Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ចំពោះទស្សនៈរបស់ខ្ញុំផ្ទាល់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតរបបសន្តិសុខសង្គមនោះគឺជាការមួយដែលត្រឹមត្រូវ ព្រោះថារាជរដ្ឋាភិបាលបានធ្វើដើម្បីការពារចំពោះប្រជាពលរដ្ឋរបស់ខ្លួនណា ដែលមិនមានលទ្ធភាពរកប្រាក់ចំណូល ឬដែលកំពុងប្រឈមនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុដោយសារមហានិភ័យសង្គមតាមរយៈការផ្តល់នូវធនធានខាងហិរញ្ញវត្ថុ វត្ថុប្រើប្រាស់ចំាបាច់ឬក៏ការផ្តល់សេវាកម្មផ្សេងៗ ។ ម៉្យាងវិញទៀត ការបង្កើតរបបសន្តិសុខសង្គម បានធានាសមាជិកសង្គមមិនឲ្យធ្លាក់ទៅក្នុងហានិភ័យ នៃការបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅក្នុងភាពក្រីក្រ ។ ការផ្តល់ជូនការការគាំពារចំពោះប្រជាពលរដ្ឋផ្នែកលើទស្សនទាន នៃការចែករំលែកនិងគោលការណ៍សាមគ្គីធម៌ ក្នុងសង្គមធានាបាននូវសន្តិសុខប្រាក់ចំណូល ។ តាមរយៈរបបនេះ សមាជិកសង្គមត្រូវបានគាំពារឲ្យធ្លាក់ទៅក្នុងហានិភ័យនៃការបាត់បង់ប្រាក់ចំណូល ដោយសារហានិភ័យសង្គមជាយថាហេតុណាមួយឡើយ ។ ការនេះញុំាងពួកគេឲ្យមានជំនឿទុកចិត្តមកលើសង្គមទាំងមូល ដែលជាបច្ច័យនាំទៅដល់ភាពនឹងនរក្នុងសង្គម ធានាស្ថេរភាពនិងភាពសុខដុមរមនានៅក្នុងសង្គមនឹងរួមចំណែកជួយពន្លឿនដល់ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login