2019-02-27 16:36
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បរិស្ថានគឺជាអ្វីៗដែលនៅជុំវិញខ្លួនយើងដែលយើងមានទំនាក់ទំនងដោយ ផ្ទាល់ ឬដោយប្រយោលជាមួយវាហើយជីវិតត្រូវការខ្វះមិនបាន ។ បរិស្ថានទាំងនោះរួមមាន ៖ បរិស្ថានធម្មជាតិ បរិស្ថានមនុស្សនិងបរិស្ថានសង្គមវប្បធម៌ ។
ក. បរិស្ថានធម្មជាតិគឺជាអ្វីៗដែលកើតឡើងដោយឯកឯង ក្រៅពីសកម្មភាពពលកម្មផលិតកម្មរបស់ មនុស្ស គឹវាកើតឡើងដោយធម្មជាតិខ្លួនឯងផ្ទាល់ ។ និយាយម៉្យាងទៀត គឹរាល់សរីរាង្គ ដែលកើតឡើងដោយភាវៈធម្មជាតិដែលផ្សំបង្កើតឱ្យវាមានឡើង ។ ឧ. ធម្មជាតិគ្មានជីវិត ៖ ទឹក ដី ភ្លើង ខ្យល់ ។ ឧ. ធម្មជាតិមានជីវិត ៖ សត្វគ្រប់ប្រភេទរាប់ម៉ឺនជំពូករុក្ខជាតិនានារាប់សិន ប្រភេទ ។
ខ. បរិស្ថានសង្គមវប្បធម៌ (មានជីវិត និងឥតជីវិត) គឺអ្វីៗដែលកើតមានរូបរាងឡើងដោយស្នាដៃពលកម្មផលិតកម្មប្រកបដោយការ ប៉ិនប្រសប់ និងច្នៃប្រឌិតរបស់មនុស្សដើម្បីសំនូរពរ និងតំរូវការក្នុងជីវភាពរស់នៅ ។ ដោយសមិទ្ធិផលនៃបរិស្ថានសង្គមវប្បធម៌នេះបានញុំាឱ្យមនុស្សចាក់ផុតពីភាពចំនុះធម្មជាតិនិងដកខ្លួនឱ្យចេញផុតពីស្ថានភាពជាសត្វ ។ ប៉ុន្តែរាល់សមិទ្ធិផលទាំងនោះមនុស្សបានច្នៃបង្កើតឡើងដោយធ្វើការកែច្នៃបរិស្ថានធម្មជាតិបើគ្មានបរិស្ថានធម្មជាតិ គឺមិនមានបរិស្ថានសង្គមវប្បធម៌បានឡើយ ។ ឧ. បរិស្ថានសង្គមវប្បធម៌គ្មានជីវិត ៖ អគារផ្សេងៗ ផ្លូវថ្នល់ ស្ពាន ក្រុង ភូមិនានា ប្រលាយទឹក ប្រព័ន្ធធារាសាស្រ្ត ឧបករណ៍ផលិតកម្ម បច្ចេកទេសផលិតកម្ម សំណង់ ។ ឧ. ផលិតកម្មបរិស្ថានសង្គមវប្បធម៌មានជីវិត ៖ ដូចជាសកម្មភាពសង្គម ស្ថាប័ន ការគ្រប់គ្រងដឹកនាំសង្គមនយោបាយសេដ្ឋកិច្ច ការអប់រំ សាសនាប្រវត្តិសាស្រ្ត ការរាំ កំសាន្ត ។