Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជនពិការត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យអប់រំយ៉ាងខ្លាំង ពោលគឺបង្កើតឱ្យមានសិទ្ធិចូលសិក្សាក្នុងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនដូចនិស្សិតដទៃទៀតដែរ ។ ម្យ៉ាងទៀតរដ្ឋយកចិត្តដាក់សម្របសម្រួលជាពិសេសដូចជា ៖

  • អគារនិងកន្លែងសិក្សា
  • ភាសាសញ្ញា និងអក្សរស្ទាប
  • បច្ចេកទេសអប់រំ និងគរុកោសល្យវិទ្យាតាមប្រភេទពិការភាព
  • សម្ភារៈសិក្សា ឧបករណ៌ផ្សេងៗសម្រាប់ជាជំនួយដល់សិស្សនិស្សិត
  • សម្ភារៈបង្រៀនសម្រាប់គ្រូ សាស្រ្តាចារ្យ ស្របតាមការជាក់ស្តែង របស់និស្សិតម្នាក់ៗជនពិការក៏មានសិទ្ធិធ្វើសមាហរណកម្មជាមួយសិស្សធម្មតាដែរ ។

តាមគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡាបានយកចិត្តទុកដាក់ខាងក្រោម ៖

  • កុមារពិការគ្រប់រូប និងគ្រប់ទីកន្លែងឱ្យចូលរៀនប្រកបដោយសមធម៌
  • ផ្តល់សេវាអប់រំ ប្រកបដោយគុណភាពតាមរយៈអន្តរាគមន៍ផ្សេងៗនិងសេវាសុខភាព
  • កុមារពិការទទួលបាន ការការពារទាំងសុខភាព និងសុវត្ថិភាពក្នុងជីវភាពរស់នៅ ក្នុងសាលារៀន គ្រួសារ សហគមន៍
  • ផ្តល់ភាពងាយ ស្រួលយ៉ាងទូលំទូលាយដល់គ្រប់អ្នកពាក់ព័ន្ធដើម្បីជួយជនពិការ
  • គាំទ្រកម្មវិធីកុមារពិការប្រកបដោយប្រសិទ្ធភាពពីគ្រប់ឋានានុក្រមអប់រំ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login