Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអ្នកដឹកនាំមានមុខងារយ៉ាងដូចម្តេច ?

២. ចូរនិយាយអំពីគំនិតសំខាន់ៗ ក្នុងការកំណត់គោលដៅមនុស្សម្នាក់ៗ ។

៣. តើចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាមានអត្ថន័យនិងខ្លឹមសារយ៉ាងមិច ?

៤. ប្រទេសដ៏សមគួរសម្តៅដល់ប្រទេសដែលមានអ្វីខ្លះ ?

៥. តើសមហគមន៍អភិវឌ្ឍន៍ត្រូវធ្វើដូចម្តេចខ្លះ ?

ចម្លើយ

១. អ្នកដឹកនាំមានមុខងារ ដូចតទៅ៖

  • មុខងារធ្វើផែនការ គឺជាការកំណត់សកម្មភាពសំខាន់ៗ ដើម្បីអនុវត្តតាមទិសដៅដែកបានកំណត់ទុក ។
  • មុខងារចាត់ចែង គឺទាមទារឲ្យអ្នកដឹកនាំត្រូវយល់ពីភារកិច្ចនិងកិច្ចការឲ្យបានល្អិតល្អន់ ក្នុងការចាត់ចែងកិច្ចការទាំងមូល
  • មុខងារដឹកនាំ គឺបង្ហាញឲ្យឃើញពីសមត្ថភាពអ្នកដឹកនាំចូលរួមផ្ទាល់ ជំរុញការងារណែនាំសកម្មភាពនៅក្រោមបង្គាប់ឲ្យធ្វើតាមគោលដៅដែលបានកំណត់ដោយ ឈរលើស្មារតីទទួលខុសត្រូវផ្នែកសីលធម៌និងវិន័យការងារ
  • មុខងារត្រួតពិនិត្យ គឺពាក់ព័ន្ធនិងការវាយតម្លៃ វិនិច្ឆ័យលើការងារនិងលើលទ្ធផលដែលបានអនុវត្តហើយប្រៀបធៀបនិងផែនការដែលបានកំនត់ទុកជាស្រេច ។ 

២. និយាយអំពីគំនិតសំខាន់ៗ ក្នុងការកំណត់គោលដៅមនុស្សម្នាក់ៗគឺ៖

  • ត្រូវកំណត់គោលដៅដែលយើងចង់ធ្វើ
  • ធ្វើតាមធនធាននិងលទ្ធភាពដែលអាចធ្វើបាន
  • ធ្វើតាមចំណងចំណូលចិត្តនិងជំនាញរបស់ខ្លួនទើបអាចឈានទៅរកការសម្រេចគោលដៅ
  • ថែរក្សាសុខភាពនិងប្រមាណកម្លាំងថាមពលរបស់ខ្លួន
  • ត្រូវតស៊ូព្យាយាមជម្នះរាល់ឧបសគ្គ ដែលបានជួបប្រទះក្នុងការងារ ។

៣. ចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជាមានអត្ថន័យនិងខ្លឹមសារដូចតទៅ៖

  • វគ្គទី១៖ ការបួងសួងដល់ទេវតា សូមជួយថែរក្សាអង្គព្រះមហាក្សត្រខ្មែរប្រកបដោយបារមីខ្លាំងក្លា មានទសពិធរាជធម៌ដែលបានដឹកនាំ កសាងប្រាសាទអង្គរនិងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណកាលមកដោយរុងរឿង ។
  • វគ្គទី២៖ ប្រាសាទថ្មនៅកណ្តាលព្រៃធ្វើឲ្យរូបយើង ស្រមៃឃើញសម័យមហានគរដ៏រុងរឿងជនជាតិខ្មែរមានជំហររឹងមាំដូចថ្មបានធានានូវសំណាង របស់ប្រទេសកម្ពុជា ។
  • វគ្គទី៣៖ ការរំឮកគុណដល់ ព្រះពុទ្ធសាសនានៅគ្រប់ទិសវត្តអារាម ​ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរតាំងពីដូនតារៀងមក ។ បើយើងជឿជាក់និងប្រតិបត្តិតាមដូនតាយើងនិងថ្កុំថ្កើនរុងរឿងដូចសម័យមហានគរ ។

៤. ប្រទេសដ៏សមគួរសម្តៅដល់ប្រទេសដែលមាននូវ៖

  • ការគោរពច្បាប់
  • រក្សាកា​រពារនូវប្រព័ន្ធបរិស្ថាន
  • ប្រជាពលរដ្ឋមានទីលំនៅសមរម្យ
  • មានអាហារបរិភោគគ្រប់គ្រាន់
  • ការមិនប្រៀតបៀនគ្នា
  • ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ
  • មានមណ្ឌលសុខភាព មន្ទីរពេទ្យ
  • បង្កើតនូវសាលារៀនគ្រប់កម្រិតគ្រប់កន្លែង
  • មានសន្តិសុខ សុវត្ថិភាព និងស្ថេរភាព
  • មិនមានអំពើពុករលួយ ស៊ីសំណូក
  • ​ប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្រង ។ល។

៥. សហគមន៍អភិវឌ្ឍន៍ត្រូវធ្វើដូចតទៅ៖

  • សហគមន៍ត្រូវជិតស្និទ្ធជាមួយប្រជាជន
  • បើកឱកាសឲ្យមហាជន សាកសួរ ផ្តល់មតិ
  • ចេះចាត់ចែងរៀបចំ បែងចែការងារ
  • មានទស្សនៈទូលំទូលាយទៅអនាគត
  • ជំរុញការងារអភិវឌ្ឍន៍ផ្ទាល់ខ្លួនក្នុងសហគមន៍ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login