ការហាមជែងគ្នានៅក្នុងករណីដូចតទៅ ៖
- ជែងគ្នាជាបីជួរ (ជែងលើរថយន្តដែលកំពុងជែង)
- កន្លែងមានសញ្ញាហាមជែង
- នៅកន្លែងផ្លូវកោងឬផ្លូវឡើងទទួល លើកលែងតែការជែងនេះអាចទុកឱ្យ ផ្នែកទ្រូងផ្លូវខាងឆ្វេងគំនូសបង្ហូតកណ្តាលនៅទំនេរបាន
- នៅជិតឬកន្លែងផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល
- នៅកន្លែងកំពូលចោត ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
- នៅលើស្ពានឬពេលចុះចំណោត
- នៅកន្លែងការដ្ឋាន
- នៅជិតឬកន្លែងកំណាត់ផ្លូវ ដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់
- នៅផ្លូវក្រោមស្ពានឬផ្លូវរូង
- នៅពេលមើលឃើញ មិនច្បាស់ដូចជាពេលភ្លៀងខ្លាំងចុះអ័ព្ទខ្លាំង ដីហុយខ្លាំង ឬផ្សែងខ្លាំង
- នៅជិតឬកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
- នៅលើផ្លូវដែលមានទឹកលិច ។