សំនួរ
១. ចូរបង្ហាញអំពីថ្ងៃខែឆ្នាំ របស់ប្រទេសទាំង១០ចូលជាសមាជិកអាស៊ាន ។
២. ដើម្បីសម្របសម្រួលប្រទេសដៃគូសន្ទនាអាស៊ាន តើត្រូវធ្វើយ៉ាងដូចម្តេច ?
៣. យោងតាមសេចក្តីប្រកាសអាស៊ាន ២០០១ស្តីពីសកម្មភាពរួមគ្នា ដើម្បីប្រឆាំងអំពើភេរវកម្ម តើរដ្ឋមន្រ្តីដែលពាក់ព័ន្ធត្រូវអនុវត្តវិធានការជាក់ស្តែងបន្ថែមទៀតយ៉ាងមិចខ្លះ ?
៤. តើមូលហេតុអ្វីបានជានាំឲ្យមានការបង្កើតអាស៊ាន ?
៥. ចូរនិយាយពីប្រព័ន្ធនយោបាយរបស់ប្រទេសឡាវ ។
៦. ចូរនិយាយពីប្រព័ន្ធនយោបាយរបស់ប្រទេសម៉ាឡេស៊ី ។
៧. ចូរនិយាយពីទិដ្ឋភាពទូទៅនៃប្រទេសហ្វីលីពីន ។
៨. ក្នុងនាមជាអគ្គលេខាធិការអាស៊ាន តើត្រូវធ្វើដូចម្តេចខ្លះ ?
៩ . តើអាស៊ានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់នរណា ? ចូរបង្ហាញបញ្ជាក់ផង ។
១០. ដូចម្តេចដេលហៅថា កាកសំណល់វិទ្យុសកម្ម ?
ចម្លើយ
១. បង្ហាញអំពីថ្ងៃខែឆ្នាំ របស់ប្រទេសទាំង១០ចូលជាសមាជិកអាស៊ាន៖
- សាធារណរដ្ឋឥណ្ឌូណេស៊ីៈ ចូលសមាជិកនៅថ្ងៃទី ៨ សីហា ឆ្នាំ ១៩៦៧
- ព្រះរាជាណាចក្រថៃៈ ចូលសមាជិកនៅថ្ងៃទី ៨ សីហា ១៩៦៧
- សាធារណរដ្ឋហ្វីលីពីនៈ ចូលជាសមាជិកនៅថ្ងៃទី ៨ សីហា ១៩៦៧
- សហព័ន្ធម៉ាឡេស៊ីៈ ចូលជាសមាជិកនៅថ្ងៃទី ៨ សីហា ១៩៦៧
- សាធារណរដ្ឋសិង្ហបុរីៈ ចូលសមាជិកនៅថ្ងៃទី ៨ សីហា ១៩៦៧
- ព្រុយណេដារូសាឡាមៈ ចូលជាសមាជិកនៅថ្ងៃទី ៨ សីហា ១៩៨៤
- សាធារណរដ្ឋសង្គមនិយមវៀតណាមៈ ចូលជាសមាជិកនៅថ្ងៃទី ២៨ កក្កដា ១៩៩៥
- សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវៈ ចូលជាសមាជិកនៅថ្ងៃទី ២៤ កក្កដា ១៩៩៧
- សហព័ន្ធមីយ៉ាន់ម៉ាៈ ចូលជាសមាជិកនៅថ្ងៃទី ២៤ កក្កដា ១៩៩៧
- ព្រះរាជាណាចក្រកម្ពុជាៈ ចូលសមាជិកនៅថ្ងៃទី ៣០ មេសា ១៩៩៩ ។
២ .ដើម្បីសម្របសម្រួលប្រទេសដៃគូសន្ទនាអាស៊ានត្រូវធ្វើដូចតទៅ៖
តំណាងអាស៊ាននិងលើកកម្ពស់ទំនាក់ទំនង ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក និងសមភាពស្របទៅតាមគោលការណ៍របស់អាស៊ាន ។
៣. យោងតាមសេចក្តីប្រកាសអាស៊ាន ២០០១ ស្តីពីសកម្មភាពរួមគ្នា ដើម្បីប្រឆាំងអំពើភេរវកម្ម រដ្ខមន្រ្តីដែលពាក់ព័ន្ធត្រូវអនុវត្តវិធានការណ៍ជាក់ស្តែងបន្ថែមទៀតគឹ៖
- ពិនិត្យឡើងវិញនិងពង្រឹងយន្តការជាតិរបស់យើងដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម
- អំពាវនាវឲ្យមានការចុះឈ្មោះហត្ថលេខា ផ្តល់សច្ចាប័នឬទទួលស្គាល់ជាប្រញាប់នូវគ្រប់សន្ធិសញ្ញាប្រឆាំងអំពើភេរវកម្មក្នងនោះ រួមមានអនុសញ្ញាអន្តរជាតិស្តីពីការបង្រ្កាបលើការធ្វើហិរញ្ញប្រទានដល់ក្រុមភេរវកម្ម
- ពង្រឹងកិច្ចសហប្រតិបត្តិក្នុងចំណោមភា្នក់ងារពង្រឹងច្បាប់ជួរមុខរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនិងអំពើភេរវកម្មនិងផ្លាស់ប្តូរបទពិសោធល្អៗ
- សិក្សាអំពីអនុសញ្ញាអន្តរជាតិ ស្តីអំពីអំពើភេរវកម្មក្នុងបំណងធ្វើសមាហរណកម្មអនុសញ្ញាទាំងនោះទៅក្នុងយន្តការអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ
- ពង្រឹងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ដើម្បីសម្រួលដល់ការលំហូរព័ត៌មាន ជាពិសេសអំពើភេរវកម្មនិងអង្គការចាត់តាំងរបស់ភេរវករកិច្ចសហប្រតិបត្តិការ និងមូនិធិរបស់ពួកវាព័ត៌មានចាំបាច់ៗដទៃទៀត ដើម្បីការរពារអាយុជីវីត ទ្រព្យសម្បត្តិនិងសន្តិសុខសម្រាប់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ
- ពង្រឹងកិច្ចសហប្រតិបត្តិការ និងយន្តការសម្របសម្រួលដែលមានស្រាប់រវាងកិច្ចប្រជុំរដ្ឋមន្រ្តី អាស៊ាន ស្តីពីបទឧក្រិដ្ឋឆ្លងដែនជាមួយនិងស្ថាប័នពាក់ព័ន្ធ របស់អាស៊ានដទៃទៀតក្នងុការប្រយុទ្ធប្រឆាំងទបន់ស្កាត់និងបង្រ្កាបលើសកម្មភាព របស់ពួកភេរវករគ្រប់រូបភាពទាំងអស់
- បង្កើតកម្មវិធីកសាងសមត្ថភាពថ្នាក់តំបន់ ដើម្បីលើកស្ទួយសមត្ថភាពដែលមានស្រាប់នៅក្នុងប្រទេសសមាជិកអាស៊ាន ក្នុងការស្រាវជ្រាវស្វែងរកពិនិត្យតាមដាននិងរាយការណ៍អំពើភេរវកម្ម
- ពិភាក្សានិងរិះរកមធ្យោបាយល្អៗដើម្បីពង្រឹងតួនាទីរបស់អាស៊ាននៅក្នុងសហគមន៍អន្តរជាតិក្នុងនោះរួមមាន ដៃគួ មៅក្រៅតំបន់ក្នុងក្របខណ្ឌ ដែលមានស្រាបដូចជាអាស៊ាន+៣ ដៃគូចរចាររអាស៊ាន និងវេទិការតំបន់អាស៊ាន ដើម្បីធ្វើឲ្យការប្រឆាំងអំពើភេរវកម្មក្លាយជាកិច្ច ប្រឹងប្រែងថ្នាក់តំបន់ និងពិភពលោកដ៏ពិតប្រាកដមួយ
- ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកម្រិតទ្វេភាគីតំបន់ និងអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងទ្រង់ទ្រាយដ៏ទូលាយមួយ និងអាចអះអាងបានថា អង្គការសហប្រជាជាតិដឹងដើរតួយ៉ាងសំខាន់ក្នុងករណីនេះនៅកម្រិតអន្តរជាតិ ។
៥. មូលហេតុដែលនាំឲ្យ ការបង្កើតអាស៊ានគឺ៖
ក. បុព្វហេតុសេដ្ឋកិច្ចៈ
- ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច កំពុងតែធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅមជ្ឈិមបូព៌ា
- ប្រទេសអឺរ៉ុបគេមានសមាគមន៍សេដ្ឋកិច្ចអឺរ៉ុប ដែលជាទីផ្សាររួមដ៏សំខាន់តាំងពីឆ្នាំ ១៩៥១មកម៉្លេះ
- ប្រមូលផ្តុំទីផ្សារ អាស៊ីអាគ្នេយ៍ ដើម្បីរក្សាអភិវឌ្ឍន៍រួមនិងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ ។
ខ. បុព្វហេតុនយោបាយ
- មានការប្រឈមមុខ ដាក់គ្នារវាងប្លុកសេរីនិងប្លុកសង្គម
- មនោគមន៍វិជ្ជាកុំមុនីស្ត រាលដាលយ៉ាងខ្លាំងពិសេសនៅអាស៊ីរួបរួមគ្នាជាសមាគមន៍ដើម្បីការពារខ្លួនផងនិងដើម្បីទប់ស្កាត់ការរាលដាលនៃលទ្ធិកុំមុយនីស្តនៅក្នុងតំបន់ផង ។
ប្រព័ន្ធនយោបាយរបស់ប្រទេសឡាវគឺ៖
៥.ប្រទេសឡាវមាននាមជាផ្លូវការថា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតប្រជាជនឡាវ នៅថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ១៩៧៥ ដោយប្រកាន់យកមាគ៌ាអភិវឌ្ឍន៍តាមបែបសង្គមនិយម ។ របបគ្រប់គ្រងនយោបាយឡាវចែកចេញជា៣ផ្នែកដាច់ដោយឡែកដូចប្រទេសដទៃទៀតដែរ ពោលគឺ៖
ក. អំណាចនីតិប្បញ្ញត្តិ
អំណចនេះណ ជាអំណាចរបស់ស្ថាប័នកំពូលរបស់ប្រជាជាតិនិងប្រជាជនឡាវ គឺអង្គការតែមួយគត់ហៅថា សភាជាតិឡាវ ដែលមានចំនួនសរុបទាំងអស់១១៥ អាសនៈ ដោយបោះឆ្នាតជ្រើសតាំងលទៅតាមបញ្ជីឈ្មោះបេក្ខជនចាត់តាំងឡើងដោយគណៈបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់អាណត្តិ៥ឆ្នាំដែរ ។
ខ . អំណាចនីតិប្រតិបត្តិ
អំណាចនេះ កាន់កាប់ដោយគណៈប្រធានរដ្ឋគឺមានប្រធានាធិបតី១រូបនិងអនុប្រធានាថិបតី១រូប និងក្រុមប្រឹក្សារដ្ឋមន្រ្តីដែលមាននាយកដ្ឋានមន្រ្តី១រូប និងឧបនាយកដ្ឋានរដ្ឋមន្រ្តី៤រូបទៀត ។ ក្រុមប្រឹក្សា រដ្ឋមន្រ្តីត្រូវជ្រើសរើសតាំងដោយការបោះឆ្នោតសម្រាប់អាណត្តិ៥ឆ្នំា ។ ទាំងប្រធានាធិបតី ទាំងអនុប្រធានាធិបតី និងទាំងនាយកដ្ឋានមន្រ្តីសុទ្ធតែត្រូវបោះឆ្នោតជ្រើសរើសដោយសភាជាតិសម្រាប់អាណត្តិ៥ឆ្នាំ ។ ក្រុមប្រឹក្សារដ្ឋមន្រ្តី ជាអ្នកគ្រប់គ្រងប្រជាពលរដ្ឋឡាវ ដោយផ្ទាល់និងទទួលខុសត្រូវចំពោះមុខប្រធានាធិបតី រួមទាំងអង្គសភាជាតិ ។
ក្រសួងរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាធិបតេយ្យប្រជាមានិតប្រជាជនឡាវ រួមមាន៖
- ក្រសួងកសិកម្ម និងព្រៃឈើ
- ក្រសួងគមនាគមន៍ ដឹកជញ្ជូន ប៉ុស្តិ៍ និងស្ថាប័ន
- ក្រសួងអប់រំនិងកីឡា
- ក្រសួងថាមពលនិង រ៉ែ
- ក្រសួងហិរញ្ញវត្ថុ
- ក្រសយកិច្ចការបរទេស
- ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម
- ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍
- ក្រសួងមហាផ្ទៃ
- ក្រសួងយុត្តិធម៌
- ក្រសួងការងារនិងសុខុមាលភាពសង្គម
- ក្រសួងការពារជាតិ
- ក្រសួងធនធានធម្មជាតិ និងបរិស្ថាន
- ក្រសួងផែនការនិងវិនិយោគទុន
- ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងគមនាគមន៍
- ក្រសួងសុខភាពសាធារណៈក
- ក្រសួងការងារសារធារណៈ និងដឹកជញ្ចូន
- ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ។
៦. ប្រព័ន្ធនយោបាយរបស់ប្រទេសម៉ាឡេស៊ី គឺ៖
ម៉ាឡេស៊ី ជារដ្ឋសហព័ន្ធ ប្រកាន់យករបបនយោបាយបែបរាជាធិបតេយ្យអាស្រ័យ រដ្ឋធម្មនុញ្ញនិងប្រជាធិបតេយ្យសេរីពហុបក្ស ឈរលើការបែងចែកអំណាចជាស្ថាប័នរដ្ឋសំខាន់ៗ៣គឺ៖
ក. អំណាចនីតិប្បញ្ញត្តិៈ
អំណាចនេះគ្រប់គ្រងដោយសភាពីរជាន់ ៖ ព្រឹទ្ធសភា និងដ្ឋសភា ។
- ព្រឹទ្ធសភា( សភាជាន់ខ្ពស់ ) មានអាសនៈទាំងអស់៧០គឺ ៤៤អាសនៈ តែងតាំងដោយព្រះចៅស៊ុលតង់ និង២៦អាសនៈទៀតបានមកពីរដ្ឋសភារបស់រដ្ឋនានា សម្រាប់អាណត្តិ៣ឆ្នាំ កំណត់បានត្រឹមតែ២អាណត្តិ ។
- រដ្ឋសភា ( សភាជាន់ទាបឬសភាតំណាងរាស្រ្ត ) មាន២២២អាសនៈ បោះឆ្នោតជ្រើសរើសដោយប្រជារាស្រ្ត ដែលមានអាយុចាប់ពី២១ឆ្នាំឡើង ។
ខ. អំណាចនីតិប្រតិបត្តិ
អំណាចនេះដឹកនាំដោយប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល៖
- ប្រមុខរដ្ឋ គឺជាតួអង្គព្រះមហាក្សត្រឬព្រះចៅស៊ុលតង់ ដេលត្រូវជ្រើសតាំងដោយការបោះឆ្នោតក្នុងបណ្តាក្សត្រទាំង៩អង្គនៃរដ្ឋនានាសម្រាប់អាណត្តិ៥ឆ្នាំ ។
- ប្រមុខរដ្ឋាភិបាល គឺជានាយករដ្ឋមន្រ្តីចាត់តាំងបណ្តាសមាជិករដ្ឋសភា ( សភាតំណាងរាស្រ្ត ) ណាម្នាក់ ដែលទទួលបានការគាំទ្រដោយសំឡេងភាគច្រើនពីសមាជិកសភាសម្រាប់អាណត្តិ៥ឆ្នាំ ។
ក្រសួងរាជរដ្ឋាភិបាលនៃម៉ាឡេស៊ីរួមមាន៖
- ក្រសួងកសិកម្ម
- ក្រសួងអភិវឌ្ឍន៍កសិកម្មនិងទំនិញ
- ក្រសួងការពារជាតិ
- ក្រសួងពាណិជ្ជកម្មក្នុងប្រទេស សម្របសម្រួលនិងការពារសិទ្ធិអតិថិជន
- ក្រសួងអប់រំ
- ក្រសួងថាមពល បច្ចេកវិទ្យាបៃតង និងទឹក
- ក្រសួងដែនដីសហព័ន្ធ
- ក្រសួងហិរញ្ញវត្ថុ II
- ក្រសួងកិច្ចការបរទេស
- ក្រសួងសុខាភិបាល
- ក្រសូងអប់រំជាន់ខ្ពស់
- ក្រសួងកិច្ចការបរទេស (ផែនការ )
- ក្រសួងលំនៅស្ថាននិងកន្លែងរដ្ឋបាល ( ទីស្តីការគណៈរដ្ឋមន្រ្តី )
- ក្រសួងធនធានមនុស្ស
- ក្រសួងព័ត៌មាន គមនាគមន៍ សិល្បៈ និងវប្បធម៌
- ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម
- ក្រសួងធនធានធម្មជាតិនិងបរិស្ថាន
- ក្រសួងផែនការឧស្សាហកម្មនិពាណិជ្ជកម្ម
- ក្រសួងអភិវឌ្ឍន៍ជនបទ និងដែនដី
- ក្រសួងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងអនុវត្ត ( កែប្រែ )
- ក្រសួងទេសចរណ៍
- ក្រសួងដឹកជញ្ជូន
- ក្រសួងស្រ្តី គ្រួសារ និងអភិវឌ្ឍសហគមន៍
- ក្រសួងការងារ
- ក្រសួងកយុវជននិងកីឡា ។
គ. អំណាចនីតិច្ឆ័យ
អំណាចនេះគ្រប់គ្រងដោយតុលាការស៊ីវិល និងតុលាការសេរិអា ។
- តុលាការស៊ីវិលរួមមានតុលាការ សហព័ន្ធសាលាឧទ្ធរណ៍ តុលាការម៉ាឡេស៊ីជាន់ខ្ពស់នៃឧបទ្វីប និងតុលាការជាន់ខ្ពស់នៃរដ្ឋសាបានិងសារ៉ាវ៉ាក់នៅលើកោះបរណេអូ ។ ចៅក្រមទាំងឡាយត្រូវចាត់តាំង ដោយព្រះចៅស៊ុល តង់ដែលផ្តល់ការប្រឹក្សាពីនាយករដ្ឋមន្រ្តី ។
- តុលាការសេរិអា រួមមានសាលាឧទ្ធរណ៍ សេរិអាតុលាការសេរិអាជាន់ខ្ពស់ និងតុលាការសេរិអាជាន់ទាប កម្រិតថ្នាក់រដ្ឋនិងពាក់ព័ន្ធនឹងសាសនានិងបញ្ហាគ្រួសារជាដើម។
៧. និយាយពីទិដ្ឋភាពទូទៅនៃប្រទេសហ្វីលីពីន ៖
ហ្វីលីពីន ជាពាក្យក្លាយមកពីព្រះនាមព្រះរាជាហ្វីលីពីនទី២ររបស់ប្រទេសអាស្ប៉ាញ ។ ឈ្មោះនេះត្រូវបានប្រើសម្រាប់ហៅកោះលេយតងេនិងកោះសាម៉ាក្នុងបេសកម្ម ព្រះរាជាអេស្ប៉ាញមកហ្វីលីពីន ។ ក្រោយមកឈ្មោះនេះត្រូវបានប្រើសម្រាប់ហៅកម្រងកោះនេះទាំងមូល ។ នៅពេលក្លាយជាអាណានិគមហ្វីលីពីនមិនទាន់ជា ប្រទេសបង្រួបបង្រួមមួយទេ ។ ប៉ុន្តែតំបន់ទាំងមូលត្រូវបានគេហៅជាភាសាម៉ាឡេបុរាណឯងថា ម៉ាឡេស៊ី តែត្រូវបានប្រទេសម៉ាឡេស៊ីបច្ចុប្បន្នសម្រេចប្រើប្រាស់ឈ្មោះនេះមុននៅឆ្នាំ ១៩៦៣ ។
សាធារណៈរដ្ឋហ្វីលីពីន ជាប្រទេសកើតឡើងពីកម្រងកោះមានទីតាំងនៅអាស៊ីអាគ្នេយ៍និងមានម៉ានីលជារដ្ឋធានី ។ កម្រងកោះហ្វីលីនកើតតឡើងពីកោះតូចធំ ប្រមាណ៧១០៧កោះ នៅមហាសមុទ្រប៉ាស៊ីហ្វីចខាងលិច ។ នៅជិតខាងប្រទេសនេះមានដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាឡាវ និងសាធារណៈប្រជាមានិតចិន( តៃវ៉ាន់ ) ។ ហ្វីលីពីនជាប្រទេសមួយគត់នៅអាស៊ីអាគ្នេយ៍ដែលគ្មានព្រំដែនគោកជាមួយប្រទេសណាមួយឡើយ ។
ហ្វីលីពីនមានឆ្នេរទាំងអស់ប្រវែង ៣៦ ២៨៩គីឡូម៉ែត្រមានជនជាតិហ្វីលីពីនជាច្រើនជាង ១១លាននាក់ ដែលរស់នៅបរទេស ។ ក្រោយពីហ្វីលីពីនក្លាយជាប្រទេសប្រជាធិបតេយ្យ យ៉ាងសន្តិភាព រងឲហូតដល់ការកាន់កាប់អំណាចរបស់លោក ហ្វឺឌីណាន់ ម៉ារកូស ដែលបាននាំទៅដល់ការទម្លាក់តំនែងលោកដោយនដិវត្តន៍កម្លាំងប្រជាជន ។ បន្ទាប់ពីនោះមកស្ថានភាពនយោបាយមានភាពឡើងចុះ ប៉ុន្តែប្រកបដោយសន្តិភាព ។
បច្ចុប្បន្នហ្វិលីពីន មានលក្ខណៈស្រដៀងនឹងបស្ចឹមប្រទេសដែលភាគច្រើនក្លាយមកពីវប្បធម៌អាស្ប៉ាញ អាមេរិកឡាទីន និងសហរដ្ឋអាមេរិក ។ សាសនារ៉ូមុំាងកាតូលិកក្លាយជាសាសនាធំជាងគេក្នុងប្រទេសនេះ ។
- ភ្លេងជាតិៈ បទលូប៉ាង ហ៊ីនីរ៉ាង
- បាវចនាៈ ដើម្បីព្រះរាជាម្ចាស់ប្រជាជនធម្មជាតិនិងប្រទេសជាតិ
- រដ្ឋធានីៈ ម៉ានីល
- ភាសាៈ ហ្វីលីពីន , ប៊ីកោល , អង់គ្លេស , បាំប៉ាងហ្គោ , តាហ្កោឡុង , គ្រាមភាសា៨០... ។
- រដ្ឋភិបាលៈ ប្រធានាធិបតី
- ចំនួនប្រជាជនៈ ៨៨ ៥៧៤ ៦១៤នាក់
- ផ្ទៃដីសរុបៈ ៣០០ ០០០គីឡូម៉ែត្រការ៉េ
- រូបីយប័ណ្ណៈ ពីសូ
- ល្វែងម៉ោងៈ UTC + ៨
- កូដកម្មសិទ្ធិៈ ph
- កូដទូរស័ព្ទៈ +៦៣
- សាសនាៈ រ៉ូមុំាងកាតូលិ , គ្រឹស្តសាសនា ,ឥស្លាមសាសនា , សាសនាផ្សេងៗ ,សាសនាម្ចាស់ស្រុក
- ជនជាតិភាគតិចៈ តាហ្កាឡុង , ឡូកាណូ , ប៊ីកោល ,ម៉ូរ៉ូ ,ចេប៊ូណូ ,ប៊ីនីសាយ៉ា , វ៉ារេយ , អ៊ីកូរ៉ុត... ។
៨. ក្នុងនាមជាអគ្គលេខាធិការអាស៊ានត្រូវធ្វើ ៖
- អនុវត្តភារកិច្ចនិងការទទួលខុសត្រូវនៃការិយាល័យជាន់ខ្ពស់នេះដោយយោងទៅតាមបទបញ្ញត្តិនៃធម្មនុញ្ញនេះនិងលិខិតតុបករណ៍ ពីធីសារ និងកិច្ចពាក់ព័ន្ធទាំងឡាយរបស់អាស៊ាន
- សម្រួលនិងត្រួតពិនិត្យ មើលការរីកចម្រើននៃការអនុវត្តកិច្ច ព្រមព្រៀងនិងសេចក្តីសម្រេចរបស់អាស៊ាន
- ដាក់របាយការណ៍ប្រចាំឆ្នាំ ស្តីពីការងារអាស៊ានជូនកិច្ចឹប្រជុំកំពូលអាស៊ាន
- ចូលរួក្នុងកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសហគមន៍អាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន កិច្ចប្រជុំរបស់អង្គភាពថ្នាក់រដ្ឋមន្រ្តីជំនាញតាមផ្នែករបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតរបស់អាស៊ាន
- បង្ហាញអំពីទស្សនៈរបស់អាស៊ាន និងចូលរួមកិច្ចប្រជុំជាមួយភាគីក្រៅតំបន់ ដោយអនុលោមទៅតាមគោលមាគ៌ានយោបាយ ដែលបានឯកភាពនឹងអាណត្តិដែលបានប្រគល់ជូនអគ្គលេខាធិការ
- ស្នើសុំការអនុម័តពីកុ្រមប្រឹក្សាសម្របសម្រួល អាស៊ានតែងតាំង និងបញ្ចប់អាណត្តិរបស់អគ្គលេខាធិការរង ។
អគ្គលេខាធិការ ក៏ត្រូវមានតួនាទីជាប្រធានរដ្ឋបាលរបស់អាស៊ានដែរ ។ អគ្គលេខាធិការ មានអគ្គលេខាធិការរងទាំង៤រូប ដែលដែលមានតំណាងនិងឋានៈស្មើអនុរដ្ឋមន្រ្តី ជាជំនួយការ ។
៩. អាស៊ាន បង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ទុនគូ អាប់ឌុល រ៉ាម៉ាន់ ( Tunku Abdaul Rahman ) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ។ លោក បានពិភាក្សានូវគំនិតនេះជាមួយប្រធានាធិបតីហ្វីលីពីនគឺលោកកាឡូសហ្កាចា ( Carlos Garcia ) នៅក្នុងឱកាសនៃការធ្វើទស្សនាកិច្ចក្រៅផ្លូវការរបស់ លោក នៅហ្វីលីពីន កាលពីថ្ងៃខែមករា ១៩៥៩ ។ ឆ្លងតាមកិច្ចពិភាក្សាកាលនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាថានិងខិតខំបញ្ចុះបញ្ចូលប្រទេសជតិខាងខ្លួនឲ្យចុះហត្ថលេខាលើ សន្ធិសញ្ញាសេដ្ឋកិច្ច និងមិត្តភាពនៅអាស៊ីអាគ្នេយ៍ ដើម្បីដាក់ចេញនូវគម្រោងសហប្រតិបត្តិការថ្នាក់តំបន់មួយ ។
១០. កាកសំណល់វិទ្យុសកម្ម គឺជាធាតុដែលមានសារជាតិ ឆ្លងដោយជាតិវិទ្យុសកម្មខាប់ ដែលមានសកម្មភាពលើសពីកម្រិត អនុសញ្ញាដោយ IAEA ហើយដែលគ្មានគម្រោងយកទៅប្រើថ្ងៃក្រោយ ។