តម្លៃពិសេសរបស់សិល្បៈវប្បធម៌ជាតិស្ថិតនៅត្រង់ ៖
- ស្ថិតនៅលើសោភ័ណភាព ទឹកដៃ គំនិតច្នៃប្រឌិតដ៏កំពូលទេពកោសល្យរបស់សិល្បករ
- ស្ថិតនៅលើខ្លឹមសារ នៅលើអត្ថរស សីលធម៌ គុណធម៌ គតិធម៌ ឧបសគ្គ
- ស្ថិតនៅត្រង់បង្ហាញពីអត្តសញ្ញាណជាតិពិតប្រាកដ
- ស្ថិតនៅត្រង់ចំណង់ចំណូលចិត្ត និងការគោរពបូជារបស់មហាជន ។ ឧទាហរណ៍ ប្រាសាទ បាយ័នមានមុខបួនតំណាងឱ្យព្រហ្មវិហារធម៌ទាំងបួន តំណាងឱ្យគុណធម៌ទូទាំងប្រទេស តំណាងឱ្យណ ឧត្តមគតិ តំណាងឱ្យគតិធម៌ហើយត្រូវបានប្រជាជនគោរពបូជា ។