Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ផ្លិតទាំង៥រួមមាន ៖

  • ចាមរ ជាផ្លិតតំណាងនូវមង្គលសម្រាប់សម្គាល់ និងតំណាងរាជរបស់ព្រះមហាក្សត្រ ។ ជាទូទៅនាគ្រាឡើងគ្រងរាជ្យនិងអភិសេកជាព្រះមហាក្សត្រគឺតម្រូវឱ្យមានរាជកធុភណ្ឌទាំង៥ ។ ចាមរ អាចយកមកប្រើជំនួសឱ្យស្វេតច្ឆត្របាន បើសិនគេរកស្វេតច្ឆត្រមិនបាន ដូចជាក្នុងគ្រាប្រទេសមានសង្គ្រាម ។
  • ភូតាន់ ជាផ្លិតស្លឹកត្នោត ជាផ្លិតមង្គល ។ ដើមត្នោតបានចាត់ទុកជារបស់មានមង្គលដល់ប្រជាពលរដ្ឋខ្មែរ ពីព្រោះដើមត្នោតមានអត្ថប្រយោជន៍សព្វគ្រប់ បែបយ៉ាងនៃដើមរបស់ខ្លួនសម្រាប់ប្រជាជនខ្មែរ តាំងពីបុរាណរៀងមកហើយដើមត្នោត គឺជាអត្តសញ្ញាណតំណាងឱ្យប្រទេសកម្ពុជាផងដែរ ។
  • បៃមន់ ជាផ្លិតស្លឹកមន់ ដែលតាំងពីបុរាណមក ប្រជាជនខ្មែរចាត់ទុកដើមមន់ ជារបស់មានមង្គលដែលមានអត្តប្រយោជន៍ខ្ពស់ ពីព្រោះវាមានប្រភពកំណើតតែមួយគត់សម្រាប់ផលិតសូត្រ ។ ប្រជារាស្ត្រយកស្លឹកមន់ទៅធ្វើចំណីរបស់ដង្កូវដួង ដង្កូវនាង សម្រាប់ធ្វើជាសូត្រក្នុងការធ្វើសម្ពត់ចរល្បាប់របស់ព្រះមហាក្សត្រ និងសម្លៀកបំពាក់នានាដែលធ្វើពីសូត្រ ដែលសូត្រគឺជាអត្តសញ្ញាណមួយនៃប្រទេសកម្ពុជា ។
  • សែនត្វ័ន សែនមានន័យថា “ពន្លឹ” និងតៈវ័ន មានន័យថា ”ថ្ងៃ ឬព្រះអាទិត្យ” ជាផ្លិតមង្គលសម្រាប់បាំងពន្លឺថ្ងៃឱ្យអង្គព្រះមហាក្សត្រឱ្យព្រះអង្គ ប្រកបដោយសេចក្តីសុខព្រះអង្គកាយ និងសុខព្រះទ័យ ។
  • វីជនីជាផ្លិតមង្គលផ្លិតសម្រាប់បកថ្វាយព្រះមហាក្សត្រទ្រង់ទទួលបានភាពមនោរម្យក្នុងបរិយាកាស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login