Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ភាសារបស់ជនជាតិខ្មែរយើង ស្ថិតនៅក្នុង អំបូរ ភាសាមន ខ្មែរ ។ ភាសានៃអំបូរមន ខ្មែរ ពុំ​មែនសំគាល់តែទៅលើភាសារបស់ជនជាតិមន និងខ្មែរ​ប៉ុណ្ណោះទេ តែសំរាប់សំគាល់ទាំ​ងបណ្តាភាសានៃជនជាតិភាគតិចដទៃទៀត ដូចជាជនជាតិសេណូយ សេម៉ាង...នៅសហព័​ន្ធម៉ាលេស៊ីយ៉ា​ ជ​នជាតិ​បាឡោងវ៉ា...​នៅប្រទេសភូមា ជនជាតិអាឡាក់ នៅប្រទេសឡាវ​ ជនជាតិស្ទៀង កួយ ព័រ ស្អូច ព្នង..នៅប្រទេស​ខ្មែរ ​ជនជាតិបាហារ សេដង់ព្រុ..​នៅប្រទេសវៀតណាម និងបណ្តាលជនជាតិភាគតិចផ្សេងទៀត បើរាប់ចំនួនទាំង​អស់ប្រមាណជា ៧៦ក្រុម ​។ តែដោ​យជនជាតិមន និង ជនជាតិខ្មែរមាន អរិធម៌ខ្ព​​ង់ខ្ពស់ជាងគេ​ និងថមានអធិបតេយ្យភាពមុនគេ ទើបគេកំណត់អំបូរមន ខ្មែរ រឺ ​ខ្មែរ មននេះជាសំគាល់ ។ ភាសាអំបូរ ខ្មែរ ​មន មានលក្ខណៈពិសេសរបស់ខ្លួនដូចតទៅ​៖

 ភាសានៃបណ្តាជនជាតិនៅក្នុងអំបូរ ខ្មែរ ​​មាន​លក្ខណៈស្រ​ដៀងគ្នាក្នុងការប្រើបទដើម រឺ បុព្វបទ បទដែក រឺ អន្តរាបទ និង បទចុង រឺអន្តបទ ។ ចំពោះភាសាខ្មែរយើង​  វីធីកំលាយពាក្យដោយប្រើបទដើម និងបទដែក ឃើញនៅស្ថិតស្ថេរដល់សព្វថ្ងៃ ។ ចំ​ពោះការប្រើបទចុង ឬអន្តបទក្នុងភាសាខ្មែរយើង ពុំសូ​វជួបប្រទះទេ គេ​សង្កេតឃើញតែចំពោះពាក្យដែលមានដើមកំណើតពីភាសាបាលី ។ ពិនិត្យ​លើសូរសាស្រ្ត និង រូបសាស្រ្ត ក៏ឃើញថាក្នុងភាសាអំបូរមនខ្មែរ ​មនមាន​លក្ខណៈស្រដៀ​ងគ្នាទៀត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login