ការបង្កើតវប្បធម៌ អរិយធម៌របស់ជាតិ អាស្រ័យទៅលើកត្តា៤យ៉ាង ៖
- កត្តាពលកម្ម និងគំនិតច្នៃប្រឌិត សំដៅទៅការធ្វើពលកម្មរបស់មនុស្សនាំឱ្យកើតមាន គំនិតច្នៃប្រឌិត ។
- កត្តាភូមិសាស្រ្ត សំដៅទៅលើទឹកដី ភ្លើង ខ្យល់ ធម្មជាតិអាកាសធាតុ ដែលពោលគឺមានការ សម្របខ្លួនដើម្បីរស់នៅនឹងលក្ខណៈភូមិសាស្រ្តទាំងនោះ ។
- កត្តាសាសនា ជាផ្នែកមួយនៃវប្បធម៌ (សា្មរតី និងសម្ភារៈ) ដែលជះឥទ្ធិពលដល់ជីវភាពរស់នៅ របស់ប្រជាជន ។
- កត្តារបបសង្គម សំដៅការគ្រប់គ្រង ដឹកនាំទៅតាមតំណាក់ការប្រវត្តិសាស្រ្តរៀងៗខ្លួន ។
- ដូចនេះ កត្តាទាំងបួនដែលបានរៀបរាប់ខាងលើនេះ គឺកត្តាដែលនាំឱ្យកើតមានវប្បធម៌អរិយធម៌របស់សង្គមមួយ ហើយវប្បធម៌ទាំងនោះមានលក្ខណៈខុសៗគ្នា ។