អង្គភាពថ្នាក់រដ្ឋមន្ត្រីរដ្ឋជំនាញតាមផ្នែករបស់អាស៊ានមាន ៖
- ដំណើរការមុខងារស្របតាមអាណត្តិរបស់ខ្លួន
- អនុវត្តកិច្ចព្រមព្រៀង និងសេចក្តីសម្រេចនៃកិច្ចប្រជុំកំពូលអាស៊ានដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន
- ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែករបស់ខ្លួននីមួយៗ ដើម្បីទ្រទ្រង់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍
- ដាក់របាយការណ៍និងអនុសាសន៍ជូនក្រុមប្រឹក្សាសហគមន៍អាស៊ាននីមួយៗ ។