Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពេលរៀបមង្គលការតាមរបៀបជនជាតិខ្មែរយើង ត្រូវតែមានភ្លេងជានិច្ច ពុំអាចអត់បានទេ ។​ បើគ្មានភ្លេងនោះ ការរៀបឆការពុំពេញលក្ខណៈ តាមប្រពៃណីរបស់ជនជាតិខ្លួនបានឡើយ ។

បទភ្លេងខ្មែរ ដែលគេលេង​នៅពិធីរៀ​បមង្គលការមានអត្តន័យថា ៖

  • គឺជាលក្ខណៈ​មួយ ឆ្លើយតបទៅនិងទឹកចិត្តប្រពៃណីជាតិរបស់ខ្លួ​ន ។
  • គឺជាការដាសសតិស្មារតី អោយរំលឹកឃើញ នូវ​ប្រវត្តិសាស្រ្ត​ទឹកដីរបស់ខ្លួន ដែលធ្លាប់ឆ្លងកាត់តាំងពីសម័យអតីតកាល ។
  • គឺជាការពញ្ញាក់ស្មារតី គូរស្វាមីភរិយាថ្មីអោយ​មានក្តីសង្វេកត្រិះរិះពិចារណាដល់ភាពរបស់ខ្លួន ដែលបានចូលដល់ជីវិតមួយទៀត គឺជីវិតមានគ្រួសារ​ប្តីថ្មី ដែលពុំមែនជាយុវជន ឬ ជាអ្នកនៅលីវទៀត​ទេ គឺជាជីវិតដែលត្រូវតស៊ូ ដើម្បីជីវិតបន្តកូនចៅពូជពង្សតទៅមុខទៀត ។
  • ភ្លេងខ្មែរបានអប់រំ រំលី​កដល់កូនប្រុស​ស្រី អោយនឹកគុណមាតាបិតា អាណាព្យាបាល និងគ្រួបាអាចារ្យ ដែលបានបីបាច់ ថែរក្សា និងអ​ប់រំ អោយរៀនសូត្រតាំងពីតូចឆ្មា ​​ហើយ​តទៅមកទៀត ខ្លួនឯងជាអ្នកភារកិច្ចជំនួសអ្នកទាំងអស់នោះ ដើម្បីចិញ្ចឹមជីវិតកូនចៅជំនាន់ក្រោយទៀត ។

ដោយសារលក្ខណៈ​ពិសេស គួបផ្សំ និងអត្តន័យ​របស់ភ្លេងខ្មែរ ដូចយើង​បានរៀបរាប់ខាងលើនេះហើយ បានជានៅពេល​រៀបមង្គលការ​ គេសង្កេតឃើញ​មានកូនប្រុស ស្រី យំរក់ទឹកភ្នែកជាញឹកញាយ ជាពិសេសចំពោះកូនប្រុសស្រី ដែលគ្មានឪពុកម្តាយ ។ យុវជន យុវតីខ្លះ មិនសុខចិត្តជាដាច់ខាត បើរៀបមង្គលការបស់ខ្លួពុំ​មានភ្លេងខ្មែរ ។ ភ្លេងខ្មែរប្រៀបបានទៅនិងទឹកមន្តមួយ​ ដែលធ្វើអោយខ្លួនគេប្តូរពីយុវជនទៅភាពមួយទៀត ជាអ្នកមានគ្រួសារប្តីថ្មី

 ចំពោះអ្នកបរទេស ​ភ្លេងខ្មេរក៏មានអត្តន័​យខ្លាំង​ណាស់ដែរ  ។ អ្នកគ្រាន់តែឮភ្លេងខ្មែរ ត្រូវស្រក់ទឹកភ្នែក ត្រូវតែនឹកឃើញស្រុកទេស ​នឹកឃើញដល់វាលស្រែដ៏ធំល្វីងល្វើយនឹកឃើញ ដើមត្នោត ដើមអំពិ​ល​ ដើមក្រសាំង.. ទន្លេបឹងបួរទឹកដីរបស់ខ្លួន​។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login