈ ?
៣១. គ្រូបង្រៀនក៏ដោយសាស្ត្រាចារ្យក៏ដោយត្រូវតែប្រកាន់ឥរិយាបថយ៉ាងដូចម្តេចខ្លះ ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាលារៀននិងក្នុងមជ្ឈដ្ឋានសង្គម ?
៣២. តើកត្តាអ្វីខ្លះដែលធ្វើឲ្យបុគ្គលិកសិក្សា ក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបាន ?
៣៣. នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សារបស់សិស្ស គ្រូបង្រៀនឬសាស្រ្តាចារ្យត្រូវឈរលើមូលដ្ឋានណាខ្លះ ?
៣៤. តើគុណភាពនៃនៃការអប់រំពឹងផ្អែកុំលើកត្តាសំខាន់ៗ អ្វីខ្លះ ? ចូរលើកយកកត្ដាសំខាន់ៗទាំងនោះដោយមានឧទាហរណ៍មកបញ្ជាក់ផង ។
៣៥. តើនៅក្នុងគោលដៅជាមូលដ្ឋានទាំង៩ នៃគោលដៅអភិវឌ្ឍន៍សហវត្សរបស់ព្រះរាជាណាចក្រកម្ពុជា មានប៉ុន្មានដូចម្តេចខ្លះ ? ៣៦. ចូរបង្ហាញអំពីបាវចនានិងភ្លេងជាតិប្រចាំរដ្ឋជាសមាជិកអាស៊ាន ។
៣៧. ហេតុយ៉ាងដូចម្តេចបានជាអ្នកមកដាក់ពាក្យសុំប្រឡងយកក្របខណ្ឌរបស់ ក្រសួងអប់រំ យុវជន និងកីឡា ? ចូរពន្យល់ឲ្យបានច្បាស់លាស់ ។
៤៣. មតិអ្នកអប់រំមួយរូបបានពោលថា «ការសិក្សាវប្បធម៌ អរិយធម៌ ជាការអប់រំបណ្តុះនូវស្មារតីគំណិតឧត្តមគតិ អត្តសញ្ញាណជាតិខ្មែរដល់កូនខ្មែរ« ។ ចូរបកស្រាយ ។
៤៤. តើអាស៊ានទ្រ័រកា(Troika) បង្កើតឡើងនៅថ្ងៃខែឆ្នាំណា ? នៅទីក្រុងនៃប្រទេសណា ? មានគោលបំណង និងគោលការណ៍យ៉ាងដូចម្តេច ?
៤៥ . ក្នុងនាមជាគ្រូបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីឲ្យសិស្ស សម្រេចបាននូវសសរស្តម្ភបួនពីវប្បធម៌ ? ចូរពន្យល់ឲ្យបានក្បោះក្បាយ ។
៤៦ . តើរាជធានីភ្នំពេញមានប៉ុន្មានខណ្ឌ ? អ្វីខ្លះ ?
៤៧. ចូររៀបរាប់ពីសម្បត្តិវប្បធម៌ខ្មែរដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកឲ្យត្រឹមត្រូវ ។
៤៨. ដូចម្តេចដែលហៅថា ពាក្យកម្រងកែវ ? ចូរផ្តល់ឧទាហរណ៍បញ្ជាក់ ។
ចម្លើយ
២៥. មុននឹងឈានដល់ការបង្កើតថ្មី គេត្រូវឆ្លងកាត់លំនាំប្រមាណវីធីគំនិត៤រយៈគឺ៖
ជាការត្រៀមបម្រុងទាំងផ្នែកសម្ភារនិងស្មារតី ។
ជាការខិតខំបង្កើតថ្មីមិនទទួលបានផលក៏បោះបង់ចោលមួយរយៈ ក៏ប៉ុន្តែសកម្មភាពអញាណនៅតែបន្ត ។
ជាលទ្ធផលរបស់កិច្ចការអញាណ ។
គឹជានាទីរបស់វិចារណញ្ញាណ ក្នុងការត្រួតពិនិត្យនូវលទ្ធផលនៃរបកគំហើញរបស់សកម្មភាពអញាណ ។
២៦. ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវ គេត្រូវចេះ៖
- កំណត់បញ្ញាឲ្យបានច្បាស់លាស់ លើកឡើងឲ្យបានច្បាស់លាស់ អំពីបញ្ហាដែលទាមទារឲ្យធ្វើការសម្រេចចិត្ត
- ពិចារណារកវិធីដោះស្រាយឲ្យបានច្រើនសរសេរវិធីសមស្របសម្រាប់ ដោះស្រាយបញ្ហាឲ្យបានច្រើននិងធ្វើការសម្រេចចិតត្តឲ្យសមស្រប
- ពិចារណាលើផលិតវិបាកចំពោះវិធីនីមួយៗ សរសេរលទ្ធផលដែលសមស្របទាំងលទ្ធវិជ្ជមាន ទាំងលទ្ធផលអវិជ្ជមានឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន
- ពិចារណាទៅលើតម្លៃតម្លៃខ្លះបានមកពីកាបណ្តុះបណ្តាលនិងការអប់រំពីគ្រូសារតម្លៃ ខ្លះទៀតបានមកពីមិត្រភក្តិនិងសង្គមជាតិ
- ពិចារណាលើឥទ្ធិពល ប៉ះពាល់ដល់អ្នកដទៃការសម្រេចចិត្ត របស់យើងអាចប៉ះពាល់ដល់មនុស្សជាច្រើន ដូចជាម្តាយ ឪពុក បងប្អូនប្រុសស្រី សាច់ញាតិ មិត្រភក្តិ និងអ្នកដទៃ
- ជ្រើសរើសវិធីដោះស្រាយមួយ បន្ទាប់ពីបានថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗបានច្បាសលាស់ហើយ អ្នកត្រូវជ្រើសរើសវិធីដោះស្រាយមួយដែលសមស្របជាងគេ បំផុតតាមរយៈចំណេះដឹង តម្លៃ សីលធម៌ ទស្សនៈ សាសនា គោលដៅបច្ចុប្បន្ន គោលដៅអនាគត និងឥទ្ធិពលនៃការធ្វើសេចក្តីសម្រេច របស់អ្នកប៉ះពាល់មនុស្សដទៃដែរទេ ។
២៧. អព្ភន្តរញាណ គឺជាពុទ្ធិដែលបានមកពីការចង់បាន ផ្ទាល់និងភ្លាមៗដោយមានលក្ខណៈជា ចំណេះដឹងផ្ទាល់ភ្លាមៗជាវិចារណភាព គ្មានតិចនិច គ្មានវិធីទាកទង់ទៅនិងមនុស្សម្នាក់ៗដែលជាប្រធានវិស័យភាពនោះឡើយ ។
អព្ភន្តរញាណ ចែកចេញជា៤ប្រភេទរួមមាន៖
ជាការដឹងគុណក្នុងចិត្តរបស់មនុស្សម្នាក់ៗ
ជាចំណេះដឹងដែលទទួលបានតាមរយៈអង្គវិញ្ញាណរបស់យើង
គឺអាចឲ្យយើងចាប់បាននូវតថភាពមួយ ដែលជាខ្លឹមសារផងនិងជាអត្ថិភាពផង ។
២៨. ភាពខុសគ្នារវាងអព្ភន្តរញាណនិងវិចាររួមមាន៖
ក. អព្ភន្តរញាណ
- ជាពុទ្ធិដំបូងបង្អសល់របស់មនុស្ស
- ជាពុទ្ធិកផ្ទាល់និងភ្លាមៗ
- អវិចារភាព
- ជាពុទ្ធិបែបសំយោគ
- ជាពុទ្ធិគ្មានទំនាក់ទំនង គ្មានលំដាប់ដោយ
- មានលក្ខណៈជាប្រធានវិស័យភាព ។
ខ. វិចារ
- ជាពុទ្ធិបន្ទាប់
- ជាពុទ្ធិប្រយោល
- ជាពុទ្ធិបែបវិភាគ
- ជាពុទ្ធិដែលផ្អែកលើការវិចារណាល្អិតល្អន់
- ជាពុទ្ធិមានទំនាក់ទំនងមានភាពច្បាស់លាស់
- មានលក្ខណៈជាវត្ថុវិស័យភាព ។
២៩. បើយោងទៅលើទស្សនៈរបស់ ព្រះពុទ្ធសាសនាមនុស្សដែលធ្វើជាមេដឹកនាំគេត្រូវប្រកបដោយលក្ខណៈ១០យ៉ាងគឺ៖
- ជាមនុស្សដែលមានវ័យចាស់ល្មមប្រកប ដោយសុខភាពនឹងវិជ្ជាច្រើន
- ជាមនុស្ស ដែលតាំងចិត្តជាបណ្តាល
- ជាមនុស្សចេះចាំច្រើន ស្គាល់បញ្ហារបស់សង្គមដែលខ្លួនគ្រប់គ្រង
- ជាមនុស្សស្ទាត់ជំនាញពីគោលច្បាប់ គ្រប់គ្រងទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ
- ជាមនុស្សដែលឆ្លាតវៃខាងរកដំណោះស្រាយបញ្ហាសង្គម
- ជាមនុស្ស ដែលស្រឡាញ់ច្បាប់ យកច្បាប់ជាគោលក្នុងការរកយុត្តិធម៌
- ជាមនុស្សដែលមានចិត្តសន្តោស ប្រោសប្រណីមានចិត្តទូលាយនិងមានសទ្ធាជ្រះថ្លា
- ជាមនុស្សមានចិត្តរឹងប៉ឹង មិនប្រើប្រាស់អ្វីដែលប្រទេសខ្លួនគ្មាន
- ជាមនុស្សដែលមានចរិតល្អរមទម សុចរិតមានភាពទៀងត្រង់
- ជាមនុស្សដែលមិនប្រកបដោយលាភធម៌ទាំង៨ ។
៣០. ដើម្បីឲ្យខ្មែរ មានឆន្ទៈល្អឬឆន្ទៈគឺ៖
- ត្រូវមានការរស់នៅបង្គួរ
- មានលទ្ធល្អក្នុងការចិញ្ចឹមជីវីត
- មានចំណេះដឹងលសមជារដ្ឋពល
- ថ្នាក់ដឹកនាំរដ្ឋពិតជាមានគំនិតស្នេហាជាតិ
- អាជ្ញាធរទាំងអស់ពិតធ្វើការបម្រើរាស្រ្ត
- សង្គមគ្មានអំពើពុករលួយ
- គ្មានចោរកម្ម ឆក់ប្លន់ កាប់សម្លាប់
- មានគោរពគ្នាពីថ្នាក់លើ ដល់ថ្នាក់ក្រោម
- សំខាន់ជាងគេ គឺយុត្តិធម៌ ព្រោះបើមានអំពើងយុត្តិធម៌នៅទីណា គ្មានទេពាក្យថាសុឆន្ទៈទោះបីជាគេយកកាំភ្លើងមកភ្ចង់ដើមទ្រូងក៏ដោយចុះ
- ចំណុចខ្សោយមួយទៀតដែលអាចឲ្យខ្មែរមានសុឆន្ទៈ គឺចេះបញ្ជោនិងកោតសសើរ ព្រោះអម្បូរខ្មែរមនចូលចិត្តពាក្យបញ្ចោនិងពាក្យសរសើរពោលគឺសេចក្តីអូត ។
៣១. ដើម្បីចៀសវាងកុំឲ្យមានទំនាស់ក្នុងសាលារៀននិងមជ្ឈដ្ឋានសង្គម បុគ្គលិកសិក្សាត្រូវ ៖
- មានទំនាក់ទំនងល្អជាមួយសហសេវិក
- មានទំនាក់ទំនងយ៉ាងប្រសើរ ជាមួយថ្នាក់ដឹកនាំសាលាគណៈនាយកដោយមិនប្រកាន់ឋានៈ វណ្ណៈ ឬតួនាទី
- ចេះជួយយកអាសាគ្នាទៅវិញទៅមកស្រឡាញ់ រាប់អានគ្នាជាភារតភាពនិងប្រកបដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងចេះអត់ធ្មត់មានសន្តានចិត្តល្អជានិច្ច
- ចៀសវាងការអួតអាងថាខ្លួនគ្រាន់បើជាងគេ ការបន្តុះបង្អាប់គ្នា ការនិយាយអាក្រក់ពីគ្នា ការមិទុកចិត្តគ្នា ការប្រមាថមើលងាយអ្នកទន់ខ្សោយ ការប្រើប្រាស់សម្តីគំរោះគំរើយ ការប្រមាថមើលងាយអ្នកទន់ខ្សោយការរស់នៅផ្តាច់ខ្លួនកអំពីសមូលហភាព ការគិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួន....
- ចៀសវាងការសាបពីព្រោះភាពឥតសណ្តាប់ធ្នាប់ ភាពគ្មានវិន័យភាពអនាធិបតេយ្យក្នុងជួរសហសេវិកឬសមូលហភាពសិស្ស និស្សិត ។
៣២. កត្តាដែលធ្វើឲ្យបុគ្គលិកសិក្សា ក្នុងសាលារៀនមួយបែកបាក់សាមគ្គីគ្នាបានរួមមាន៖
- ការខ្វែងគំណិតគ្នា
- ការមិនចុះសម្រុងនិងគ្នា
- ការមិនទុកចិត្តរវាងគ្នានិងគ្នា
- ការច្រណែនឈ្នានីសគ្នា
- ការនិយាយដើមអាក្រក់រវាងគ្នានិងគ្នា
- ការគុំគួន គំនុំព្យាបាទនិងគ្នា
- ការខ្វះនូវសេចក្តីថ្លៃថ្នៃរនៅក្នុងខ្លួន
- ការបន្តុះបង្អាប់ដាក់គ្នា
- ការអួតអាងថាខ្លួនគ្រាន់បើជាងគេ
- ការប្រមាថមើលងាយអ្នកទន់ខ្សោយ
- ការប្រកាន់ចិត្តហិង្សា
- ការប្រកាន់នូវចិត្តះស្មិមានៈក្នុងខ្លួន
- ការប្រើសម្តីគំរោះគំរើយ ឈ្លើយកោង
- ការមិនប្រកាន់នូវអត្តចរិតអសីលធម៌
- ការរស់នៅផ្តាច់ខ្លួនពីសមូលហភាព
- ការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន
- ការសាបព្រោះនូវភាពគ្មានសណ្តាប់ធ្នាប់... ។
៣៣. នៅពេលវាយតម្លៃដាក់ពិន្ទុទៅលើកិច្ចការសិក្សា របស់សិស្សគ្រូបង្រៀនឬសាស្រ្តចារ្យត្រូវឈរលើមូលដ្ឋានដូចតទៅ៖
- ធ្វើឲ្យខ្លឹមសារនៃមេរៀនមានលក្ខណៈសម្បូរបែប
- ជ្រើសរើសឯកសារឬសៀវភៅសិក្សាតាមកម្មវិធីជាផ្លូវការ
- ធ្វើវិភាគស៊ីជម្រៅឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើខ្លឹមសារមេរៀន
- ត្រិះរិះពិចារណាលើវិធីនិងល្បិចបង្រៀន ដើម្បីឲ្យសិស្សក្តាបមេរៀនបាន
- ត្រិះរិះឬគិតគូររកសម្ភារមកបង្រៀន ចំពោះករណីដ៏ចាំបាច់នៃខ្លឹមសារមេរៀន ។
៣៤. គុណភាពនៃការអប់រំត្រូវពឹងផ្អែកទៅលើកត្តាសំខាន់ៗបីយ៉ាងគឺ៖
ត្រូវមានចំណេះដឹងឯកទេសផ្នែកគរកោសល្យ ផ្នែកបច្ចេកវិទ្យាទាក់ទងនឹងការអប់រំ ផ្នែកភាសាបរទេសណាមួយមានមនសិការវិជ្ជាជីវៈនិងមានបុគ្គលិកលក្ខណៈភាពល្អ ។
ត្រូវធ្វើការវិភាគ លើស្ថានភាពទូទៅដោយផ្តោតទៅលើទីតាំង បរិយាកាសនៅជំរុញចំនូនសិស្សនិន្នាការសិស្ស និងប្រតិកម្មនានាព្រមទាំងត្រូវធ្វើការវិភាគលើតម្រូវការ ដោយផ្តោតទៅលើការធ្វើសម្ភាសន៍ជាមួយសិស្សមាតាបិតាឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរមានសមត្ថកិច្ចនិងការបំពេញនូវតារាងសំណួរព្រមទាំងការធ្វើការសិក្សាប្រៀបធៀបនូវកម្មវិធីសិក្សារបស់បណ្តាប្រទេសតំបន់ និងក្នុងសាកលលោក ។
គុណភាពសៀវភៅសិក្សាគោលដោតបន្តកែ លម្អនិងធ្វើទំនើបកម្មសៀវភៅសិក្សា ព្រមទាំងបន្តពង្រឹងគុណភាពមជ្ឈមណ្ឌលឯកសារ បណ្ណាល័យសម្ភារៈឧបទ្ទេស ឧបករណ៍នានា និងសម្ភារបច្ចេកវិជ្ជា សម្រាប់បម្រើឲ្យការងារអបរំការងារស្រាវជ្រាវនិងពិសោធន៍ ។
៣៥. នៅក្នុងគោលដៅជាមូលដ្ឋានទាំង ៩នៃគោលដៅអភិវឌ្ឍន៍សហសវត្សរបស់ព្រះរាជាណាចក្រកម្ពុជា មាន៩ដូចតទៅ៖
លុបបំបាត់ភាពក្រីក្រ ( Poverty ) និងភាពអត់ឃ្លានធ្ងន់ធ្ងរ
សម្រេចឲ្យបានជាទូទៅ ការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ
កាត់បន្ថយអត្រាមរណភាពកុមារ
លើកកម្ពស់សុខភាពមាតា
ប្រយុទ្ធប្រឆាំងនិងមេរោគអេដស៍ ជម្ងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺដទៃទៀត
ធានាចីរភាពបរិស្ថាន
បង្កើនភាពជាដៃគូសកល សម្រាប់កិច្ចអភិវឌ្ឍន៍បណ្តាប្រទេសនានាលើពិភពលោកមានតែ៨គោលការណ៍ទេ តែកម្ពុជាមាន៩គោលដៅគឺបន្ថែមមួយចំណុច
ការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្រ្តី
ការដោះមីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទះនិងការសង្គ្រោះជនរងគ្រោះការវាយតម្លៃ ការអប់រំសម្រាប់ទាំងអស់គ្នាឆ្នាំ២០០០ បានបង្ហាញឲ្យឃើញថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប្រទេសជាច្រើន។ ប៉ុន្តែវាជាប្រការមួយមិនអាចទទួលយកបានទេដែលនៅក្នុងឆ្នាំ២០០០ ។
មានកុមារជាង ១១៣លាននាក់គ្មានលទ្ធភាពទទួលការអប់រំបឋមសិក្សា ។ ជនពេញ៨៨០លាននាក់ជាអនក្ខរជន ។
៣៦. បង្ហាញអំពីបាវចនានិងភ្លេងជាតិប្រចាំរដ្ឋជាសមាជិកអាស៊ាន ៖
ក. ព្រះរាជាណាចក្រកម្ពុជា
- បាវចនាៈ ជាតិ សាសនា ព្រះមហាក្សត្រ
- ភ្លេងជាតិៈ បទនគររាជ
ខ. ព្រះរាជាណាចក្រស្យាម(ថៃ)
- បាវចនាៈ ជាតិ សាសនា មហាក្សត្រ
- ភ្លេងជាតិៈ បទសានសៀនផ្រាបារ៉ាមី
គ. ព្រុយណេដារូសាឡាម
- បាវចនាៈ នៅចាំបម្រើក្រោមឱវាទព្រះជាម្ចាស់ស៊ុលតង់
- ភ្លេងជាតិៈ បទអាឡាស់ ប៉េលីហារ៉ាកាន់
ឃ. សហព័ន្ធម៉ាឡេស៊ី
- បាវចនាៈ ឯកភាពជាកម្លាំង
- ភ្លេងជាតិៈ បទណេហ្ការ៉ាគូ
ង. សហភាពពមីយ៉ាន់ម៉ា
- បាវចនាៈ មិនច្បាស់លាស់
- ភ្លេងជាតិៈ បទកាបាម៉ាគីយ
ច. សាធារណរដ្ឋឥណ្ឌូណេស៊ី
- បាវចនាៈ ឯកភាពក្នុងភាពចម្រុះ
- ភ្លេងជាតិៈ បទឥណ្ឌូណេស៊ីរ៉ាយ៉ា
ឆ. សាធារណរដ្ឋហ្វីលីពីន
- បាវចនាៈ ដើម្បីព្រះជាម្ចាស់ ប្រជាជន ធម្មជាតិនិងប្រទេសជាតិ
- ភ្លេងជាតិៈ បទលូប៉ាង ហ៊ីនីរ៉ាង
ជ. សាធារណរដ្ឋសិង្ហបុរី
- បាវចនាៈ ដំណើរឆ្ពោះទៅសិង្ហបុរី
- ភ្លេងជាតិៈ បទម៉ាជូឡាសហ៍ សាំងហ្កាពួរ៉ា
ឈ. សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
- បាវចនាៈ សន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យឯកភាព
- ភ្លេងជាតិៈ បទផេងសាតឡាវ
ញ. សាធារណរដ្ឋសង្គមនិយមវៀតណាម
- បាវចនាៈ ឯករាជ្យ សេរីភាព សុភមង្គល
- ភ្លេងជាតិៈ បទតុងគាន់កា ។
៣៧.បានជាអ្នក មកដាក់ពាក្យសុំប្រឡង យកក្របខណ្ឌរបស់ក្រសួងអប់រំ យុវជននិងកីឡាព្រោះ៖
- ជាមុខរបរមួយដែលថ្លៃថ្នូរឧដុង្គឧត្តមនិងមានគុណប្រយោជន៍ចំពោះជាតិមាតុភូមិក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គមជាតិ ដូចពាក្យស្លោកមួយពោលថា«ដាំក្នុងសាលាផ្លែផ្កាក្នុងសង្គម«
- គ្រូបង្រៀនជាបណ្ណាល័យនៃគំនិត
- គ្រូបង្រៀនជាអ្នកកសាងគ្រឹះជីវីតរបស់មនុស្សលោក
- គ្រូបង្រៀនជាងវិស្វករ ប្រលឹង
- គ្រូបង្រៀនជាអ្នកកសាង សតិបញ្ញា ញរបស់ប្រទេសជាតិ
- គ្រូបង្រៀនជាបុព្វការីទី២
- គ្រូបង្រៀនជាអ្នកការពារនិងដោះស្រាយបញ្ហាសង្គម
- គ្រូបង្រៀនជាអ្នកចង្អុលបង្ហាញពីសុវត្ថិភាពសង្គម
- គ្រូបង្រៀនជាគ្រូពេទ្យព្យាបាល
- គ្រូបង្រៀនជារោគល្ងង់ខ្លៅ របស់ប្រជាជាតិលើពិភពលោកទាំងមូល
- គ្រូបង្រៀនជាអ្នកលះបង់ ប្រយោជន៍ផ្ទាល់ខ្លួនឬជាអ្នកមានចិត្តបុណ្យដ៏ប្រសើរ
- គ្រូបង្រៀនជាបុគ្គលគួរឲ្យគោរព
- គ្រូបង្រៀនជាឪពុកម្តាយទី២របស់មនុស្ស ។
៣៨. ក្នុងនាមជាមន្រ្តីរាជការស៊ីវិលម្នាក់ ត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចតទៅ៖
ក.ឆន្ទៈម្ចាស់ការ
- មានទឹកចិត្តស្រឡាញ់ការងារខ្លួន
- មានគំនិតផ្តើចផ្តើម( ការច្នៃប្រឌិតខ្ពស់ )
- ការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម
- ត្រូវមានស្មារតីឈ្មួសស្មុលនិងការងារ
- មានការជម្នះគ្រប់ឧបសគ្គទាំងឡាយ ។
ខ. ភក្តិភាព
- ការយល់ដឹងអំពីសភាពការណ៍
- មានភក្តិភាពចំពោះស្ថាប័ន
- ភក្តិភាពខាងវិជ្ជាជីវៈរបស់ខ្លួន
- មានភក្តិភាពចំពោះប្រជាសាស្ត្រខ្លួន
- រក្សាអ្នកប្រើប្រាស់សេវាការងារខ្លួន ។
គ. មនសិការវិជ្ជាជីវៈ
- ត្រូវបឹ្រងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីបំពេញការងារឲ្យបានល្អ
- ត្រូវយកចិត្តទុកដាក់ ឲ្យបានច្បាស់លាស់ក្នុងការបំពេញការងារនិងមនសិការ
- ត្រូវប្តេជ្ញាចិត្តធ្វើការអភិវឌ្ឍន៍ខ្លួននិងប្រើប្រាស់សមត្ថភាព
- ត្រូវស្វិតស្វាយក្នុងការងារជាមួយមន្រ្តីដទៃៗទៀត
- ត្រូវហ៊ានលះបង់កម្លំាងកាយ និងកម្លាំងចិត្ត
- ត្រូវបង្កើនសមត្ថភាពជំនាញឯកទេស
- មិនអាចទទួលយកដោយផ្ទាល់ឬដោយប្រយោលតាមរយៈតំណាងរបស់ខ្លួន នូវផលប្រយោជន៍នានាពីនរណាមយយឬសហគ្រាសណាមួយ
- ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈ ទៅតាមគោលការណ៍និងស្មារតីដូចមានចែងក្នុងច្បាប់ជាធរមាន
- ត្រូវប្រកាន់ខ្ជាប់នូវកាតព្វកិច្ចលក្ខការណ៍
- ត្រូវទទួលខុសត្រូវការលើកប្រតិបត្តិរបស់ខ្លួន ចំពោះភារកិច្ចដែលប្រគល់ឲ្យ
- មានកាតព្វកិច្ច គោរពវិន័យការងារម៉ោងពេលធ្វើការនិងបទបញ្ជាផ្ទៃក្នុង
- ត្រូវគោរពបទបញ្ជារបស់ថ្នាក់លើ
- ត្រូវគោរពឲ្យបាននូវនីតិរដ្ឋ ។
ឃ. ផ្តល់សេវាល្អ
- ប្រព្រឹត្តឥរិយាបថឲ្យបាត្រឹមត្រូវ
- ធ្វើខ្លួនជាអ្នកផ្តល់សេវាមិនមែនជាអ្នកត្រួតត្រាឬគ្រប់គ្រងឡើយ
- រក្សាឲ្យបាននូវការគោរព បេញចិត្ត ពីអ្នកដទៃ
- មានភាពត្រឹមត្រូវក្នុងការបម្រើ
- ឆ្លើយតបបានទៅនឹងតម្រូវការជាក់ស្តែង
- ជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យបានលឿននិងឆាប់រហ័ស ។
៣៩. ផលដែលកើតចេញពីឆន្ទៈរួមមាន៖
- អំពើប្រកបដោយឆន្ទៈ ទោះបីតាមផ្លូវកាយក្តីផ្លូវចិត្តក្តីមានឈ្មោះឆន្ទៈកម្ម ។ បើជាឆន្ទៈនិងមានឈ្មោះថា សុឆន្ទៈចុះបើឆន្ទៈនិងមានឈ្មោះថា ទុឆន្ទៈ ។
- ឆន្ទៈប្រឆាំងនិងអំពើ ទោះបីតាមផ្លូវកាយក្តី ផ្លូវចិត្តក្តីមានឈ្មោះថា បដិឆន្ទៈ ពោលគឺឆន្ទៈដែលឆ្លើយជំទាស់និងអ្វីមួយ ប៉ុន្តែពុំមែនឆន្ទៈឡើយ ។
- ឆន្ទៈមានបែបទៀតមានឈ្មោះថា និឆន្ទៈ ក្នុងករណីដែលបុគ្គលដឹងខ្លួនថាខុសដែរ ប៉ុន្តែនៅតែធ្វើដូចជាដឹងថាស្រីណាម្នាក់ពុំព្រមស្រឡាញ់យើងដោយប្រការណាមួយ ប៉ុន្តែយើងនៅតែតាមអង្វរករ សុំសេចក្តីស្នេហាពីស្រីនោះទៀត ។ ជាក់ស្តែងទុំដឹងថាទៅជួបអរជូនពិតជាត្រូវស្លាប់ ប៉ុន្តែទុំនៅតែទៅជួប ។ ( ឧទាហរណ៍ តាមបែបវិទ្យាសាស្រ្តសង្គមទេ ) ។
៤០. ពាក្យថា«កាកសំណល់វិទ្យុសកម្ម «មានន័យលថាជាធាតុមានសារជាតិ ឬឆ្លងដោយជាតិវិទ្យុសកម្មខាប់ ឬមានសកម្មភាពលើសពីការកម្រិតអនុញ្ញាតដោយ ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ( International Atomic Energy Agency ) ហើយដែលគ្មានគម្រោងយកប្រើទៅថ្ងៃក្រោយឡើយ ។
៤១. សាកលភាវូបនីយកម្មមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើសិស្សានិសិស្សនិងគ្រូបង្រៀន ដូចខាងក្រោម៖
ជាដំបូងដើម្បីងាយយល់ប្រធានបទខាងលើនេះ យើងគូរគប្បីយល់នូវពាក្យ«សាកលភាវូបនីយកម្មឬភាវូបនីយកម្ម«មានន័យថាទំនាក់ទំនងទូលំទូលាយ នៅលើសាកលលោកទាំងមូលដូចជាការៀនត្រូវឲ្យមានគុណភាព ។
ឧទាហរណ៍៖ សិស្សពូកែអក្សរសាស្រ្តខ្មែរប្រឡងតាមអ៊ីនធើណេត ( Internet ) ស្រាវជ្រាវ( Research ) តាមរយៈអ៊ីនធ្វើណេតនិងរៀនតាមរយៈការសិក្សាពីចម្ងាយនេះគឺជាគំណិតសាកលភាវូបនីយកម្ម ។
ដើម្បីឆ្លើយតបទៅនិង ការអភិវឌ្ឍន៍របស់សាកលភាវូបនីយកម្មយើងត្រូវ៖
- មានចំណេះដឹងយ៉ាងទូលំទូលាយ
- មានចំណេះដឹងមូលដ្ឋាននិងជំនាញវិជ្ជាជីវៈឲ្យបានច្បាស់លាស់
- ចេះភាសាបរទេសចេះភាសាអង់គ្លេស ឬបារាំង ចិន ថៃ ឬភាសាអន្តរជាតិផ្សេងៗដែលអាចធ្វើការនៅប្រទេសណាក៏បានជនជាតិបរទេសអាចទៅធ្វើការឬទៅសិក្សាស្រាវជ្រាវ នៅប្រទេសផ្សេងៗនៅសកលលោកដូចនេះព្រំដែនរដ្ឋបាលមានក៏ប៉ុន្តែគ្មានព្រំដែនធនធានមនុស្សទេ
- អប់រំខ្លួនប្រឈមទៅនិងភាវូបនីយកម្ម
- មានចំណេះដឹងផ្នែកខាងព័ត៌មានវិទ្យា
- រៀនអនុវត្តប្រើអ៊ីនធើណេត ដើម្បីស្រាវជ្រាវឯកសារនានាលើពិភពលោក
- ផ្លាស់ប្តូរនូវបទពិសោធន៍តាមរយៈធ្វើសិក្ខារសាលា សារសន្និសីទអន្តរជាតិ ស្វែងយល់ពីវប្បធម៌ចំណេះដឹងអំពីបរិស្ថាន ស្តីពីមនុស្សការថែសុខភាពគ្រូបង្រៀនឆ្លងដែន
- យកបរទេសជឿនលឿនធ្វើដៃគូអភិវឌ្ឍន៍ ។
៤២. បានជាយើងសិក្សាទស្សនវិជ្ជាសីលធម៌ពីព្រោះ(តាមទស្សនៈលោកធីថឺស ) ៖
- ទស្សនវិជ្ជាសីលធម៌ ប្រាប់់យើងយ៉ាងច្បាស់ថាហេតុអ្វីបានជាអំពើមួយល្អប្រសើរជាងអំពើមួយទៀត ។
- ទស្សនវិជ្ជាសីលធម៌ ស្វែងរកគោលការណ៍នៃការប្រព្រឹត្តប្រកបដោតបញ្ញារឺគោលការណ៍នានា ដែលធ្វើអោយជីវីតរស់នៅប្រកបដោយសីលកុលខ្ពស់បំផុត ។
- ទស្សនវីជ្ជាសីលធម៌ រួមចំណែកក្នុងការរិះគន់និងវាយតម្លៃប្រកបដោយបញ្ញានូវអំពើសីលធម៌ និងប្រព័ន្ធនៃទស្សនវិជ្ជាសីលធម៌ទាំងនៅក្នុងអតីតកាល និងបច្ចុប្បន្នកាលដើម្បីរកឲ្យង ដែលជាឧបសគ្គយ៉ាងធ្ងន់ធ្ងរក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ។
- ទស្សនវីជ្ជាសីលធម៌ ព្យាយាមបង្ហាញមនុស្សនូវតម្លៃពិត នៃជីវីត ។ វាប្រឹងប្រែងបង្កើតន័យសីលធម៌របកគំហើញនៃតម្លៃពិត និងញាំងឲ្យមនុស្សរួបរួមគ្នាក្នុងការស្វែងរកតម្លៃនោះ ។
៤៣. មតិអ្នកអប់រំមួយរូបបានពោលថា«ការសិក្សាវប្បធម៌ អរិយធម៌ ជាការអប់រំបណ្តុះនូវស្មារតីគំណិតឧត្តមគតិ អត្តសញ្ញាណជាតិខ្មែរដល់កូនខ្មែរ«បកស្រាយដូចខាងក្រោម៖
ការសិក្សាវប្បធម៌ អរិយធម៌ខ្មែរ គឺធ្វើឲ្យកូនខ្មែរយើងស្គាល់ ប្រភពលក្ខណៈជាតិ និងតម្លៃរបស់ព្រលឹងជាតិខ្មែរបានកាន់តែច្បាស់ ។ ការដឹងការស្គាល់អំពីតម្លៃអរិយធម៌ជាតិពិសេសពិតជា នាំឲ្យកូនខ្មែរយើងមានមោទនកភាពចំពោះជាតិខ្មែរ ពោលគឺអត្តសញ្ញាជាតិខ្មែរ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់ខ្មែរយើង ។
អត្តសញ្ញាណជាតិខ្មែររួមមាន៖
សុខ សៅ លឹម រតនៈ រ៉ាវី រចនា... ។
ដើមត្នោត ដើមរំដួល ដើមក្រវ៉ាន់....។
ភូមិក្រឡាញ់ ភូមិព្រៃសម្លាញ ភូមិខ្សុំ .... ។
អំពែភ្នំ អូរតារ៉ៅ ភ្នំដា ភ្នំបាខែង កាំពី.... ។
សម្លរកកូរ សម្លម្ជូរ សម្លប្រហើរ ប្រហុក.... ។
ស្លៀកចង់ក្បិន ហូល អាវប៉ាក់ ផាមួង... ។
របំាគោះត្រឡោក របំាអប្សរា របាំត្រុដ ... ។
ដេក ដើរ ឈរ អង្គុយ និយាយ គិត ... ។
ចំនួន១៨១.០៣៥ គីឡូម៉ែត្រការ៉ែ ទទួលស្គាល់ដោយច្បាប់ជាតិនិងអន្តរជាតិ ។
ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល... ។
ទន្សោង គោព្រៃ ត្រីរាជ ត្រីចង្វារអង្គរ... ។
- ចិត្តគំនិត អត្តចរិត ទំនៀមទំម្លាប់ ប្រពៃណីភាសា និយាយ ភាសាខ្មែរ ។
- សិល្បៈ
ភ្លេងពិពាទ្យ ភ្លេងមហោរី ភ្លេងអារក្ស ... ។
តាមរយៈអត្តសញ្ញាណជាតិ ឧត្តមគតិជាតិពិតជាបានឆ្លុះបញ្ចាំង ឲ្យយើងស្គាល់ពីសារៈសំខាន់របស់វាដូចតទៅ៖
- ស្គាល់ពីតម្លៃនៃអរិយធម៌ជាតិរបស់ខ្លួន
- យល់ដឹងស៊ីជម្រៅអំពីការការពារ និងថែរក្សាអត្តសញ្ញាណជាតិនិងជាតិឲ្យគង់វង្ស
- នាំឲ្យប្រជាជាតិមានជំហរ ស្រឡាញ់ពេញចិត្ត និងមានឧត្តមគតិជាតិ
- បានស្គាល់ំពីចរិតអត្តចរិតពិតរបស់ជាតិ នាំឲ្យប្រជាជាតិមានវិធានការ ទប់ស្កាត់នូងអ្វីៗដែលអសកម្មដែលមិនល្អចំពោះជាតិ។
៤៤. អាស៊ានទ្រ័រកា (Troika) បង្កើតឡើងនៅថៃទី ២៤ ខែវិចិ្ឆកា ឆ្នាំ ១៩៩៩ នៅរាធានីបាងកក ប្រទេសថៃ ។ មានគោលបំណង និងគោលការណ៍ដូចខាងក្រោម៖
ដើម្បីបង្កលទ្ធភាពឲ្យអាស៊ានអាចឆ្លើយតបបានទាន់ពេលវេលា បន្ទាប់និងយ៉ាងសំខាន់ចំពោះក្តីព្រួយបារម្ភអំពីបញ្ហានិងស្ថាប័ននយោបាយ និងសន្តិសុខនៅក្នុងតបន់ដែលអាចរំខាន់ដល់សន្តិភាពនិងសុខដុមរមនាក្នុងតំបន់ ។ ក្នុងការជួយឲ្យអាស៊ានអាចមានលទ្ធភាពឆ្លើយតប ទៅនិងកំណើននៃការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ អាស៊ានទ្រ័រកា និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការអាស៊ាន ឲ្យមានកម្រិតខ្ពស់និងជួយលើតម្កើងឯកភាព និងសាមគ្គីភាពឲក្នុងរង្វង់អាស៊ានក៏ដូចជាបង្កើនប្រសិទ្ធភាពទូទៅរបស់ខ្លួន ។
អាស៊ានទ្រ័រកា និងត្រូវបង្កើតឡើងនៅករណីណានិងគ្រាណាសភាពការណ៍អនុញ្ញាត ។
អាស៊ានទ្រ័រកា និងការបំពេញការងាររបស់ខ្លួន ស្រមតាមគោលការណ៍ដែលមានចែងក្នុងសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយរបស់អាស៊ាន ដូចជាសន្ធិសញ្ញាស្តីពីមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ហើយជាពិសេសនៅក្នុងគោលការណ៍ស្នូលនៃប្រព័ន្ធកុងសង់ស៊ីសនិងមិនជ្រៀតចូលកិច្ចការផ្ទៃក្នុងផងគ្នា ។
៤៥. ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវអប់រំអំពីផលប្រយោជន៍នៃការសិក្សាវប្បធម៌ ដើម្បីឲ្យសម្រេចបាននូវសរសរស្តម្ភទាំងបួនគឺ៖
ក. ចំណេះដឹង
- បើកទូលាយនូវចំណេះដឹងឲ្យបានទូលំទូលាយបន្ថែមទៀត
- ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិនិងព្រលឹងជាតិ
- យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អហើយគេស្រឡាញ់និងទទួលស្គាល់តាំងពីបុរាណមក ។
ខ. ចំណេះធ្វើ
- បណ្តុះនូវមនោសញ្ចេតនា លើការងារគ្រប់ផ្នែកដោយស្រឡាញ់ ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
- ស្គាល់ច្បាស់នូបប្រភពលក្ខណៈនៃវប្បធម៌អរិយធម៌ របស់ជាតិខ្លួនឥរិយាបថ ( ដេក ដើរ ឈរ អង្គុយ ) ទំនៀមទំម្លាប់ ប្រពៃណីជំនឿ សាសនា សិល្បៈ
- ចេះយកធ្វើដែលមិនមែនជារបស់ជាតិខ្លួនមកកែច្នៃឲ្យសមស្រប តាមចំណង់ចំណូលចិត្តរបស់ប្រទេសជាតិខ្លួនឲ្យមកជាលក្ខណៈជាតិខ្លួននិងឲ្យសមស្របតាមដួងព្រលឹងជាតិ
- ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណា ដែលមកបំផ្លាញដល់ដល់វប្បធម៌ អរិយធម៌របស់ជាតិខ្លួន ។
គ. ចំណេះដឹងអប់រំ
- ធ្វើការអប់រំស្វែងកាន់តែស៊ីជម្រៅ លើអត្តសញ្ញាណជាតិនិងដូងព្រលឹងរបស់ជាតិខ្លួន ( ប្រជារាស្រ្ត ទឹកដីប្រវត្តិការគ្រប់គ្រង ភាសា អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ប្រពៃណី ជំនឿ សាសនា ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា ) ។
ឃ. ចេះរស់នៅក្នុងសង្គម
- ចេះរស់នៅជាមួយគ្នាចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានបេងចែកវណ្ណៈ ឋានៈ ពណ៌ សម្បុរ ភេទ សាសនាជំនឿ
- ចេះរស់នៅប្រកបដោយចរិយាធម៌និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម
- ស្គាល់កាតព្វកិច្ចនិងស្វ័យអប់រំខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ
- ការងារក្នុងវីជ្ជាជីវៈតាមសម្មាអាជីវោ មិនរំលោភលើអ្នកដទៃ
- មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
- ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
- មានទំនាក់ទំនងល្អជាមួយជាតិនិងអន្តរជាតិ មិនប្រកាន់ពូជសាសន៍ ជំនឿ សាសនានិន្នាការនយោបាយផ្សេងៗជាដើម ។
៤៦. រាជធានីភ្នំពេញមាន១២ខណ្ឌរួមមាន៖
- ខណ្ឌ៧មករា
- ខណ្ឌទួលគោក
- ខណ្ឌមានជ័យ
- ខណ្ឌដង្កោ
- ខណ្ឌពោធិ៍សែនជ័យ
- ខណ្ឌច្បារអំពៅ
- ខណ្ឌជ្រោយចង្វារ
- ខណ្ឌព្រែកព្នៅ
- ខណ្ឌឬស្សីកែវ
- ខណ្ឌចំការមន
- ខណ្ឌសែនសុខ
- ខណ្ឌដូនពេញ ។
៤៧ . រៀបរាប់ពីសម្បត្តិវប្បធម៌ខ្មែរដែលចុះបញ្ជីបេតិកភ័ណ្ឌពិភពលោក៖
ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២
ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៧ ខែ វិចិ្ឆកា ឆ្នាំ ២០០៣
ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥
ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨
- បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០០៩
- ប្រពៃណីនិទានរឿងរាមកេរ្តិ៍តាគ្រុឌ
ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៤
ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៥
ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦
- តំបន់ប្រាសាទសំបូរព្រៃគុក ( សម្បូរព្រៃគុក )
ចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកនៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៧ ។
៤៨. ពាក្យកម្រង់កែវ គឺជាពាក្យសម្តីចាប់ចុងចួន រំលេចពាក្យពេចន៍ ប្រទាក់ក្រឡាវោហាសព្ទ ស្តាប់ទៅពីរោះរណ្តំ ចំដួងចិត្ត ដ្បិតរលូនចួនណែងណង អ្នកផងគាប់ដួងចិត្តអាល័យចង់ស្តាប់នោះ ហើយដែលហៅថាពាក្យកម្រង់កែវ ។
ឧទាហរណ៍ៈ ព្រឹកព្រាងរៀងរះ ជះរស្មីពណ៌ដ៏ត្រចេះត្រចង់ ច្បាស់ផូរផង់តម្រង់ត្រង់ចូលដល់យល់ពន្លឺភ្លឺថ្លា នាទឹកដីអង្គរ បវរល្អឆើតឆាយត្រសាយត្រសុំសុខដុមរមនាជា ភិយ្យោភាពរៀងរាបជាដរាបតទៅ ស្ថេរស្ថិតនិត្យ នៅដៅដល់សួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការ កាយាចិត្តឥតហ្មងសៅ ក្តៅក្រហាយខ្វាយខ្វាល់ដល់តិចតួចឡើយ ។