2019-02-15 16:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បច្ចុប្បន្នស្រីត្រូវយកចិត្តទុកដាក់លើកតម្កើងក្នុងសង្គមមានសេរីភាព សមត្ថភាពចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិដូចបរុសដែរ ។ ស្រ្តីត្រូវបានគេផ្តល់ឳកាសឱ្យចូលរៀនទទួលការអប់រំគ្រប់កម្រិតថ្នាក់ និងគ្រប់ប្រភេទសិក្សា ។ ស្រ្តីបានកាន់តំណែងខ្ពស់ៗចូលរួមក្នុងជីវភាពនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌ប្រទេសជាតិរបស់ខ្លួនក្នុងលក្ខណៈស្មើរភាព និងសមស្របតាមពាក្យស្លោកពិភពលោកមានន័យថាស្រ្តីដើរតួសំខាន់បង្កើតធនធានមនុស្ស ជាអ្នកអប់រំមនុស្សជំនាន់ក្រោយ កសាងធនធានមនុស្សអត្តចរិតល្អ ថ្លៃថ្នូរ មានជំនាញ និងក្លាយជាពលរដ្ឋល្អក្នុងសង្គម ។ អង្គការសហប្រជាជាតិបានកំណត់ថ្ងៃទី៨ មីនា ជាសិទ្ធិស្រ្តីទូទាំងពិភពលោក ស្រ្តីមានឳកាស និងសិទ្ធិធ្វើការងារដូចបរុសការឡើងសក្តិ ការទទួលប្រាក់បំណាច់ក្នុងលក្ខខណ្ឌការងារ និងទទួលសិទ្ធិសម្រាកមាតុភាពដោយរក្សាប្រាក់ឈ្នួលនៅដដែល ។ ដូចនេះ សង្គមខ្មែរបានផ្តល់តម្លៃស្រ្តីភេទតាំងពីសម័យបុរាណមកម្ល៉េះ ហើយយនៅតែរក្សាកេរដំណែលនេះ រហូតដល់បច្ចុប្បន្នស្របទៅនឹងអនុសញ្ញាអន្តរជាតិ ស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ និងបានចុះហត្ថលេខាលើអនុសញ្ញានេះនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ១៩៨១ ។