ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
របបសន្តិសុខសង្គមផ្នែកប្រាក់សោធនមានតាវកាលិកជាអាទិ៍៖
១. សោធនជរាភាពៈ កាលណាសាមីជនដែលមានអាយុ ៥៥ឆ្នាំមានសិទ្ធិទទួលបានប្រាក់សោធនជរាភាពប្រសិនបើជននោះបានបំពេញលក្ខខណ្ឌដូចតទៅ៖
ក. ចុះឈ្មោះក្នុងបញ្ជីនៃបេឡាជាតិរបបសន្តិសុខសង្គមក្នុងរបបសោធនក្នុងថេរវេលាយ៉ាងតិច២០ (ម្ភៃ ) ឆ្នាំ
ខ. បានបង់ភាគទានយ៉ាងតិច ៦០(ហុកសិប) ខែ សម្រាប់របបសន្តតិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេលដប់ប្រាំឆ្នាំចុងក្រោយ គតិមករហូតមកដល់កាលបរិច្ឆេទ ដែលមានសិទ្ធិត្រូវទទួលបានប្រាក់សោធន ។
២. សោធនកាលាទិករណ៍ៈ កាលណាសាមីជនចុះខ្សោយសម្បុរមុនអាយុ ៥៥ឆ្នាំទោះជាខាងស្មារតី ឬរាង្គកាយក្តីបណ្តាលឲ្យបាត់បង់សមត្ថភាពការងារ ដែលទទួលបានប្រាក់ចំណូលប៉ុន្តែបានបំពេញលក្ខខណ្ឌដូចចំណុច១អាចស្នើរសុំប្រាក់សោធនកាលាទិករណ៍បាន ។
៣. វិភាជន៍ជរាភាព៖ កាលណាសាមីជនមានអាយុ ៥៥ឆ្នាំបានបង់ភាគទានផ្នែកប្រាក់សោធនតិចជាង៦០(ហុកសិប ) ខែមានសិទ្ធិទទួលវិភាជន៍ជរាភាពដែលត្រូវបើកឲ្យតែម្តងគត់
៤. សោធនទុព្វលភាព៖ កាលណាសាមីជនមានអាយុ ៥៥ឆ្នាំមានសិទ្ធិទទួលបានប្រាក់សោធនទុព្វលភាពប្រសិនបើគាត់បានបំពេញលក្ខខណ្ឌដូចតទៅ៖
ក. មានឈ្មោះក្នុងបញ្ជីបេឡាជាតិរបបសន្តតិសុខសង្គមយ៉ាងតិច ៥(ប្រាំ ) ឆ្នាំ
ខ. បានបង់ភាគទានចំនួន ៦(ប្រាំមួយ) ខែសម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេល១២(ដប់ពីរ ) ខែចុងក្រោយ ដោយគតិមកដល់ថ្ងៃគាត់ចាប់ផ្តើមបាត់បង់សមត្ថភាពការងារដោយសារទុព្វលភាព ។
៥. សោធនចំពោះអ្នកនៅក្នុងបន្ទុក៖ ប្រសិនបើសាមីជននៃសោធនជរាភាព ឬទុព្វ្លភាពឬសោធនកាលាទិករណ៍ទទួលមរណៈភាព ឬក៏ក្នុងករណីដែលសមាជិក បេឡាជាតិរបបសន្តិសុខសង្គមទទួលមរណៈភាពនេះ គាត់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់ការទទួលយកយកអត្ថប្រយោជន៍ពីសោធនជរាភាព ឬទុព្វលភាពឬក៏បានបង់ភាគទានចំនួន ១៨០(មួយរយប៉ែតសិប ) ខែ សម្រាប់របបសន្តិសុខសង្គមផ្នែកសោធនរួចហើយ អ្នកសិទ្ធិវន្តរបស់គាត់មានសិទ្ធិទទួលបាននូវសោធនចំពោះអ្នកនៅក្នុងបន្ទុក ។
៦.វិភោជន៍ចំពោះអ្នកនៅក្នុងបន្ទុកៈ ប្រសិនបើ សាមីជនមិនអាចមានសិទ្ធិទទួលនូវប្រាក់សោធននិងមិនទានបានបង់ភាគទានគ្រប់ចំនួន ១៨០(មួយរយប៉ែតសិប) ខែ សម្រាប់ករបបសន្តិោសុខសង្គមផ្នែកប្រាក់សោធនគតិមកទល់ថ្ងៃដែលខ្លួនទទួលមរណៈភាពទេនោះ ប្តីឬប្រពន្ធដែលជាទុព្វលជនក្តី ឬមិនមែនក្តី ព្រមទាំងកូនកំព្រានៃសាមីជន ត្រូវមានសិទ្ធិទទួលអត្ថប្រយោជន៍ជាវិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក ដែលបើកឲ្យតែម្តងគត់ ក្នុងចំនួនមិនតិចជាងប្រាក់សោធនជរាភាពប្រចាំខែសម្រាប់សមាជិកបេឡាជាតិរបបស្តិសុខសង្គមនោះ ។