Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រូបមនុស្សច្រើនមានដៃ៤មានកេតនភណ្ឌផ្សេងៗគឺ​ ថាស ខ្យងស័ង្ខ ​​មោងដុំមូល »ផែនដី » ឬ«ផ្កាឈូក » និយមនៅស្រុកឥណ្ឌា «មកុដមូលវែង » គេច្រើនសាងព្រះនារាយណ៍ទ្រង់ឈរ ។ នៅតាមក្បាច់លិបនៃប្រាសាទអង្គរវត្តគេប្រទះឃើញព្រះនារាយណ៍ជិះសត្វគ្រុឌ ។ ជួនកាលគេឆ្លាក់រូបព្រះនារាយណ៍ជិះសត្វគ្រុឌ ។ ជួនកាលគេឆ្លាក់រូបព្រះនារាយណ៍ផ្ទុំលើពស់ឈ្មោះសេសនៅកណ្តាលសមុទ្រមានដើមឈូកដុះចេញពីផ្ចិត ហើយនៅលើផ្កាឈូក​​មានរូបព្រះព្រហ្ម ។ សក្តិព្រះនារាយណ៍មាននាងស៊ី្រ«តំណាងទ្រព្យសម្បត្តិ »ឬលក្សី«តំណាងសោភ័ណ្ឌភាព» ព្រះហត្ថកាន់ផ្កាឈូក ។ ​អវតាព្រះនារាយណ៍មាន៩គឺ៖

  • អវតាជារូបមនុស្សៈ វាមនៈ បរសុរាម រាម ក្រិស្ណ ។
  • អវតាជារូបមនុស្សក្បាលជាសត្វៈ នរលិង្គ កល្កិន
  • អវតាផជារូបសត្វៈ តម្យ ភូមិ វារាហ

នៅប្រទេសខ្មែរយើង គេពុំបានឆ្លាករូបអវតាគ្រប់ទាំងអស់ទេគេប្រទះឃើញតាមជញ្ជាំងប្រាសាទអង្គរវត្តមានរូបភូមិ«នៅក្នុងរឿងកូរសមុទ្រទឹកដោះ»រូបរាម«ក្នុងរឿងរាមកេរ្តិ៍»រូបក្រិស្ណ«នៅក្នុងរឿងមហាភារតៈ»រូបក្រិស្ណមួយទៀតលើកដៃទ្រភ្នំ«ឆ្លាស់ជាក្បាច់ លោតនៅវត្តកោះខេត្តតាកែវ»រូបកល្កិន«រូបមនុស្សក្បាលសេះ​ » ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login