Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

២១. តើច្បាប់ស្តីពីទូរគមនាគមន៍មានគោលដៅកំណត់អំពីអ្វីខ្លះ ?

២២. តើច្បាប់ស្តីពីវិស័យប្រៃសណីយ៍ត្រូវបានរដ្ឋសភាជាតិអនុម័តនៅថ្ងៃខែឆ្នាំណា ?

២៣. តើច្បាប់ស្តីពីវិស័យប្រៃសណីយ៍មានវិសាលភាពអនុវត្តលើសេវាអ្វីខ្លះ ?

២៤. តើប្រៃសណីយ៍ផ្តល់នូវសេវាតាមសំណូមពរបន្ថែមលើបណ្តាសេវានានាដែលមានចែងក្នុងមាត្រា៤មានអ្វីខ្លះ ?

២៥. ដើម្បីឲ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានសមត្ថកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពីអ្វីខ្លះ ?២៦. តើការធានាសិទ្ធមិនឲ្យរំលោភលើអាថ៌កំបាំងនៃសំបុត្រត្រូវបានធានាតាមវិធានដូចម្តេច ?

២៧. តើការដឹកជញ្ជូនបញ្ញើប្រៃសនីយ៍ធ្វើតាមមធ្យោបាយផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសចែកចេញជាប៉ុន្មានដំណាក់កាល ?

២៨. តើប្រៃសណីយ៍កម្ពុជានិងនីតិបុគ្គលដែលបម្រើសេវាដែលកើតឡើងលើអ្វីខ្លះ ?

២៩. ចូរឲ្យនិយមន័យ« អនិស្សរភាព កម្មវិធីសូហ្វវែ ក្បាលលេខទូរគមនាគមន៍ កិច្ចព្រមព្រៀងគោល ហ្វេ្រកង់សំវិទ្យុ«​ ។

៣០. តើមន្រ្តីអធិការកិច្ចទូរគមនាគមន៍មានភារកិច្ចនិងសិទ្ធិដូចម្តេចខ្លះ ?

៣១. តើនៅជំពូកទី១៣ «អធិការកិច្ចទូរគមនាគមន៍« ត្រង់មាត្រា៧១និយាយពីអ្វី ?

៣២. តើនិយ័តករទូរគមនាគមន៍កម្ពុជា ( ន. ប .​ទ ) មានមុខងារនិងភារកិច្ចយ៉ាងដូចម្តេច ?

៣៣. ចូរឲ្យនិយមន័យបច្ចេកសព្ទ «ថ្លៃសេវាទូរគមនាគមន៍បណ្តាញរួម ប្រតិបត្តិករទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឧបសម្ព័ន្ធនៃថវិកា សេវាទូរគមនាគមន៍មូលដ្ឋាន« ។

៣៤. តើអតិថិជនអាចផ្ញើរបញ្ញើគ្រប់ប្រភេទ ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានិងទៅអន្តរជាតិ លើកលែងតែវត្ថុមួយចំនួន ។ តើវត្ថុត្រូវបានហាមនោះរួមមានអ្វីខ្លះ ?

៣៥ . ចូរឲ្យនិយមន័យ« សំបុត្រ ប្រៃ​សណីយ៍បត្រ កលិកបត្រ បញ្ចប់តូច ប្រៃសណីយ៍ភណ្ឌ ប្រៃសណីយ៍បញ្ចូនប្រាក់ សេវាបញ្ញើឆាប់រហ័សពិសេស សេវាប្រៃសណីយ៍បញ្ចូនតាមរូបភាពទូរគមនាគមន៍« តាមច្បាប់ស្តីពីវិស័យប្រៃសណីយ៍ ឲ្យបានត្រឹមត្រូវ ។

៣៦. តើយន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ត្រូវកំណត់អំពីអ្វីខ្លះ ?

៣៧. យោងតាមជំពូក​ទី១១នៃច្បាប់ទូរគមនាគមន៍ ត្រង់មាត្រា៦៤ តើប្រតិបត្តិករទូគមនាគមន៍មានសិទ្ធិមូលដ្ឋានដូចម្តេចខ្លះ ?

៣៨. យោងតាមជំពូកទី១១នៃច្បាប់ទូរគមនាគមន៍ ត្រង់មាត្រា៦៥តើអ្នកប្រើប្រាស់មានសិទ្ធិមូលដ្ឋានដូចម្តេចខ្លះ ?

៣៩. ដូចម្តេចដេលហៅថា របាយការណ៍ ? តើរបាយការណ៍មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

៤០.តើ អ្វីទៅហៅថា លិខិតតុបករណ៍ ? សិទ្ធិសញ្ញា ?

៤១. ហេតុអ្វីបានជាប្អូនចង់ប្រឡង់ក្រកខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ?
៤២. ដូចម្តេចដែលហៅថា ប្រទានកម្ម ផែនហ្វុង វិស្វករអាស៊ាន ?

ចម្លើយ

២១. ច្បាប់ស្តីពីទូរគមនាគមន៍មានគោលដៅកំណត់អំពីៈ

  • សមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • ការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការងភិវឌ្ឍន៍
  • ការបង្កើត មុខងារ និងភារកិច្ចរបស់និយ័តករទូរគមនាគមន៍កម្ពុជា
  • ចំណាច់ថ្នាក់និងប្រភេទនៃលិខិតអនុញ្ញាត វិញ្ញាបនបត្រនិងអាជ្ញាបណ្ណ
  • សមត្ថកិច្ចគ្រប់គ្រងនិងការប្រើប្រាស់ហេដ្ឋារចនាម្ព័ន្ធនិងបណ្តាញ
  • ស្តង់ដារគុណភាពនៃសេវា និងគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍
  • កាតព្វកិច្ចសេវាសកល
  • ប្លង់លេខទូរគមនាគមន៍ជាតិនិងអាសយដ្ឋានអេឡិចត្រូនិច
  • វិធានស្តីពីថ្លៃសេវាទូរគមនាគមន៍និងការប្រកួតប្រជែងដោយស្របច្បាប់ និងស្មោះត្រង់
  • សិទ្ធិរបស់ប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
  • សិទ្ធិរបស់អ្នកប្រើប្រាស់ ។

២២. ច្បាប់ស្តីពីវិស័យ​ប្រៃសណីយ ត្រូវបានរដ្ឋសភាជាតិអនុម័តនៅថ្ងៃ២១ ខែ មេសា ឆ្នាំ ២០០២ នាសម័យប្រជុំពេញអង្គលើកទី៨ នីតិកាលទី២ ហើយដែលត្រូវព្រឹទ្ធសភាបានអនុម័តយល់ព្រមតាមលើកទម្រងនិងគតិនៃច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០០២ នាសម័យប្រជុំប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែ កក្កដា ឆ្នាំ ២០០២ ។

២៣. ច្បាប់ស្តីពីវិស័យប្រៃសណីយ៍ មានវិសាលភាពអនុវត្តលើសេវាប្រៃស​ណីយ៍ៈ

  • សេវាបញ្ញើប្រៃសណីយ៍
  • សេវាបញ្ចូនប្រាក់តាមប្រៃសណីយ៍
  • សេវាបញ្ញើឆាប់រហ័ស
  • សេវាបញ្ចូនតាមរូបភាពទូរគមនាគមន៍
  • សេវាប្រៃសណីយ៍តាមសំណូមពរ ។

២៤. ប្រៃសណីយ៍ផ្តល់នូវសេវាតាមសំណូមពរបន្ថែមលើបណ្តាសេវានានាដែលមានចែងក្នុងមាត្រា៤មានដូចជាៈ

  • ការបញ្ចូនតាមយន្តហោះ
  • បញ្ញើអនុសិដ្ឋ
  • ការផ្តល់ដំណឹងឆ្លើយតបពីការបានទទួល
  • ការសុំប្រើប្រាស់អាសយដ្ឋានប្រអប់ប្រៃសណីយ៍និងប្រៃសណីយ៍តម្កល់ទុក
  • បញ្ញើមានប្រកាសតម្លៃ
  • បញ្ញើសង់ប្រាក់ក្នុងពេលតែមួយ
  • បញ្ញើផ្សាយពាណិជ្ជកម្ម
  • ការធានានិងថែរក្សាបញ្ញើដែលងាយបែកបាក់ឬច្រងេងច្រងាង
  • ការផ្ញើត្រឡប់មកម្ចាស់ដើមវិញ ក្នុងករណីបញ្ញើមិនបានដល់គោលដៅ ។

២៥. ដើម្បីឲ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​មានសមត្ថភាពកិច្ចកំណត់លិខិតបទដ្ឋាននានាស្តីពី៖

  • តម្លៃសេវាប្រៃសណីយ៍ តម្លៃសេវាបន្ទាប់បន្សំ និងតម្លៃលើអាណិតគ្រប់ប្រភេទ ព្រមទាំងប្រាក់សំណងលើការបាត់បង់បញ្ញើ
  • បញ្ញើរួចតម្លៃសេវានិងអ្នកសិទ្ធិរួចតម្លៃសេវា
  • បែបបទបច្ចេកទេសនិងរយៈពេលបញ្ចូនទទួលចែកចាយ និងករណីចែកពុំបាន
  • របៀបវេចខ្ចប់និងកំណត់ទម្ងន់ និងទំហំនៃប្រភេទបញ្ញើនីមួយៗ
  • ការវិនិច្ឆ័យបញ្ញើសំណល់
  • ការផ្តល់អប្បហារឬកម្រៃ ។

២៦.​ ការធានាសិទ្ធិមិនឱរំលោភលើអាថ៌កំបាំងនៃសំបុត្រត្រូវបានធានាតាមវិធានដូចខាងក្រោម៖

  • ហាមបើកឬទង្វើផ្សេងទៀត ដែលអាចឲ្យដឹងពីខ្លឹមសារនសសំបុត្រដែលត្រូវបានបិទជិត
  • ហាមផ្តលព័ត៌មានអំពីដំណើរនៃសំបុត្រនោះឲ្យទៅអ្នកដទៃ
  • ហាមផ្តល់លទ្ធភាពឬជួយដល់ទង្វើទាំងឡាយខាងលើ ។

២៧. ការដឹកជញ្ជូនបញ្ញើនៃប្រៃសណីយ៍ធ្វើតាមមធ្យោបាយផ្លូវគោក ផ្លូវទឹក​​និងផ្លូវអាកាសចែកចេញជាដមណាក់កាល៖

  • ការដឹកជញ្ជូនបញ្ញើសំបុត្រប្រៃសណីយ៍ ពីប្រអប់តាមផ្លូវសាធារណៈនិងបញ្ញើប្រៃសណីយ៍ពីលំនៅដ្ឋានឬការិយាល័យមកមន្ទីរប្រៃសណីយ៍
  • ការដឹកជញ្ចូនបញ្ញើប្រៃសណីយ៍ ពីមន្ទីរប្រៃសណីយ៍មួយទៅកាន់មន្ទីរប្រៃសណីយ៍ផ្សេងៗទៀត
  • ការដឹកជញ្ចូនបញ្ញើប្រៃសណីយ៍ ទៅចែកចាយដល់អាកាសដ្ឋានអ្នកទទួល
  • ការដឹកជញ្ជូនបញ្ញើប្រៃសណីយ៍ពីព្រះរាជាណាចក្រកម្ពុជា ការដឹកជញ្ជូនទៅបណ្តាប្រទេសនៅលើពិភពលោក ។

ការដឹកជញ្ចូនបញ្ញើប្រៃសណីយ៍អាចត្រូវបានធ្វើឡើងតាមរយៈមធ្យោបាយដឹកជញ្ចូន របស់ក្រុមហ៊ុនរបស់រដ្ឋឬឯកជន ដោយផ្អែកលើកិច្ចព្រមព្រៀងដោយឡែកៗរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនដឹកជញ្ចូនចំពោះតម្លៃដឹកជញ្ជូនត្រូវគិតទៅតាមតម្លៃអនុគ្រោះ ។

២៨. ប្រៃសណីយ៍កម្ពុជានិងនីតិបុគ្គលដែលបម្រើសេវាកម្មប្រៃសណីយ៍មិនទទួលខុសត្រូវ ចំពោះការខូចខាតដែលកើតឡើង៖

  • ពីធម្មជាតិនៃវត្ថុបញ្ញើនោះ
  • ដោយអ្នកផ្ញើរមិនបានវេចខ្ចប់វត្ថុឲ្យបានត្រឹមត្រូវ
  • ដោយអ្នកទទួលមិនបានតវ៉ាភ្លាមៗ
  • ក្រោយរយៈពេលជាកំនត់ដែលប្រៃសណីយ៍តម្រូវឲ្យអ្នកទទួលមកយកបញ្ញើ ។

២៩. ឲ្យនិយមន័យៈ

  • អនិស្សភាពៈ សំដៅលើភាពចំណុះគេ ។
  • កម្មវិធីសូហ្វវៃៈ សំដៅដល់កម្មវិធីកុំព្យូទ័រទាំងឡាយណាដែលរចនាឡើងក្នុងគោលបំណងសម្របសម្រួលដល់អ្នកប្រើប្រាស់ ដើម្បីធ្វើអ្វីមួយនៅលើឬតាមរយៈកុំព្យួរទ័រ កុំព្យូទ័របន្ទះ ទូរសព្ទវៃឆ្លាត ឬឧបករណ៍បច្ចេកវិទ្យាទាំងឡាយណាដេលត្រូវបញ្ចូលកម្មវីធី បែបខាងលើនេះ ។
  • ក្បាលលេខទូ​រគមនាគមន៍ៈ សំដៅដល់លេខ លេខកូដ និងសញ្ញាពិសេសទូរគមនាគមន៍ ដែលត្រូវបានបែងចែកឲ្យទៅប្រតិបត្តិទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • កិច្ចព្រមព្រៀងគោលៈ សំដៅដល់លិខិតបទដ្ឋានគតិយុត្តទបទប្បញ្ញត្តិ ដែលកំណត់អំពីខ្លឹមសារនិងលក្ខខណ្ឌស្តីពីកាតភ្ជាប់និងលទ្ធភាពនៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍ ។
  • ហ្រ្វេកង់សំវិទ្យុៈ សំដៅដល់អត្រាលំយោលនៃរលក អាកាសវិទ្យុក្នុងថិរវេលាកំណត់មួយ ។

៣០. មន្រ្តីអធិការកិច្ចទូរគមនាគមន៍មានភារកិច្ចនិងសិទ្ធិដូចតទៅ៖

  • ធ្វើអធិការកិច្ចបច្ចេកទេសលើ គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគន៍និងការផ្តល់សេវាទូរគមនាគមន៍
  • ស្រាវជ្រាវ អង្កេតតាមដានទប់ស្កាត់ និងបង្រាបបទល្មើសក្នុងវិស័យទូរគមនាគន៍
  • ដកយកសំណាកទិន្នន័យ និងគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដែលជាកម្មវត្ថុនៃការប្រកួតត្រួតពិនិត្យបមាណីយ៍និងមុខងារគ្រឿងសម្ភារៈទូរគមនាគមន៍ និងការធ្វើវិភាគផ្ទៀងផ្ទាត់បរិមាណសេវាទូរគមនាគមន៍
  • ចាប់យកវត្ថុ​តាងនិងបទស្លាកបោះត្រាលើវត្ថុតាង
  • បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរស់របស់រដ្ឋមន្រ្តី ក. ប.ទ ។

៣១. មាត្រា៧១ និយាយអំពី៖

មន្រ្តីអធិការកិច្ចទូរគមនាគមន៍ ទទួលនីតិសម្បទាជា នគរបាលយុត្តិធម៌ ឲ្យពិនិត្យបទល្មើសដែលមានចែងក្នុងច្បាប់នេះ ​ដោយអនុវត្តឲ្យស្របតាម​បទបញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ បែបបទនិងនីតិវិធីនៃការផ្តល់នីតិសម្បទាចំពោះមន្ត្រីអធិការកិច្ចទូរគមនាគមន៍ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងរដ្ឋមន្រ្តីក្រសួង ក.ប.ទ ។

៣២. និយ័តករទូរគមនាគមន៍កម្ពុជា មាន​មុខងារ​និងភារកិច្ចដូចតទៅៈ

  • ធ្វើនិយ័តកម្មស្របតាមគោលនយោបាយនិងស្របខណ្ឌគតិយុត្តនៃវិស័យទូរគមនាគមន៍និងបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាននៃព្រះរាជាណាចក្រកម្ពុជា
  • ត្រួតពិនិត្យនិងតាមដាន ការផ្តល់សេវាទូរគមនាគមន៍ស្របតាមបទបញ្ញត្តិជាធរមាន
  • លើកសំណើ ផ្តល់យោបល់លើវិសោធនកម្មប្រកាសឬលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
  • ចេញសេចក្តីសម្រេចបន្ថែមលើករណីមួយចំនួនស្របតាមមាត្រា៥ ចំណុច(ច) នៃច្បាប់នេះ
  • រាយការណ៍និងផ្តល់អនុសាសន៍ជូនរដ្ឋមន្ត្រី ក.ប.ទ នូវបញ្ហាទាំងអស់ពាក់ព័ន្ធនឹងការគ្រប់គ្រងការអភិវឌ្ឍន៍ និងការត្រួតពិនិត្យវិស័យទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា
  • ផ្តល់ កែប្រែ ព្យូរ ផ្ទេរ ឬដកហួតលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ​និងអនុសញ្ញាតលើពាក្យស្នើសុំដែលបានបំពេញលក្ខខណ្ឌនៃច្បាប់នេះនិងបទបញ្ញត្តិផ្សេងទៀត
  • ពិនិត្យឯកសារ ផ្តល់ព័ត៌មានទាក់ទងនិងសំណុំឯកសារស្នើសុំលិខិតអនុសញ្ញា វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណដែល​ដាក់ពាក្យសុំមក ន.ទ.ក ដើម្បីធានានូវការគោរពតាមលក្ខខណ្ឌនៃច្បាប់នេះនិងបទបញ្ញត្តិផ្សេងទៀត និងចុះបញ្ញើឯកសារដែលបានបំពេញតាមលក្ខខណ្ឌកំណត់
  • ត្រួតពិនិត្យឯកសារផ្តល់ព័ត៌មានអំពីការគ្រប់គ្រងថ្លៃដើម របាយការណ៍ហិរញ្ញវត្តុដែលបានធ្វើសវនកម្មរួច ដោយសវនករឯករាជ្យដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងព័ត៌មានមានពុំមែនហិរញ្ញវត្ថុដែលត្រូវបានផ្តល់ជូនដោយប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធនិងវិស័យទូរគមនាគមន៍រៀងរាល់ឆ្នាំសារពើពន្ធ ដើម្បីធានានូវការគោរពលក្ខខណ្ឌប្រកួត​ប្រជែងនៅក្នុងច្បាប់នេះនិងបទបញ្ញត្តិផ្សេងទៀត ​
  • ដើរតួនាទីជាស្ថាប័នត្រួតពិនិត្យនិងដោះស្រាយវិវទពាក់ព័ន្ធនឹងប្រតិបត្តិការទូរគមនាគមន៍ ស្របតាម​ការកំណត់នៃច្បាប់នេះនិងបទបញ្ញត្តិផ្សេងទៀត
  • ចាត់វិធានការសមស្របតាមច្បាប់នេះ ដើម្បីសហការស្រាវជ្រាវ ស៊ើបអង្កេតនិងបង្កា្របអាជីវកម្មខុសច្បាប់ផ្ទុយនឹងក្រមសីលធម៌ លក្ខខណ្ឌ​នៃបច្ចេកវិទ្យាលក្ខខណ្ឌនៃបមាណីយ៍ គុណភាពនៃសេវា និងគ្រឿង​សម្ភារបរិក្ខារទូរគមនាគមន៍ដែលត្រូវកំណត់ក្នុងច្បាប់នេះនិងបទបញ្ញត្តិផ្សេងទៀត
  • ដឹកនាំរៀបចំក្រមសីលធម៌វិជ្ជាជីវៈនៃវិស័យទូរគមនាគមន៍ ។

៣៣. និយមន័យ បច្ចេកសព្ទ៖

  • ថ្លៃសេវាទឡូរគមនាគមន៍ៈ សំដៅដល់ថ្លៃសេវាទូរគមនាគមន៍ទាំងឡាយណា ដែលត្រូវបានកំណត់ដោយប្រតិបត្តិករទូរគមនាគមន៍ ជូនដល់អ្នកប្រើប្រាស់ ។
  • បណ្តាញរួមៈ សំដៅដល់បណ្តាញទាំងឡាយណាដែលត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករទូរគមនាគមន៍ពីរឬច្រើន ។
  • ប្រតិបត្តិករទូរគមនាគមន៍ៈ សំដៅដល់នីតិបុគ្គល ដែលទទួលអាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍ទាំងអស់ នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ។
  • ហេដ្ឋារចនាសម្ព័ន្ធរូបវន្តៈ សំដៅលើសំណុំហេដ្ឋារចនាសម្ព័ន្ធ ដែលរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័​ន្ធប្រើប្រាស់ សម្រាប់បម្រើវិស័យគមនាគមន៍ ថាមពល ទឹកស្អាត កាកសំណល់រឹង និងរាវវិស័យទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ។
  • ឧបសម្ព័ន្ធនៃថវិកាៈ សំដៅដល់ថវិកាដែលត្រូវបានរៀបចំក្នុងតារាងដោយឡែកពីថវិការបស់ក្រសួង ស្ថាប័ន អាណាព្យាបាល បច្ចេកទេស ដោយត្រូវគោរពតាមទម្រងគំរូ ដែលបានកំនត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្របតាមប្រតិទិននៃការរៀបចំថវិកាប្រចាំឆ្នាំ ដូចមានចែងក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថសាធារណៈ ។ ថវិកានេះត្រូវភ្ជាប់ជាមួយថវិការរបស់ក្រសួង ស្ថាប័ន អាណាព្យាបាល បច្ចេកទេស និងត្រូវបម្រើឲ្យគោលបំណងនៃគោលនយោបាយរបស់ក្រសួង ស្ថាប័ន អាណាព្យាបាល បច្ចេកទេស ។
  • សេវាទូរគមនាគមន៍មូលដ្ឋានៈ សំដៅដល់សេវាទូរគមនាគមន៍ទាំងឡាយណា ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការប្រាស្រ័យទាក់ទងគ្នាឬសនន្ទាគ្នាដោយផ្ទាល់ក្នុងពេលវេលាពិតប្រាកដស្របតាមការកំនតរបស់អង្គការពាណិជ្ជកម្មពិភពលោក ។

៣៤. អតិថិជនអាចផ្ញើរបញ្ញើវគ្រប់ប្រភេទ ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានិងទៅអន្តរជាតិ លើកលែងតែវត្ថុដែលត្រូវហាមឃាត់រួមមានៈ

  • សម្ភារទាំងឡាយ

៣៥. ឲ្យនិយមន័យៈ

  • សំបុត្រៈ គឺជាលិខិតឬកញ្ចប់ដែលមានលក្ខណៈជាទំនាក់ទំនងព័ត៌មានរបស់បុគ្គលនិងត្រូវបានបិទជិត ។
  • ប្រៃសណីយ៍បត្រៈ គឺជាប្រភេទបណ្ណធ្វើអំពីក្រដាសរឹង មានទំហំជាកំណត់និងមានកន្លែងសរសេរព័ត៌មាននៅខាងខ្នង សម្រាប់ប្រើប្រាស់ក្នុងការបញ្ចូនព័ត៌មាន​ខ្លី ដោយពុំតត្រូវបានប្រើប្រាស់ស្រោមសំបុត្រ ។
  • កលិកបត្រៈ គឺជាបណ្ណាសារព័ត៌មាន ទស្សនាវដ្តី ឯកសារបោះពុម្ព​​និងផ្សព្វផ្សាយព័ត៌មាននិងជាលំហ ។
  • កញ្ចប់តូចៈ គឺជាបញ្ញើប្រៃសណីយ៍មួយដែលវត្ថុបញ្ញើផត្រូវបានខ្ចប់ បិទជិតមានទំហំជាកំណត់និងមានទម្ងន់និងលើសពី២គីឡូក្រាម ។
  • ប្រៃសណីយ៍បញ្ចូនប្រាក់ៈ គឺជាការបញ្ចូនប្រាក់របស់អតិថិជនតាមផ្លូវប្រៃសណីយ៍និងទូរគមនាគមន៍នៅក្នុងប្រទេសនិងក្រៅប្រទេសក្រោមរូបភាពអា​​ណត្តិប្រៃសណីយ៍ឬអាណត្តិទូរលិក ។
  • សេវាបញ្ញើឆាប់រហ័តពិសេសៈ គឹជាសេវាកម្មប្រៃសណីយ៍ទំនើបពិសេសមួយ ដែលត្រូវវបានរៀបចំឡើងក្នុងប្រព័ន្ធសេវា មានលក្ខណៈជាអន្តរជាតិ ។ សេវានេះធានានូវសុវត្ថិភាពនិងមានអាទិភាពលើសសេវាប្រៃសណីយ៍ដទៃទៀត ដោយធ្វើការទទួលផ្ញើរ ការបញ្ចូនចេញ និងការបែងចែកយ៉ាងឆាប់រហ័ស ។
  • សេវាប្រៃសណីយ៍បញ្ចូនតាមរូបភាពទូរគមនាគមន៍ៈ គឺជាសេវាប្រៃសណីយ៍តាមបច្ចេកវិទ្យាទំនើប ដែលបញ្ចូនលិខិតឬព័ត៌មានតាមឧបករណ៍អេឡិចត្រូនិចឬអេឡិចត្រូម៉ាទិចរបស់វិស័យទូរគមនាគមន៍ ។

៣៦. យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពភាពនិង ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ត្រូវកំណត់អំពី៖

  • ការបង្កើតនិងការគ្រប់គ្រងមូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍន៍
  • កាតព្វកិច្ចឬលក្ខខណ្ឌដែលមានចែងក្នុងអាជ្ញាបណ្ណសម្រាប់ប្រតិបត្តិករទូរគមនាគមន៍ដូចមានចែងក្នុងមាត្រា ១៧នៃច្បាប់នេះ( ច្បាប់ស្តីពីទូរគមនាគមន៍ )
  • លក្ខខណ្ឌសម្រាប់ហប្រតិបត្តិករទូរគមនាគមន៍ឬបុគ្គលដទៃទៀតដែលអាចប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍន៍
  • នីតិវិធីនៃការប្រើប្រាស់មូលនិធិ នៃការកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍន៍
  • ការគ្រប់គ្រង តាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តន៍ផែនការកសាងសមត្ថភាពនិងការស្រាវជ្រាវ និងការអភិវឌ្ឍន៍
  • យន្តការសម្រាប់គ្រប់គ្រងផែនការកសាងសមត្ថភាពនិង ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ត្រូវកំណត់ដោយអនុក្រឹត្យ ។

៣៧. ប្រតិបត្តិករទូរគមនាគមន៍មានសិទ្ធិមូលដ្ឋានដូចខាងក្រោម៖

  • សិទ្ធិប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់ផ្អែមតាមបទបញ្ញត្តិនៃច្បាប់នេះ និងបទបញ្ញត្តិផ្សេងៗ
  • សិទ្ធិចូលរួមពិគ្រោះយោបល់ពាក់ព័ន្ធនឹងការរៀបចំនូវ គោលនយោបាយនិងបទបញ្ញត្តិទាក់ទងនឹងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍
  • សិទ្ធិក្នុងការកំនត់ថ្លៃនិងការទូទាត់ថ្លៃសេវាទូរគមនាគមន៍ ពីអ្នកប្រើប្រាស់ផ្អែមតាមបទប្បញ្ញត្តិនៃច្បាប់នេះនិងបទប្បញ្ញត្តិផ្សេងទៀត
  • សិទ្ធិពាក់ព័ន្ធនឹងការកំណត់វិធានការនៃការផ្តាច់ចេញនិងឬការផ្អាកសេវា ក្នុងករណីពុំបានទូទាត់វិក្កយបត្រឬបំពានកាតព្វកិច្ចសន្យា ផ្អែកតាមបទប្បញ្ញត្តិនៃច្បាប់នេះ និងបទប្បញ្ញត្តិផ្សេងទៀត
  • សិទិ្ធពាក់ព័ន្ធនឹងការទទួលសំណងចំពោះព្យសនកម្ម បង្កដោយអ្នកប្រើប្រាស់ ដែលបំពានកាតព្វកិច្ចនៃកិច្ចសន្យា
  • សិទ្ធិបង្កើតសមាគមន៍ និងសហការរៀបចំក្រមសីលធម៌ វិជ្ជាជីវៈ ផ្អែកតាមរដ្ឋធម្មនុញ្ញនិងបទប្បញ្ញត្តិផ្សេងទៀត
  • សិទ្ធិទាំងឡាយ ដែលត្រូវកំណត់ដោយច្បាប់នេះនិងបទប្បញ្ញត្តិផ្សេងទៀត ។

៣៨. អ្នកប្រើប្រាស់មានសិទ្ធិមូលដ្ឋានដូចខាងក្រោម៖

  • សិទ្ធិទទួលសេវាទូរគមនាគមន៍ប្រកបដោយគុណភាពនិងព័ត៌មានពាក់ព័ន្ធនឹងសេវានេះ
  • សិទ្ធិទទួលការការពារឯកជន សន្តិសុខ និងងសុវត្ថិភាពនៃការប្រើប្រាស់សេវាទូរគមនាគមន៍ លើកលែងមានច្បាប់ពិសេសចែងផ្សេងពីនេះ
  • សិទ្ធិចូលរួមណិគ្រោះយោបល់ពាក់ព័ន្ធនឹង ការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍
  • សិទ្ធិសាកសួរព័ត៌មានចំពោះ ន.ទ.ក អំពើបញ្ហាព័ន្ធនិងវិស័យទូរគមនាគមន៍
  • សិទ្ធិទទួលនូវយន្តការដោះស្រាយវិវាទរវាងអ្នកប្រើប្រាស់និងប្រតិបត្តិករទូរគមនាគមន៍ឬបុគ្គលពាក់ព័ន្ធនិងវិស័យទូរគមនាគមន៍ដែលត្រូវបានកំណត់ដោយច្បាប់នេះ និងបទបញ្ញត្តិផ្សេងទៀត
  • សិទ្ធិពាក់ព័ន្ធនឹងការទទួលសំណង់ចំពោះព្យសនកម្ម ដែលបង្កដោយការបំពានការតព្វកិច្ច នៃកិច្ចសន្យារបស់ប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
  • សិទ្ធិបង្កើតសមាគមន៍អ្នកប្រើប្រាស់សេវាទូរគមនាគមន៍ផ្អែកតាមរដ្ឋធម្មនុញ្ញនិងបទបញ្ញត្តិផ្សេងទៀត
  • សិទ្ធិទាំងឡាយដែលត្រូវកំនត់ដោយបទបញ្ញត្តិផ្សេងទៀត ។

៣៩. របាយការណ៍ គឹជាប្រភេទលិខិតរដ្ឋបាលមួយរៀបចំឡើងដើម្បីរៀបរាប់បង្ហាញអំពីលទ្ធផលការងារដែលអង្គភាព​សម្រេចបានឬជាលទ្ធផលនៃកិច្ចប្រជុំឬជាកិច្ចការដែលថ្នាក់លើប្រគល់ឲ្យអនុវត្តពេលបញ្ចប់កិច្ចប្រជុំ ឬកិច្ចការនោះត្រូវរាយការណ៍ជម្រាបជូនថ្នាក់លើរបស់ខ្លួន បានជ្រាបនិងទុកជាឯកសារទៅអនាគត់ ។

របាយការណ៍ចែកចេញជាបីប្រភេទគឺ៖

  • របាយការណ៍តាមរបបកំណត់ៈ គឺជាប្រភេទរបាយការណ៍៍សម្រាប់រៀបរាប់បង្ហាញអំពីលទ្ធផលការងារសម្រេចបានរបស់អង្គភាព ក្នុងរយៈពេលកំណត់មួយដូចជា របាយការណ៍ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំឆមាស ប្រចាំត្រីមាស ឬរបាយការណ៍ប្រចាំឆ្នាំ ជាដើម ។
  • របាយការណ៍ជំនាញៈ គឺជាប្រភេទរបាយការណ៍សម្រាប់រៀបរាប់បង្ហាញអំពីលទ្ធផលការងារសម្រេចបានពាក់ព័ន្ធនឹងខ្លឹមសារអ្វីមួយ ដូចជា រ​បាយការណ៍លទ្ធផលស្រាវជ្រាវ របាយការណ៍ត្រួតពិនិត្យគុណភាព របាយការណ៍រង្វាយតម្លៃ ជាដើមដែលមិនមានកំណត់ក្របខណ្ឌពេលវេលាដូចរបាយការណ៍តាមរបបកំណត់ទេ ។
  • របាយការណ៍ផ្សេងៗ៖ គឺជាដែលនៅក្រៅក្របខណ្ឌរបាយការណ៍ ទាំងពីរខាងលើដូចយ៉ាង របាយការណ៍​លទ្ធផលកិច្ចប្រជុំ របាយការណ៍ទស្សនកិច្ច របាយការណ៍កម្មសិក្សា របាយការណ៍ផ្ទាល់ខ្លួនជាដើម ។

៤០. លិខិតតុបករណ៍ គឺជាវីធានឬឯកសារផ្លូវការជាលាយលក្ខណ៍អក្សរទាំងឡាយ លុំលដែលជាឧបករណ៍សម្រាប់ធ្វើជាមូលដ្ឋានច្បាប់ធ្វើការអ្វីមួយ ទាំងការងារប្រទេសនីមួយៗទាំងការងារអន្តរជាតិ ។ ឧទាហរណ៍៖ កតិកាសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង ... ។

សន្ធិសញ្ញា គឺជាលិខិតតុបករណ៍ចង់ភ្ជាប់កាតព្វកិច្ច ដើម្បីឲ្យភាគីមានសិទ្ធិនិងកាតព្វកិច្ចតាមផ្លូវច្បាប់ ។ សន្ធិសញ្ញាត្រូវធ្វើឡើងដោយរដ្ឋឬអង្គការអន្តរជាតិ ដែលមានសិទ្ធិអំណាចនិងចុះសន្ធិសញ្ញា​។ ឧទាហរណ៍ៈ សន្ធិសញ្ញាទីក្រុងប៉ារីស សន្ធិសញ្ញាក្រុងភ្នំពេញ សន្ធិសញ្ញាក្រុងវ៉ាស៊ីនតោន ... ។

៤១. បានជាខ្ញុំប្រឡងចង់ប្រលងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ពីព្រោះ៖

  • ចង់បម្រើការងារផ្នែកទូរគមនាគមន៍​ឲ្យបានល្អឮ
  • ចង់ចូលរួមធ្វើគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍របស់ក្រសួងដាក់ជូនរាជរដ្ឋាភិបាល
  • ប្រើចំណេះ ជំនាញសមត្ថភាពដែលមានកន្លងមកចូលរួមក្នុងវិស័យប្រៃសណីយ៍និងទូរគមនាគមន៍
  • ក្លាយជាមន្រ្តីដែលមានសមត្ថភាពកសាងមួយរូប
  • បន្តនិរន្តភាពការងារណីមន្រ្តីដែលបានចូលនិវត្តន៍
  • ចង់អភិវឌ្ឍន៍ឲ្យក្លាយជាមន្រ្តីមូលធនបញ្ញាមួយរូប... ។

៤២ . ពន្យល់ដូចខាងក្រោម៖

  • ប្រទានកម្មៈ គឺជាកិច្ចសន្យាដែលភាគីម្ខាង​បង្ហាញឆន្ទៈផ្តល់ឲ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួលយក ។
  • ផែនហ្វុងៈ គឺជាផ្នែកមួយនៃហ្វុង​ដែលអង្គភាពក្រោមឱវាទក្រសួង ស្ថប័ន ខេត្ត រាចធានី គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ រូបវន្តបុគ្គលឬនីតិបុគ្គលណាមួយបានបង្កើតឡើងឬបានទទួល ។ ឮ
  • វិស្វករអាស៊ានៈ គឺជារូបវន្តបុគ្គលមានសញ្ញាត្តិ ក្នុងប្រទេសជាសមាជិកអាស៊ាននិងមានមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមកិច្ចព្រមព្រៀងនសការទទួលស្គាល់គ្នាទៅវិញទៅមកមកលើសេវាកម្មវិស្វកម្មករបស់អាស៊ាន ក្រោយការពិនិត្យនិងវាយតម្លៃរបស់គណៈកម្មាធិការចុះបញ្ជីវិស្វករអាស៊ាន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login