Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍យ៉ាងធំធេងណាស់ចំពោះសង្គមខ្មែរព្រោះ ៖ វប្បធម៌សន្តិភាព ជាភាវៈទ្រទ្រង់នូវការសាបព្រួសបណ្តុះបណ្តាលមានតម្លាភាពដោយបង្កើតនូវចរិយាធម៌ចេះគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព យុត្តិធម៌ សាមគ្គីភាព រវាងមនុស្សនិងមនុស្ស ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងលទ្ធិព្រះពុទ្ធសាសនា ។ អត្ថប្រយោជន៍នោះបានផ្អែកលើខ្លឹមសារដូចតទៅ ៖

ក. គោរពជីវិតសព្វយ៉ាងគោរពជីវិតនិងសេចក្តីថ្លៃថ្នូររបស់ជនគ្រប់រូប មិនប្រកាន់ឋានៈវណ្ណៈ ពណ៌សំបុរភេទ ពូជសាសន៍ ជំនឿសាសនា ។

ខ. ប្រកាន់មាគាអហឹង្សា

  • ខន្តី សេចក្តីអត់ធន់
  • សណ្តោស ចេះចែកគ្នារបស់
  • លះបង់អស្មិមាន លះបង់ការចចេសរឹងរូស ដែលជាឬសគល់នៃអកុសល
  • ព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា ។

គ. គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

  • ទំរង់នៃការគ្រប់គ្រងរដ្ឋដោយ ប្រជាពលរដ្ឋមានន័យថាអ្វីៗ ដែលរាជរដ្ឋាភិបាលបានធ្វើស្របតាមច្បាប់ផងស្របតាមឆន្ទៈរាស្រ្ត ។
  • ចេះប្រើសិទ្ធិ និងច្បាប់ (ព្រំដែននៃសិទ្ធិគឺច្បាប់ព្រំដែនច្បាប់គឺសិទ្ធិ) ។

ឃ. អភិវឌ្ឍនិរន្ត អភិវឌ្ឍន៍ឥតឈប់ឈរ ទាំងចំណេះដឹងបញ្ញាស្មារតី និងសង្គម សំភារៈដើម្បីជីវិត សេរីភាព និងសុភមង្គល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login