2017-09-26 12:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អំពីវិធានការអាទិភាពនៃកំណែទម្រង់វិស័យអប់រំ នាពេលបច្ចុប្បន្នមាន៨ចំណុចសំខាន់ៗរួមមាន៖
បណ្ដុះបណ្ដាលបច្ចេកទេស និងមុខជំនាញឲ្យស្របទៅតាមតម្រូវការអភិវឌ្ឍរបស់ប្រទេស
ជាតិ។
ការអនុវត្តនូវកំណែទម្រង់មុខងារសាធារណៈការតែងតាំងមន្រ្ដីរាជការ ដោយឈរលើមូលដ្ឋានសមត្ថកម្មដូចជាបទពិសោធន៍ និងសមត្ថភាពការងារ ជាពិសេសការបំបាត់ឲ្យបាននូវវប្បធម៌រត់ការ ដើម្បីលុបបំបាត់នូវការថ្នាំងថ្នាក់របស់បុគ្គលិកសិក្សា និងការអនុវត្តទៅតាមអនុសាសន៍របស់សម្ដេចតេជោ ឲ្យលោកគ្រូ អ្នកគ្រូបានឡើងកាំប្រាក់។
សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្ដីបានដាក់ចេញនូវកំណែតម្រង់ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗដូចជា៖
ក. អនុក្រឹត្យ៤៦៨ចុះថ្ងៃទី៦ សីហា ២០១៣ ស្ដីពីការបង្កើនបៀវត្សរ៍មូលដ្ឋាន របស់មន្រ្ដីរាជការនៃក្របខណ្ឌ “គ” ឋានន្ដរសក្ដិទី៣ និងក្របខណ្ឌ “គ” ឋានន្ដរសក្ដិទី២ ក្រោមច្បាប់ស្ដីពីសហលក្ខន្ដិកៈ មន្រ្ដីរាជការស៊ីវិលឲ្យដល់កម្រិតគឺ៣២០ ០០០៛ ហើយអនុវត្តចាប់ពីថ្ងៃទី១ កញ្ញា ២០១៣តទៅ។
ខ. កម្រិតបៀវត្សក្នុងឆ្នាំ២០១៤ ខាងមុខពោលគឺផ្ដល់៤០ ០០០៛ ក្នុង១ខែ លើប្រាក់បៀវត្សរ៍ក្របខណ្ឌ “ក” ផ្ដល់៨០ ០០០៛ ក្នុង១ខែ លើបៀវត្សរ៍ក្របខណ្ឌ “ខ” “គ” និង “ឃ”។ ការផ្ដល់បន្ថែមដើម្បីឲ្យមានបៀវត្សរ៍អប្បបរមាឡើងដល់ ៤២៤ ០០០៛។
គ. កំណែទម្រង់ប្រាក់បៀវត្សរ៍រយៈមធ្យមគឺឆ្នាំ២០១៥-២០១៨។
ឃ. ការបើកផ្ដល់បៀវត្សរ៍ តាមប្រព័ន្ធធនាគារ ហើយក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានជ្រើសរើសជាក្រសួងអាទិភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០១៤ ដោយចាប់ផ្ដើមពីថ្នាក់កណ្ដាលរួចទើបបន្ដនៅថ្នាក់ក្រោមជាតិ។
ការពង្រឹងគុណភាពប្រឡងដោយអនុវត្តគោលការណ៍៤យ៉ាងគឺ
ក. គោលការណ៍ច្បាប់
ខ. គោលការណ៍យុត្តិធម៌
គ. គោលការណ៍តម្លាភាព
ឃ. គោលការណ៍លទ្ធផលអាចទទួលយកបាន។
លុបបំបាត់ភាពអនាធិបតេយ្យ អំពើពុករលួយ និងការសូកប៉ាន់ដើម្បីជាប់ ក្នុងគោលដៅលើកស្ទួយការគោរពគ្រូបង្រៀន និស្ដារឡើងវិញនូវកិត្តិយសរបស់គ្រូបង្រៀន។
ការពង្រឹងការគ្រប់គ្រង គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងការត្រួតពិនិត្យគ្រឹះស្ថានឧត្តមសិក្សាឯកជន ក្នុងគោលដៅបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានជំនាញខ្ពស់ ដើម្បីឆ្លើយតប នឹងនិន្នាការអភិវឌ្ឍសេដ្ឋកិច្ចគឺផ្សារភ្ជាប់សាកលឧស្សាហកម្ម “ស្ថាប័នរដ្ឋ”។
ពិសេសគឺ ការប្រកួតប្រជែងជំនាញ សំដៅត្រៀមលក្ខណៈ ចូលសមាហរណកម្មអាស៊ានក្នុងឆ្នាំ២០១៥ និងឆ្លើយតបបានទៅនឹងសេចក្ដីត្រូវការទីផ្សារពលកម្ម និងបង្កើនឱកាសទទួលបានការងារដោយរៀបចំឲ្យមាននូ វេទិកាមុខរបរសម្រាប់យុវជន និងនិស្សិត ដើម្បីឲ្យពួកគេបានជួបជាមួយតំណាងសហគ្រាស មុននឹងពួកគេបញ្ចប់ការសិក្សា។
ត្រូវពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ឲ្យមានប្រសិទ្ធភាពខ្ពស់ នូវធនធាន ដែលមាន និងគៀងគរបន្ថែមទៀតនូវហិរញ្ញវត្ថុប្បទានពីក្រៅប្រទេស។ ទីស្ដីការនៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើជាគំរូសម្រាប់មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពក្រោមឱវាទផ្សេងៗ។
ដើម្បីត្រៀមខ្លួនក្នុងការប្រកួតស៊ីហ្គេម (SEA Game) នៅក្នុងឆ្នាំ២០១៣។
ដោយការជ្រើសរើស អ្នកជំនាញការពីសាកលវិទ្យាល័យផ្សេងៗ ក្នុងគោលដៅពង្រឹងសមត្ថភាពស្ថាប័ន និងដាក់ចេញនូវវិធានការកំណែទម្រង់វិស័យអប់រំ។