បរិស្ថាន គឺជាមជ្ឈដ្ឋាន ដែលនៅជុំវិញខ្លួនយើង ឬជារបស់របរវត្ថុ ដែលនៅលោកព័ទ្ធយើង ហើយមានឥទ្ធិពលដល់ជីវិត និងការលូតលាស់របស់បណ្តាភាវៈ ។ បរិស្ថានចែកចេញជា៣ផ្នែកគឺ ៖
- បរិស្ថានធម្មជាតិ រួមមានបរិស្ថានគ្មានជីវិត (ទឹក ដី ភ្លើង ខ្យល់ ភ្នំ ព្រៃឈើ) និងបរិស្ថានមានជីវិត មនុស្សសត្វ និងរុក្ខជាតិ ។
- បរិស្ថានមនុស្សជាសំណុំលក្ខខណ្ឌរូបសាស្ត្រ គីមី ជីវសាស្ត្រ រួមជាមួយកត្តាសង្គមនានាដែលកំណត់ ការរស់នៅរបស់មនុស្ស ក្នុងពេលជាក់លាក់ណាមួយ ។
- បរិស្ថានសង្គម មានដូចជាសំណង់អាគារហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធអេកូឡូស៊ីរោងចក្រ សហគ្រាស សិប្បកម្ម សួនច្បារ វិមានរដ្ឋសភា វិមានរាជរដ្ឋាភិបាល និងសកម្មភាពសង្គមផ្សេងៗទៀត ។