ពរ៨ប្រការដែលព្រះវេស្សន្តសុំពីព្រះឥន្ទ្រធាធិរាជមាន ៖
- សូមឱ្យព្រះរាជបិតា ស្តេចមកអញ្ជើញយើងខ្ញុំត្រឡប់ទៅគ្រងរាជវិញ
- សូមឱ្យមានអំណាច អាចដោះស្រាយទុក្ខទោសរបស់សត្វទាំងឡាយឱ្យផុតពីក្តីស្លាប់
- សូមឱ្យជួយសង្គ្រាះដល់ទុរគតកម្សត់ទូទៅឱ្យផុតពីក្តីក្រលំបាកតោកយ៉ាក
- សូមកុំឱ្យយើងខ្ញុំមានចិត្តត្រេកត្រអាលខាងផ្លូវតាមគណជាអកុសល
- សូមឱ្យចៅជាលី និងនាងក្រស្នាបានគ្រងរាជ្យបុវិពិជ័យជេតុត្តរ
- សូមឱ្យមានអាហារទិព្វកើតឡើងរៀងរាល់ថ្ងៃ កាលបើយើងខ្ញុំបានទៅបុរីរាងធានីហើយ
- សូមឱ្យការបរិច្ចាកទានរបស់យើងខ្ញុំ កុំបីមានក្តីខ្វះខាតឡើយ
- សូមឱ្យយើងខ្ញុំក្រោយរំលាងបញ្ជូនកូនហើយ សូមឱ្យបានទៅកើតនាឋានតុសិតទេវលោកកុំបីខានឡើយ ។