ដើម្បីកសាងមិត្តភាពជាមួយអ្នកដទៃបានយូរអង្វែង គឺ ៖
- ភាគីទាំងសងខាងមានអាកប្បកិរិយា ចិត្តគំនិតស្របគ្នា និងស្គាល់តម្លៃគ្នាទៅវិញទៅមក
- មានការគោរពសិទ្ធិគ្នា
- មានការយោគយល់អាធ្យាស្រ័យគ្នា
- លះបង់ទ្រព្យសម្បត្តិខ្លះដល់មិត្ត និងនាំមិតចៀសវាងផ្លូវអាក្រក់ដូចជាចោរកម្ម សេពគ្រឿងញៀន
- និយាយស្តីរដោយពាក្យពេចន៍ពិរោះ មានគុណធម៌ ថ្លៃថ្នូរ មានសន្តានចិត្តល្អ មិនទ្រគោះ គំរោះគំរើយដល់គ្នានឹងគ្នា
- ត្រូវប្រព្រឹត្តអំពើល្អចំពោះមិត្តសម្លាញ់ មិនបៀតបៀនមិត្ត និងហាមឃាត់នូវអំពើអបាយមុខដូចជា លេងស្រី បរិភោគគ្រឿងស្រវឹង ខ្ជិលជាដើម
- ត្រូវចេះសង្រ្គោះមិត្តសម្លាញ់ ដោយមិនលើកតម្កើងខ្លួន ផ្តល់តម្លៃមិត្តខ្លួនដូចខ្លួនដែរ
- មិនត្រូវបោកបញ្ចោត និយាយកុហកឱ្យខុសពីសេចក្តីពិតដល់មិត្តសម្លាញ់ឡើយ ។