2019-02-06 16:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើអ្វីខ្លះជាបុព្វហេតុនៃភាពក្រីក្រ ? ចូរនិយាយពីពាណិជ្ចកម្មពិភពលោក ។
២. តើកំណើនប្រជាជនផ្តល់ការលំបាកអ្វីខ្លះ ដល់សង្គមមនុស្ស ? ចូរពន្យល់ ?
៣. តើអរិយសច្ច គឺជាអ្វី ? រួមមានអ្វីខ្លះ ? ចូរពន្យល់ ។
៤. ក្នុងវិស័យសេដ្ឋកិច្ច តើប្រទេសណាខ្លះនៅអាស៊ីដែលគេចាត់ទុកថាជាខ្លាទាំងបួន ? កូនខ្លា ?
៥. ទ្រឹស្តីព្រះពុទ្ធសាសនាបានចែងថា « ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ « តើទ្រឹស្តីនេះអាចអនុវត្តបានល្អឥតខ្ចោះ នៅក្នុងសង្គមខ្មែរដែរឬទេ ?
៦. តើអាកប្បកិរិយាស្ថិតនៅកន្លែងសាធារៈមានអត្ថន័យយ៉ាងដូចម្តេច ?
៧. តើអាស៊ានបានធ្វើអ្វីខ្លះ ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់ ?
៨. តើប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចយ៉ាងដូចម្តេច ?
៩. ចូរនិយាយរៀបរាប់អំពីសភាពនៃការយកពន្ធនៅប្រទេសកំពុងអភិវឌ្ឍន៍ ?
១០. ដូចម្តេចដែលហៅថា ពលកម្ម ? ចូរពន្យល់ដោយលម្អិត ។
១១. តើសិល្បៈបានចែងចេញជាប៉ុន្មានទម្រង់ ? ទម្រង់នីមួយៗមានសិល្បណាខ្លះ ?
១២. ចូរគូសបញ្ជាក់អំពីគោលការណ៍សំខាន់ៗនៃក្នុងការប្រតិបត្តិយុទ្ធសាស្រ្តជំរុញផលិតកម្មស្រូវនិងការនាំអង្ករចេញ ?
១៣. តើគរុកោសល្យមានតួនាទីអ្វីខ្លះក្នុងការបង្រៀន ?
១៤. ចូររកពាក្យទំនឹមទំនៀមខ្មែរឲ្យបាន៩
១៥. តើអាស៊ានបានធ្វើអ្វីខ្លះ ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់ ?
១៦. ចូរឲ្យតម្លៃលើភារកិច្ចរបស់គរុកោសល្យ ។
១៧. តើទស្សនវិស័យនៃទំនាក់ទំនងរវាងចិននិងជប៉ុនយ៉ាងដូចម្តេច ? ផ្តោតសំខានទៅលើវិស័យនយោបាយ ?
១៨. តើឆកាមាវចរមានប៉ុន្មានជាន់ ? អ្វីខ្លះ ?
១៩. តើស្រ្តីប្រកបដោយ លក្ខណៈអ្វីខ្លះ ទើបចាស់បុរាណលោកហៅថាស្រ្តីគ្រប់លក្ខណ៍(ល័ក្សណ៍ ) ?
២០. តើបុរសប្រកបដោយលក្ខណៈអ្វីខ្លះ ទើបចាស់បុរាណលោកហៅថាបុរសគ្រប់លក្ខណ៍(ល័ក្សណ៍) ?
២១. តើនិមិត្តសញ្ញានៃក្រសួងអប់រំ យុវជន និងកីឡាមានរូបសញ្ញាអ្វីខ្លះ ? ហើយមានអត្ថន័យយ៉ាងដូចម្តេច ?
២៣. តើការធ្វើនូវសមាធិអាចជួយមនុស្សឲ្យមានអារម្មណ៍ស្ងប់មិនរាយមាយផ្តោតការយកចិត្តទុកដាក់បានល្អ ។ ចូរនិយាយអំពីបច្ចេកទេសនៃលំហាត់ធ្វើសមាធិ ។
២៣. តើបញ្ញាមនុស្សមានប៉ុន្មានបែប ? ចែកចេញជាប៉ុន្មាន ប្រភេទ?
ចម្លើយ
១. បុព្វហេតុនៃភាពក្រីក្រគឺ៖
និយាយពីពាណិជ្ជកម្មពិភពលោកគឺ៖
២. កំណើនប្រជាជនផ្តល់ការលំបាក់ដល់ សង្គមមនុស្សដូចជា៖
៣ . អរិយសច្ចៈ គឺសម្តៅលើសេចក្តីពីតរបស់អរិយបុគ្គលឬសេចក្តីពិតឥតល្អៀង ។
អរិយសច្ច មាន៤គឺ៖
៤. ក្នុងវិស័យសេដ្ឋកិច្ច នៅអាស៊ីដេលគេចាត់ទុកថាជា៖
ក. ខ្លាទាំងបួនរួមមាន៖
ខ. កូនខ្លា រួមមាន៖
៥. តាមទ្រឹស្តីព្រះពុទ្ធសាសនា ដែលបានលើកឡើងថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក គឺបើយោលទៅតាមទស្សនៈថាព្រះពុទ្ធហៅថា ពុទ្ធវចនៈ នោះបានឲ្យតម្លៃទៅអំពើនិងផលដែលបានប្រព្រឹត្តអតីតជាតិមកបច្ចុប្បន្នជាតិនិងទៅអនាគត់ជាតិទៀត ។ការឲ្យតម្លៃតាំងពីអតីតជាតិបច្ចុប្បន្នជាតិនិងអនាគត់ជាតិបែបនេះ គឹការអនុវត្តរបស់មនុស្សគឺពិតជាបានល្អ ព្រោះគេយល់ថាបើទទួលផលអាក្រក់់ជាតិនេះ ជាតិក្រោយគេនិងទទួលផលជាមិនខាន ។ ប៉ុន្តែការអនុវត្តក្នុងសង្គមខ្មែរ តែងតែជួបការលំបាកអស់កម្មលើវិស័យកសាងជាតិកសាងជាតិខ្លះដែរ ។ ទោះបីជាយ៉ាងណាក៏ដោយក៏ទ្រឹស្តីនេះនៅតែជាធរមាននិងជាសេចក្តីសង្ឃឹមជានិច្ច របស់ពុទ្ធបរិស័ទទាំងអស់នៅឡើយ ។
៦. អាកប្បកិរិយានៅតាមទីសាធារណៈមានអត្ថន័យ៖
ក. គោរពច្បាប់ចរាចរណ៍ៈគឺជាការដើរឬបញ្ជារថយន្តត្រូវគោរព តាមការកំណត់ក្នុងច្បាប់ជាធរមាន ។
ខ. គោរពភ្នាក់ងារនគរបាល
ៈ គឺធ្វើការការពារចំពោះការបញ្ជាឬបំរាម របស់នគរបាលមើលការខុសត្រូវទីសាធារណៈដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គម ។
គ. ស្លៀកពាក់ឲ្យបានត្រឹមត្រូវៈ គឺកុំលេងខ្លួនទទេធ្វើដំណើរដោយសេរីពាសវាលពាសកាលមាន ការស្លៀកសំពត់ខ្លី ខោខ្លី គៀនគ្រលៀនជាដើម ។
ឃ. ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរៈ គឺមិនត្រូវប្រលែងគ្នា តាមទីសាធារណៈកុំសើចហ៊ោកញ្ចៀវ កុំប្រើពាក្យសម្តីអាសអាភាសស្រែកឡូឡាឲ្យប៉ះពាល់រំខានអ្នកដទៃ ។
ង . ត្រូវគោរពថែទាំទីសាធារណៈ គឺមិនត្រូវចោលសំរាមលើសួនមិនត្រូវបេះបោចផ្កា តាមសួនជៀសវាងបន្ទោរបង់ ផ្តេសផ្តាសឥតពីចារណា ។
ច. ត្រូវផ្តល់អនុគ្រោះគ្នាទៅវិញទៅមកៈ គឺផ្តល់សិទ្ធិដល់ឡានដឹកសព ឡានពេទ្យ ឡានអគ្គិភ័យ ឡានគណៈប្រតិភីជាន់ខ្ពស់ ពេលប៉ះពាល់ជាមួយកុមារ ឬមនុស្សចាស់ក្តីគប្បីមានចិត្តមេត្តា ថាត្រូវជួយចម្លង ។
៧. ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់អវាស៊ានបានទាត់ចោលការប្រើប្រាស់ ឬការគំរាមកំហែងដោយកម្លាំងជាវិធានការសម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ។ អាស៊ានបនាប្រឆាំងចំពោះការប្រើវិធីសាស្រ្តតាមរយៈការរាតត្បាតនិងការលុកលុយ ចូលកាន់ដើម្បីធ្វើឲ្យប្រទេសជិតខាងខ្លួនមានការផ្លាស់ប្តូរកន្លងមក ជាមួយនិងគោលជំហរនេះអាស៊ានធ្លាប់បានដើរតួនាទី ឈានមុខក្នុងការដោះស្រាយ នយោបាយជម្លោះនៅកម្ពុជា នាឆ្នាំ១៩៧៩ ដល់១៩៩១ ។បន្ទាប់ពីដំណោះស្រាយនេះអាស៊ានបាននៃរដ្ឋទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ ចូលទៅក្នុងសមាគមន៍តែមួយវាសនាតែមួយរបស់តំបន់ដែឋជាកត្តានាំមកនូវការផ្សះផ្សារគ្នា កុំឲ្យមានការបែកបាក់ក្នុងតំបន់ ។
ផលប្រយោជន៍សំខាន់ៗនៃការនាំចេញទំនិញ គឺជួយបញ្ចេញនូវទំនិញ ដែលផលិតបាននៅក្នុងស្រុកទៅឲ្យទីផ្សារបរទេស ដើម្បីទទួលបាននូវរូបិយបណ្ណសម្រាប់យកមកប្រើប្រាស់ ដើម្បីបន្តសង្វាក់ផលិតកម្មបន្តទៀតនិងទទួលបាននូវប្រាក់ចំណេញរបល់ផលិតករនិងអាជីវករ ។ តាមរយៈនេះប្រជាពលរដ្ឋទទួលបាននូវការងារធ្វើនិងប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារហើយជួយឲ្យសេដ្ឋកិច្ចជាតិ មានការលូតលាស់ផងដែរ ។
ផលប្រយោជន៍សំខាន់ៗនសការនាំចូលទំនិញ គឺជួយផ្គត់ផ្គង់នូវវត្ថុធាតុដើមនិងសេចក្តីត្រូវការទំនិញនានាដែលទីផ្សារក្នុងស្រុកពុំអាចផ្គត់ផ្គង់បានទាំងស្រុង ឬពុំមអាចផ្គត់ផ្គង់បាន ។ តាមរយៈនេះផលិតកម្ម ការលក់ដូរ និងការផ្គត់ផ្គង់សេវានានាក្នុងស្រុក អាចដំណើរការបានដោយល្អប្រសើរ ហើយក៏ជួយផ្តល់នូវប្រាក់ចំណូល និងការងារជូនប្រជាពលរដ្ឋជួយធ្វើឲ្យសេដ្ឋកិច្ចជាតិមានការលូតលាស់ដែរ ។
៨. ប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ សេរីជាផ្លូវការតាំងពីឆ្នាំ ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ។ កម្ពុជាបានបើកឲ្យមានកម្មសិទ្ធិឯកជននិងធ្វើឯកជនភាវូបនីយកម្ម ( បង្វែរអ្វីៗរបស់រដ្ឋជារបស់ឯកជន ) សហគ្រាសជាច្រើនឲ្យឯកជនកាន់កាប់វិញ ។ ទន្ទឹមគ្នានោះរដ្ឋអនុញ្ញតឲ្យមានការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និងការវិនិយោគទុនក្រៅប្រទេសផងដែរ ។ សេដ្ឋកិច្ចទីផ្សារសេរី មានន័យថាកម្មសិទ្ធិលើធនធានសេដ្ឋកិច្ចមួយភាគធំ ដែលស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជនដែលជានីតិបុគ្គល និងរូបវន្តបុគ្គល ។ ដោយឡែកការគ្រប់គ្រងនិងសម្របសម្រួលផ្នែកទាំងស្រុងលើយន្តការទីផ្សារដែលតាមទ្រឹស្តី Classic ហៅវាជាសេដ្ឋកិច្ច ដែលធ្វើនិយ័តកម្មដោយខ្លួនឯង ។ ក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះសេដ្ឋកិច្ច សម្រេចចិត្តក្នុងការបែងចែកធនធានជាសេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ ។ សេរីភាពនេះ អាស្រ័យលើតម្រូវការនិងការផ្គត់ផ្គង មានន័យថាសកម្មភាពផលិតកម្ម ការដោះដូរនិងការប្រើប្រាស់ទំនិញ និងសេវាទូទៅត្រូវមានសេរីភាពបរិបូរណ៍ ។ ក្នុងក្របខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗគ្រប់គ្រងដោយខ្លួនឯង នូវអត្ថប្រយោជន៍ផ្ទាស់ខ្លួន និងប្រឹងប្រែងធ្វើឲ្យស្ថានភាពអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរតាមរយៈការប្រកួតប្រជែង ។
និយាយរួមសមាសភាគយន្តការមាន៥គឺ កម្មមសិទ្ធិឯកជនសេរីភាពក្នុងការជ្រើសរើសអត្ថប្រយោជន៍បុគ្គល ការប្រកួតប្រជែងនិងប្រព័ន្ធបង្កើតថ្លៃ ។
៩. កត្តាប្រវត្តិសាស្រ្តនិងសេដ្ឋកិច្ចជះឥទ្ធិពលលើសមាសភាពពន្ធ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងនោះពន្ធ លើបុគ្គលពិបាកប្រមូលនៅក្នុងសេដុ្ឋកិច្ចដែលគ្រប់គ្រងដណ្តងដោយវិស័យកសិកម្ម និងដែលជាទូទៅប្រជាជនរស់នៅបែកខ្ញែកគ្នា ។ ជាលទ្ធផលមូលដ្ឋានពន្ធលើបុគ្គលច្រើន យកបានពីនិយោជិកសាធារណៈនិងនិយោជិករបស់ក្រុមហ៊ុនធំៗ ជាពិសេសក្រុមហ៊ុនពហុជាតិ ។ ជាទូទៅពន្ធលើផលចំណូលបុគ្គលតំណាងឲ្យមួយភាគដប់នៃចំណូលពន្ធ ច្រើនអាស្រ័យលើពន្ធលើផលចំណូលក្រុមហ៊ុនច្រើនជាងពន្ធលើចំណូលបុគ្គល ។ ពន្ធលើចំណូលរបស់ក្រុមហ៊ុនតំណាងឲ្យប្រហែល មួយភាគកបួននៃប្រាក់ចំណូលពន្ធសរុប ។
ចំណូលពន្ធ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ពឹងផ្អែកច្រើនលើពន្ធទំនិញនិងសេវាជាពិសេសលើពន្ធពាណិជ្ជកម្មក្រៅប្រទេស ។ ពន្ធលើទំនិញនិងសេវាមានចំនួនពាក់កណ្តាលគឺពីរភាគបួននៃចំណូលពន្ធបានមកពីពន្ធពាណិជ្ជកម្ម ។
១០. ពលកម្ម គឺជាសកម្មភាពប្រកបដោយមនសិការ ឬប្រកបដោយវិចារណញាណរបស់មនុស្សសំដៅ បំប្លែងកម្មវត្ថុណាមួយឲ្យទៅជាវត្ថុឬសម្ការដែលបម្រើសេចក្តីត្រូវការរបស់ខ្លួនដូចជាទំនិញជាដើម ។
ដំណើរការពលកម្មមានធាតុបីគឺ៖
គេអាចបែងចែកពលកម្មច្រើនប្រភេទគឹ៖
១១. សិល្បមានច្រើនទម្រង់ផ្សេងៗគ្នាដែលអាស្រ័យទៅ តាមលក្ខណៈរបស់វា ។ គេចែកសិល្បជាប្រាំពីរទម្រង់ដូចខាងក្រោមគឺ៖
បានដល់សិល្ប
ៈសាងសង់ផ្សេងៗរួមមានប្រាសាទ អគាររមណីយដ្ឋាន ផ្ទះសម្បែង...ដែលប្រកបដោយសសោភ័ណ។
បានដល់សិល្បៈសូនរូប សិល្បៈស្មិត សិល្បៈជាងពុម្ព សិល្បៈជាងទង ដែលគេអាចយកសម្ភារផ្សេងៗ រួមមាន ឈើ ថ្ម លោហៈធាតុ ឬវត្ថុផ្សេងៗ មកកកែឆ្នៃជារូបរាងកាយ ជាមនុស្ស សត្វ និងក្បាច់រចនាផ្សេងៗទៀត ។
បានដល់សិល្បៈដែលកើតឡើង តាមរយៈការគូសវាសការឲ្យពណ៌ទៅលើរូបភាពនៃការឆ្លុះបញ្ចំងអ្វីមួយដែលអាចទាក់ទអាញចិត្តគំនិតរបស់មនុស្ស ។
បានដល់សិល្បដែលស្តែងចេញតាមរយៈឧបករណ៍ផ្សេងៗ ដែលអាចបន្លឺសូរសំឡេងពិរោះក្បោះក្បាយ ជាទីគាប់ចិត្តចាប់អារម្មណ៍និងការសប្បាយរីករាយរបស់មនុស្ស ។
បានដល់ការបញ្ចេញកាយវិការ ប្រកបដោយគំនិតឆ្នៃប្រតិដ្ឋនិងមានលក្ខណទន់ភ្លន់ទៅតាមចង្វាក់ភ្លេង ដើម្បីសេចក្តីសប្បាយរីករាយរបស់មនុស្សឬអាទិទេព ។
ជាសិល្បៈមួយផ្នែក ដែលឆ្លុះបញ្ចាំងតថភាពសត្យានុម័តនៃជីវភាពរស់នៅរបស់មនុស្ស ស្តែងចេញតាមរយៈពាក្យសម្តីនិងអក្សរ ដែលអាចធ្វើឲ្យមនុស្សជប់ចិត្តដិតអារម្មណ៍រំភើបញាប់ញ័រ សប្បាយ រីករាយ ឬក្តៅក្រហល់ក្រហាយជាដើម ។ ។គោលបំណងនៃសិល្បនេះគឺដើម្បីដោះស្រាយបញ្ហាមនុស្សនិងសង្គមមនុស្ស ។
ជាសិល្បៈដែលស្តែងចេញតាមរយៈរូបភាពពិតឬរូបភាពនៃការឆ្លុះបញ្ចាំង ដែលអាចធ្វើឲ្យមនុស្សមានចិត្តរំភើបញាប់ញ័រសប្បាយរីករាយ ។
១២. បញ្ជាក់អំពីគោលការណ៍សំខាន់ៗនៃការប្រតិបត្តិយុទ្ធសាស្រ្តជំរុញផលិតកម្មស្រូវនិងការនាំចេញអង្កររួមមាន៖
១៣. គរុកោសល្យមានតួនាទីដូចតទៅ៖
១៤. ពាក្យទំនឹមទំនៀមខ្មែរឲ្យបាន៩គឺ៖
១៥. ដើម្បីលើកស្ទួយសន្តិភាព និងស្ថេរភាពក្នុងតំបន់ដោយអាស៊ានបានទាត់ចោលនូវការប្រើប្រាស់ឬការគំរាមកំហែងដោយកម្លាំង ជាវិធានការសម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ។ អាស៊ានបានប្រឆាំងចំពោះការប្រើវិធីសាស្រ្តតាមរយៈការរាតត្បាតនិងការលុកលុយចូល កាន់កាប់ដើម្បីធ្វើឲ្យប្រទេសជិតខាងខ្លួនមានការផ្លាស់ប្តូរ ។ កន្លងមកជាមួយនឹងគោលជំហរនេះ អាស៊ានធ្លាប់បានដើរតួរនាទីឈានមុខក្នុងការដោះស្រាយនយោបាយជម្លោះនៅកម្ពុជានាឆ្នាំ ១៩៧៩ដល់១៩៩១។ បន្ទាប់ពីដំណោះស្រាយនេះអាស៊ាន បាននាំរដ្ឋទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ ចូលទៅក្នុងសហគមន៍តែមួយរបស់តំបន់ដែលជា កត្តានាំមកនូវការផ្សះផ្សារកុំឲ្យមានការបែកបាក់ក្នុងតំបន់ ។
១៦. តម្លៃលើភារកិច្ចរបស់គរុកោសល្យ ៖
១៧. ទស្សនវិស័យនិងទំនាក់ទំនងរវាងប្រទេសចិន និងជប៉ុនមិនអាចរលាយចូលគ្នាបានទេលើគ្រប់វិស័យ ពីព្រោះកន្លងមកជប៉ុនបានលើកកងទ័ព មកឈ្លានពានប្រទេសចិនកាន់កាប់ប្រទេសចិននិងកាប់សម្លាប់ប្រជាជនចិន ។ ដូចនេះជម្លោះហើយបានជាថ្នាក់ដឹកនាំ មិនព្រមឲ្យជប៉ុនសើរ់ប្រវត្តិសាស្រ្តលប់បំបាត់អំពើសាហាវយង់ឃ្នងដែលខ្លួនបានប្រព្រឹត្តនៅក្នុងអតីតកាល ។
១៨. ឆកាមាវចរជាឋានសួគ៌មាន៦ជាន់គឺ៖
ស្ថានសួគ៌ជាន់ទី១ ជាលំនៅរបស់ចតុលោកបាលនៅលើកំពូលភ្នំព្រះយុគន្ធរ មានសំណេពកាមដូចមនុស្សដែរ
ស្ថានសួគ៌ជាន់ទី២ ជាទីលំនៅរបស់ព្រះឥន្រ្ទនៅលើកំពូលភ្នំព្រះសិនេរុរាជមានសំណេពកាមដូចមនុស្សដែរ
ស្ថានសួគ៌ជាន់ទី៣ ជាទីលំនៅរបស់ព្រះសុយាមទេវរាជនៅខ្ពស់ជាងព្រះអាទិត្យមានសំណេពកាម ស្ទាបអង្អែលគ្នា
ស្ថានសួគ៌ជាន់ទី៤ ជាទីលំនៅរបស់ព្រះសន្តុសិតទេវរាជដោយមានសំណេពកាមដោយចាប់ដៃគ្នា
ស្ថានសួគ៌ជាន់ទី៥ ជាទីលំនៅរបស់ព្រះបរនិម្មិតទេព មានសំណេពកាមដោយការញញឹមដាក់គ្នា
ស្ថានសួគ៌ជាន់ទី៦ ជាទីលំនៅរបស់ ព្រះបរនិម្មិត្តសវគ្គីនិងព្រះមារាធិរាជ ម្ខាងមានសំណេពកាមដោយសម្លឹងដាក់គ្នា ។
១៩. ស្រ្តីដែលប្រកបដោយលក្ខណៈ៣១ប្រការទើបចាស់បុរាណ ហៅថាស្រ្តីគ្រប់ល័ក្សណ៍គឺ ៖
២០. បុរសដែលប្រកបដោយលក្ខណៈ២៦ប្រការ ទើបចាស់បុរាណ ហៅថាបុរសគ្រប់ល័ក្សណ៍គឺ៖
២១. និមិត្តសញ្ញានៃក្រសួងអប់រំ យុវជន និងកីឡាមានរូបសញ្ញានិងអត្ថន័យដូចតទៅ៖
ព័ទ្ធជារង្វង់តំណាងឲ្យវប្បធម៌ខ្មែរ និងជានិមិត្តរូបនៃស្រទាប់យុវជនខ្មែរដែលកំពុងសិក្សា រៀនសូត្រ អប់រំដែលមានការរីកចម្រើន លូតលាស់ជាផ្លែផ្កា ។
គឺជានិមិត្តរូបនៃវិស័យ កីឡា ដែលមានយុវជន ជាអ្នកទ្រទ្រង់និងបន្តវេនរៀងរហូតទៅ ។
គឺជាពន្លឺនៃវិជ្ជាអប់រំខាងសតិបញ្ញា ស្មារតី ដល់បងប្អូន ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ។
២២ . បច្ចេកទេសនៃការធ្វើសមាធិមាន ៖
២៣. បញ្ញាមនុស្សមាន៧វ័យគឺ៖
បញ្ញាមនុស្សចែកចេញជា២ប្រភេទ៖
២៤. នៅក្នុងការបង្កើតថ្មី គេតែងជួបឧបសគ្គដូចជា៖