ព្រះបាទនរោត្តម សីហនុ មានស្នាព្រះហស្ថដ៏ថ្លៃថ្លាបំផុតសម្រាប់សង្គមខ្មែរ ដូចជា ៖
- ការពារជាតិ ៖ ព្រះអង្គបានការពារប្រទេសជាតិមិនឱ្យ ប្រទេសជិតខាងរំលោភបំពានលើទឹកដីខ្មែរ ។ ក្រៅពីនេះព្រះអង្គបានទាមទារដាច់ខាតមកវិញនូវខេត្ត៤របស់កម្ពុជា ដែលនេះរាជាណាចក្រកម្ពុជាថៃឡង់បានយកក្នុងអំឡុងសង្រ្គាមលោកលើកទី២ គឺខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង ។ ទាមទារនូវប្រាសាទព្រះវិហារដោយព្រះអង្គបានប្តឹងទៅតុលាការអន្តរជាតិនៅទីក្រុង ឡាអេ ឱ្យជួយ។រកយុត្តិធម៌ឱ្យខ្មែរពីបញ្ហាដែលទ័ពរបស់ថៃ ចូលកាន់កាប់ប្រាសាទព្រះវិហារខ្មែរទាំងកំរោល ជាលទ្ធផលតុលាការអន្តរជាតិបានបញ្ជាឱ្យថៃដកទ័ពចេញពីប្រាសាទព្រះវិហារនៅថ្ងៃ ១៥ មិថុនា ១៩៦២ (នៅទីក្រុង ឡាអេ ប្រទេសហូឡង់) ។
- ទាមទារឯករាជ្យ ៖ ព្រះអង្គបានទាមទារឯករាជ្យពីប្រទេសបារាំងជូនមកឱ្យកម្ពុជាវិញិ (៩ វិច្ឆិកា ១៩៥៣) ។
- កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ៖ (សូមមើលស្នាព្រះហស្ថរបស់ព្រះអង្គនៅសម័យសង្គមរាស្រ្តនិយម) ។
- បង្រួបបង្រួមជាតិ ៖ ព្រះអង្គបានប្រមូលជនជាតិខ្មែរឱ្យមូលគ្នា មិនឱ្យទាស់ទែងគ្នា និងសាមគ្គីគ្នាជាធ្លុងមួយ ។