រូបមនុស្សសំគាល់ព្រះឥសូរមាន ៖
- រូបឥសីមានផ្នួងសក់ធំ ហើយមានខ្សែផ្គាំនៅក ឬនៅដៃ
- រូបមហាក្សត្រគង់លើបល្លង្កមានគ្រឿងអលង្ការគ្រប់មុខ
- រូបដូចចគ្រូរបាំ
- រូបមនុស្សមានផ្នួងសក់លំអដោយចំណិតព្រះចន្ទរាងដូចកណ្តៀវនៅពីមុខ
- រូបមនុស្សមានភ្នែក៣ ៖ ភ្នែកពីរដូចមនុស្ស ឯភ្នែក៣នៅចំកណ្តាលថ្ងាស
- រូបមនុស្សមានមុខ ១ដៃ២ ជួនកាលបែងភាគជាមុខ៥ដៃ១០ហើយមានកេតនភណ្ឌ សំខាន់ៗដូចជា ៖ ត្រីសូណ៍”ច្បូក” ខ្សែផ្គាំ ស្គរ លលាដ៏ក្បាលខ្សែមួយចង្វាយជាដើម ។