2019-02-18 16:35
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ភាសាខ្មែរសព្វថ្ងៃនេះ មានប្រភពមកពីភាសាដើមរបស់ខ្លួនដែលមានតាំងពីដើមមក គួបផ្សំ និងល្បាយភាសាបរទេសនៃចូលមកមួយចំនួន ដែលហូរចូលមកតាមរយះសាសនា កិច្ចការទូត ទេសចរណ៍ ពាណិជ្ជកម្ម សិក្សាអប់រំ... ។
១. ជាភាសាបាលី និង សំស្ត្រឹត ដែលនាំចូលមកពីប្រទេសឥណ្ឌាតាមរយះពុទ្ធសាសនា ព្រហ្មសាសនា និង ឈ្មួញឥណ្ឌា ។ តែពាក្យបាលី និង សំស្ត្រឹតរបសើឥណ្ឌានេះ ត្រូវបានខ្មែរបង្កើតសញ្ញាផ្សេងៗ ដើម្បីលើកដាក់សូរសំលេង ទៅជាពាក្យខ្មែរសុទ្ធៗ ។
ឧទាហរណ៍ដូចជា៖
+ ពាក្យបាលី ជយៈ ទៅជា ជ័យ
+ ពាក្យបាលី លោភៈ ទៅជា លោភ
+ ពាក្យបាលី លោកៈ ទៅជា លោក
+ ពាក្យបាលី ភយៈ ទៅជា ភ័យ
ពាក្យខ្មែរយើង ដែលមានដើមកំណើតមកពី ភាសាបាលី និង សំស្ត្រឹត មានចំនួនប្រមាណពី ៣០ ទៅ ៤០ ភាគរយ នៃភាសាខ្មែរយើងបច្ចុប្បន្ន ។