Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅមានសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់រដ្ឋាភិបាលកម្ពុជា អាណត្តិទី១ ២ ៣ ៤ បានសរសេរទាក់ទងនិងការបញ្ចូលអថេរប្រជាជនទៅក្នុងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមគ្រប់កម្រិតនៃផែនការកម្មវិធីអភិវឌ្ឍន៍ដូចតទៅ ៖

  • ផែនការយុទ្ធសាស្រ្តរបស់ រដ្ឋាភិបាលកម្ពុជាអាណត្តិទី១ ( ១៩៩៣.១៩៩៨ ) បានសរសេរទាក់ទងនឹងការបញ្ចូនអថេរប្រជាជនទៅក្នងកម្មវិធីអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច សង្គមកិច្ចមួយចំនួនផងដែរ ។ ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលទើបតែកើតចេញពីការ​បោះឆ្នោតត្រូវប្រឈមមុខ និងភារកិច្ចផដ៏ធំធេងក្នុងការស្តារប្រទេសជាតិដែលទទួលរងនូវការបំផ្លិចបំផ្លាញដោយសារសង្គ្រាម និងកាកសំណល់នៃនយោបាយប្រល័យពូជសាសន៍របស់ក្រុមកម្ពុជាប្រជាធបតេយ្យ ។ ហេតុនេះទើបធ្វើឲ្យប្រទេសកម្ពុជា ត្រូវមានទំនាក់ទំនងការបរទេសជាមួយប្រទេសនានា គោលនយោបាយដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ច វិស័យអប់រំ សុខាភិបាលនិងការអភិវឌ្ឍន៍ជនបទើជាដើម ។ ជារួមចាប់ពីឆ្នាំ១៩៩៣ នៅពេលដែល រាជរដ្ឋាភិបាលកម្ពុជាលបានប្រកាន់យកគោលនយោបាយ​បើទ្វារចំហជាមួយនឹងបណ្តាប្រទេសនានានៅក្នុងពិភពលោកដែលមាន ទំនាក់ទំនងការ​ទូតជាមួយនឹង ប្រទេសទាំងឡាយចំនួន៨៧ប្រទេស ។
  • គោលនយោបាយប្រជាជនក្នុងវិស័យយោធាៈ បច្ចុប្បន្នកម្ពុជាមានកង​យោធពលខេមរភូមិន្ទ កងកម្លាំង​នគរបាលជាតិកងរាជអាវុធហត្ថ និងកងជីវពលដែលមានសមត្ថភាពអាចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងធានាខុសត្រូវម្ចាស់ការលើផ្ទៃដី ៩៥% លើកលែងកតែតាមទីកន្លែងខ្លះដែលមានបញ្ហាអសន្តិសុខ ។
  • ខាងវិស័យសេដ្ឋកិច្ចៈ រាជរដ្ឋាភិបាលកម្ពុជាដោយប្រកាន់ខ្ជាប់នូលគោលការណ៍ សេដ្ឋកិច្ចលទីផ្សារសេរីបានសំនើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងនោះសំដៅឆ្ពោះទៅលើវិស័យវិិនិយោគក្នុងប្រទេសនិងក្រៅប្រទេសហើយជាក់ស្តែងមកទល់ឆ្នាំ១៩៩៥ កន្លងមកោទៅនេះប្រាក់របស់កម្ពុជានៅក្នុង វិស័យកសិកម្មពាណិជ្ជកម្មឧស្សាហកម្មទេសចរណ៍ល គមនាគមន៍មានប្រមាណជាង ២ ០០០ ០០០ ០០០ $  ។ ជាពិសេសក្នុងវិស័យកសិកម្ម រាជរដ្ឋាភិបាលបាកកសាងប្រព័ន្ធធារាសាស្រ្ត ទំនប់ទឹក ជីកស្រះប្រឡាយទឹកតូចធំមធ្យមយ៉ាងច្រើនសំរាប់បម្រើការដាំដុះនៅទូទាំងប្រទេសដែលអាចឲ្យប្រជាកសិករកម្ពុជា ប្រកបអាជីវកម្មបង្កបង្កើនផលនៅលើផ្ទៃដីទំហំ ១.៩៧៩.៣០០ហិចតា ១៩៩៥ ។
  • ខាងវិស័យឧស្សាហកម្មៈ រាជរដ្ឋាភិបាលកម្ពុជាបានស្តារ និងកសាងរោងចក្រកធំតូចដែលក្នុងនោះរួមមាន៖

+ ផ្នែកឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់

+ ផ្នែកឧស្សាហកម្មលសំភារៈ សំណង

+ ផ្នែកឧស្សាហកម្មស្បៀងអាហារ

+ ផ្នែកឧស្សាហកម្ម គីមី និងកៅស៊ូរោងចក្រលឧស្សាហកម្មទាំងអស់នេះបានស្រូបយកកម្មករប្រមាណជាង ១៩.០០០នាក់ឲ្យមានការងារធ្វើ និងទទួលបានតម្លៃសរុបបរិមាណផលិតផលក្នុងឆ្នាំ ១៩៩៥ កន្លងមកមានចំនួន៥៧.១៤៤.០៧៧ $ ។

  • វិស័យសិក្សាធិការ ការសិក្សាអប់រំទទួលល បាននូវការរីកចម្រើនគួរជាទី​មោទនៈភាព​និងផ្សារភ្ជាប់ជាមួយនិងការកែទម្រង់ ។ មកដល់ឆ្នាំ ១៩៩៥ ប្រទេសកម្ពុជាមានសាលារៀនចំណេះទូទៅចំនួន ៥.៤៧០. សាលាសិស្ស និងនិស្សតិសរុបមានចំនួនសរុប ១.៩៧៥.៦៤៣ នាក់បុគ្គលិកសិក្សាគ្រូ និងសាស្រ្តាចារ្យមានចំនួននសរុប៦៣.៧៧៧នាក់ ។

+ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី២ (  ១៩៩៨ . ២០០៣ ) គឺបានផ្តោតទៅលើគោលនយោបាយយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រដែលមាននៅក្នុងយុទ្ធសាស្រ្តត្រីក្រោណរបស់រដ្ឋាភិបាល និងស្ថិតនៅក្នុងមុំទី៣ ដែលបង្ហាញពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រផងដែរ ។ ក្នុងនេះដែររាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ និងរៀបចំនិងបន្តលើកស្ទួយសេដ្ឋកិច្ចទីផ្សារសេរី ដោយផ្សារភ្ជាប់និងការកាត់បន្ថយភាពក្រីក្រ ផ្សារភ្ជាប់និងយុត្តិធម៌សង្គមតាមរយៈការរៀបចំឲ្យកាន់តែ​ប្រសើរឡើង នូវរបៀបរបបសេដ្ឋកិច្ចមួយដ៏ស្ថិតស្ថេរដែលមានប្រព័ន្ធច្បាប់ និងបទបញ្ញត្តិដ៏ច្បាស់លាស់ដើម្បីធានាការរីកលូតលាស់នៃសកម្មភាពសេដ្ឋកិច្ច ។រដ្ឋាភិបាលមានគោលដៅបញ្ចូលបង្កើនលឿនសេដ្ឋកិច្ចប្រកបដោយចេរភាព ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈ និងដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ។ លើសពីនេះរដ្ឋាភិបាលនិងប្រមូលផ្គុំកម្លាំងខិតខំ ធ្វើឲ្យបានសម្រេចជាជំហានៗនូវគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋការកា​ត់បន្ថយភាពក្រីក្រនៅកម្ពុជា គឺពុំត្រឹមតែជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនជានិរន្តរ៍របស់សេដ្ឋកិច្ចជាតិតែប៉ុណ្ណោះទេ ប៉ុន្តែវាជាអាទិភាពដ៏កំពូលនៃការអនុវត្តន៍គោលនយោបាយសង្គមកិច្ចនៅកម្ពុជា ហើយក៏លើកស្ទួយការគោរពសិទ្ធិមនុស្សផងដែរ ។

        _ យុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ធនធានមនុស្សៈ​រាជរដ្ឋាភិបាលឈរលើទស្សនៈថាមាគ៌ាចម្បងនៃការអភិវឌ្ឍន៍ធនធានមនុស្សគឺការក៏សាងធនធានមនុស្សប្រកបដោយ សុខភាពមាំមួនមានចំណេះដឹងវិជ្ជាជីវៈខ្ពស់មានឥរិយាបថថ្ងៃថ្នូរស្អាតស្អំ មានស្មារតីទទួលខុសត្រូវោមានគំនិតសម្មាជីវោ មានមហិច្ឆតាក ការងារមុះមុត ដើម្បីទទួលផ្លែផ្កាពីស្នាដៃរបស់ខ្លួន រំដោះខ្លួនចេញពីភាពក្រីក្រនិងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល ។​ក្នុងន័យនេះការលើកស្ទួយគុណភាពអប់រំ និងបងណ្តុះបណ្តាលការពង្រីកសេវាសុខភាពសាធារណៈ និងការធានាសុវត្ថិភាពស្បៀងសម្រាប់ប្រជាពលរដ្ឋគ្រប់រូបគឺជាភារកិច្ចស្នូល ។ វិស័យសុខាភិបាលើ ខិតខំសម្រេចទិសដៅលើកកម្ពស់សុខភាពសាធារណៈ សេវាសុខភាពឯកជនបង្កើតវិធានការបង្កាជំងឺការគាំពារមាតានឹងទារក និងការប្រយុទ្ធនឹងជំងឺឆ្លង ។ បង្កើនលទ្ធភាពពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពរបស់រដ្ឋ ។ ចំណែកឯយុទ្ធសាស្រ្តក្នុងពេល មធ្យម សម្រាប់វិស័យសុខាភិបាលគឺ៖

+ ស្តាឡើងវិញនូវសេវាសុខភាពមូលដ្ឋាន

+ សុខាភិបាលជាតិ និងបង្កើនកម្មើវិធីអប់រំសុខភាព ការពន្យាកំណើតដោយអនុវត្តន៍ពាក្យស្លោក «កូនតិចគ្រួសារមានសុភមង្គល » ការអប់រំអំពីជំងឺអេដស៍ និងកាមរោគ ។

+ ស្តាឡើងវិញនូវមន្ទីរពេទ្យជាតិដែលទ្រុឌទ្រោមនឹងពង្រីកសេវាផ្តល់ឈាម និងកសាងមត្ថភាពរបស់វិស័យសុខាភិបាល និងត្រួតពិនិត្យគុណភាពឱសថលើទីផ្សារក្នុងប្រទេស ។

+ រៀបចំនិងដំណើរការបែងចែកចំនួនគ្រូពេទ្យឲ្យសមាមាត្រ ទៅនឹងសងស៊ីតេប្រជាជនតាមកតំបន់ការអភិវឌ្ឍន៍មូលដ្ឋានផលិតកម្មកសិកម្មៈ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មគឺប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទីផ្សារដែលមានលក្ខណៈប្រគួតប្រជែង ដើម្បីផ្គត់ផ្គង់មធ្យោបាយសំភារៈ និងផលិតផលកសិកម្មដែលមានគុណភាពល្អរួមមានលទ្ធភាព ផ្តលឥណទានតាមរយៈស្ថាប័នមីក្រូហិរញ្ញវត្ថុជនបទនិងសេវាកម្មសន្សំសំចៃសម្រាប់ប្រជាកសិករ និងសហគ្រិនតូចៗទន្ទឹមនឹងការខិតខំកបង្កើនផលិតភាពកសិកម្មនិងកសិឧស្សាហកម្ម ។ រាជរដ្ឋាភិបាលត្រូវមានការយកចិត្តទុកដាក់លើការងារអប់រំប្រជាកសិករឲ្យយល់ដឹងពីបច្ចេកទេសនៃការដាំដុះការប្រើជី និងការគ្រប់គ្រងផលិតផលនិងទីផ្សារសម្រាប់លក់ផលិតផលដែល ជាគោលការសំខាន់ សម្រាប់ជំរុញផ្នែកកសិកម្មឲ្យមានការរីកលូតលាស់ ។ ការបង្កើតការងារដល់ប្រជាពលរដ្ឋតាមរយៈឧស្សាហកម្មទេសចរណ៍រដ្ឋាភិបាលកមាននយោបាយបើកចំហជើងងមេឃដូចជាការអនុញ្ញាតត្រង់មកភ្នំពេញ និងសៀមរាប្របស់ក្រុមហ៊ុនអាកាសចរបរទេសមួយចំនួននៅក្នុងតំបន់ អាចបង្កើតការងារឲ្យប្រជាពលរដ្ឋយើងនិងជាការប្រកួតប្រជែងដណ្តើមយកទីផ្សារទេសចរណ៍ពីបរទេស ។

+ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកិច្ចអាណត្តិទី៣ ( ២០០៣ , ២០០៨ ) ដែលមានយុទ្ធសាស្រ្តចតុកោណ ។ នៅក្នុងយសៀវភៅផែនការយុទ្ធសាស្រ្តក៏បាន បញ្ចូលអថេរប្រជាជនទៅក្នុងគោលនយោបាយប្រជាជន និងចតុកោណទី៤ អំពីការកសាងសមត្ថភាពនិងការអភិវឌ្ឍន៍ធនធានមនុស្សមាន៖

  • មុំទី១៖  ការពង្រឹងគុណភាព វិស័យអប់រំរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយសម្រាប់វិស័យអប់រំដែលចែងលំអិតក្នុងផែនការយុទ្ធសាស្រ្តសម្រាប់ទ្រទ្រង់វិស័យអប់រំសម្រាប់ឆ្នាំ ២០០១,២០០៥ ។ រដ្ឋាភិបាលបានបន្តុំសម្រេចទិសដៅ « អប់រំសម្រាប់ទាំងអស់គ្នា » តាមរយៈការធានាសមធម៌ ក្នុងការអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំសម្រាប់កុមារគ្រប់រូប និងបង្កលក្ខណៈសម្បត្តិអនុគ្រោះនានាដើម្បីឲ្យកូនចៅប្រជាពលរដ្ឋក្រីក្រមានលទ្ធភាពចូលសិក្សាតាមរយៈការពង្រឹងនិងពង្រីកគ្រឹះស្ថានសិក្សាសាធារណៈមានការបង្កនអាហាររូបករណ៍សម្រាប់សិស្ស និងនិស្សិតក្រីក្រ ។ ហើយរដ្ឋាភិបាលក៏បានពង្រឹងលភាពជាដៃគូជាមួយវិស័យឯកជន សហគមន៍ជាតិ អន្តរជាតិដើម្បីបង្កើន និងលើកកម្ពស់សេវាគុណភាពអប់រំគ្រប់កម្រិតទាំងអស់ដើម្បីឆ្លើយតបឲ្យសមស្របទៅនឹងស្តង់ដារអន្តរជាតិ និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេស ។
  • មុំទី២៖ ការលើកកម្ពស់សេវាសុខាភិបាលៈ ផែនការយុទ្ធសាស្រ្តវិស័យសុខាភិបាល បានបើកទូលាយសម្រាប់ឆ្នាំ​២០០៣,២០០៧ រដ្ឋាភិបាលបង្កើនការប្រើប្រាស់ធនធានសាធារណៈនិងជំនួយអន្តរជាតិ ព្រមទាំងលើកទឹកចិត្តដល់ផ្នែកឯកជន ដើម្បីបង្កើនការវិនិយោគក្នុងវិស័យសុខាភិបាលសំដៅលើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ។ រដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តន៍កម្មវិធីបង្កានិងព្យាបាលជំងឺឆ្លងនានាមការគាំពារមាតា​និងទារកលដើម្បីកាត់បន្ថយអត្រាមរណៈភាពមាតានិងទារកការសង្គ្រោះបន្ទាន់ព្រមទាំងការអប់រំផ្សព្វផ្សាយព័ត៌មានសុខាភិបាលនិងអនាម័យឲ្យបានទូលំទូលាយជាពិសេសកដល់ជនបទ ។ ប្រជាពលរដ្ឋក្រីក្រត្រូវទទួលបាននូវការពិនិត្យរោគដោយឥតគិតថ្លៃនូវតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាព ។
  • មុំទី៣៖ ការអនុវត្តន៍គោលនយោបាយ «ស្រ្តីគឺជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិយើង​»​។ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងកដើម្បីជួយលើកស្ទួយឋានៈរបស់ស្រ្តីតាមរយៈការអនុវត្តន៍នូវផែនការយុទ្ធសាស្រ្ត «នារីរតនៈ » ឬស្រ្តីគឺជាត្បូងដែលមានតម្លៃក្នុងគោលបំណងផ្តល់ជូនស្រ្តីខ្មែរនូវតម្លៃនិងក្តីសង្ឃឹមក្នុងជីវីតដែលផ្តោតលើបញ្ហា ក្នុងតំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ យុទ្ធសាស្រ្តជាការកសាងសមត្ថភាពស្រ្តីលើគ្រប់ផ្នែក ការកែប្រែឥរិយាបថក្នុងសង្គមដែលមានការរើសអើងចំពោះស្រ្តីភេទ ការធានាសិទ្ធិឲ្យមានសមត្ថភាពរវាងបុរសនិងស្រ្តី និងការជួញស្រ្តីឲ្យរួចផុតពីអំពើហិង្សាក្នុងគ្រួសារ និងពីការជួញដូរផ្លូវភេទ ។ ហើយចំណែកសំខាន់មួយទៀតក្នុងកិច្ចការចូលរួមរបស់ស្រ្តីឲ្យបានជាអតិបរមាតាមដែលអាចធ្វើបាន ក្នុងស្ថាប័នជាតិគ្រប់ថ្នាក់តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន ។
  • មុំទី៤៖ ការអនុវត្តន៍គោលនយោបាយប្រជាជនៈ ជាធម្មតាប្រជាជនកម្ពុជា កើនឡើងប្រមាណ២,៤%ក្នុងមួយឆ្នាំ ។ នេះគឺជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រប់វិស័យផលិតកម្ម និងការបង្កើតពលកម្មដែលនៅមានកំណើនយឺតពុំទាន់សមស្របទៅតាមតម្រូវការជាក់ស្តែងនៅឡើយ ។ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា កំណើនប្រជាជនខ្ពស់មានផលប៉ះពាល់​ជាអវិជ្ជមានទៅលើភាពក្រីក្រតាមរយៈការបង្កើនចំនួនបន្ទុកទៅលើអ្នកដែលមានប្រាក់ចំណូលោនៅក្នុងគ្រួសារការបង្កើនចំនួនការងារ​មិនពេញលេញ និងភាពគ្មានការងារធ្វើនិងការធ្វើឲ្យធ្លាក់ចុះនូវប្រាក់កម្រៃការរងារ ប្រសិនបើកម្លាំងពលកម្ម មិនត្រូវបានស្រូបទាញបានច្រើនដោយវិស័យសេដ្ឋកិច្ចនោះទេ ។ ម្យ៉ាងទៀតកំណើនប្រជាជនខ្ពស់ពេកនឹងមានផលប៉ះពាល់ទៅលើលទ្ធផលនៃការរអប់រំ ការបង្កើនសម្ពាធទៅលើការផ្តល់សេវា សាធារណៈក្នុងវិស័យនេះ ។លើសពីនេះទៀត ជាទូទៅកំណើនប្រជាជនខ្ពស់គឺជាប្រការឆ្លុះបញ្ចំាងឲ្យឃើញអំពីវិសមភាពផ្នែកលភេទ ដោយសារថាស្ត្រីគ្មានជម្រើស ខាងបន្តពូជហើយទទួលលរងនូវគម្នាបនៃទំនៀមទម្លាប់ប្រពៃណីហួសសម័យអំពីបញ្ហាផ្លូវភេទរបស់ស្រ្តី ។ ក្នុងកន័យនេះមរណៈភាពទារក និងកុមារមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធិជាមួយនិងការពន្យាកំណើតនិងអាយុរបស់មាតានៅពេលសម្រាលកូន ។ នៅក្នុងទិដ្ឋភាពផ្សេងទៀត កំណើនប្រជាជនយ៉ាងលឿននៃប្រជាជននៅទីជនបទ គឺជាចំណែកនៃការកើនឡើងនូវ ការកាប់បំផ្លាញព្រៃ​ឈើការរិចរិលដីការិហិនហោចធនធានទឹក និងការថយចុះនូវធនធានជីវសាស្រ្តចម្រុះ ។ ចំណែកទីក្រុងប្រការនេះនាំឲ្យមានសម្ពាធទៅលើការផ្គត់ផ្គង់ទឹកអនាម័យហើយក៏មានផលប៉ះពាល់អវិជ្ជមានផងដែរ ទៅលើខ្យល់ដង្ហើម ។​ ជារឿយៗកំណើនប្រជាជនខ្ពស់ ពាក់ព័ន្ធទៅនឹងជលោះដែលមានចំនួនកាន់ តែច្រើនឡើងៗអំពីដីធ្លីនៅតាមជនបទហើយក៏ជាកត្តាចូលរួមបង្កោរជម្ងឺសង្គមក្នុងទីក្រុងផងដែរ ដូចជាការរស់នៅកកកុញ ការរាលដាលនៃជំងឺឆ្លង ។ សរុបមកកំណើនប្រជាជនខ្ពស់បង្កើននូវសម្ពាធទៅលើតម្រូវការសាធារណៈ ដែលជាបន្ទុកទៅលើហិរញ្ញវត្ថុរបស់រដ្ឋាភិបាល និងថែមទាំងបង្កើតឥទ្ធិពលវិជ្ជាមាន ទៅលើ​ម៉ាក្រូសេដ្ឋកិច្ចនិងសង្គមកិច្ចផងដែរ ។​មើលឃើញយ៉ាងនេះ រាជរដ្ឋាភិបាលនឹងបន្តជម្រុញ អនុវត្តន៍យ៉ាងកសកម្មនូវ គោលនយោបាយប្រជាជន ដែលទាក់ទងមុំទី១ មុំទី២ មុំទី៣ និងមុំទី៤ ស្របទៅតាមបរិបទព្រឹត្តការណ៍សង្គម និងវប្បធម៌កម្ពុជាដែលសំដៅជាសំខាន់ទៅលើអាទិភាព មួយចំនួនដូចតទៅ ៖

+ គាំទ្រដល់គូស្វាមីកភរិយា និងគ្រួសារ​នីមួយៗឲ្យធ្វើការសម្រេចចោត្តដោយសេរី និងដោយទទួលខុសត្រូវកលើចំនួនកូន និងការពន្យាកំណើតព្រមទាំងការធានា ការផ្តល់ព័ត៌មាន ការអប់រំ ការផ្តល់សេវាកម្ម និងមធ្យោបាយពាក់ព័ន្ធផ្សេងៗ ដើម្បីអនុវត្តន៍ការសម្រេចចិត្តខាងលើ ។

+ កាត់បន្ថយអត្រាខ្ពស់នៃលទ្ធភាពផ្តល់កំណើននិងបង្កើនការប្រើប្រាស់សេវាពន្យាកំណើត ។

+ កាត់បន្ថយអត្រានៃ « ភាពមានជំងឺ » ដែលធ្វើឲ្យស្លាប់ និងអត្រាមរណៈភាពរបស់ទារក កុមារនិងម្តាយ ។

+ ជម្រុញឲ្យមានសមភាព និងសមធម៌ យេនឌ័រនិងលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្ស ។

+ កាត់បន្ថយផលប៉ះពាល់ សម្ពាធប្រជាជនទៅ លើបរិស្ថាននិងធនធានធម្មជាតិ ។​

+ ពង្រឹងបន្ថែមទៀត នូវការទប់ស្កាត់ការរីករាយដាលមេរោគហីវ/អេដស៍ ។

+ បញ្ចូលប្រជាជន ក្នុងសមីការនៃគោលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច​ និងទៅក្នុងផែនការនិងកម្មវិធីនានានៅគ្រប់កម្រិតទាំងអស់ ។

        + ផែនការយុទ្ធសាស្រ្តអាណត្តិទី៤៖  « យុទ្ធសាស្រ្តចតុកោណ » ក្នុងសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់រដ្ឋាភិបាលក៏បានបញ្ចូលអថេរប្រជាជននៅក្នុង គោលនយោបាយប្រជាជនដែរគឺ៖

ត្រង់មុំទី៤៖  ការអនុវត្តន៍គោលនយោបាយជាតិប្រជាជនតាមលទ្ធផលជំរឿន១០ឆ្នាំម្តង ដែលត្រូវបានធ្វើឡើងកាលពីខែមិនា ឆ្នាំ ២០០៨កន្លងទៅថ្មីនេះបានបង្ហាញថាឲ្យឃើញថា បច្ចុប្បន្នប្រជាជនកម្ពុជាសរុបមានចំនួនប្រមាណ ១៣,៤លាននាក់ក្នុងនោះស្រ្តីមានចំនួន ៥១,៥% និងមានប្រនជាជនរស់នៅទីក្រុង ១៩,៤% ​ហើយប្រជាជនរស់នៅទីជនបទមាន ៨០,៦% ហើយប្រជាជនរស់នៅទីជនបទមាន៨០,៦% ។ ជំរឿននេះបង្ហាញថាអត្រាកំណើនជាមធ្យមរបស់ ប្រជាជនកម្ពុជាក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ ​គឺមានប្រមាណិ ១,៥៤% ។ សមទ្ធិផលសំខាន់ៗដែលសម្រេចបានក្នុងការអនុវត្តគោលនយោបាយជាតិប្រជាជនរួមមាន៖

  • ស្រ្តីភាគច្រើនមាន ការយល់ច្បាស់ពីការប្រើប្រាស់ោមធ្យោបាយ ពន្យាកំណើត
  • អត្រាលទ្ធភាពផ្តល់កំណើតសរុបបានធ្លាក់ចុះពី៤,០ឆ្នាំ ២០០០មកត្រឹម ៣,៤នៅឆ្នាំ ២០០៥
  • ចំនួនកូនដែលមានតាមបំណងគឹ ស្មើនឹង៣,៣សម្រាប់ស្រ្តីម្នាក់ដែលធ្វើឲ្យទំហំគ្រួសារមានការរួមតូចជាងមុន ។ រាជរដ្ឋាភិបាលបាន​ បន្តដាក់ចេញកនូវវិធានការចាំបាច់ដើម្បី ពង្រឹងគុណភាពប្រជាជន ដោយកំណត់កការអនុវត្តន៍ វិស័យអប់រំ សុខាភិបាល សមភាព ដែលមានលក្ខណៈដូចនីតិកាលទី៣ (អាណត្តិទី៣ ) ក្នុងចតុកោណទី៤ប៉ុន្តែមានការបន្ថែមការអភិវឌ្ឍន៍ជនបទជាគោល ដៅអាទិភាព​។ ដោយសាររចនាសម្ព័ន្ធប្រជាជនកម្ពុជាមាន៦០,៨%ជាប្រជាជន មានអាយុក្រោម២៤ឆ្នាំវិធានការនេះនឹងប្រែក្លាយយុវជនឲ្យទៅជាកម្លាំងចលករដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍លើគ្របវិស័យ ។ រាជរដ្ឋាភិបាលនឹងពង្រឹងការរៀបចំទីក្រុង និងទីប្រជុំជននានា ឲ្យក្លាយទៅជាទីក្រុងស្អាតគ្មានសំរាមប្រកបដោយអនាម័យបរិស្ថានខ្យល់អាកាសបរិសុទ្ធ និងមានទីវាលឧទ្យានបៃតងទីធ្លាសម្រាប់កីឡា លំហាត់ប្រាណនិងរៀបចំកម្មវិធីផ្សព្វផ្សាយ សិល្បៈវប្បធម៌ជាដើមសម្រាប់ទ្រទ្រង់សុខភាពប្រជាជនទាំងផ្លូវកាយនិងផ្លូវលចិត្ត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login