Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វិធីសំខាន់ៗនៅសហសម័យនេះមាន៦ គឺ ៖
1- អនុមានរួម៖ ជាវិចារមួយបែបដែលចេញពីភាពដោយឡែក ទៅរកភាពរួម ។
ឧទាហរណ៍ៈ

  • ម៉ុក ស្លាប់
  • ម៉ៅ ស្លាប់
  • ម៉ែន ស្លាប់
  • ម៉ុក ម៉ៅ ម៉ែន ជាមនុស្ស ។

ដូចនេះ មនុស្សទាំងអស់ត្រូវតែស្លាប់ ។

2- អនុមានញែក ៖ ជាវិចារមួយបែបទៀតដែលចេញពីភាពរួម ទៅភាពដោយឡែក ។
ឧទាហរណ៍ៈ

  • លោហៈទាំងអស់សុទ្ធតែចំលងអគ្គិសនី។
  • Cu ជាលោហៈ

ដូចនេះ Cu ក៏ចំលងអគ្គិសនីដែរ ។

3- បដិសំយោគ៖ ជាដំនើរនៃការទទួលបានពុទ្ធិ តាមរយៈ បច្ចេកទេស សំនួរ ចំលើយ ។

4- វិធីវិភាគ ៖ ជាការផ្តាច់អ្វីមួយឲ្យទៅជាផ្នែកៗ។ វិធីវិភាគមានពីរគឺ ៖

  • វិភាគពិត (វិទ្យាសាស្រ្តពិត)
  • វីភាគក្នុងគំនិត (វិទ្យាសាស្រ្ត)

5- វិធីស្រមើស្រមៃ ៖ ជាទំនោមួយដែលផ្អែកជាសំខាន់ទៅលើ អារម្មណ៍ និង សភាវគតិ ។ ការនិយមវិធីនេះច្រើនពេកនាំ ឲ្យមានកំហុសឆ្គង និង បាត់បង់ភារកិច្ចទស្សនវិជ្ជា ។

6- វិធីសហចក្ខុ ៖ ជាទម្រង់ការមួយ អាស្រ័យលើមនុស្ស ពិនិត្យ លើវត្ថុមួយ ក្នុងភាពទាំងមូលរបស់វា។ វាជាវិធីទស្សនវិជ្ជា ដែលមានលក្ខណៈពិសេស ពីព្រោះវាក្តាប់អ្វីមួយតាម ទស្សនៈទូលំទូលាយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login