2019-02-25 16:58
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រជារាស្រ្តខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ថ្ងៃគឺ ១៤កើត ១៥កើត និង១រោច ខែកត្តិក ។ ពិធីនេះទាក់ទងឯកសារប្រវត្តិសាស្ត្រដែលមានឆ្លាក់តាមសិលាប្រាសាទបាយ័ននិងបន្ទាយឆ្មារ ។ ក្នុងរាជកាល ព្រះបាទជ័យវរ្ម័នទី៧ដែលបានធ្វើសឹកសង្គ្រាមបង្ក្រាបពួកចាមដោយទ័ពទូក ដើមរំដោះក្រុងកម្ពុជា ។ អត្ថន័យសំខាន់ៗមាន ៖
នឹកគុណព្រះគង្គាដែលបានឡើងមកស្រោចស្រពដំណាំនិងដីល្បាប់ដ៏មានជីវជាតិ ដែលនាំឱ្យដំណាំលូតលាស់ល្អនឹកគុណដល់ពលយោធាជើងទឹក នៅពេលដែលព្រះបាទជ័យវរ្ម័នទី៧ ដឹកនាំកងទ័ពតាមទន្លេដើម្បីប្រយុទ្ធជាមួយចាមនឹកគុណ្ និងសុំទោស ចំពោះព្រធរណី និងព្រះគង្គាដែលយើងបានធ្វើឱ្យកង្វក់ និងល្អក់កករ ។ ឧទ្ធិសដល់ចង្កូមកែវ របស់ព្រះសម្មាសម្ពុទ្ធ ដែលនៅស្ថានទាំង៤(ត្រៃត្រឹង្ស ពិភពនាគ ស្រុកគន្ធារ និងទន្តបុរល្លឹងរដ្ឋ) និមិត្តរូបនៃអំណរសាទរលើភោគផលដំណាំដូចជាស្រូវ ដែលគេយកមកធ្វើក្នុងពិធីអកអំបុក ។