Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ជំនឿខ្មែរមានលក្ខណៈដូចតទៅ ៖​ ខ្មែរជាជនជាតិមួយ ដែលរស់ននៅលើទឹកដីរបស់ខ្លួនតាំងពីសម័យបុរសប្រវត្តិមកម្លេះ ហើយជនជាតិនេះក៏បានជួប ប្រទះនូវបាតុភូតធម្មជាតិជាច្រើន ។ គ្រោះថ្នាក់ដោយសារធម្មជាតិ បានធ្វើអោយគេជឿថា ក្នុងពិភពធម្មជាតិ បានធ្វើអោយគេជឿថា ក្នុងពិភពធម្មជាតិ ពិតជាមាននូវព្រលឹង និងកំលាំងសក្ដិសិទ្ធិអស្ចារ្យ ជាក់ជាមិនខាន ។ កាលណាមានហានិភ័យ ឬ បញ្ហាមួយកើតឡើង ដែលមនុស្សដោះស្រាយ ដោយកំលាំងប្រាជ្ញា ឬកំលាំងកាយរបស់ខ្លួនពុំរូច ក៏មានជំនឿទៅលើកំលាំងខាងក្រៅខ្លួនថា មានវត្ថុខ្លាំងពូកែសក្ដិសិទ្ធិសិទ្ធិផ្សេងៗ ដែលអាចជួយសំរេចនូវបំណង់ប្រាថ្នារបស់ខ្លួនបាន ។ នៅក្នុងផ្នត់គំនិតនៃជនជាតិខ្មែរយើងតែងជឿថា នៅគ្រប់ទីកន្លែងសុទ្ធតែមានព្រលឹងដែលមានឬទ្ធីអំណាច ខ្លាំងពូកែនៅចាំថែរក្សា ការពារដែលយើងអាច ដឹងបានដោយងាយតាមរយៈខ្ទមអ្នកតា ឬអាសនៈជាច្រើនដែលគេសាងសង់នៅតាមកន្លែងផ្សេងៗដូចជានៅតាមព្រៃភ្នំក្រំថ្មដើមឈើធំៗ ដំបូកធំៗ ស្ទឹង បឹងបួរ និងសមុទ្រ ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះយើងបានឃើញសម្បីតែនៅក្នុងផ្ទះក៏មានអ្នកចាំថែរក្សា គ្រប់ទីកន្លែងផងដែរ ។ ការគោរពបូជាដល់ខ្មោចអ្នក ក្នុងទម្រង់ផ្សេងៗគ្មានរចនាសម្ព័ន្ធជាផ្លូវការ ហើយមិនបានចែងឪ្យបានត្រឹមត្រូវទេ ។​ អ្នកប្រតិបត្តិ ឬ គ្រូបានធ្វើឪ្យគេស្គាល់ដោយខ្លួនឯងហើយជំនឿននានា ត្រូវបាចសាចតាមមធ្យោបាយក្រៅផ្លូវការក្នុងចំណោមប្រជាជន ។ លោក ប៉ុង សូ បានអះអាងថា តាមឪកាសពិភពអរូបិយរបស់អ្នកតា ជាផ្នែកមួយនៃការទាក់ទង់គ្នា ។ ពិធីនានាបានផ្សារភ្ជាប់ជាមួយព្រលឹងខ្មោច ឬ អ្នកតា បង្កើតបានជាទិដ្ឋភាពសំខាន់មួយនៃការប្រតិបត្តិរបស់សាសនា នៅជនបទ ។ បើយើងគិតអោយបានដិតដល់ទៅ យើងឃើញថា សាសនាវាបានបំរើជីវភាពរបស់មនុស្សជាច្រើនបែបយ៉ាងដែលវាស្ដែងចេញតាមរយការប្រារព្ធនូវពិធី បុណ្យមួយចំនួនដូចជា ពីធី បុណ្យបួងសួងសុំទឹកភ្លៀង ការបន់ស្រន់សុំសេចក្ដីសុខជាដើម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login